ទំព័រដើម > សុខភាពនឹងជីវិត > បញ្ហា​បច្ចេក​ទេស​ធ្វើ​ឱ្យ​មាន​ជំងឺ​ចាក់​ស្រែះ​ខួរ​ក្បាល

បញ្ហា​បច្ចេក​ទេស​ធ្វើ​ឱ្យ​មាន​ជំងឺ​ចាក់​ស្រែះ​ខួរ​ក្បាល

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ម៉ា​ស៊ីន​ខួច កំព្យូទ័រ​ដើរ​យឺត និង​បញ្ហា​បច្ចេក​ទេស​នានា បាន​ធ្វើ​ឱ្យ​មនុស្ស​ក្នុង​យុគសម័យ Digital កើត​មាន​ភាព​តានតឹង​បណ្តាល​មក​ពី​កុំ​ព្យូទ័រ (Computer Stress Syndrome)

មនុស្ស​កាន់​តែ​ច្រើន​ដែល​ពឹង​ផ្អែក​ទៅ​លើបច្ចេក​វិទ្យា​ទាំង​ស្រុង​ មាន​ការ​នឿយ​ណាយ​ខួរ​ក្បាលពេល​​ដែល​ប្រទះ​នឹង​បញ្ហា​ពិកំហុស​បច្ចេក​ទេស​តូច ឬ​ធំ​ដែល​កើត​មាន​ជា​រឿយ​ៗ។

នៅ​ក្នុង​របាយការណ៍​ ប្រឆាំង​នឹង​ភាព​តានតឹង​បណ្តាល​មក​ពី​កុំ​ព្យូរទ័រ​របស់​វិស័យ​ឧស្សាហ៍កម្ម​ទំនាក់​ទំនង បាន​កំនត់​យក​អាការៈ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ដែល​បណ្តាល​មក​ពី ការខក​បំណង​​ភាព​ស្មុគ​ស្មាញ កំហុស​បច្ចេក​ទេស ការរាតត្បាត​នៃ​មេរោគ​កុំព្យូទ័រ​នឹង​ការ​រង់​ចាំ​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួស​ជុល

ការ​សិក្សារ​នេះបាន​តាម​ដាន​លើ​មនុស្ស​ ១ពាន់​នាក់នៅ​​សហរដ្ឋអាមេរិក ដើម្បីស្វែង​យល់​ថា តើ​មនុស្ស​មាន​អារម្មណ៍​រីករាយ​ឬទេ នៅ​ក្នុង​សង្គម​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ផ្នែក​បច្ចេក​វិទ្យា​។

ការ​សិក្សាបាន​សន្និដ្ឋាន​ថា៖ ភាព​ជាក់​ស្តែង​គឺ​បញ្ហាបច្ចេក​ទេស​ បាន​ធ្វើ​ឱ្យអ្នក​ប្រើប្រាស់​កុំព្យូទ័រ​ខឹង​សម្បា​ អន្ទះអន្ទែង​​និង​កាន់​តែ​មាន​ភាព​តាន​តឹង​ក្នុង​ខួរ​ក្បាល

ក្នុង​ចំណោម​អតិថិជន ៩៤​ភាគ​រយ​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​កុំ​ព្យូទ័រ​២ជាង​​៤០%បាន​រាយ​ការ​ណ៍​ថា ខ្លួន​ធ្លាប់​ឆ្លង់​កាត់​នូវ​អារម្មណ៍​តាន​តឹង​ដែល​បណ្តាល​មក​ពី​បញ្ហា​កុំព្យូរទ័រ។

ការ​សិក្សារ​នេះ​ក៏​បាន​បន្តទៀត​ថា៖ “​អ្នក​ប្រើប្រាស់​ក៏​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ជា​បន្ត​បន្ទាប់​ដែរ​ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការដំឡើង​ម៉ាស៊ីន ការ​បញ្ចូល​កម្មវិធី​ថ្មី ការ​ឡើង​ស៊េរី​កុំព្យូរទ័រ​ ការសម្លាប់​មេរោគ​ ការយាយី​ពីវិបសាយ​អនាមិក និង​អំពើ​ចោរកម្ម​តាម​ប្រព័ន្ធ​អ៊ីនធ័រណិត​ជាដើម

អតិថិជន​ ៤០%​ប្រឈម​នឹង​ការ​ខូច​កុំព្យូរទ័រ​ដែល​ទាមទារ​ការ​ជួសជុល​ជាបន្ទាន់ ប៉ុន្តែ​បែរ​ជាត្រូវ​ខកខាន​មិន​ដូច​បំណង។ ដោយ​សារ​កុំព្យូរទ័រ​ជា​ឧបករណ៍​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​រស់​នៅ​របស់​ពួក​គេ វេជ្ជបណ្ឌិត ម៉ូរ៉េ ហ្វេនហ្គោល (Murray Feingold) របស់​សហរដ្ឋ​អាមេរិក​ បាន​អំពាវ​នាវ​អោយ​ក្រុម​ហ៊ុន​ផលិត​កុំព្យូរទ័រ​ងាក​មក​ចាប់​អារម្មណ៍​នឹង​ផល​ប៉ះពាល់​ដល់​សុខភាព​នៃ​ផលិត​ផល​របស់​ខ្លួន​។

លោក​ ម៉ូរ៉េ បាន​ថ្លែងថា៖ វាល្មម​ដល់​ពេល​ដែល​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ ត្រូវ​កែ​ប្រែ​ផលិត​ផល​របស់​ខ្លួន​ដើម្បី​ឱ្យ​អតិថិជន​ប្រើប្រាស់ បាន​ងាយ​ស្រួល​ជាង​នេះ​ហើយ

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. Fegreecrats
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 20 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 2:16 នាទី (ល្ងាច)

    Just want to say what a great blog you got here!
    I’ve been around for quite a lot of time, but finally decided to show my appreciation of your work!

    Thumbs up, and keep it going!

    Cheers
    Christian

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: