ទំព័រដើម > ព័ត៌មាន, សុខភាពនឹងជីវិត > បុរស​ឥណ្ឌា​អត់​អាហារ​ ៧០ឆ្នាំ​ធ្វើ​ឱ្យ​ផ្អើល​ដល់​សង្គម​វិទ្យាសាស្រ្ត

បុរស​ឥណ្ឌា​អត់​អាហារ​ ៧០ឆ្នាំ​ធ្វើ​ឱ្យ​ផ្អើល​ដល់​សង្គម​វិទ្យាសាស្រ្ត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

អ្នក​សមាធិ​ជនជាតិ​ឥណ្ឌា​ម្នាក់​អាយុ ៨៣ឆ្នាំ​ បាន​ចំណាយ​ពេល​ ៧ទសវត្សរ៍​ដោយ​គ្មាន​បរិភោគ​អាហារ​និង​ទឹក​ទាល់​តែ​សោះ​។ ហេតុការណ៍​ចម្លែក​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​គ្រូពេទ្យ​យោធា​ដែល​បាន​តាម​ដាន​ស្ថាន​ភាព​សុខភាព​របស់​គាត់​អស់​ជាង​ពីរ​សប្តាហ៍​មក​ហើយ ។
លោក Prahlad Jani បាន​ចំណាយ​ពេល​ ២សប្តាហ៍​ នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុងប្រទេស​ឥណ្ឌា​ភាគ​ខាង​លិច​នៃ​រដ្ឋ ហ្គូចារ៉ាត ក្រោម​ការ​ត្រួត​ពិនិត្យ​មើល​យ៉ាង​ខ្ជាប់​ខ្ជួន​ពី​គ្រូពេទ្យ​ជាង​ ៣០នាក់​ ដោយ​បំពាក់​ជា​មួយ​នឹង​ម៉ាស៊ីន​ថត​ព្រម​ទាំង​ទូរទស្សន៍​ព័ទ្ធ​ជុំ​វិញ ។
អំឡុង​ពេល​នេះ​គាត់​មិន​បាន​ហូប​អាហារ​ ផឹក​ទឹក​ហើយ​ក៏មិន​បាន​ទៅ​បង្គន់​ទាល់​តែ​សោះ ។ អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ Sudhir Shah បាន​ឱ្យដឹង​ថា​បន្ទាប់​ពី​បញ្ចប់​ការ​ពិសោធន៍​នេះ​ថា៖ «យើង​មិន​ដឹង​ថា គាត់​អាច​រស់​នៅ​បាន​តាម​របៀប​ណា​នោះ​ទេ។ វា​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​ពីបាតុភូត​ចម្លែក​មួយ​នេះ»។
ស្ថាប័ន​នេះ​សង្ឃឹម​ថា ការបំបែក​អាថ៌កំបាំង​នេះ​នឹង​អាច​ជួយ​ឱ្យ​ទាហាន​រស់​បាន​ដោយ​មិន​ចាំបាច់​មាន​ស្បៀង​ ហើយ​វា​ក៏អាច​ជួយ​ដល់​អ្នក​អវកាស​ និង​អ្នក​រងគ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​ផងដែរ ។
លោក Jani គ្រាន់​តែ​បាន​ប៉ះពាល់​វត្ថុរាវ​ពេល​ងូត​ទឹក​ និង​ខ្ពុរមាត់​តែ​ប៉ុណ្ណោះ ក្នុង​កំឡុង​ពេល​សមាធិ​បង្អត់​អាហារ​ ដោយ​អះអាង​ថា ព្រះ​គឺ​ជា​អ្នក​ប្រទាន​អំណាច​ពិសេស​ឱ្យ​លោក​តាំង​ពី​នៅ​ក្មេង ។
អំឡុង​ពេល​ ១៥ថ្ងៃ​នៃ​ការ​អង្កេត​ ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្សតិ៍​សប្តាហ៍​មុន គ្រូពេទ្យ​បាន​ធ្វើ​ការ​ថត​កោសិកា​ខួរ​ក្បាល​ សរសៃ​ឈាម​ បេះ​ដូង​ សួត​ និង​សមត្ថភាព​ចងចាំ។ លទ្ធផលវិភាគ DNA ការ​សិក្សាជីវសាស្ត្រ​មូលេគុល សេត្ត​សាក​ល្បង​អ័រម៉ូន​ កោ​សិកា​ថាមពល​នៃ​ការរំលាយ​អាហារ​ ព្រម​ទាំង​ហ្សែន​និង​បាន​ចំណាយ​ពេល​រាប់​ខែ​ឯ​ណោះ​ទើប​ដឹង​។
លោក​ Shah បាន​និយាយ​ថា ៖ «ប្រសិន​បើ​ Jani មិន​បាន​ទទួល​ថាមពល​ពីការ​បរិភោគ​អាហារ​ និង​ទឹក​ទេ​​ គាត់​ច្បាស់​ជា​ទទួល​វា​ពី​ប្រភព​ថាម​ពល​នៅ​ជុំ​វិញ​ខ្លួន​របស់​គាត់​ដូច​ជា​ពន្លឺ​ព្រះអាទិត្យ​ជាដើម ។
លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​វេជ្ជ​សាស្រ្ត​ យើង​មិន​អាច​ធ្មេច​ភ្នែក​ចំពោះ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ព្រោះ​ប្រភព​ថាម​ពល​មិន​មែន​បាន​មក​តែ​ពី​ជាតិ​កាឡូរី​តែ​ម្យ៉ាង​ឯណា ៕ AFP

Advertisements
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:43 នាទី (ល្ងាច)

    ពិត​ជា​ចម្លែក​មែន

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:11 នាទី (ល្ងាច)

    បើ​អត់​បាន​ដូច​គាត់ ធូរ​សោហ៊ុយ​ហើយ។ 😀

  3. ផ្កាយដុះកន្ទុយ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 12:42 នាទី (ព្រឹក)

    Wow!!!

    បើខ្ញុំអាចធ្វើបាន ខ្ញុំក៏ចង់ធ្វើដូចគាត់ដែរ ក្រែងអាចសន្សំសំចៃធនធានសេដ្ឋកិច្ចបានខ្លះ។ មែនទេ ឡង់ឌី??? 🙂

  4. peehs07
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:34 នាទី (ព្រឹក)

    អស្ចារ្យមែន! មិនបរិភោគអាហារនិងទឹកសោះ ហើយរស់នៅបាន ៧០ឆ្នាំ! ពិតជាអស្ចារ្យមែន! តែយើងចង់ដឹងថា គាត់បានទៅអង្គុយភាវនាក្នុងព្រៃអស់រាប់សិបឆ្នាំយ៉ាងនេះ តើគាត់បានរកឃើញអ្វីខ្លះដែរ ក្រៅពីអាចរស់នៅបាននោះ? ព្រះពុទ្ធ ព្រះអង្គបានធ្វើទុក្ខរៈកិរិយា៦ឆ្នាំ ព្រះអង្គបានឆាន់ចង្ហាន់និងទឹកជាប្រចាំ តែពីច្រើនទៅតិច រហូតដល់ប៉ុនផ្លែពុធ្រា ស្គមនោះស្គម ស្ទើរមើលមិនយល់ថាជាមនុស្ស ហើយអ្នកដែលទៅបន់ ស្រន់នៅក្រោមដើមពោធិ៍នោះ ឃើញស្មានតែខ្មោចនៅរក្សាដើមពោធិ៍។ ព្រះអង្គប្រហែលជាមិនមានរកធម៌អី ឃើញទេនាពេលនោះ ព្រះអង្គក៏បោះបង់ការបង្អត់អាហារខ្លួនព្រះអង្គចេញទៅ ហើយបែរមកឆាន់ចង្ហាន់វិញ ទើបព្រះអង្គបានត្រាសជាព្រះពុទ្ធ ប្រោសសត្វលោកស្ទើរគ្រប់គ្នា។

    តើអស់លោកយល់យ៉ាងណាដែរ?

  5. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 12:15 នាទី (ព្រឹក)

    នេះ​ជា​រឿង​មួយដែលអច្ឆរិយដែល​អ្នក​វិទ្យាសាស្រ្ត​មិន​អាច​ស្វែង​យល់​បាន
    ចាំ​មើល​គេវិភាគ DNA របស់​គាត់​ហើយ​នឹង​បាន​ដឹង​ថា តើ​ថាម​ពលរបស់​គាត់​បាន​មក​ពីណា…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: