ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ២០៖ និបាទ​ស័ព្ទ

វេយ្យាករណ៍​ខ្មែរ២០៖ និបាទ​ស័ព្ទ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

និបាទ​ស័ព្ទ

និបាត​ជា​ស័ព្ទ​សម្រាប់​ផ្សំ​សំដី​ត្រង់​ឃ្លា​ល្បះ​មួយ​ៗ ជា​ជំនួយ​នាម​ស័ព្ទ​ និង​កិរិយា​ស័ព្ទ​ ឱ្យ​មាន​សេចក្តី​ស្រឡះ ច្បាស់​លាស់ ពិរោះ​ស្រួល​ស្តាប់​ ដូច​ពាក្យ​ថា៖ ក៏ ក៏ដោយ ក៏ដែរ ដែរ ផង ឯ បើ ទោះ ទោះបី បើទុកជា ពុំនោះសោត កាល ល្គឹកតែ ព្រោះ ដ្បិត ជា​ដើម ។ និបាត​ស័ព្ទ​មាន​ច្រើន​យ៉ាង​គឺ៖ អាយ​តនិបាតជាស័ព្ទសម្រាប់​ចង​ក្រង​ពាក្យ ដែល​ជា​កម្ម​របស់​កិរិយា ឬ​ជា​ពាក្យ​បំពេញ​បទ​របស់​នាម​នាម​ ដូច​ពាក្យ​ថា៖ ខ្ញុំ​ស្តាប់​នូវ​ពាក្យ, វា​ទៅ​កាន់​ផ្ទះ, កូន​របស់​ខ្ញុំ, ភូមិផង, យើងពាក្យ៖ នូវ កាន់ របស់​ នៃជា​អាយ​តនិបាត ។ អាយ​តនិបាត​ទាំង​ឡាយគឺ៖ រី​ នូវ កាន់ អស់ ញ៉ាំង ចំពោះ ដោយ គឺ ហេតុ ព្រោះ ដល់ បំរុង អំពី របស់ នៃ កាលបើ ទៀប ជិត និមិត្ត ។ (​ដូច​មាន​ពិស្តារ​ក្នុង​ខាងលើ )

និបាត​ប្រាប់​កាល – ប្រាប់​ពេល (​កាលវត្ថ​វាចកៈ)

គ្រានោះ លំដាប់នោះ ផងនោះ កាលនោះ ក្សិណនោះ ព្រឹក អំពីព្រឹក ថ្ងៃ ក្នុងវេលាថ្ងៃ ល្ងាច វេលាល្ងាច ម្សិល ម្សិលមិញ ពីម្សិលមិញ ស្អែក ខានស្អែក អម្បាញ់មិញ ភ្លាម រំពេច សិន តទៅ ក្នុងខាងមុខ ។ល។

និបាត​ប្រាប់​ទី (​ឋានត្ថវចកៈ)

ខាងលើ ខាងក្រោម ខាងក្រោយ ខាងក្នុង ខាងក្រៅ ចន្លោះ រវាង ស្ងាត់ ទីស្ងាត់ កំបាំង កំបាំងពីមុខ នៅមុខ ដទៃ ឯមុខ ឯនាយ ឯអាយ ខាងនាយ អាយ ។ល។

និបាត​ប្រាប់សេចក្តីប្រៀប​ប្រដូច (​បរិច្ឆេទត្ថ​វាចកៈ)

ដូច ដូចជា បីដូច ហាក់ដូច ប្រដូច ប្រហែលដូច យ៉ាងណា យ៉ាងណាមិញ យ៉ាងនេះ យ៉ាងនោះ ដូច្នេះ ដូច្នោះ ដូចម្តេចមិញ ។ល។

និបាត​ប្រាប់​ប្រការ (បការត្ថវាចកៈ)

ម្តេច ដូចម្តេច ដោយប្រការដូចម្តេច ដោយប្រការនោះ ។ល។

និបាត​ប្រាប់​សេចក្តី​ឃាត់​មាន​ដាច់​ខាត (បដិសេធនត្ថវចកៈ)

កុំ ពុំ មិន ឥត ខាន ពិត មែន តែប៉ុណ្ណោះ គ្រាន់តែ មិនមែន មិនពិត វៀរលែង វៀរលើងតែ លើកលែងតែ កុំឡើយ ហ្ហើយ ល្មម ហើយ ។ល។

នបាត​ប្រាប់សេចក្តី​តាម​បាន​ឮ (អនុស្សវនត្ថវាចកៈ)

ឮថា បានឮថា មានដំណាលថា ។ល។

និបាត​ប្រាប់​សេចក្តី​ជញ្ជីងប្រមលើស្មានណាត់ (បរិកប្បត្ថវាចកៈ)

ឬ ឬក៏ ឬទេ ដូចម្តេច ដែរឬ យ៉ាង​ដូចម្តេច យ៉ាង​ណា ទេដឹង យ៉ាងណានេះ អេះ ហ៏ ហ្ន៏ ។ល។

និបាទប្រាប់​សេចក្តី​ឆ្លើយទទួល (សប្បដិច្ឆនត្ថវាចកៈ)

អើ បាទ ព្រះបាទ ព្រះបាទម្ចាស់ ករុណា ករុណាពិសេស ច៎ាះ ច៎ះ ពរម្ចាស់ មែ ព្រះមែម្ចាស់ ចំរើនពរ ថ្វាយព្រះពរ ។ល។

និបាត​ប្រាប់សេចក្តី​តឿន (ឧយ្យោជនត្ថវាចកៈ)

ហ៏ ដូចជាតឿន ឆាប់ៗ ។ល។

និបាត​ប្រាប់​សេចក្តី​ច្រើន​យ៉ាង (អនេក​កត្ថវាចកៈ)

ក៏ ឯ ដ្បិត ក្តី ផង មួយ ខ្លះ ឬ ពិត​ មែន ដែរ អើគឺ មែនពិត ពីព្រោះ ក៏ដោយ ក៏បាន ពុំនោះ សោតឬមួយវិញទៀត ចំណែកខាង ប៉ុន្តែ ប៉ុន្តែថា ថ្វីបើ ក្រែង ដូចជា ម្យ៉ាងទៀត ។ល។

និបាតប្រាប់សេចក្តីផ្សេងៗ (នានត្ថវាចកៈ)

មែន ខុស ទទេ ទៀត វិញ ខ្ពស់ ទាប ប្រាកដ ដោយពិត មួយវិញទៀត ក្រៃពេក ក្រៃលែង រឿយៗ ញកញយ ជាក់លាក់ ពីចម្ងាយ ក៏មែនហើយ សូម្បី តិចតួច ចាប់ផ្តើម តាំងពី ពីដូច កុហក មួយគ្រាម្តង តិចៗ សន្សឹម សំរៀម ថ្នមៗ ញើបៗ មួយរយដង មួយអន្លើ ជាមួយ ខ្លួនឯង ។ល។

និបាតប្រាប់​សេចក្តី (ជាអាលបនៈ)

សម្រាប់​អ្នក​គ្មាន​តេជៈ ទៅ​កាន់​អ្នកមានតេជៈ ឬអ្នក​មាន​តេជៈ​ទៅកាន​ង្ក​គ្មាន​តេជៈ (អាលបនត្ថវាចកៈ) សូមព្រះតេជៈ សូមព្រះតេជៈតម្កល់លើត្បូង សូមទ្រង់មេត្តាប្រោស សូមទានមេត្តាប្រោស ទានប្រោស បពិត្រព្រះអង្គ បពិត្រព្រះ ករុណា បពិត្រលោកដ៏ចំរើន ខែនាយ នែចៅ ព្រះស្តែង វ៉ី វ៉ីយ នែអ្នកដ៏មានអាយុ នែអ្នកដ៏ចម្រើន អស់លោកទាំងឡាយ ។ នាង អានាង។ល។

ឧទាន​ស័ព្ទ

ស័ព្ទ​សម្រាប់​ត្រាប់​សូរសំឡេង ឬ​ជាសម្លេង​ភ្លាត់​មាត់​ដោយ​ភ្ញាក់​ផ្អលើ​ព្រោះ​មាន​ភ័យ ឬ​មាន​សេចក្តី​ត្រេក​អរ​ក្រៃពេក ។ ម៉ក ! ប៉ុង ! គ្រាំង ! ប្រឹមៗ ! ភឹង ! វ៉កៗ ! បាំង ! ទូងទួង ! ពុទ្វោ ! កម្ម ! ។ល។

បរិវាស័ព្ទ

មាន​ពាក្យ​ខ្ល​ឥត​ស័ព្ទ​ប្រែ សម្រាប់​តែ​បង្ហើយ​សំដី ពាក្យ​ទាំង​នោះ​ហៅ​ថាបរិវាស័ព្ទ ។ ជា​ធម្មតា​ បរិវាស័ព្ទ​ភ្ជាប់​នឹង​នាម ឬគុណនាម មាន​លំនាំ​ដូច​អតិវិសេស​គុណនាម ។ ពាក្យ​ទាំង​នោះ​គឺ៖ ប្រអបប្រមូង ចានក្បាន ផ្ទះសម្បែង ស្លស្លុក ចំណីចំណុក ព្រៃផ្សៃ គោអំពែ សេះអំពែ មនុស្ស​ម្នា ចិនព្រិន យួនព្រួន ម្ល៉េះម្ល៉ា ក្មេងក្មាង ថ្នាំសង្កូវ ស្មៅព្រៅ ដំណាំដំណោម សត្វពន្លាត់ នំនែក ឧស្សាហ៍អាសាញ់ ស្គុះស្គាយ ស្គោកស្គាំង ភ្លេងភ្លាត់ ដំបងព្រនង់ ។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: