ទំព័រដើម > កម្មវិធី​ (PC + Mobile), គំនិតរបស់ខ្ញុំ, ទាញយក > កំពូល​អ្នក​ការពារកុំ​ព្យូរទ័រ​របស់​ខ្ញុំ

កំពូល​អ្នក​ការពារកុំ​ព្យូរទ័រ​របស់​ខ្ញុំ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

នា​ពេល​សព្វថ្ងៃ​នេះ​បច្ចេកវិទ្យា​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​ ចាប់​អារម្មណ៍ ក៏​ប៉ុន្តែ​បច្ចេកវិទ្យា​ទាំង​នោះ​វា​ក៏​បាន​ផ្ដល់​ផល​ប៉ះពាល់​មក​លើ​អ្នក​ ប្រើប្រាស់​វា​វិញ​ផង​ដែរ ដែលបង្កឡើង​ដោយ​អ្នក​បង្កើត​មេរោគ​កុំព្យូទ័រ​ចង្រៃ​ដែល​ព្យាយាម​វាយលុក​ ចំណុច​ប្រហោង​នៃ Windows ​ ដើម្បី​លួច​យក​ទិន្នន័យ​សំខាន់​ៗ​ដែល​យើង​រក្សា​ទុក ឬ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ម៉ាស៊ីន​ដោយ​ធ្វើ​ឲ្យ​គាំង​មិន​ដំណើរ​ការ ។ល។ ដោយ​មេរោគ​ទាំង​នោះ​ភាគ​ច្រើន​ឆ្លង​តាម​រយះ​ការ​ប្រើប្រាស់​ឧបករណ៍​​ផ្ទុក​ ទិន្នន័យ​ចល័ត​​ផ្សេង​ៗ​ដូចជា USB Flash Drive ឬ​បណ្ដាញ Internet នៅ​ពេល​ដែល​បើក​មើល E-mail, មើល​ព័ត៌មាន​ផ្សេង​ៗ, លេង Chat, ព្រម​ទាំង​នៅ​ពេល​​ Download Software ផ្សេង​ៗ មិន​ប្រក្រតី​ដូច Software Crack, បើក​វ៉ិបសាយ​​រក Serial Key របស់​ពួក Hacker …និង​គេហទំព័រ​អាសអាភាស​ជាដើម ដែល​វា​មាន​ផ្ទុក​មេរោគ​ជា​ហេតុ​ធ្វើ​អោយ​មាន​បញ្ហា​ក្នុង​កុំព្យូទ័រ។ ហើយ​ពពួក​មេរោគ​ទាំង​អស់​នោះ​រួម​មាន​ប្រភេទ Spyware, Ad-ware, Virus ,Worm, Spam, Trojan, Phishing…។ តែ​ឥឡូវ​នេះ​អស់​កង្វល់​អំពី​បញ្ហា​ទាំង​នេះ​ទៀត​ ហើយ​ដោយមាន​កម្មវិធី​ដែល​ជំនាញ​ខាង​កម្ចាត់​មេរោគ​កុំព្យូទ័រ​ថ្មី​មួយ ​ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន Microsoft ដែល​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​អំពី​កិត្តិនាម​ដ៏​​ ល្បីល្បាញ​ផ្ដាច់​គេ​របស់​ក្រុម​ហ៊ុន ហើយ​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​មាន​ឈ្មោះ​ថា Microsoft Security Essentials។ គោល​បំណង​ដែល​ក្រុម​ហ៊ុន​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ពុំ​មែន ដើម្បី​ប្រកួតប្រជែង​ជាមួយ​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​នោះ​ទេ តែ​ដើម្បី​ក្នុង​ន័យ​ចង់​ចូល​រួម​ជំរុញ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មរោគ​កុំព្យូទ័រ ដែល​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​ជះឥទ្ធិពល​អាក្រក់ សម្រាប់​ការ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា។ Microsoft Security Essentials ជា​កម្មវិធី​​មួយ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​កម្ចាត់​មេរោគ​យ៉ាង​ប៉ិនប្រសព្វ មិន​ចាញ់​កម្មវិធី​កម្ចាត់​មេរោគ​ដទៃ​ទៀត​ឡើយ​ដូច​ជា Norton, Dr.Web, Kaspersky, AVG…នោះ​ទេ។ ហើយ​ឥឡូវ​នេះ Microsoft Security Essentials បាន​កំពុង​តែ​ពង្រឹង​ផ្នែក​សុវត្ថិភាព​នៃ​កម្មវិធី​របស់​ខ្លួន​ឲ្យ​កាន់​តែ​ ប្រសើរ​ជាង​មុន ដែល​បង្ក​លក្ខណៈ​កាន់​តែ​ប្រសើរ​ក្នុង​ការ​ថែរក្សា​ការពារ​សុវត្ថិភាព​ឯកសារ ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​គ្នា ដែល​មាន​នៅ​ក្នុង Version ១.០.១៦១១.០ របស់​ខ្លួន។ លក្ខណៈ​ពិសេស​សម្រាប់​កម្មវិធី​នេះ​ផង​ដែរ​គឺ​រួមមាន ៖
– Graphic ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ប្រើ ព្រម​ទាំង​មិន​បណ្ដាល​មាន​ការ​រអាក់រអួល​ក្នុង​ពេល​បើក​ដំណើរ​ការ​ម៉ាស៊ីន​ នោះ​ទេ។
– ​បំពាក់​កម្មវិធី Firewall auto protection សម្រាប់​ជា​ជម្រើស​ដ៏​ប្រសើរ​នៅ​ពេល​ដែល​មាន​មេរោគ​សាហាវ វា​ចូល​មក​វាយលុក​តាម​រយះ Network ឬ​តាម​ឧបករណ៍​សម្រាប់​ផ្ទុក​ទិន្នន័យ​ផ្សេងៗ។ ហើយ​​ប្រិយមិត្ត​​អាច​ប្រើ​ជម្រើស​នេះ​បាន ដើម្បី​ផ្ដាច់​ឫសគល់​របស់ ​មេរោគ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ម៉ាស៊ីន ។
– មាន​ប្រើ​ប្រាស់ Option Tools ចំនួន​តែ​ ៤ ប៉ុណ្ណោះ​សម្រាប់​ធ្វើ​ការ​កំណត់ឲ្យ​ប្រើប្រាស់​នៅ​ក្នុងកម្មវិធី ដែល​វា​បង្ក​នូវ​ភាព​ងាយ​ស្រួលដល់​អ្នក​ប្រើ​ប្រាស់ មិន​តែ​ប៉ុណ្ណោះ​សម្រាប់​ការ Update Virus Definition របស់ Microsoft Security Essentials វិញ​មាន​ភាព​ងាយ​ស្រួល ដោយ​ចំណាយ​តែ 5-10MB ប៉ុណ្ណោះ​នៅ​ពេល Update តាម​រយះ Internet សម្រាប់​ការ Update​ ដំបូង​គេ​បំផុត។ បើ​ចង់​សាកល្បង​កម្មវិធី​ថ្មី​នេះ សូម​​ចូល​ទៅ​កាន់ http://www.microsoft.com/security_essentials/ រួច​ចុច​ត្រង់​ពាក្យ Download​ ជា​ការស្រេច ៕

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2010 ម៉ោង 5:08 នាទី (ល្ងាច)

    តើ​វា​ល្អដូច Kaspersky, Avira អីទេ? ហើយ​ស្រួល​ប្រើ​ទេ?

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2010 ម៉ោង 5:43 នាទី (ល្ងាច)

      ប្រៀបជាមួយ Kaspersky អត់បានទេ, ប៉ុណ្តែវាងាយស្រួលប្រើប្រាស់ និងក្នុង ការបន្ទាន់សម័យជាង

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2010 ម៉ោង 5:47 នាទី (ល្ងាច)

    ប៉ុន្តែ​ធានាថាការ​ពារ​ Maleware និង Spyware ព្រម​ទាំង​វ៉ីរុសបាន​ល្អ​ទេ? ទោះ​បី​វា​មិន​ដូច ខាស្ពើស្គី​ក៏ដោយ!

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2010 ម៉ោង 6:46 នាទី (ល្ងាច)

    ធានា ៨៥​% ក្នុងការការពារពួកអស់ទាំងនោះ ព្រោះអីតាំងពីប្រើ វាមកអោយតែបើវែបសាយណាមិនស្រួលគឺវាចេញសញ្ញាព្រមានមុនហើយ… គ្រាន់តែមេរោគចូលភ្លាមចាប់ភ្លែត :D, ខ្ញុំចូលចិត្តត្រង់ថា វាស្កានបានលឿនហើយមិនធ្វើអោយ កុំព្យូរទ័រដើរយឺតពេលកំពុងស្កាន

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2010 ម៉ោង 7:10 នាទី (ល្ងាច)

    ចឹង​ខ្ញុំ​សាក​ប្រើ​វា​ដែរសិន! បើ​កុំព្យូទ័រ​ខ្ញុំ​ខ្ទេច​ដឹង​តែ​ថា​មក​រក​ឡុង​ឌី​មុន​គេ​តែ​ម្ដង! 😀
    ប្រកាស៖៖ មាន​ពី​ណា​គេ​លក់ RAM 1GB ទេ​ខ្ញុំ​ត្រូវ​ការ​ទិញ​ក្នុង​តម្លៃសមរម្យ​ដែល​អ្នក​ពេញ​ចិត្ត​គឺ​ក្នុង​តម្លៃ ១០០​រៀល! 😀

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2010 ម៉ោង 8:45 នាទី (ព្រឹក)

      ហហហហ…………….​ 😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: