ទំព័រដើម > ចំណេះដឹង > ចង់​ក្លាយ​ជា​សិស្ស​ពូកែ​ទេ??

ចង់​ក្លាយ​ជា​សិស្ស​ពូកែ​ទេ??

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 9 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

តើ​មិត្ត​យុវវ័យ​កំពុង​តែ​ជួប​បញ្ហា​ក្នុង​ការ​សិក្សា​​មែន​ទេ? រៀន​មិន​ពូ​កែ​? លោក​គ្រូ-អ្នក​គ្រូ​តែង​តែ​បន្ទោស​? រឺ​ក៏​ប្រលង​មិន​ដែល​បាន​ពិន្ទុ​ល្អ​? អ្វី​ទាំង​នេះ​មាន​សប្បាយ​​នឹង​លើក​យក​មក​បង្ហាញ​ជូន​ប្រិយ​មិត្ត​ ក៏​ដូច​ជា​សិស្សានុសិស្ស​​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​សិស្ស​​ដែល​រៀន​ពូ​កែ​ ប្រ​លង​បាន​ពិន្ទុ​ល្អ​ ទទួលក​បាន​​ការ​កោត​សរសើរ​ពី​សំណាក់​​លោក​គ្រូ-អ្នក​គ្រូ​​ ​លោក​ប៉ា​-អ្នក​ម៉ាក់​ ក៏​ដូច​ជា​មិត្ត​ភក្តិរបស់​អ្នក​។ ​ដូច​អ្វី​ដែល​សប្បាយ​បាន​សន្យា​ក្នុង​ទំព័រ​មុន​ថា​នឹង​ព្យាយាម​ពាំ​នាំ​ នូវ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​មិត្ត​អ្នក​អាន​​ ខាង​ក្រោម​នេះ​ជា​មធ្យោបាយ​ទាំង​៩​ដែល​ញាំង​អោយ​អ្នក​ក្លាយ​ជា​សិស្ស​ល្អ​​ សូម​​តាម​ដាន​ជា​មួយ​សប្បាយ​ទាំង​អស់​គ្នា​៖

១.មិន​ត្រូវ​អវត្តមាន​ : កុំ​ព្យាយាម​​គេច​ពី​ការ​សិក្សា​ដោយ​ប្រការ​ណា​មួយ​ដែល​មិន​ចាំ​បាច់​ ហើយ​យក​លេស​ថា​ភ្ញាក់​ពី​គេង​មិន​ទាន់​ រវល់នេះ​​ រវល់​នោះ​​ នោះ​ទេ​។ ឈប់​កុហក​ខ្លួន​ឯង និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​​ទៀត​ទៅ​ហើយ​ងាក​មក​​កែ​ប្រែ​ទំលាប់​ដ៏​អាក្រក់​ និង​អាកប្បកិរិយា​ខ្ចិល​ច្រអូស​ទាំង​នេះ​ជាមួយ​សប្បាយ​​ ដើម្បី​អោយ​លោក​ប៉ា​ អ្នក​ម៉ាក់​​សប្បាយ​ចិត្ត​ ព្រម​ទាំង​ដើម្បី​អនាគត​របស់​ខ្លួន​ឯង​ដោយ​ឈប់​ដើរ​លេង​ច្រើន​ ហើយ​យក​ពេល​វេលា​ដ៏​មាន​តំលៃ​ទាំង​នេះ​ ទៅ​រៀន​សូត្រ​អោយ​បាន​ទៀង​ទាត់​។

២.មាន​​ឯកសារ-ឧបករណ៍​គ្រប់​ គ្រាន់​: អ្នក​ត្រូវ​ត្រៀម​ជា​ស្រេច​នូវ​ឧបករណ៍​សម្រាប់​ការ​សិក្សា​​ដូច​ជា​​សំពៀត​ សៀវ​ភៅ​អាន​-សរសេរ​ ប៊ិច ខ្មៅ​ដៃ​ បន្ទាត់​ ដែ​កឈាន​ជា​ដើម​។ ​​អ្វី​ទាំង​នេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ ក្រៅ​ពីនេះ​អ្នក​ត្រូវ​ព្យាយាម​ស្វះ​ស្វែង​រក​នូវ​ឯក​សារ​​ដែល​ទាក់​ទង​ទៅ​ នឹង​ការ​សិក្សា​អោយ​បាន​គ្រប់​គ្រាន់​​​មិន​ថា​ទទួល​បាន​ពី​មិត្ត​ភក្តិ ពី​បណ្ណាល័យ​ ពី​បណ្ណគារ​ ឬ​ពី​អ៊ិន​ធឺ​ណេត​។ ក្នុង​នាម​ជា​សិស្ស​ពូ​កែ​ដាច់​ខាត​ទាម​ទារ​នូវ​ការ​ស្វ័យ​សិក្សា និង​ស្រាវ​ជ្រាវ​អោយ​បាន​ច្រើន​។

៣.រៀប​ចំ​សំពៀត​​ជា​ស្រេច​: មាន ​ន័យ​ថា​ ស្អែក​​ត្រូវ​រៀន​​មុខ​វិជ្ជា​​ប៉ុន្មាន​មុខ​? អ្វី​ខ្លះ? ដូច្នេះ​អ្នក​ត្រូវ​រៀប​ចំ​សៀវ​ភៅ​​ក៏​ដូច​ជា​ឯកសារ​ដែល​ពាក់​ព័ន្ធ​​ក្នុង​ សំពៀត​រួច​ជា​ស្រេច ចៀស​វាង​ការ​ភ្លេច​ភ្លាំង​។

៤.យក​ចិត្ត​ទុក​ដាក់​ស្តាប់​គ្រូ ​ពន្យល់​:
ក្នុង​ថ្នាក់​រៀន​អ្នក​មិន​ត្រូវ​ជជែក​គ្នា​​ខណៈ​ពេល​ដែល​​លោក​គ្រូ​ អ្នក​គ្រូ​កំពុង​តែ​ពន្យល់​នោះទេ​។ អ្នក​ត្រូវ​​ស្មឹង​ស្មាធ​ យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ពន្យល់​ ​បើ​មិន​ដូច្នេះ​ទេ​​អ្នក​នឹង​មិន​យល់​ពី​វត្ថុ​បំណង​របស់​មេរៀន និង​លំហាត់ទាំង​​នោះ​ទេ ក្នុង​ករណី​​ដែល​មិន​យល់​ត្រង់​ចំនុច​ណា​មួយ​នោះ​ ត្រូវ​ចោទ​ជា​សំនួរ​ភ្លាម​ៗ​ទៅ​កាន់​លោកគ្រូ​ អ្នក​គ្រូ​​ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម។

៥.ស្វែង​រក​ជំនួយ​បន្ថែម​:
ត្រូវ​ចង​ចាំ​ថា​ មិន​មាន​នរណា​ម្នាក់​អាច​យល់​​គ្រប់​រឿង​ គ្រប់​ចំនុច​នោះ​ទេ​។ មនុស្ស​ម្នាក់​ៗ​រមែង​តែង​តែ​មាន​ការ​ភ្លេច​ភ្លាំង​ ស្រពេច​ស្រ​ពិល​​​ ដូច​នេះ​ពេល​ដែល​កើត​មាន​ចំងល់​ រឺ​មិន​យល់​ត្រង់​ចំនុច​ណា​មួយ​ត្រូវ​សុំ​ការ​ពន្យល់​ពី​មិត្ត​ភក្តិ​ ​អ្នក​ដែលចះ​ជាង​ខ្លួន​​ រឺ​​មាន​កំរិត​​វប្បធម៌​ខ្ពស់​ជាង​​។​ អ្នក​ត្រូវ​លះ​បង់​នូវ​អាការៈ​​​ខ្មាស​អៀន​ចោល​ ដើម្បី​ទទួលយក​អ្វី​ដែល​អ្នក​ចង់​បាន​​។

៦.បើក​ក្លឹប​សិក្សា​: ក្រៅ ​ពី​ម៉ោង​សិក្សាក្នុង​ថ្នាក់​រៀន រៀន​គួរ​ អ្នក​គួរ​តែ​បើក​នូវ​ក្លឹប​សិក្សា​​ជា​មួយ​នឹង​មិត្ត​ភក្តិ​ដ៏​ទៃ​ទៀត​ ដើម្បី​​ផ្លាស់​ប្តូរ​គំនិត​​​ និង​ចំនេះ​ដឹង​។ សកម្មភាព​បែប​នេះ​អាច​​​បង្កើន​ចំណេះ​ដឹង​​របស់​អ្នក​យ៉ាង​ឆាប់​រហ័ស​ជា​ទី​ បំផុត​​​​​​​​​​​​​។

៧.ស្វ័យ​សិក្សា​: មាន​ន័យ​ថា​អ្នក​​ត្រូវ​តែ​សិក្សា​ រៀន​សូត្រ​ដោយ​ខ្លួន​ឯ​ង​នៅ​ពេល​ទំនេរ​ពី​សាលា​ ដូច​ជា​នៅ​ផ្ទះ​​​ ឬ​នៅ​តាម​សួន​ច្បារ​ជាដើម​។ ស្វ័យ​សិក្សា​ជា​មធ្យោ​បាយ​មួយ​ជួយ​បង្កើន​ចំនេះ​ដឹង​ និង​កា​រ​ចង​ចាំ​បាន​យ៉ាង​ល្អ​នៅ​ពេល​ដែល​អ្នក​អនុវត្ត​បាន​ទៀង​ទាត់​ និង​ជា​ប្រចាំ​នោះ​។

៨.បញ្ចប់​ការងារ​ទាន់​ពេល​: ការងារ​ផ្ទះ​​(homework/assignment)​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​របស់​ សិស្ស-និសិត្ស​ម្នាក់​ៗ​បន្ទាប់​ពី​បាន​សិក្សា​ជា​មួយ​នឹង​លោក​គ្រូ​ អ្នក​គ្រូ​មួយ​រយៈ​កន្លង​មក​។ ព្យាយាម​អោយ​អស់​ពី​លទ្ធភាព ដើម្បី​បញ្ចប់​ការងារ​ទាំង​នេះ​ ហើយ​ប្រគល់​អោយ​លោក​គ្រូ អ្នក​គ្រូ​អោយ​ទាន់​ពេល​វេលា​។ ចៀស​វាង​​ភាព​ខ្ជិល​ច្រអូស​ ដែល​អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​ផ្តល់​កិច្ចការ​ទាំង​នោះ​​ដល់​លោក​​គ្រូ អ្នក​គ្រូ​ដែល​នាំ​អោយ​បាត់​បង់​ពិន្ទុ និង​ការ​ស្តី​បន្ទោស​នោះ​ទេ​។

៩.គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់ ​សាលា: ធម្មតា​គ្រឹះ​ស្ថាន​សិក្សា​នីមួយ​ៗ​តែ​ង​តែ​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ ខ្លួន​ដើម្បី​​អោយ​សិស្ស-និសិត្ស​គោ​រព​ប្រណិបត្តិ​តាម​ ក្នុង​គោល​បំណង​រក្សា​របៀប​រៀប​រយ​​ និង​សណ្តាប់​ធ្នាប់​របស់​​គ្រឹះ​ស្ថាន​ខ្លួន​។ ដូច​ពាក្យ​ចាស់​លោក​តែង​ពោល​ថា​”កូន​ល្អ​ស្តាប់​ពុក​ម៉ែ សិស្ស​ពូ​កែ​ស្តាប់​គ្រូ​និង​គោរព​វិន័យ​សាលា”។

ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ជា​មួយ​សប្បាយ​​ដើម្បី​ក្លាយ​ខ្លួន​ជា​​កូន​ល្អ​ និង​សិស្ស​ពូ​កែ​​ដើម្បី​អនាគត​ដ៏​ត្រចះ​ត្រចង់​របស់​អ្នក​៕

ចំណាត់ក្រុម ៖ចំណេះដឹង
  1. aznin
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 11:43 នាទី (ព្រឹក)

    សូមជួយ​ដោះ​ Video Youtube auto play ផង​ពេល​ខ្ញុំ​ចូល​មើល​ម្តងៗ អស់​ kilo ច្រើន​ណាស់ internet ខ្ញុំ​ប្រើ​Plan limit ផង

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 1:53 នាទី (ល្ងាច)

      ចុច​ប៊ូតុង​ បញ្ឈប់​ទៅ​និង​ Video Youtube stop play ហើយ😀

  2. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 12:04 នាទី (ល្ងាច)

    មិន​ប្រាកដ​ថា​មាន​សង្សារ​រៀន​មិន​បាន​ពូកែ​នោះ​ទេ។ សំខាន់​គឺ​យើង​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​រឺ​ក៏​អត់​តែ​ប៉ុណ្ណោះ។:mrgreen: ប្រសិន​ជា​អាច​យក​ឈ្នះ​ខ្លួន​ឯង​បាន រឿង​រៀន​សូត្រ​គឺ​ងាយ​ដូច​បក​ចេក​អញ្ចឹង។ តែ​ទាស់​តែ​ត្រង់​ថា​ប្រយុទ្ធ​ម៉េច​ក៏​មិន​ចេះ​ឈ្នះ​សោះ។😆

    • ឡង់ឌី
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 1:55 នាទី (ល្ងាច)

      ត្រូវ​ហើយ​ប្រសិន​បើ​យើង​អាច​យក​ឈ្នះ​ខ្លួន​ឯង​បានគឺ​ប្រសើ​រហើយ
      ប៉ុន្តែ​ មាន​ភាគ​តិច​ណាស់​ដែល​ងាយយក​ឈ្នះលើ​ខ្លួន​ឯង​បាន​ទាំង​ស្រុងនោះ

  3. ក្មេងកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 3:27 នាទី (ល្ងាច)

    ចង់ណាស់ តែកាលដែលដកស្រងយកមកនេះ មានកន្លែងខ្លះអាប់ក្រឡាធ្វើអ្វីមិនចេញទេ!!!!!
    បើរៀនងាយយ៉ាងនេះ ម៉េចក៏មានអ្នកគេចសាលា អ្នកបោះបង់ការសិក្សា ហើយម៉េចក៏មិនមានអ្នកជាប់លេខ១ មួយថ្នាក់តែម្តងទៅ? ខ្ញុំឆ្ងល់ណាស់នៀក!!

  4. បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 11 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 8:20 នាទី (ល្ងាច)

    អ្នក​ដែល​គេច​សាលា រឺ​បោះ​បង់​ការ​សិក្សា​ម៉េច​អាច​ហៅ​ថា​អ្នក​រៀន​កើត? ប្រសិន​បើ​រៀន​ប៉ុណ្ណឹង​ត្អូញ​ថា​លំបាក​ទៅ​ហើយ​នោះ ទំរាំ​តែ​ចូល​សង្គម​មិន​ដឹង​ជាវេទនា​យ៉ាង​ណា​ទេ។ ដោយ​ពឹង​លើ​ពាក្យមួយ​ឃ្លា​នេះ​ ខ្ញុំ​តាំង​ចិត្ត​មិន​ត្អូញ​ត្អែរ​នឹង​ការ​រៀន​សូត្រ​ទេ។😉 មនុស្ស​ម្នាក់ៗ​មាន​សមត្ថភាព​ និង​កំរិត​ខំ​ប្រឹង​ប្រែង​ខុសៗ​គ្នា ដូច្នេះ​ហើយ​បាន​ជា​មិន​បាន​លេខ​មួយ​ទាំង​អស់​គ្នា។ រឿង​ហ្នឹង​វា​ដូច​គ្នា​នឹង​ការ​មាន​អ្នក​មាន និង​អ្នក​ក្រ​អញ្ចឹង​ដែរ។ ប៉ុន្តែ​បើ​តាម​គំនិត​ខ្ញុំ រៀន​បាន​លេខ​មួយ​រឺ​មិន​បាន​មិនសូវ​ជា​​សំខាន់​ទេ អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ទៅ​វិញ​ទេ ព្រោះ​ការ​សិក្សា​រៀន​សូត្រ​គ្រាន់​តែ​ជា​១ភាគ​៤​នៃ​ជីវិត​ប៉ុណ្ណោះ។:mrgreen:

    • ក្មេងកាមទេព
      បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 7:49 នាទី (ព្រឹក)

      ខ្ញុំថារៀនបានលេខមួយក៏មិនសំខាន់ដែរ សំខាន់នោះគឹ មានចំនេះពេញខ្លួន គេសួរអ្វី ចេះហ្នឹង អ្វីដែលគេមិនដឹងយើងចេះយើងដឹង ហើយ ពេលចេញរលការងារ បានប្រាក់ច្រើននោះ ទោះរៀនក្នុងថា្នក់គ្មានមិត្តក៏មិនអីដែរ!!!! 😉

  5. ផ្កាយដុះកន្ទុយ
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 12:52 នាទី (ព្រឹក)

    និយាយចុះនិយាយឡើង! ខ្ញុំក៏ចង់ក្លាយជាសិស្សពូកែហ្នឹងគេដែរ!!! តែស្អប់ត្រង់ថា ចេះតែកុហកខ្លួនឯងរហូត… និយាយរួមមិនដែលយកឈ្នះខ្លួនឯងសោះ🙂

    និយាយអញ្ជឹង ម្ចាស់ប្លកមានដែរ អនុវត្តនៅវិធីខាងលើទាំងអម្បាលម៉ានទេ? កុំប្រាប់ថា…

    • បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 22 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 12:18 នាទី (ព្រឹក)

      អនុវត្តន៍​អស់​ហើយ​បាន​យក​បក​ដាក់​ក្នុង​ប្រកាស​ចែក​គ្នា​អនុវត្តន៍​ដែរ….😀

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: