ទំព័រដើម > គួរយល់ដឹង, ព័ត៌មាន > បាល់ទាត់កម្ពុជាស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៧១នៅFIFA

បាល់ទាត់កម្ពុជាស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៧១នៅFIFA

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

បាល់ទាត់​ប្រទេស​កម្ពុជា តាម​ចំណាត់​ថា្នក់​FIFA​ គឺ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៧១​ក្នុង​ចំនោម​ប្រទេស​សរុប​ចំនួន​២០២​ ប្រទេស។ ចំណាត់​ថ្នាក់​នេះ​ត្រូវ​ចាត់​ដោយ​សហព័ន្ធ​បាល់​ទាល់​ពិភព​លោក​ហៅ​កាត់​ថា​ FIFA​ នៅ​ឆ្នាំ​២០១០។ ចំនែក​ក្នុង​ទ្វីប​អាស៊ី​វិញ​​ បាល់​​ទាត់​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ ទី​៣៧​​​នៅ​តាម​ពី​ក្រោយ​​​ប្រទេស​​ហ្វីលីពីន។

ចំនុច​ឡើង​ខ្ពស់​បំផុត​គឺ​នៅ​ឆ្នាំ​១៩៩៨​ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​ ១៥៦ និង​​យ៉ាប់​បំផុត​គឺ​នៅ​ឆ្នាំ​២០០៥ ដែល​កាល​នោះ​យើង​បាន​ជាប់​លេខ​រៀង​ដល់​ទៅ​១៨៨ឯ​ណោះ។ ឆ្នាំ​មុន យើង​ស្ថិត​នៅ​លំដាប់​១៧៥ ដែល​ត្រូវ​ចុះ​​៤​ថ្នាក់​​នៅ​ឆ្នាំ​នេះ។ FIFA បាន​ចាប់​ផ្តើម​រៀប​ចំ​ចំណាត់​ថ្នាក់​ជូន​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​ មកម្ល៉េះ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ឈរ​​នៅ​ក្នុង​ចំណាត់​ជា មធ្យម គឺ១៧៦​នៅ​ក្នុង​ពិភព​លោក​។ចំនែក​ក្នុង​តំបន់​វិញ កម្ពុជា​មិន​ធ្លាប់​ទទួល​បាន​ជើង​ឯក​បាល់​ទាត់​អាស៊ាន​​ដែល​​ប្រារព​រវាង​ ពីរ​ឆ្នាំ​ម្តង(ផ្តើម​នៅ​ឆ្នាំ​១៩៩៦​នៅ​ប្រទេស​សិង្ហបូរី)និង​សូម្បី​មិនដែល ​ទាំង​​បាន​ចូល​ដល់​វគ្គ​១ភាគ​៤​ផង។ ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដែល​នេះ ចាប់​ពី​ឆ្នាំ​១​៩៦០-១៩៦៤​ដែល​ជា​សម័យ​រីក​ចំរើន​ដែរ​នោះ ក៏​បាល់​ទាត់​កម្ពុជា​មិន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​អាស៊ី​អាគ្នេយ៍ ​ដែរ​ ហើយ​នៅ​ឆ្នាំ​១៩៦៨​យើង​ក៏​មិន​អនុញ្ញាតិ​អោយ​ចូល​រួម​ប្រកួត​ពី​​មិន​ទាន់​ មាន​សម្ថភាព​គ្រប់​ (វាយ​តំលៃ​ដោយ​គណកម្មការ​សម័យ​នោះ)។ នៅ​ឆ្នាំ​១៩៧២ យើង​ក៏​បាន​ចូល​រួម​និង​ទទួល​បាន​ចំនាត់​ថ្នាក់លេខ​បួន។ ចាប់​ពី​ពេល​នោះ​មក​យើង​មិនដែល​ទទួល​បាន​លទ្ធផល​ល្អ​ទេ ដោយ​សារ​ជួប​នឹង​សង្គ្រាម​ជា​ច្រើន​ទសវត្សន៍។

សូម​បញ្ជាក់​ថា​​ដោយ​មាន​Leage ច្រើន​លេង​ក្នុង​ប្រទេស​ បាល់​ទាត់​កម្ពុជា​កំពុង​រីក​​ចំរើន​ជា​លំដាប់ ព្រម​ទាំង​មាន​គ្រូ​បង្វឹក​អន្តរ​ជាតិ​ជួយ​បណ្តុះបណ្តាលផង។ សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៣៣ ប៉ុន្តែ​​បាន​ក្លាយ​ជា​សមាជិក​FIFAនៅ​ឆ្នាំ​១៩៥៣។

ដក​ស្រង​ចេញ​ពី៖ សប្បាយ


Advertisements
ចំណាត់ក្រុម ៖គួរយល់ដឹង, ព័ត៌មាន
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: