ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យា​ករណ៍​ខ្មែរ៥៖ វិធីប្រើវណ្ណយុត្តិ

វេយ្យា​ករណ៍​ខ្មែរ៥៖ វិធីប្រើវណ្ណយុត្តិ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

វិធីប្រើវណ្ណយុត្តិ

បន្តក់​- សញ្ញា​នេះ សំរាប់​ដាក់​ថែម​លើ​តួ​ប្រកប​ ដែល​ព្យាង្គ​ពាក្យ​កើត​ឡើង​ពី​ស្រៈ អ នឹង​ ស្រៈ អា ហើយ​កាត់​ស័ព្ទ​វែង​ស័ព្ទខ្លី​ដូច​ពាក្យ​ ចង​ ជាស័ព្ទ​វែង ចង់ ជាស័ព្ទ​ខ្លី, ចាក ជាស័ព្ទ​វែង ចាក់ ជាស័ព្ទ​ខ្លី, ឃាត ជា​ស័ព្ទ​វែង ឃាត់ ជា​ស័ព្ទ​ខ្លី….​ឯអក្សរ​ជា​តួ​ប្រ​កប​របស់​ព្យាង្គ​ពាក្យ​ ហើយ​ទទួល​សញ្ញា​បន្តក់ ( ់ ) បាន​មាន​តែ​អក្សរ​ទាំង​នេះ​ ក ង ច ញ ត ន ម ល ស ។ អក្សរ​ក្រៅ​ពី​នោះ​ទៅ​ទោះ​កាត់​ស័ព្ទ វែង​ជា​ខ្លី​ក៏ដោយ​ មិន​ដែល​ទទួល​វណ្ណ​យុត្តិ​បន្តក់ ( ់ ) ឡើយ​ដូច​ពាក្យ​៖ បទ បថ សព្វ ភព… ប៉ុន្តែ​ពាក្យ​ណា​ដែល​ចេញ​មក​ពី​បាលី ឫ​សំស្រ្កឹត​ទោះ​អក្សរ​ដែល​ត្រូវ​ទទួល​បន្តក់​បាន ក៏​ពុំ ត្រូវ​ដាក់​បន្តក់ ( ់ ) ឡើយ​ដូច​ពាក្យ​៖ កុសល ផល លាមក ធនធាន ជន សត្វ ខត្ត ក្សត្រ ។

មូសិកទន្ត ( ៉ ) សញ្ញា​នេះ​ សំរាប់​ថែម​លើ​អក្សរ​នៅ​ដើមព្យាង្គ​ពាក្យ​កាល​ណា​ពាក្យ​នោះ​គ្មាន​ព្យាង្គ​ឯ​ទៀត​បង្អោន​មក ឬ​ព្យាង្គ​នោះ​ទោល​គឺ​ដាច់​តែ​ឯង​ ដូច​ពាក្យ​ ប៉ុន្តែ បុណ្យ​ង៉ាន ម៉ត់ ញ៉ាំ​ញ៉ើ បើ​កាល​ណា​មាន​ស័ព្ទ​ព្យាង្គ​ដើម ឬ​តួ​អក្សរ​ដើម​បង្អោនមក មិន​ត្រូវ​ដាក់​មូសិក​ទន្ត ( ៉ ) ឡើយ ដូច​ពាក្យ​ប្រ​មោយ ស្រវឹង ចម្បា ចម្លែក សង្វាត ក្នុង ខ្លឹម ថ្ម ត្មាត​….។

ត្រី​ស័ព្ទ ( ៊ ) វិធី​ប្រើ​វណ្ណ​យុត្តិ​ត្រី​ស័ព្ទ​ មាន​លំនាំ​ដូចគ្នា​នឹង​មូសិកទន្ត ដែរ ដូច​ពាក្យ៖ ទ្រហឹង គ្រឹហា វិហារ ទាហាន ។ ស៊ី ហ៊ឹងត្រចៀក អ៊ុត ហ៊ាន ស៊ុន ស៊ើបការ…។សំយោគសញ្ញា ( ័ ) វណ្ណ​យុត្តិ​នេះ សំអៀង​ស័ព្ទ​បាលី ឬ​សំស្រ្កឹតមក​ជា​ស័ព្ទ​ខ្មែរ​ ។ ឧបមា​ដូច​ពាក្យ៖ (ភយ) ភ័យ (ជយ) ជ័យ (ខយ, ក្សយ) ខ័យ, ក្ស័យ (ពន្ធ) ព័ន្ធ (ពទ្ធ) ព័ទ្ធ (​យន្ត, យន្រ្ត) យ័ន្ត, យ័ន្រ្ត យន្ត (យន់) (សម្បទ) សម្ប័ទ, សម្បត្តិ (បច្ចយ) បច្ច័យ (អាល) អាល័យ (សមយ) សម័យ (សំសយ) សង្ស័យ (ហទយ, ហឫទយ) ហទ័យ, ហឫទ័យ ។

សញ្ញា​នេះ​ប្រែ​នូវ​ពាក្យ​ខ្មែរ​ខ្លះ​ដែរ កាល​ណា​ពាក្យ​នោះ​មិន​ពេញ​លេញ​ជា​ពាក្យ​កើត​មក​ពី​ស្រៈ អ ឫ អា ហើយ​អក្សរ​ជា​តួ​ប្រកប ដូចពាក្យ​ថា៖ ជ័យ​ ញ័រ ទំព័រ ទទីទទ័រ ព្រវីព្រវ័រ សាសន៍ព័រ ញញាក់​ញញ័រ​….។

របាទ ( ៌ ) សញ្ញា​នេះ​ជំនួន រ កាល​ណា រ ជា​ជំនួស​តួ​អក្សរ​តម្រួត​ ។ របាទ ( ៌ ) ជា​វណ្ណ​យុត្តិ​សំរាប់​ដាក់ នូវ​ពាក្យ​សំស្រ្កឹត​ក្លាយ​មក​ពីបាលី ។ ជា​ធម្មតា​តួ​អក្សរ​ណា​ដែល​ពុំ​សូវ​ប្រើ​ជា​ផ្ញើ​ជើង​ជា​គ្រ​វាត់ តួតម្រួត​អក្សរ​នោះ​ផ្លាស់​ជា​គ្រវាត់​ ។ តួតម្រួត​ផ្លាស់​ជា របាទ ដូច​មាន​ពាក្យ​ទាំង​នេះ​ជា​បែប​យ៉ាង​៖ ណ្ណ​=​ណ៌, ម្ម​=​ម៌, ព្ព​=​ព៌, ព្ភ​=​ព៌​, ព្ភ​=​ព៌, ពណ្ណ​=​ពណ៌, ធម្ម​=​ធម៌, គព្ភ​=​គភិ, បុញ្វ​=​បូព៌ា​, បរិបុណ្ណ​=​បរិបូណ៌​=​បរិបូរណ៍ ។ មាន​អក្សរ​ខ្លះ​ដែល​ធ្លាប់​មាន​ផ្ញើ​ជើង​គ្រវាត់​ជាប់​ដោយ​សញ្ញារ​បាទ​ខ្លះ ក៏​មាន​ដែរ ដូច​ពាក្យ​៖ កក្កដ ជា​ កកិដ, វិសជ្ជ​នីយ​ ជា វិសជិនីយ, មគ្គុទ្ទេស ជា មគ្គុ​ទ៌េស, មគ្គ ជា មាគ៌ា, មារយាទ​ ជា មាយ៌ាទ​។

កំណត់​កត់​សំគាល់៖ ក្ក​=​ក្រ, គ្គ​=​គ្រ, ទ្ទ​=​ទ្រ, ស្ស​=​ស្រ, ដូច​ពាក្យ៖ ចក្ក​=​ចក្រ, ខត្ត​=ក្សត្រ, បុត្ត​=​បុត្រ, សមុទ្ទ​=​សមុទ្រ​… ប៉ុន្តែតួ​អក្សរ​ដទៃ​ពីរ​តួ ដូច​ពោល​ខាង​លើ​នេះ​មិន​ផ្លាស់​តួតម្រា​ជា “រ” ឡើយ​។

អស្តា (៏) សញ្ញា​អស្តា ប្រើ​ដាក់​តែ​លើ​អក្សរ ក នឹង​ ដ ហើយ ក នឹង ដ នោះ​ជា​ពាក្យ​និបាត គឺ​ពាក្យ​នោះ​មិន​មែន​ជា​នាម​ ជាគុណ​នាម​រ​ជា​កិរិយាស័ព្ទ ដូច​ពាក្យ​ថា៖ ទោះ​ហាម​ដូចម្តេច​ វា​ក៏​មិន​ស្តាប់​។ អ្នក​ចេះ​ធម៌ដ៏​ប្រសើរ​រមែង​រួច​ចាក​ពី​អបាយ​ភូមិ។ ប្រសើរ​ដ៏​ឧត្តម​។

ក្នុង​ពាក្យ​ឧទាន​ស័ព្ទ គឺ​ពាក្យ​ថា​ដោយ​ភ្ញាក់​ផ្អើល សញ្ញា​នេះ​ មាន​ប្រើ​ខ្លះ​ដែរ​ ដូច​ពាក្យ​ ឱហ្ន៏! ឱន៏! នុ៎ះ​ហ្ន៏ ឬន៏! ។

ទណ្ឌ​ឃាត (៍) នឹង​បដិសេធ​តួ​អក្សរ​លើស​ពី​អាន គេ​ដាក់​ទណ្ឌ​ឃាត៖ រ័តន៍, ចោទក៍, រោទ៍, ប្រយោជន៍ ។

វិសជ្ជនីយ ( ះ) សញ្ញា​នេះ​ប្រើ​ជំនួស​ខ្យល់ “ស”​ ស័ព្ទ ះ នេះ, ព្រោះ, ជិះ….​ ។

កុក្កុដនេត្រ​ (៙) សញ្ញា​នេះ​ សម្រាប់​ប្រើ​ផ្តើម​សេចក្តី ។

កាក​បាទ (៎) សម្រាប់ប្រើ​ពាក្យ​ឧទាន​ស័ព្ទ នឹង​ពាក្យ​វិសេស​នាម​, សព្វ​នាម​ខ្លះ ដូច​ពាក្យ​ ច៎ះ! ច៎ា! នុ៎ះ!………។

វង់​ក្រ​ចក ( ) សញ្ញា​វង់​ក្រចក( )​សម្រាប់​ដាក់​គៀប​ពាក្យ​ណា​ ឬ​ឃ្លា​ណា​មួយ ដែល​មិន​មាន​ទាក់​ទង​ចូល​ក្នុង​អត្ថ​បទ​នោះ​ទេ ក្រាន់​តែ​ជា​ស័ព្ទ​ពន្យល់​ពាក្យ​ណា​មួយ ដែល​មាន​ក្នុង​អត្ថបទ​នោះ​ ដូច​ជា​ពាក្យ​ថា៖ ឪពុក​របស់​ខ្ញុំ​គាត់​បាន​អញ្ជើញ​ទៅ​ ប្រទេស​ថៃ​ឡង់ដឹ (​ប្រទេស​សៀម​) តាំង​ពី​ខែ​មុន​ម្ល៉េះ ។

អព្ភន្តរៈ (“”) សញ្ញា​អព្ភន្តរៈ សម្រាប់​ដាក់​គៀប​ឃ្លា​ណា ដែល​មាន​សារៈ​ប្រយោជន៍​ច្រើន ឬ​ឃ្លា​ណា​ដែល​អ្នក​និពន្ធ​ចង់​ឱ្យ​អ្នក​អាន​យក​ចិត្ត​ទុក​ដាក់​ប្រុង​អានឃ្លា​នោះ​ឯង ដូច​ពាក្យ​ថា ខេមរជន ហើយ​ដឹង​គ្រប់​គ្នា​ថា “ចេះ​ពី​រៀន​មាន​ពីរក” ប៉ុន្តែ​មិន​មាន​ជន​ណា​មួយ ខំ​អនុវត្ត​តាម​ពាក្យ​ទំនៀម​នោះ​សោះ ។

លៈ (។ល។)៖ សញ្ញា​លៈ​នេះ​ សម្រាប់​បញ្ចប់​សេចក្តី​ជា​ស្រេច​ឥត​មាន​ត​ទៅ​ទៀត​ ។ ខណ្ឌ (។) សញ្ញា​ខណ្ឌ​នេះ សម្រាប់​ដាក់​សេចក្តី​សង្កាត់ៗ ដើម្បី​ធ្វើ​សេចក្តី​នោះ​ឱ្យ​ល្អ​ស្តាប់ ។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: