ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ១៣៖ លិង្គរបស់នាម

វេយ្យាករណ៍​ខ្មែរ១៣៖ លិង្គរបស់នាម

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

លិង្គ​របស់​នាម

នាម​ នាម​ទាំង​ឡាយ​មាន​ភេទ​ផ្សេង​ៗ​គ្នា ភេទ​របស់​នាម​នោះ​ហៅ​ថា​លិង្គ។ លិង្គ​មាន ៣ យ៉ាង​គឺ បុំលិង្គ (​ប៉ុង​លិង្គ), ឥត្ថី​លិង្គ, នបុំ​សកលិង្គ ។ បុំលិង្គ​គឺ​ភេទ​សម្រាប់​មនុស្ស​ប្រុស សត្វ ឬ​វត្ថុ​ឈ្មោល, ឥត្ថី​លិង្គ គឺ​ភេទ​សម្រាប់​សំគាល់​មនុស្ស​ស្រី សត្វ​ ឬ​វត្ថុ​ញី, នបុំ​សកលិង្គ​ជា​ភេទ​សំគាល់​មនុស្ស​ សត្វ​ ឬ​វត្ថុ​ខ្ទើយ គឺ​ភេទ​មិន​មែ​ន​ជា​ប្រុស​ ឬជា​ស្រី ជា​ឈ្មោល ឬ​ញី ។ តាម​ដោយ​ក្បួន​បញ្ញ​ត្តិ​ហោរា នាម​របស់​មនុស្ស​ប្រុស ងារ​របស់​មន្រ្តី​សឹង​ជា​បុំលិង្គ ។ នាម​របស់​មនុស្ស​ស្រី នាម​របស់​ ស្រុក – ភូមិ – នគរ – វត្ត សឹង​ជាឥត្ថី​លិង្គ​។ នាម​របស់​មនុស្ស​ខ្ទើយ​ជាន​បុំ​សកលិង្គ ។ ឯ​ក្នុង​ល្បែង​ខ្លះ វត្ថុ​ជា​គ្រឿង​លេង​សឹង​ជា​ ឥត្ថីលិង្គ ដូច​អង្គញ់ – មេច្រ​ប៉ឹក…។

លិង្គ​ប្រើ​ជា​ពាក្យ​សម្រាប់​ប្រុស​ស្រី ដូច​ពាក្យថា៖ មាន ឱ តា ពូ ធំ អយ្យកា បិតុលា កុមារ យក្យ យក្ខ ចោរ វាទី វាទិន ភិក្ខុ សាមណេរ គោ ពានរ… ជាពាក្យ​សម្រាប់​បុំ​លិង្គ ។ ដូច​ពាក្យ​ហៅ​ថា មីង ម៉ែ អយ្យកា មាតុច្ឆា កុមារី យក្សិណី (​យក្ខិន)  ចោរី វទិនី ភក្ខុនី ភិក្សុណី សាមណេរី ពានរី គាវី ព្រាហ្ម​ហិ… ជា​ពាក្យ​សម្រាប់​ឥត្ថិ​លិង្គ។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. ក្មេងកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 7:51 នាទី (ព្រឹក)

    លិង្គហ្នឹង សំដៅអ្វីដែល?
    នបុំ​សកលិង្គ​ជា​ភេទ​សំគាល់​មនុស្ស​ សត្វ​ ឬ​វត្ថុ​ខ្ទើយ គឺ​ភេទ​មិន​មែ​ន​ជា​ប្រុស​ ឬជា​ស្រី ជា​ឈ្មោល ឬ​ញី ។
    ចុះហៅថាភេទនបុំ​សកលិង្គ​ បានទេ?

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 2:07 នាទី (ល្ងាច)

      លិង្គ​ គឺ​សំដៅ​ទៅ​លើ ភេទ; គ្រឿង​សម្គាល់; លក្ខណៈ; អង្គជាត​របស់​បុរស ។
      នបុំសក​លិង្គ ភេទ​ខ្ទើយ គឺ​មិន​មែន​ភេទ​ប្រុស​ស្រី; ឬ​រាប់​យក អលិង្គ ដែល​មិន​ប្រាកដ​ជា​ភេទ​អ្វី​មក​ផ្សំ​ផង​ជា ៤ យ៉ាង (ព. វ.)
      ​ដូច​ពន្យល់​ខាង​លើ​ហើយ លិង្គ​គឺ​សំដៅ​ទៅ​លើភេទស្រាប់ទៅ​ហើយ មិន​ចាំបាច់​ហៅ​ថា ភេទ​នបុំ​សកលិង្គ​ទៀត​ទេ 😀

  2. ក្មេងកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 3:01 នាទី (ល្ងាច)

    លិង្គ​ គឺ​សំដៅ​ទៅ​លើ ភេទ???
    ចុះឡង់ឌីចូលចិត្តលិង្គស្រី រឺប្រុស?

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 4:21 នាទី (ល្ងាច)

      ចូល​ចិត្ត​ទាំង​ពីរ 😀

  3. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:20 នាទី (ល្ងាច)

    (ភាសា​) ខ្មែរ​អត់​លិង្គ​ទេ!!.. 😀

    លិង្គ​ហ្នឹងសំរាប់​វេយ្យាករណ៍​ភាសាគេ​ផ្សេង​ដូចជា​អំបូរ​ឥណ្ឌូ​អឺរ៉ុប​អី​នោះ​ទេ។

    ពិត​មែន​តែនាម​ខ្លះ​អាច​ប្រាប់​ពី​ភេទ ដូចជា​មីង ជា​ស្រី ពូ​ជាប្រុស តែ​វា​គ្មាន​ភេទ​រឺលិង្គ​ក្នុងវេយ្យាករណ៍​ខ្មែរទេ ព្រោះ ដូចជា ពូស៊ី មីង​ស៊ី ពូពីរនាក់ មីងពីរនាក់ … គ្មាន​ប្រែប្រួល​អ្វី​ទេ។

    ដូច្នេះ​ការ​ចែង​លិង្គ​ក្នុង​ភាសាខ្មែរ គឺ​គ្រាន់​តែ​ជា​ប្រឹង​ធ្វើ​ភាសាខ្មែរ​អោយ​ដូចភាសា​គេ​ (បាលី បារាំង ..) តែប៉ុណ្ណោះ

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:05 នាទី (ល្ងាច)

      គឺ​គេ​យក​វេយ្យាករណ៍​ភាសា​បាលី បន្ចូល​ក្នុង​វេយ្យាករណ៍​នៃ​ភាសាខ្មែរហើយ​ទេដឹង??

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 15 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 2:32 នាទី (ព្រឹក)

        ប្រហែល​មាន​ចំនុច​ខ្លះ​គេ​បាន​បញ្ចូល តែលិង្គបាលី មិនទាន់​បាន​បញ្ចូល​ក្នុង​ភាសា​ខ្មែរ​ទេ ហើយ​បើ​បញ្ចូល​មក ក៏​ងាប់​ទៅ​វិញ​ដែរ។

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 3:06 នាទី (ល្ងាច)

        ហេតុអ្វី​បាន​ងាប់​ទៅ​វិញ? ប៉ុន្តែ​មក​ដល់​ពេល​នេះ​ប្រហែល​គេ​បំបាត់​លិង្គ​របស់​នាម​ចេញ​ពី​វេយ្យាករណ៍​ខ្មែរ​ហើយ…

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:24 នាទី (ល្ងាច)

        តែ​លិង្គ​របស់នាម​ក្នុង​វេយ្យាករណ៍ខ្មែរ​មិន​ដែល​មាន​ ហើយ​ក៏​គ្មាន​នរណា​លុប​បំបាត់​ចោល​ដែរ គឺមាន​តែគេ​យកមក​បញ្ចូល​ដោយ​ភាន់​ច្រលំតែប៉ុណ្ណោះ 😀

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 8:56 នាទី (ល្ងាច)

        ត្រូវ​ហើយ​ខ្ញុំ​មើ​ល​នៅ​ក្នុង​សៀវ​ភៅ​ វេយ្យាករន៍​ខ្មែរ​ពិស្តារ និពន្ធដោយ​លោក ពូវ អ៊ុម កឺ​គាត់​បញ្ចូល​លិង្គរបស់​នាម​នេះ​ក្នុង​វេយ្យាករណ៍​ខ្មែរ
        ប៉ុន្តែ​ទៅ​សួរ​លោក​សាស្ត្រា​​ភាសាខ្មែរ នៅ​សាកលវិទ្យាល័យ​ដែល​ខ្ញុំ​រៀន​គាត់​ថា​អត់​មាន​ នៅ​ក្នុង​វេយ្យាករណ៍​ខ្មែរ​ទេ…
        ប្រហែ​ល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​នេះ​ បញ្ជូល​ដោយ​ភាន់​ច្រលំ​មែន​ហើយ…!!

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 2:28 នាទី (ល្ងាច)

        កេង​វ៉ាន់​សាក់​ក៏ថា (ភាសា​)ខ្មែរ​អត់​លិង្គ។ សម្ដេច​ជួន​ណាតក៏​ថា​(ភាសា​)ខ្មែរ​អត់​លិង្គ​ដែរ 😀

        —–
        ចំរៀង​លើ​ប្លក របស់​ឡងឌី​ឯង ធ្វើ​អោយ​ខ្ញុំ​សឹង​គាំងបេះដូង 😀 ពេល​បើក​នៅ​ប៊ុយរ៉ូ​ ភ័យ​បះសក់​ ខ្លាច​ផ្អើល​អ្នក​ធ្វើ​ការ​ជាមួយ

      • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 12:53 នាទី (ព្រឹក)

        ពេល​ខ្លះ​បើក​ប្លក់​ខ្លួន​ឯង​មើល​ម្តង​ៗ​ចង់​ភ្ញាក់​ដែរ​នឹង… ផ្អើលទាំង​​អ្នក​រៀន​ជា​មួយទៀត 😀

  4. មានិត
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:55 នាទី (ល្ងាច)

    តើ​នាមស័ព្ទមាន”ប្រដាប់​ភេទ​” ដែរឬ?

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 10:06 នាទី (ល្ងាច)

      បើ​មនុស្ស​មាន នោះ​នាម​ក៏​មាន​ដែរ ព្រោះ​នាម​ជា​ឈ្មោះ​ដែល​កើត​ចេញ​ពី​មនុស្ស​ជា​អ្នក​និយាយ…!!!!!!!!!!

  5. chanrachheng
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែសីហា ឆ្នាំ 2013 ម៉ោង 8:14 នាទី (ល្ងាច)

    ខ្ញុំចូលចិត្ត

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: