ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ១៨៖ កិរិយាវិសេសន៍

វេយ្យាករណ៍​ខ្មែរ១៨៖ កិរិយាវិសេសន៍

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

កិរិយា​វិសេសន៍

កិរិយា​វិសេសន៍​ជា​ស័ព្ទ​បន្ថែម​លើ​កិរិយា ដើម្បី​ឱ្យ​កិរិយា​មាន​ស័ព្ទ​វិសេស​ឡើង ឬ​ប្លែក​ឡើង​ទៀត ។ កិរិយា​វិសេសន៍​បន្ថែម​ស័ព្ទ​របស់​គុណ​នាម​ឱ្យ​ប្លែក​ឡើង​ដែរ ដូច​បាន​អធិប្បាយ​រួច​ហើយ​នៅ​ខាង​លើ​អំពី​អតិវិសេស​គុណ​នាម​នេះ​ឯង ។ បើ​កាល​ណា​គេ​ញែក​ពាក្យ​ក្នុង​បទសម្ពន្ធ​នោះ​គុណ​នាម​និង​កិរិយា​វិសេសន៍​ចង​ភ្ជាប់​គ្នា​ជា​បទ​ហើយ ហៅ​ថា​អតិវិសេស​គុណ​នាម​ក៏​បាន ឬ​ញែក​ពី​គ្នា​ចេញ​ក៏​បាន​។

កិរិយា​វិសេសន៍​ទាំង​ឡាយ​គឺ​ ឆាប់ ណាស់ យឺត លឿន មួយៗ រឿយៗ ទន្ថើន ណឹមណុម ឋិតថេរ ស្លេវ រេវ ភ្លែត ភ្លាម ថ្លៃ តាន់តាប់ ខ្នាន់​ខ្នាប់ ញើបៗ លបៗ ណេះ​ណោះ តតាក់​តតាំ នឹង នែលនល ដរាប នៅ​ បណ្តាច បន្តោច បន្តិច បន្ថែម ប៉ោចៗ ប៉ុកៗ ប្រកិត ប្រកឹង តូង ស្រូស ព្រូត ព្រងើយ រម៉ាំង​រម៉ោក គ្រេង ប្រូង ព្រឹស ប៉ុង គ្រាំង តឹង…។

ឧទាហរណ៍៖ ទៅឆាប់ មកភ្លាម ដើរយឺត មើលខ្នាន់ខ្នាប់ ធ្វើមារយាទ​ច្រឹម​ច្រុម មាន​ជីវិត​ឋិតថេរ ដេញ​ប្រកិត ប្រកឹង​ទារ ដួល​តូង ទៅ​រម៉ាំង​រម៉ោក រលំ​គ្រេង ទៅ​ណេះ ទៅណោះ មក​ដរាប ជនដែល​ពុំ​ទាន​ជា​នៅ​ឡើយ​និយាយ​ប៉ោចៗ ដាក់​ប៉ុក រៀប​បន្ថែម អ្នក​ទិញ​មក​ថ្លៃ​បន្តិច​ហើយ ដំរី​រត់​លឿន​ស្លេវ…។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: