ទំព័រដើម > ព័ត៌មាន, សង្គម > យុវតីខ្មែរ​​សញ្ជាតិ​អា​មេ​រិក​មាន​វត្ត​មាន​លើVideo YouTube​

យុវតីខ្មែរ​​សញ្ជាតិ​អា​មេ​រិក​មាន​វត្ត​មាន​លើVideo YouTube​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

យុវនារី​ខ្មែរ​សញ្ជាតិ​អា​មេ​រិក​​ឈ្មោះ​ឡូ​រ៉ា​ទេ​វ៉ា​រី ម៉ាម(Luara Tevary Mam) កំពុងតែ​មានវត្ត​មាន​របស់​ខ្លួន​តាម Video YouTube ដោយ​បញ្ចេញពីភាព​ស្ទាត់​ជំនាញ​ផ្នែកសិល្ប: ចម្រៀង​ខ្មែរ និង​វិស័យ​ដូរ្យតន្រ្តី​ជាសកល។

មាណវី​ខ្មែរ​សញ្ជាតិ​អា​មេ​រិក​រូប​នេះ បាន​បង្ហាញ​វត្ត​មាន​របស់​ខ្លួន​តាម​គេហ​ទំ​ព័រ Video YouTube ចាប់​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០០៨​មក​ម្លេះ។​នៅ​ពេល​នោះ​ប្រ​ជា​ពល​រដ្ឋ​ខែ្មរ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ឯ​នាយ​សមុទ្រ​ដែល​ធ្លាប់​បើក Internet ដោយ​វាយ​ចូល​ទៅ​ក្នុង​អាស័យ​ដ្ឋាន​គេហ​ទំ​ព័រ Video YouTube នោះ គេ​ប្រា​កដ​ជា​បាន​ឃើញ​វត្ត​មាន​សិល្បការិនីខ្មែរ​សញ្ជាតិ​អា​មេ​រិក​រូប​ នេះ បង្ហាញ​សមត្ថ​ភាព​ច្រៀង និង​ភាព​ស្ទាត់​ជំនាញ​ខាង​វិស័យ​តូរ្យ​តន្រ្តី​ជាក់​ជា​មិន​ខាន ។

ឡូ​រ៉ា​ទេ​វ៉ារី ម៉ាម ឬ ឡូ​រ៉ា ម៉ាម (Luara Mam) អាយុ​២៣​ឆ្នាំ កើត​ក្នុង​ត្រ​កូល​គ្រួ​សារ​ខែ្មរ​ជា​អ្នក​ស្រលាញ់​វិស័យ​សិល្ប:​សញ្ជាតិ​អា ​មេ​រិក​មួយ​នៅ​ទី​ក្រុង San Jose រដ្ឋ California សហ​រដ្ឋ​អា​មេ​រិក​។

កញ្ញា​ឡូ​រ៉ា ម៉ាម​ដែល​បាន​បង្ហាញ​វត្ត​តាម​គេហ​ទំ​ព័រ Video YouTube នោះ បាន​សម្តែង​ការ​អប​អរ​សាទរ​របស់​ខ្លួន នៅ​គ្រា​ដែល​ប្រា​សាទ​ព្រះ​វិហារ​របស់​កម្ពុជា​ត្រូវ​បាន​ចុះ ក្នុង​បញ្ជីរ​បេ​តិក​ភ័ណ្ឌ​ពិភព​លោក​នៃ​មនុស្ស​ជាតិ​កាល​ពី​ថ្ងៃ​ទី០៧​ខែ​ កក្កដា ឆ្នាំ​២០០៨​។​«ខ្ញុំ​ចង់​អោយ​ប្រទេស​កម្ពុជា វប្ប​ធម៌​របស់​កម្ពុជា​យើង មាន​ភាព​ល្បី​ល្បាញ​ និង​រីក​ចម្រើន​ដូច​សម័យ​អតីត​កាល»។

តាម​រយ:​គេហ​ទំ​ព័រ Video YouTube និង​គេហ​ទំ​ព័រ Face book ផ្ទាល់​ខ្លួន​របស់​នាង បាន​ធ្វើ​អោយ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ចាប់​អា​រម្មណ៍​លើ​នាង ជា​ពិ​សេស​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​ក្នុង​និង​នៅ​ក្រៅ​ប្រទេស​។

កញ្ញា​ឡ៉ូ​រ៉ា​ម៉ាម រួម​ជា​មួយ​គ្រួសារ​និង​ឪពុក​ម្តាយ​របស់​នាង ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ទឹក​ដី​កំនើត​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៨។ តែ​នៅ​គ្រា​នោះ គេ​នៅ​មិន​ទាន់​បាន​ចាប់​អារម្មណ៍​ថាធីតាខ្មែរ​សញ្ជាតិ​អា​មេ​រិក​ម្នាក់​ នេះ គឺ​ជា​មនុស្ស​ល្បី​ល្បាញ និង​ជា​មនុស្ស​ដែល​ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​រស់​នៅ​សហ​រដ្ឋ​អា​មេ​រិក​បាន​ សប្បាយ​រីក​រាយ​នៅ​ពេល​មាន​ពិ​ធី​បុណ្យ​ជាតិ និង​ពិធី​មង្គល​ផ្សេង​ៗនោះ​ទេ​។

លោក​អាត់ សុធា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​នៅ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ រាជ​ធា​នី​ភ្នំពេញ​បាន​ប្រាប់​​ថា ពី​មុន​លោក​មិន​បាន​គិត​ថា អ្នក​ចំរៀង​ម្នាក់​ដែល​លោក​បាន​ឃើញ​តាម​រយ:​គេហ​ទំ​ព័រ Video YouTube នោះ​ជា​ជន​ជាតិ​ខ្មែរ​សញ្ជាតិ​អា​មេ​រិក​នោះ​ទេ។ តែ​ពេល​ដែល​នាង​ច្រៀង​ទើប​លោក​ដឹង​ថា នាង​ជា​ខ្មែរ​។ «ខ្ញុំ​កោតស​រសើរ​នាង នាង​ចេះ​ច្រៀង​បទ​ខ្មែរ​យើង​បាន​ពិ​រោះណា​ស់ និង​ច្បាស់​ដូច​ខ្មែរ​យើង​ធម្មតា​អី​ច្ចឹង​ដែរ ជា​ពិ​សេស​ពេល​នេះ គេហ​ទំព័រ Video YouTube បាន​បង្ហាញ​វត្ត​មាន​របស់​នាង​ច្រៀង​បទ​ស្វា​រាំ​ម៉ាំង​ឃី (Monkey dance Monkey) របស់​ម្ចាស់​សំនៀង​ដើម​អ្នក​ស្រី​ប៉ែន រ៉ន​»។

Advertisements
ចំណាត់ក្រុម ៖ព័ត៌មាន, សង្គម
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 8:53 នាទី (ព្រឹក)

    ពិតជាគួរអោយកោតសរសើរ!

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:03 នាទី (ព្រឹក)

      ត្រូវ​ហើយ​ពិត​ជា​គួរ​អោយ​សរសេរ​ដល់​កូន​ខ្មែរ​ម្នាក់​នេះ​ខ្លាំង​ណាស់…!

  2. ជីវិតអមតៈ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:06 នាទី (ព្រឹក)

    នាងពិតជាល្បីមែនណា!
    សូម្បីតែ​វិទ្យុជាតិសាធារណៈ​(National Public Radio)នៅអាមេរិកក៏ចុះផ្សាយដែរ។
    http://www.npr.org/templates/story/story.php?storyId=126976258

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:08 នាទី (ព្រឹក)

      ព្រោះ​គេ​មាន​​សមត្ថភាព​ធ្វើ​អោយ​មាន​អ្នក​ចាប់​អារម្មណ៍​លើ​ទេពកោសល​របស់​នាង
      គួរ​អោយ​ស្ងប់​ស្ងែង​មែន…

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 4:34 នាទី (ល្ងាច)

    She is my friend lol my friend in Youtube n facebook na! 😀

  4. ហនុមាន
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 26 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:48 នាទី (ល្ងាច)

    សុំជួយអបអរនាងក្នុងនាមនាងជា កុលធីតា ខ្មែរ

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 9:19 នាទី (ព្រឹក)

      ជំរាប​សួរលោក ពូហនុមាន
      អបអរនាង​ជា​កុលធីតាខ្មែរ​ម្នាក់​…!! 😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: