ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ២៩៖ វណ្ណយុត្តិ

វេយ្យាករណ៍​ខ្មែរ២៩៖ វណ្ណយុត្តិ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

វណ្ណយុត្តិ

ក្នុង​ភាសា​ខ្មែរ មាន​ភាសា​ទាំង​ឡាយ​សម្រាប់​ប្រើ​បន្ថែម ឬ​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ ដើម្បី​លំអៀង​ស័ព្ទ​ដើម្បីឱ្យ​ប្លែក​ចាក់​លំនាំ​ដើម​ក៏​មាន សម្រាប់​ប្រើ​ខណ្ឌ​សេចក្តី​ឱ្យ​ដាច់​ជា​សង្កាត់​ៗ​ ឱ្យ​មាន​របៀប​ជា​ឃ្លា​ល្បះ​ឬ​ជា​ប្រយោគ​នីមួយៗ ដើម្បី​ឱ្យ​ងាយ​ស្តាប់​កុំ​ឱ្យ​ច្រឡំ​សេចក្តី​ក៏​មាន សញ្ញា​ទាំង​អម្បាល​ណោះ​មាន​ពីរ ចំពូក​គឺ៖

ពួក​សញ្ញា​ដែល​ប្រើ​លើ​តួរ​អក្សរ​ ឬ​ប្រើ​ផ្សំ​ជាមួយ​នឹង​អក្សរ​ ដើម្បី​បំផ្លែង​តួរ​អក្ខរៈ​ឬ​ស័ព្ទ​ដើម ឱ្យ​មាន​សំឡេង​ប្លែក​ចាក​លំនាំ​ដើម លោក​ហៅ​ថា​ វណ្ណយុត្តិ (សញ្ញា​សម្រាប់​ប្រើ​ប្រកប​នឹង​អក្សរ ) ត្រូវ​នឹង​ពាក្យ​បារាំងថា ( Accents)

ពួក​សញ្ញា​ដែល​ប្រើ​ខណ្ឌ​សេចក្តី​ឱ្យ​មាន​របៀប​ជា​ឃ្លា​ជា​សង្កាត់​ដើម្បី​ធ្វើ​សេចក្តី​ឱ្យ​មាន​ន័យ​កាន់​តែ​ច្បាស់​ឡើង​លោក​ហៅថា ខណ្ឌសញ្ញា (សញ្ញា​សម្រាប់​ប្រើ​ខណ្ឌ​សេចក្តី)

វណ្ណ​យុត្តិ​មាន​ ១១ គឺ៖

រស្ស​សញ្ញា​ ឬ​បន្តក់ (​)

មូសិកទន្ត ឬ​ធ្មេញ​កណ្តុរ ()

ត្រីស័ព្ទ ()

សំយោគ​សញ្ញា ()

របាទ ឬរេផៈ ()

ខណ្ឌឃាត ឬ​បដិសេធ ()

លេខ​អស្តា ()

រិស​ជិនិយ ឬ​ រិសធ៌ៈ ឬរៈមុខ ()

យុគលពិន្ទុ (​)

១០កាកបាទ​ ឬជើង​ក្អែក ()

១១លេខទោ ឬ​អាមេណ្ឌិតសញ្ញា ()

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: