ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ២៥៖ សម្ព័ន្ធ

វេយ្យាករណ៍​ខ្មែរ២៥៖ សម្ព័ន្ធ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

សម្ព័ន្ធ

សម្ព័ន្ធ​គឺ​ជា​គ្រឿង​ចង​បទ ឬ​ចង​ប្រយោគ ។ ដើម្បី​ភ្ជាប់​ពាក្យ​ចង​ជា​បទ​ក្នុង​សង្កាត់​មួយៗ ឬ​ក្នុង​ប្រយោគ​មួយ ត្រូវ​ឱ្យ​ដឹង​ថា​បទ​ណា​គួរ​ចុល​ទៅ​រក​បទ​ណា​ តាម​លំអាន​វេយ្យាករន៍ ។

ឧទាហរណ៍១៖ ឈ្មួ្​ដឹកស្រូវ

ឈ្មួញ ជា​នាម, សាធារណៈ, ឯកវចនៈ, បឋម​បុរិសៈ​ជា​ប្រធាន​របស់​កិរិយា​ដឹក​។

ដឹក ជា​សកម្មកិរិយា, បច្ចុប្បន្ន​កាល, ឯក​។

ស្រូវ ជា​នាម, សាធារណៈ, កម្ម​រង​អំពើ​ដឹក ។

ឧទាហរណ៍២៖ ស្រី្តៗ ទូល​បន្លែ​ដោយ​កញ្ជើ្ត

ស្រ្តីៗ ជា​នាម, សាធារណៈ, ពហុ​វចនៈ, បឋម​បុរិសៈ ជា​ប្រធាន​របស់​កិរិយាទូល។

ទូល ជា​សកម្មកិរិយា, បច្ចុប្បន្ន​កាល, ពហុវចនៈ

បន្លែ ជា​នាម,​ សាធារណៈ, ពហុវចនៈ, កម្មរង​អំពើ​កិរិយា​ ទូល​។

ដោយ ជា​អាយតនិបាត

កញ្ជើរ ជានាម, សាធារណៈ, ឯក​វចនៈ,​ អកម្មរង​អំពើ​ ទូល។

ឧទាហរណ៍៣៖ បងខ្ញុំ​សង់​ផ្ទះ​ថ្មី​មួយ​នៅ​ផ្លូវ​នរោត្តម

បង​ខ្ញុំ ជា​បទមជ្ឈេលុប (កាត់​បទ​ពីបង​របស់​ខ្ញុំ ឬ​បង​នៃ​ខ្ញុំ) នាម, សាធារណៈ, ឯក​វចនៈ, បឋម​បុរិសៈ, ជាប្រធាន​កិរិយា សង់ ។

សង់ ជា​សកម្មកិរិយា បច្ចុប្បន្នកាល ឯកវចនៈ ។

ផ្ទះ ជានាម សាធារណៈ ឯកវចនៈ កម្មរង​អំពើ​សង់។

ថ្មី ជា​បកតិគុណ​នាម ឯកវចនៈ គុណ​បទ​របស់​ផ្ទះ ។

មួយ ជា​សំខ្យា​គុណនាម ឯកវចនៈ គុណបទ​របស់​ផ្ទះ ។

នៅ ជា​និបាត​ប្រាប់​ទី ។

ផ្លូវ​នរោត្តម ជា​នាម អសាធារណៈ ឯកវចនៈ អកម្ម​រង​អំពើ​ សង់។

ឧទាហរណ៍៤៖ ឯង​កុំ​ដើរ​លេង​ឡើយ

ឯង ជាមជ្ឈិម​បុរិសៈ (. បុ. សព្វ) ប្រធាន​ដើរលេង ឯកវចនៈ

ដើរលេង ជា​អកម្មកិរិយា ឯកវចនៈ បច្ចុប្បន្ន​កាល ។

កុំឡើយ ជា​និបាត​បដិសេធ (បដិសេធនត្ថវចកៈ)

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. វ៉ា ឆៃលាប
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2017 ម៉ោង 8:37 នាទី (ល្ងាច)

    អាចប្រាប់ផងបានទេ តើសៀវភៅអ្វីដែលគាត់យកមកសរសេរនៅទីនេះ? ខ្ញុំចង់រកទិញណាស់ !

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: