ទំព័រដើម > សុខភាពនឹងជីវិត > ១២​ ចំណុច​ ជួយ​ឱ្យ​បុរស​ធាត់​ស្លៀក​ពាក់​បាន​យ៉ាង​សង្ហា

១២​ ចំណុច​ ជួយ​ឱ្យ​បុរស​ធាត់​ស្លៀក​ពាក់​បាន​យ៉ាង​សង្ហា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

. ទទួល​ស្គាល់​រូប​រាង​បច្ចុប្បន្ន​របស់​ខ្លួន​ ហើយ​ចាប់​ផ្តើម​ប្តូរ​ទម្លាប់​ក្នុង​ការ​រស់​នៅ។ ការ​ពិបាក​ចិត្ត​ដោយ​សារតែ​ខ្លួន​ធាត់ មិន​អាច​ជួយ​ឱ្យ​បុរស​ស្រក​ទម្ងន់​បាន​ឡើយ។

. ស្លៀក​ពាក់​សម្លៀក​បំពាក់​ណា​ដែល​ត្រូវ​នឹង​ទំហំ​ខ្លួន​បច្ចុប្បន្ន​ហើយ​មិន​ត្រូវ​យក​ខោអាវ​កាល​ពី​នៅ​ស្គម​មក​ស្លៀក​ពាក​ឡើយ ។ ខោអាវ​កាន់​តែរឹប​តឹង​គឺ​កាន់​តែ​ធ្វើ​អោយ​មើល​ទៅ​ឃើញ​ធាតុ​ខ្លាំង​។

. មិន​ត្រូវ​ស្លៀក​ពាក់​ខោអាវ​នា​ដែល​ធំ​រលុង​ជ្រុល ធ្វើ​ឱ្យ​ធ្លាក់​ស្មា​អាវ​និង​ក​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បុរស​ធាត់​ មាន​រូបរាង​កាន់​តែ​ធំ។

. បុរស់​ធាតុ​មួយ​ចំនួន​ថ្លែង​ថា​ខ្លួន​ពិបាក​តឹនុយ​ អ្នក​គួរ​តែ​ទិញ​អាវ​ណា​ដែល​មាន​សម្រុង​វែង​។ ដំបូង​ត្រូវ​ពាក់​អាវ​រួច​សឹម​ស្លៀក​ខោ​ពីលើ។ កុំ​ទាញ​អាវ​ចេញ​ពី​ខោ​ច្រើន​ពេក​។

. បុរស​ធាតុ​ត្រូវ​ទិញ អាវ​ណា​ត្រូវ​ដឹង​ផ្នែក​ដែល​ធំបំផុត​នៃ​ដង​ខ្លួន​​ ហើយ​សឹម​យក​វា​មក​ដេរ​តម្រូវ​តាម​ទំហំ​ខ្លួន​ជាក់​ស្តែង។

. បុរសធាតុ​ត្រូវ​ពាក់​អាវ​ដែល​ឆ្នូត​កាត់​បណ្តោយ​ខ្លួន​ ជៀស​វាង​ពាក់​អាវ​ឆ្នូត​កាត់​ទទឺង​ខ្លួន​។

. ចៀស​វាង​ការ​ពាក់​អាវ​ ឬ​ខោ​សាច់​ក្រណាត់​ក្រាស់​ៗ​ អាវ​មាន​មួក​អាវ​មាន​ប៉ុង​ស្មា​ ជា​ដើម។

. ត្រូវ​ស្លៀក​ខោ​ជើង​ត្រង់ មិន​ចាប់​ភ្លី ហើយ​មាន​ទម្រង់​ស្មើ​តាំង​ពី​ភ្លៅ​ដល់​ចុង​ជើង​។

. ត្រូវ​ដាក់​ ទូរស័ព្ទ​ កាបូប​លុយ កូន​សោរ ប៊ិច ជាដើម ក្នុង​ការបូប​យូរ​ដៃ​ ចៀស​វាង​ការ​ដាក់​ក្នុង​ហោប៉ៅ។

១០. ពណ៌​ស្រាល​ទាញ​ចំណាប់​អារម្មណ៍​​រីឯពណ៌​ស្រគាំ​ធ្វើ​ឱ្យ​អ្នក​មើល​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ដង​ខ្លួន​ធាត់​របស់​អ្នក​ ប្រសិន​បើ​ដង​ខ្លួន​អ្នក​ធំ​ផ្នែក​ខាង​លើ ។

១១. បុរស​ធាត់​អាច​សាក​ល្បង​ពាក់​អាវ​យឺត​ទ្រាប់​ពីក្នុង​ ដើម្បីឱ្យ​ត្រជាក់​សាច់​នៅ​ខែ​ក្តៅ​ ហើយ​កក់​ក្នុង​ក្នុង​ខែ​រងារ។ ទន្ទឹម​នឹង​នោះវា​ក៏​អាច​ជួយ​ប៊ឺត​ញើស​ផង​ដែរ​។

១២. កុំ​តួច​ចិត្តតួច​ថ្លើម​នឹង​រូប​រាង​ធាត់​របស់​អ្នក​ ហើយ​ត្រូវ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​​ទើប​ធ្វើ​អោយ​ជីវិត​មាន​ភាព​ស្រស់​ថ្លា​៕

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 1:14 នាទី (ព្រឹក)

    មាឌ​ចឹង​ធើ​ម៉េច​ក៏​មិន​សង្ហារ​ដែរ​មិន​បាច់​ប្រឹង​ទេ
    បើ​មិន​ចឹង​មិន​មែន​​គេ​នាំ​គ្នា​រក​វិធី​គ្រប់​យ៉ាង​បញ្ចុះ​ទម្ងន់​ទេ

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 11:11 នាទី (ព្រឹក)

    រក​រូប​សង្ហាដាក់​អត់​បាន​ក៏​ដាក់​រូប​មួយ​នឹង​ទៅ
    ហ៎… រូប​ភាព​មួយ​នេះ​មិន​សម​នឹង​អត្ថ​បទ​សោះ 😀

  3. ou siv eng
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2013 ម៉ោង 3:01 នាទី (ល្ងាច)

    មែនហើយរាងបែបនេះទោះបីអនុវត្ត ១២ចំនុចខាងលើក៏មើលទៅមិនសង្ហាដដែលនឹង

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: