ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ២៤៖ ឧបសគ្គៈ

វេយ្យាករណ៍​ខ្មែរ២៤៖ ឧបសគ្គៈ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

ឧបសគ្គៈ

ឧបសគ្គ ជានិបាត នឹង​ជា​អព្យយស័ព្ទ (ពាក្យ​មិន​ផ្លាស់​ប្តូរ​រូប​នឹង​ស័ព្ទ​ដូជ​ជា​និបាត​នានាដែរ តែ​ពួក​និបាត​ដែល​ហៅ​ថា​ឧបសគ្គ​នោះ មាន​ចំនួន​តែ​ ២០ ស័ព្ទ​ហើយ​មាន​របៀប​បែប​ផែន​ក្នុង​វិធី​ចង​ក្រង​ពាក្យ​ដោយ​ឡែក​ផ្សែងពីនិបាត​នានា ។ ក្នុង​ការ​ចង​ក្រង​ភ្ជាប់​ពាក្យ គេ​ដាក់​ឧបសគ្គ​ជា​ខាង​ដើម​នាម​ស័ព្ទ​នឹង​កិរិយា​ស័ព្ទ

ឧបសគ្គៈទាំង ២០​ ស័ព្ទគឺ៖

អតិ ប្រែថា កន្លង ក្រៃ ក្រៃពេក ពេក

អធិ ប្រើថា ក្រៃ​លែង ក្រៃពេក លើស​លុប លើសលែង សង្កត់

អនុ ប្រែថា តាម តូច បន្ទាប់ រង ក្រោយ បណ្តោយ លំដាប់

អប ប្រែថា ប្រាស គេច ជៀស

អបិ ឬបិ ប្រែថា ជិត ខាងលើ

អភិ ប្រែថា ក្រៃពេក ធំ ចំពោះ ឆ្ពោះ ខាង

អវ​ ឬឱ ប្រែថា ចុះ ចុះក្រោម ទាប ស្រេច

អា ប្រែថា ទូទៅ​ សព្វ ក្រៃលែង

ឧ ប្រែថា ឡើង ខ្ពស់ ក្រៅ

ឧប ប្រែថា ជិត ចូលទៅជិត មាំ ស៊ប់

ទុ ប្រែថា អាក្រក់ ក្រ កម្រ លំបាក

ម ប្រែថា ចេញ ចូល ចុះ

ប ប្រែថា ទូទៅ ខាងមុខ ចេញមុខ

បដិបតិ ប្រើថា ចំពោះ តប ត ច្រាស ត្រឡប់

បរា ប្រែថា ខាងមុខ

បរិ ប្រែថា ជុំ ជំវិញ គ្រប់គ្រាន់ ស្រេច

វិ ប្រែថា ផ្សេង ប្លែក ច្បាស់ ជាក់ ប្រាដក

សំ ប្រែថា ព្រម ជាមួយ ល្អ ប្រពៃ

សុ ប្រែថា ងាយ ស្រួល ស្រណុក ល្អ ប្រពៃ ណាស់ ម្ល៉េះ

ពាក្យ​ដូច​មាន​តទៅសឹង​ជា​ពាក្យ​មាន​ឧបសគ្គៈ

បរិបូណ៌ ទុរគត (ទុគ្គត) បរាជ័យ អនុគ្រោះ អភិបាល អធិការ អវសាន (បរិ ឧសាន) បរិយាសាន ឧបរាជ និរភ័យ អធីបតី វិកាល វិបរិត សុវិជ្ជា អបរាជ័យ និរន្តរ និរទេស អធិជ័យ អនុនាយក អនុស្សាវនា សុគត៌ សុគន្ធ វិជ័យ ទុព្ភិក្ខ

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: