ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ១៩៖ វិធី​ប្រើ​អាយ​តនិបាត

វេយ្យាករណ៍​ខ្មែរ១៩៖ វិធី​ប្រើ​អាយ​តនិបាត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

អាយ​និបាទ មាន​អត្ថ​ប្រយោជន៍​ទៅ​តាម​ទំនង​សេចក្តី មាន​ដូច​ត​ទៅ​៖

អាយ​តនិបាតទី ១រីសម្រាប់​ប្រើ​ជា​បទ​ប្រធាន ឬ​ដើម​បទ. ឧទាហរណ៍៖ រី​បុណ្យ​នឹង​បាប អំពើ​សុភាព នោះ​វា​តែង​តាម។ រី​គ្រូ​បាធ្យាយ ប្រដូច​នូវ​ម្តាយ អាពុក​ឯង​ហោង ។ រី​អំពើ​ជា​កុសល ជន​គប្បី​ធ្វើ ។

អាយ​និបាទ​ទី ២ មាន​អត្ថ​ ៥​យ៉ាង​៖

– “​នូវ សម្រាប់​ភ្ជាប់​កម្ម​របស់​កិរិយា​សកម្ម ។

ឧទាហរណ៍៖ គេ​ស្តាប់​នូវ​ធម៌. សង្ឃ​សំដែង​នូវ​ធម៌​។ ប៉ុន្តែ​ក្នុង​ភាសា​ដែល​គេ​និយាយ​ជា​ធម្មតា គេ​ច្រើន​កាត់​ពាក្យ នូវដូច​គេ​និយាយ​ថា៖ គេ​ស្តាប់​ធម៌ . លោក​សំដែង​ធម៌​ ។

– “​កាន់ សម្រាប់​ភ្ជាប់​កម្ម​ទៅ​កិរិយា​អកម្ម.

ឧទាហរណ៍៖ គេ​ទៅ​កាន់​ផ្ទះ . វា​មក​កាន់​ផ្ទះ ។ ប៉ុន្តែ​តាម​ភាសា​ធម្មតា​គេ​ច្រើន​និយាយ​កាត់​បទ​ដូច​ជា៖ គេ​ទៅ​ផ្ទះ. គេ​មក​ផ្ទះ ។

– “ ញ៉ាំង ជា​ទី​ទទួល​សម្រេច​នូវ​អំពើ​ដែល​គេ​ឱ្យ​ធ្វើ

ឧទាហរណ៍៖ ពពួក​សត្វ​ផង សាហាវ​យង់ឃ្នង់ ប្រយ័ត្ន​ញ៉ាំង​បានព្រះ​ពុទ្ធ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ហើយ​ញ៉ាំង​អ្នក​ដទៃ​ឱ្យ​ត្រាស់​ដឹង​ផង. គ្រូ​ប្រដៅ​ទូន្មាន​សិស្ស​ញ៉ាំង​សិស្ស​ឱ្យ​រៀន ។

– “​អស់ ប្រ​ព្រឹត្ត​ទៅ​រហូត​ដល់.

ឧទាហរណ៍៖ គេ​ទៅ​អស់​យោជន៍​បី គេ​ទៅ​អស់​យប់​មួយ​ ។

– “​នឹង“​ចំពោះ ទទួល​ពាក្យ​ដែល​គេ​និយាយ​ចំពោះ​ខ្លួន.

ឧទាហរណ៍៖ ខ្ញុំ​បាន​និយាយ​នឹង​អ្នក, ចំពោះ​អ្នក. គេ​ផ្តាំ​មក​នឹង​ខ្ញុំ ។

អាយ​តនិបាតទី ៣៖ មាន​អត្ថ​ ៦​យ៉ាង៖

– “​ដោយ ជា​គ្រឿង​សំរេច​នូវ​អំពើ.

ឧទាហរណ៍៖ គេ​ធ្វើ​នូវ​អំពើ​ដោយ​កាយ ។ គេ​កាន់​អ្វី​ៗ​ ដោយ​ដៃ ។

– “ដោយ​ខ្លួន“​តាម“​ដោយសារ ជា​ផ្លូវ​ជា​ លំអានដែល​ប្លែក​ពី​ការ​សម្រេច​នូវ​អំពើ.

ឧទាហរណ៍៖ ព្រះពុទ្ធ​រុង​រឿង​ដោយ​នូវ​តេជៈ​គួរ​ធ្វើ​តាម​ពាក្យ​នៃ​អញ, វារស់​នៅ​ដោយ​សារ​សេចក្តី​ទំនុក​បំរុង​នៃ​ខ្ញុំ ។

– “គឺ“​ដដែល ជា​អ្នក​សម្រេច​នូវ​អំពើ​អំពីខ្លួន

ឧទាហរណ៍៖ ធម៌​គឺ​ភាវៈ​ដែល​ទ្រទ្រង់ ពាក្យ​នេះ​ដែល​ខ្ញុំ​បាន​ប្រាប់​ហើយ គឺ​អ្នក​ឯង​មិន​ត្រូវ​ធ្វើ​យ៉ាង​នេះ​ទៀត . ព្រះ​សាស្តា គឺ​ទាំង​ឡាយ​គប្បី​ឱ្យ​អត់​ទោស ។

– “​ហេតុ“​ព្រោះ“​ព្រោះ​តែ ជា​ហេតុ . ជាទំនង, ជា​ដំណើរ

ឧទាហរណ៍៖ បាន​ជា​គាត់​នៅ​ក្នុង​ទី​នោះ ព្រោះ​តែ​សក្ការៈ. សត្វ​លោក​មាន​ចិត្ត​ខ្ពស់​ឡើង​ព្រោះ​លោភ​មាន​ចិត្ត​ទ្រោម​ចុះ ព្រោះ​ខាត​លាភ ។

– “​មានជា​អាការៈ

ឧទាហរណ៍៖ បើ​បុគ្គល មាន​ចិត្ត​គឺ​ទោស ប្រទូស្ត​ហើយ ពោល​ក្តី​ ធ្វើ​ក្តី​។

– “​ដោយ ប្រកប​ជា​មួយ

ឧទាហរណ៍៖ ចូរ​ព្រម​ព្រៀង​មួយ​អន្លើ ដោយ​ដំណើរនោះ ។

អាយ​តនិបាទទី ៤ – មាន​អត្ថ​ ៣​យ៉ាងគឺ៖

– “​ដល់ជា​ទីទទួល​នូវ​អំណោយ

ឧទាហរណ៍៖ ទាយក​ឱ្យ​នូវ​ទាន ដល់​សង្ឃ, ក្រលំ​បាក​ឱ្យ​ផល ដល់​អ្នក​កំជិល ។

– “​ដើម្បី“​បំរុង ជា​ទី​ត្រូវ​គេ​បៀត​បៀន ។ អ្នក​ណា​ប្រទូស្ត ចំពោះ ឬ​នឹង​មនុស្ស​ដែល​មិន​ប្រទូស្ត ។

អាយ​តនិបាតទី ៥ មាន​អត្ថ ៣​យ៉ាង​៖

– “​អំពី“​ចាក

ឧទាហរណ៍៖ ភ័យ អំពី​សេចក្តី​ស្លាប់. បុគ្គល​គប្បី​ឃាត់​នូវ​ចិត្ត ចាក​បាប គឺ​ថា​បុគ្គល​គប្បី​លះ​បង់​បាប ។

– “​ជាង នៅដែន​ប្រៀប​ធៀប​ឱ្យ​ដឹង​ថា​លើស ឬ​ថយ​ជាង​គ្នា

ឧទាហរណ៍៖ សីលជា​គុណ​ជាត មាន​ផល​ច្រើន​ ជាង​ទាន ។

– “ហេតុព្រោះព្រោះ​តែជាទី​មូល​ហេតុដើម​ចម.

ឧទាហរណ៍៖ សង្ខារ​ទាំង​ឡាយ​កើត​ព្រម ព្រោះ​ល្ងង់​នាំ​អាទឺ​ឱ្យ​កើត ។

អាយ​តនិបាត​ទី ៦មាន​អត្ថ​ ៥​យ៉ាង៖

– “​នៃ“​របស់ ជា​គ្រឿង​ជាប់​ដោយ​ម្ចាស់

ឧទាហរណ៍៖ ផ្ទះ​នៃ​អ្នក​ស្រែ ឬ​របស់​អ្នក​ស្រែ ។

– “​នៃជា​គ្រឿង​ជាប់​ដោយ​ពួក-​ដោយ​ក្រុម

ឧទាហរណ៍៖ ប្រជុំ នៃ​ជន​ទាំង​ឡាយ. ហ្វូង នៃ​គោ​ទាំង​ឡាយ ។

– “​នៃជា​គ្រឿង​ជាប់​ដោយ​ភាវ​សព្ទ​ខាង​ដើម ភាវៈ​នៃ​អត្ថ​គឺ​កុល​បុត្ត​គប្បី​ដឹង​បាន​ដោយ​កម្រ. កិច្ច​ដោយ​ប្រទីប​មក​បាន​ឡើយ ព្រោះ​ភារៈ នៃ​ពន្លឺ​ព្រះ​អាទិត្យ​មាន​ក្នុង​កាល​ឥឡូវ​នេះ ។

– “​កាល“​កាល​បើ“​កាល​ដែលជា​សេចក្តី​ជ្រែក​ចូល​មក​ប្រហែល​ដូច​ជា​បទ​ប្រធាន​ដោយ​ឡែក. អ្នក​ទាំង​ឡាយ​ចូរ​រង​ចាំ​ក្នុង​ទី​នុ៎ះ​​បន្តិច​សិន . កាល​បើ​ខ្ញុំ​និយាយ​ថា៖ អ្នក​ទាំង​ឡាយ​ចូរ​ចូល​មក​ចុះ​ចូរ​មក​ឱ្យ​ឆាប់ ។

– “​ជំនុំ“​បណ្តា ជា​សេចក្តី​ដក​ញេគ​ចេញ​ឱ្យ​ដាច់​ដោយ​ឡែក​អំ​ពី​ចំនួន​ដែលរួម ដែល​សម្រួល

ឧទាហរណ៍៖ បណ្តា​មនុស្ស​ទាំង​ឡាយ​​ ក្សត្រ​តិយ៍​ក្លៀវ​ក្លា​បំផុត ។

អាយ​តនិបាត​ទី ៧ មាន​អត្ថ​ ៩​យ៉ាង៖

– “​ក្នុង ជា​ទី​កំបាំង. ឧទាហរណ៍៖ គេ​អង្គុយ​ក្នុង​ខាង​ក្នុង​នៃ​បន្ទប់

– “​ក្នុង ជា​ទី​ជ្រួត​ជ្រាប ឬ​លាយ​គ្នា. ឧទាហរណ៍៖ ប្រេង​ស្ថិត​នៅ​ក្នុង​ល្ង​ទាំង​ឡាយ. ទឹក​ដោះ​ស្រស់​ស្ថិត​នៅ​ក្នុង​ទឹក ។

– “​ក្នុងជា​ទី​អាស្រ័យ. ឧទាហរណ៍៖ ត្រី​ទាំង​ឡាយ​នៅ​ក្នុង​ទឹក ។

– “​ក្នុង ជា​កាល. ជា​ពេល . ឧទាហរណ៍៖ កុសល​ចិត្ត​ជា​ចិត្ត​កើត​ឡើង​ហើយ​មនុស្ស​មាន​ក្នុង​សម័យ​​​ឯណា ។

– “​លើ“​ព្ធដ៏“​ត្រង់ នា ជា​ទីរង-​ទ្រ -​ផ្ទាប់ -​ជ្រៀត​ជ្រែក ព្រះ​ដ៏​មាន​ព្រះ​ភាគ​គង់​ហើយ​លើ​អាកាស ដែល​គេ​ក្រាល​ហើយ. រៀម​ទាំង​ឡាយ​ព្ធដ៏​ទ្រង ឬ​ត្រង់​ទ្រូង ។

– “​នា​កាល“​កាល​បើកាល​ដែល ជា​សេចក្តី​ជ្រែក​ចូល​ប្រហែល​ដូច​ជា​បទ​ប្រធាន នា​កាល​ព្រះ​អាទិត្យ​អស្តង្គត​ហើយ ព្រះ​ចន្ទ​រះ​ឡើង កាល​បើ​យើង​នេះ​មាន​តែ​យើង​កុំ​ទៅ. កាល​ដែល​មាណព​នោះ​និយាយ​ច្រើនៗ ទៅ​ សរិរៈ​ទាំង​អស់​នៃ​ព្រាហ្មន៍​ ចេញ​ផ្សព្វ​ផ្សាយ​ហោ​ដោបីតិ។

– “​និមិត្ត ជា​គ្រឿងចំណាំជា​ហេតុ

ឧទាហរណ៍៖ ដំរី គឺ​គេ​សម្លាប់​និមិត្ត​ភ្លុក (​ព្រោះ​ភ្លុក. ព្រោះ​តែ​ភ្លុក )

– “​ជំនុំ“​បណ្តា ជា​សេចក្តី​ដក​ញែក​ចេញ​ឱ្យ​ដាច់​ដោយ​ឡែក​អំពី​ចំនួន​ដែល​ប្រមូល​គ្នា

ឧ​ទាហរណ៍៖ ជំនុំ ឬ​បណ្តា​ភិក្ខុ​ទាំង​ឡាយ​ពីរ​រូប​នោះ​ ភិក្ខុ​មួយ​រូប​ដល់​ហើយ​នូវ​សោតាមគ្គផល។

– “​ជិត “​ទៀប ជា​ទី​ជិតប្រប

ឧទាហរណរ៖ ស្រុក​ទាំង​បី​ជិត​ក្រុង​ ឬ​ទៀប​ក្រុង. ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន​ជិត​ក្រុង​សាវត្ថី ។

១០អាល​បនៈ អាល​បនៈ ជា​ពាក្យ​សម្រាប់​ប្រើ​ជាស់​ដី​ស្រែក​ហៅ ឬ​ពោល​ចំពោះ មាន​អាការៈ​ដូច​ស្រែក​ហៅ ដូច​ពាក្យ​ថា៖ “​បពិត្រ , ម្នាល, នែ, ហែតាម​សេចក្តី​គោរព ឬ​ពាក្យគោរព

ឧទាហរណ៍៖ បពិត្រ​មហារាជ សូម​ព្រះ​អង្គ​ដ៏​ចំរៀន​ទ្រង់​ឈ្នះ, ម្នាល​ ឬ​នែកូន​ចូរ​កុំ​ទៅ

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: