ទំព័រដើម > វេយ្យាករណ៍ខ្មែរ > វេយ្យាករណ៍​ខ្មែរ៦៖ អក្សរព្យញ្ជានៈផ្លាស់ប្តូររូប

វេយ្យាករណ៍​ខ្មែរ៦៖ អក្សរព្យញ្ជានៈផ្លាស់ប្តូររូប

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

អក្សរព្យញ្ជានៈផ្លាស់ប្តូររូប

តួ​អង្គ​ផ្លាស់​ប្តូរ​រូប កើ​ឡើង​អំពី​ពាក្យ​បាលី ដែល​ក្លាយ​ទៅ​ជា​ពាក្យ​សំស្រ្កឹត ពាក្យ​ទាំង​នោះ​ខ្មែរ​ប្រើ​ទាំង​បាលី​ទាំង​សំស្រ្កឹត ។ ន័យ​របស់​ពាក្យ​ដូច​គ្នា ។ ស័ព្ទ​នឹង​រូប​អក្សរ​ដូច​គ្នា ។ ការ​ផ្លាស់​ប្តូរ​រូប​ទាំង​ឡាយ​នោះ នឹង​សម្រេច​ជា​ក្បួន​ដាច់​ស្រេច​ពុំ​បាន មាន​តួ​ខ្លះ​ផ្លាស់​ខុស​របៀប​ក៏​មាន ប៉ុន្តែ​ការ​ផ្លាស់​តួ​ជា​ញឹក​ញយ​នោះ ពួក​មាន​ពាក្យ​ឧបមា​ទាំង​នេះ​ អក្ខរៈ​ផ្លាស់​ជា​អក្សរ​. យក្ខៈ ជា​យក្ស, រុក្ខា ជា​ព្រឹក្សា, ខត្តៈ ជា​ក្សត្រ, ខេត្តៈ ជា​ក្សេត្រ, ខេមៈ ជា​ក្សេម, ខណៈ ជា​ក្សណៈ, ខីរៈ ជា​ក្សីរ, និច្ចៈ ជា​និត្យ, កិច្ចៈ ជា​ក្រឹត្យ, អាទិច្ចៈ ជា​អាទិត្យ, វិនីច្ឆ័យ ជា​វិនិស្ច័យ, អច្ចរិយៈ ជា​អស្ចារ្យ, បច្ឆិម ជា​បស្ចិម, វិជ្ជា ជា​វិទ្យា, វេជៈ ជា​ពេទ្យ, សម្ភោជៈ ជា​សម្ពោទ្យ, មជ្ឈិម ជា​មធ្យម, ឈានៈ ជា​ធ្យាន. ជេដ្ឋៈ ជា​ជេស្ឋ, អធិដ្ឋានៈ ជា​អធិស្ឋាន, ព្រះ​ឱដ្ឋៈ ជា​ព្រះ​ឱស្ន, ឋិតៈ ជា​ស្ថិត, ឋានៈ ជា​ស្ថាន, ថនៈ ជា​ស្កន, ព្រះ​ហត្ថៈ ជា​ព្រះ​ហស្ថ, រដ្ឋៈ ជា​រាស្រ្ត ។ អត្ថៈ ជា​អាថ៌…, ចក្កៈ​ ជា​ចក្រ, បុត្ត ជា​បុត្រ, រត្តិ ជា​រាត្រី, មេត្តា ជា​មេត្រី, សមុទ្ធៈ  ជា​សមុទ្រ, ភទ្ទបទៈ ជា​ភទ្រ​បទ, វេស្ស​វណៈ ជា​វេស្ររណ, ធម្មៈ ជា​ធម៌, មគ្គៈ ជា​មាគ៌ា, បុព្វៈ ជា​បូព៌, បរិបុណ្ណៈ ជា​បរិបូណ៌ ឬ បរិបូរណ៍, បុណ្ណ​មី ជា​បូណ៌មី, គព្ភៈ ជា​គភ៌, ទុគ្តតៈ ជា​ទុគ៌ត ឬ ទុរគត ។

Advertisements
ចំណាត់ក្រុម ៖វេយ្យាករណ៍ខ្មែរ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: