ទំព័រដើម > គួរយល់ដឹង, ចំណេះដឹង > The 51st International Mathematical Olympiad

The 51st International Mathematical Olympiad

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments


ប្រទេស​ Kazakhstan ត្រូវ​​បាន​គណកម្មការ​អូឡាំព្យាដ​ពិភពលោក​ផ្នែក​គណិត​វិទ្យា​​ជា​ម្ចាស់​ ផ្ទះ​ក្នុង​ការ​ប្រកួត​គណិត​វិទ្យា​ពិភព​លោក​លើក​ទី​៥១ ឆ្នាំ​២០១០ ​កាល​ពី​ពេល​កន្លង​ទៅ។ ការ​ប្រកួត​នេះ​នឹង​រៀប​​ចំនៅ​ Astana City នៃ​ប្រទេស​ Kazakhstan ​ចាប់​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី​១៤​​ខែ​​កក្កដា​ឆ្នាំ​២០១០​ ខាង​មុខនេះ ចំនែកការ​ប្រកួត​តែ​ម្តង​មាន​​តែ​ពីរ​ថ្ងៃ​ទេ​​ដែល​គេ​អោយ​ឈ្មោះ​ថា​ថ្ងៃ​ទី​ ១​ និង​ថ្ងៃ​ទី​២។

ការ​ប្រកួត​ប្រជែង​បែង​ចែក​ទៅ​តាម​​កំរិត​មេដាយ​គឺ​មេដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​សំរិទ្ធ។ បែប​បទ​នេះ​មិន​មែន​សំដៅ​លើ​ចំនាត់​ថ្នាក់​លេខ​១ លេខ​២​ និង​លេខ​៣​ទេ គឺមេដាយ​នឹង​ប្រគល់​ជូន​មិន​កំនត់​សំរាប់​បេក្ខជន​ប្រលង​ដែល​មាន​ពិន្ទុ​ ក្នុង​កំរិត​មេដាយ​នីមួយ។ នេះ​ជា​​ការ​​ប្រកួត​ដើម្បី​ទទួល​មេដាយ​​ជូន​ជាតិ​។ ឯ​លំហាត់​ប្រលង​មាន​លក្ខណៈ​លំបាក​ខ្លាំង​ ហើយ​មាន​សរុប​ចំនួន​៦​លំហាត់ ដោយ​បែង​ចែក​ទៅ​តាម​ថ្ងៃ គឺ​​បី​លំហាត់​សំរាប់​ថ្ងៃ​ទី​១ និង​បីលំហាត់​ទៀត​សំរាប់​ថ្ងៃ​ទី២។ បី​លំហាត់​សំរាប់​ថ្ងៃ​នីមួយ​ៗ​អនុញ្ញាតិ​អោយ​បេក្ខជន​ធ្វើ​រយៈ​ពេល​ ៤​ម៉ោង​កន្លះ ឯណោះ។

ប្រទេស​ដែល​ធ្លាប់​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ​រួម​មាន​ប្រទេស​ចិន និង​ ប្រទេស​រុស្ស៊ី ដែល​ល្បី​ល្បាញ​​ជា​យូរ​ណាស់​មក​ហើយ។ សំរាប់​ប្រទេស​កម្ពុជា​ក៏​នឹង​ត្រៀម​បេក្ខជន​ទៅ​ប្រកួត​នៅ​ពេល​នោះ​ដែរ។ ជា​លទ្ធ​ផល​រាល់​ឆ្នាំ​ សិស្ស​ខ្មែរ​យើង​មិន​ដែល​បាន​មេដាយ​សូម្បី​តែ​សំរិទ្ធិ​នោះ​ទេ គឺ​បាន​ត្រឹម​តែ​មេដាត​កិត្តិយស​ប៉ុណ្ណោះ។ គណិត​វិទ្យា​ពិភពលោក​ ឬ​គណិត​វិទ្យា​អូឡាំព្យាដ​អន្តរជាតិ​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៥៩ ហើយ​​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។       សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចុចទីនេះ

Advertisements
ចំណាត់ក្រុម ៖គួរយល់ដឹង, ចំណេះដឹង
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: