ទំព័រដើម > សុខភាពនឹងជីវិត > ទម្លាប់​រស់​នៅ​មិន​ល្អ​អាច​កាត់​បន្ថយ​អាយ​រហូត​ដល់​ទៅ​១២ ឆ្នាំ

ទម្លាប់​រស់​នៅ​មិន​ល្អ​អាច​កាត់​បន្ថយ​អាយ​រហូត​ដល់​ទៅ​១២ ឆ្នាំ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ទម្លាប់​ក្នុង​ការរស់នៅ​មិន​ល្អ ៤យ៉ាង​គឺ ជក់បារី ផឹកស្រា របប​អាហារ​មិន​ល្អ និង​ភាព​អសកម្ម​អាច​កាត់​បន្ថយ​អាយុរបស់​មនុស្ស​រហូត​ដល់​ទៅ ២០ឆ្នាំ​។ ប៉ុន្តែ​ការ​កែ​ប្រែក្នុង​ការរស់​នៅ​ ក៏អាច​ជួយ​ស្រោច​ស្រង់​អាយុកាល​របស់​មនុស្ស​ដែល។ ទាំង​នេះ​គឺ​ជា​ការ​អះអាង​របស់​ការស្រាវជ្រាវដែល​បាន​ផ្សាយ​នៅ​ក្នុង​របាយណ៍​ការ​ វេជ្ជសាស្ត្រ​លម្អិត។

អ្នក​ដែល​ប្រព្រឹត្តិ​នូវ​អំពើ​ទាំង ៤​យ៉ាង​ខាង​លើនេះ​នឹង​រង​នូវ​ការឈឺ​ចាប់​បីដង ហើយ​ប្រឈម​នឹង​អត្រា​មរណៈ​ខ្ពស់​ ដូចជា ជំងឺ​មហារីក និង​ជំងឺ​បេះដូង។ ទន្ទឹម​នឹង​នោះ អ្នក​ដែល​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​ក៏​ត្រូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ដល់​ទៅ​ ៤​ដង​ច្រើន​ជាង​អ្នក​ដែល​ជៀស​ផុត​ពីទម្លាប់​នេះ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​សិក្សារ​លើ​មនុស្ស ៤៨៨៦នាក់នៅ​ចន្លោះ​ឆ្នាំ​១៩៨៤ និង​១៩៨៤ ដែល​កាល​នើ​ពួក​កេ​មាន​អាយុ​១៨​ឆ្នាំ។ ក្នុង​ចំណោម​អ្នក​ចូល​រួម​ មាន​អ្នក​ខ្លះ​ផឹក​ស្រា​ ជក់​បារី​ បរិភោគ​អាហារ​មិន​ល្អ មិន​ធ្វើ​លំហាត់​ប្រាណ​និង ខ្លះ​ទៀត​ជៀស​ផុត​ពី​អំពើ​ទាំង​នេះ​។

បន្ទាប់​ពីការ​តាម​ដាន​រយៈ​ពេល​ ២០ឆ្នាំ​មនុស្ស​ចំនួន​ ១០៨០​នាក់ បាន​ស្លាប់​ដែល​ក្នុង​នោះ​ ៤៣១​នាក់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​បេះ​ដូង​ ៣១៨​នាក់​ដោយ​សារ​ជំងឺ​មហារីក​ នឹង ៣៣១នាក់​ស្លាប់​ដោយ​សារ​មូល​ហេតុ​ផ្សេង​ៗ​ទៀត។ បើ​ប្រៀប​ធៀប​ទៅ​អ្នក​មាន​ទម្លាប់​រស់​នៅ​ល្អ​រស់​បាន​អាយុ​វែង​ជាង​អ្នក​ដែល​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​។

អ្នក​ធ្វើ​របាយ​ការណ៍​អ្នក​នាង អេលីហ្យាប៊ែត ខ្វាវីក (Elisabeth Kvaavik) នៃ​សាកល​វិទ្យាល័យ​អូស្លូ​ប្រទេស​ន័រវែស បាន​ពន្យល់​ថា៖ ដើម្បី​សិក្សារ​ពី​ផល​ប៉ះពាល់​នៃ​វិស័យ​សុខាភិបាល​សាធារណៈ​វា​ជា​ការ​ចាំ​បាច់​ណាស់​ ដែល​យើង​ត្រូវ​តែ​តាម​ដាន​ទម្លាប់​រស់​នៅ​របស់​ប្រជាជន​ ដែល​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​របស់​ពួក​គេ ។

ទម្លាប់​មិន​ល្អ​ទាំង​ឡាយ​ដែលរាប់​បញ្ចូល​រួម​មាន​ការ​ជក់បារី ទទួល​ទាន​បន្លែ​ និង​ផ្លែ​ឈើ​តិច​ជាង ៣ដង​ក្នុង​មួយ​ថ្ងៃ ហាត់​ប្រាណ​តិច​ជាង​ពីរ​ម៉ោង​ក្នុង​មួយ​សប្តាហ៍ សេព​សុរា​លើស​ពី​ ០,២​ លីត្រ​ក្នុង​សប្តាហ៍សម្រាប់​ស្រ្តី​ និង​០,៣​លីត្រ​ សម្រាប់​បុរស​។

អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​អះអាង​ទៀត​ថា ការ​កាត់​បន្ថយ​ទម្លាប់​អាក្រក់​ទាំង​នោះ​ក៏​អាច​ស្រោច​ស្រង់​អាយុ​បាន​វិញ​ដែរ ដោយ​បញ្ឈប់​ការ​ជក់​បារី​ និង​សេព​សុរា​ ហើយ​ងាក​មក​ចាប់​យក​របប​អាហារ​ដែល​ត្រឹម​ត្រូវ និង​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​៕ អេ​អេហ្វ​ភី

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: