ទំព័រដើម > សុខភាពនឹងជីវិត > សារសំខាន់​នៃ​ធម្មជាតិ​ចំពោះ​កុមារ

សារសំខាន់​នៃ​ធម្មជាតិ​ចំពោះ​កុមារ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

បទ​ពិសោធន៍​របស់​កុមារ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ធម្មជាតិ​គឺ​ជា​សកម្មភាព​ជួយ​ឱ្យ​កុមារ​មាន​ការ​វិវឌ្ឍទាំង​សុខភាព​ និង​បញ្ញា​។

យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹងថា​ ទំនាក់​ទំនង​រវាង​ធម្មជាតិ​ និង​មនុស្ស​គឺ​មាន​តាំង​ពី​កំណើត​។ ពេល​ដែល​កុមារ​ចំណាយ ពេល​នៅ​ផ្ទះ​ច្រើន​ពេក​ ពួក​គេ​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ ការធាត់ និង​ការ​បាត់​បង់​ស្មារតី​ផ្តោត​អារម្មណ៍​លើ​កិច្ចការ​អ្វីមួយ។ ផ្ទុយ​ទៅវិញ​ កុមារ​ដែល​ស៊ាំ​នឹង​បរិស្ថាន​ធម្មជាតិ​ច្រើន​មាន​ភាព​វៃ​ឆ្លាត​ក្នុង​ការសិក្សា។ ទន្ទឹម​នឹង​នោះ កុមារ​ដែល​ចូលចិត្ត​ធម្មជាតិ​មិន​សូវ​ប្រឈម​នឹង​ការតាន​តឹង​ក្នុង​អារម្មណ៍ និង​ជួយ​លើក​កម្ពស​ស្មារតី​ទៀត​ផង​។

ពេល​ដែល​កុមារ​ទៅ​ដល់​ទីសម្បូរ​ធម្មជាតិ​ វិញ្ញាណ​ទាំង​៥ របស់​ពួក​គេ​ចាប់​ផ្តើម​ធ្វើការ។ ធម្មជាតិ​ធ្វើ​ឱ្យ​កុមារ​អាច​ផ្តោត​អារម្មណ៍​ទៅលើ​បរិស្ថាន​ធំទូលាយ ជា​ជាង​ការ​យក​ចិត្ត​ទុក​ដាក់​តែ​លើ​របស់​តូច​មួយ​ដូច​ជា​កញ្ចក់​ទូរទស្សន៍ និង​កុំ​ព្យូរទ័រ​ជាដើម។ កុមារ​ចាប់​ផ្តើម​សង្កេត​មើល​ ផ្ទៀង​ត្រចៀក​ស្តាប់​ យក​ដៃ​ប៉ះ​ឬ​ក៏​អាច​យក​អណ្តាត​ភ្លក្ស រុក្ខជាតិ​មួយ​ចំនួន​ផង​ដែរ ។ ខណៈ​នោះ​ខួរ​ក្បាល​របស់​ពួក​កេ​មាន​ឱកាស​ទទួល​យក​ព័ត៌​មាន​ថ្មី​ៗ និង​ពោរ​បេញ​ដោយ​ភាព​ស្រស់​ស្រាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​វា​ធ្វើ​ឱ្យ​កុមារ​មាន​ស្មារតី​ខ្ពស់​ ដែល​ជា​ជំនួយ​ដល់​ការ​ចាប់​យក​ការសិក្សាផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត​កុមារ​ដែល​មិន​សូវ​មាន​ទំនាក់​ទំនង​ជាមួយ​ធម្មជាតិ ច្រើន​មាន​ចរិត​មិន​សូវ​ក្លាហាន​ និង​មិនសូវ​ចង់ស្វែង​យល់​នូវ​អ្វី​ដេល​ថ្មី​ឡើយ។ ប្រសិន​បើ​កុមារ​ ត្រូវ​បាន​យក​ទៅ​ដើរ​លេង​នៅ​ក្នុង​ព្រៃ​មួយ​ដែល​គេ​មិន​ធ្លាប់​ទៅ​នោះ ដំបូង​គេ​នឹង​ខ្លាច ប៉ុន្តែ​ក្រោយ​មក​គេ​នឹង​ចាប់​ផ្តើម​ដើរ​រុករាន​ព្រៃ​នោះ​ដោយ​ខ្លួន​ឯង​៕

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: