ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ២១៖ សំខ្យា ឬសំខ្យាស័ព្ទ

វេយ្យាករណ៍​ខ្មែរ២១៖ សំខ្យា ឬសំខ្យាស័ព្ទ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

សំខ្យា ឬសំខ្យាស័ព្ទ

សព្ទ​សម្រាប់​នាម​ហៅ​ថា​សំខ្យាសព្ទ ។ សំខ្យា​ស័ព្ទ​មាន​ពីរ​យ៉ាង​គឺ​បកតិ​សំខ្យា និង​បូរណ​សំខ្យា ។

បកតិសំខ្យា

សំខ្យា ដែល​រាប់​តាម​ប្រក្រតី​ឱ្យ​ដឹង​ចំនួន​របស់​នាម​នាម​ថា​ប៉ុណ្ណោះ ប៉ុណ្ណោះ ដូចរាប់ថា៖ មួយ ពីរ បី បួន ប្រាំ​ជាដើម​ហៅថា​បកតិ​សំខ្យា ។

បូរណសំខ្យា

សំខ្យាដែល​រាប់នាមនាម​បង្រ្គប់​ជា​ជាន់ៗ តាម​លំដាប់​តាម​ថ្នាក់​ដូច​ពាក្យ​ថា ដំបូង (ទីមួយ) គំរប់ពីរគំរប់បី គំរប់បួន – គំរប់ប្រាំ​ជា​ដើម​នឹង​ពាក្យថា៖ បឋមៈ បឋមៈ ទុតិយៈ ចតត្ថៈ បញ្ចមៈ ធដ្ឋៈ ហៅថា​បូរណសំខ្យា ។

បកតិសំខ្យា​មាន​ពីរ​ពួក គឺ៖

១- សំខ្យា​សព្វនាម

២- សំខ្យា​គុណនាម

សំខ្យាសព្វនាមមានបួនគឺ៖ មួយ ពីរ បី បួន ។

សំខ្យាសព្វ​តាំង​ពីប្រាំ​តទៅ សឹង​ជា​គុណ​នាម​ទាំង​អស់ ។ ឯបូរណសំខ្យា​ជាគុណ​នាម​ទាំង​អស់​ដែរ ។

វិធី​ប្រើសំខ្យាសព្វ – នឹង​រាប់វត្ថុ​អ្វីៗ គេ​ដាក់​សំខ្យា​រៀង​ភ្ជាប់​ពីរក្រោយ​នាមនាម ឬ​ភ្ជាប់​ខាងមុខ​នាមនាម តាម​ដោយ​ទំនង ស្រួល​ថា​ក្នុង​ភាសា ។ ដូច​រាប់​ថា ១ រៀល ពីររៀល មួយពាន់ម៉ែត្រ មួយសែនហាប មួយលាននាក់គោពីរ សេះហុកសិប ឥដ្ឋ មួយម៉ឺន ទាហានមួយកោដិ ស្វាយប្រាំស្លឹកកូន​ដម្បូង ថ្នាក់បន្ទាប់ សេចក្តីគំរប់ប្រាំពីរ បឋមដ្ឈាន បឋមសាធ ទុតិយវិជ្ជា បញ្ចមីឧបោសថ ។ល។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: