ទំព័រដើម > សុខភាពនឹងជីវិត > ខ្ញុំ​ញៀន​ថ្នាំ…!!

ខ្ញុំ​ញៀន​ថ្នាំ…!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​ឧសភា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

“ដំបូង​គេ​បបួល​យ៉ាង​ណា​ក៏ខ្ញុំ​មិន​សាក​ដែរ​ខ្ញុំ​ទើប​តែ​លង់​ខ្លួន​ពេល ​ខូច​ចិត្ត​សង្សា​ក្បត់​ពួក​ម៉ាក​បបួល​សាក​ខ្ញុំ​ជឿគេ​គេថា​ ជួយដោះស្រាយវិបត្តិ”​។​នេះ​ជា​កា​រ​លើក​ឡើង​របស់​រ៉ា​ដូ​។​រ៉ា​ដូ​សេព​គ្រឿង ​ញៀ​ន​តាំង​ពី​អាយុ​១៩ឆ្នាំ​។​​គេ​ប្រើ​​ប្រ​​ភេទ​ម៉ា​(អំ​ហ្វេ​តា​មីន)​ដែ​ ល​​ពី​​ដំបូង​​ទិញ​​ពី​មិ​ត្ត​ភ័​ក្ត​និ​ង​​ក្រោយ​​មក​​ទិញ​ខ្លួន​​ឯង។

ដូចគ្នានឹងរ៉ាដូដែរ​យុវវ័យ​ជា​ច្រើន​ចាប់​ផ្តើម​ប្រើ​ប្រាស់​គ្រឿង​ញៀន​ បន្ទាប់​ពី​គេ​មា​នការ​ខូច​ចិត្ត​និ​ងចាញ់​កា​រលួង​លោម។​ធឿនអាយុ២០ឆ្នាំ​ និយាយ​ថា”​ពេល​យើង​ពិបាក​ចិត្ត​គេ​ម៉ោ​និយាយ​ថា​ថ្នំា​ហ្នឹង​ធ្វើ​អោយ​ សប្បាយ​ខ្ញុំ​លែង​គិត​បណ្តោយ”។

តែ​ក៏​មាន​យុវវ័យ​ខ្លះ​មិន​មែន​មក​ពី​កត្តា​ស្មុគ​ស្មាញ​ទេ​តែ​ពួក​គេ​ លង់​ខ្លួន​ដោយ​​សារ​ការ​ចង់​សាក​ចង់​ដឹង។​លោកមាស​សុគន្ធ​ប្រធាន​គំរោង​សុខ​ មាល​ភាព​យុវជនអោយដឹងថាមានយុវវ័យ១ចំនួន​គេ​ស្មគ្រ័​ចិត្ត​សាក​គ្រឿង​ញៀន​ដោយ​ សារ​ចង់​ចូល​ចំណោម​ចុះ​ជា​មួយ​មិត្តភ័ក្ត​រឺ​ចាញ់​ការ​ឃោស​នា​របស់​ឈ្មួញ។

“ខ្លះគេចូលក្រុមអ្នកលេងថ្នាំ​ដើរ​ជា​មួយ​ពួក​គេ​ដូច្នេះ​មិន​ជក់​ក៏​មិន​ កើត។​ខ្លះ​ជឿ​​គេ​ថា​ថ្នាំ​អស់​ហ្នឹង​រឿង​ផ្លូវ​ភេទ​អី​អញ្ចឹង​ហើយ​គ្នា​ ក្មេង​ចង់​សប្បាយ​ក៏​សាក​ទៅ​”​។​លោក​បន្ត​ថា​ប្រការ​សំខាន់​គឺ​យុវវ័យ​ខ្លួន ​ឯង​ជា​អ្នក​សំរេច​ចិត្ត​ចុង​ក្រោយ​​ក្នុង​ការ​ទទួល​យក​កា​រសាក​ថ្នាំ​នេះ។​ទោះយ៉ាងណាការលង់ជាមួយគ្ឬឿងញៀនពុំមែនកើតមានចំពោះតែយុវវ័យក្រីក្ររឺយុវវ័យក្រៅសាលានោះទេ។វា ​បាន​រាល​ដាល​ដល់​យុវ​​វ័យ​ក្នុង​សា​លា​និង​ក្នុង​គ្រួ​សារ​អ្នក​មា​នទ្រព្យ ​សម្បត្តិ​​ផង។​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​​ដោយ​យុវ​នារី ​ផង។​ទុំ ម៉ូដែន​អាយុ២០​​ឆ្នាំ​​និ​ស្សិត​នៅ​មហា​វិទ្យា​ល័យ​ធំ​មួយ​ក្នុង​រាជ​ ធានីភ្នំ​ពេញ​អោយ​ដឹង​ថា​​មិ​ត្ត​​ភ័ក្ត​​នាង​​បាន​​លង់​​ប្រើ​​គ្រឿង​​ញៀន​ ​នេះ​​តាម​​បុរស​​ជា​​សង្សា​ដែល​​​ក្រោយ​​​មក​​ពួក​​គេ​​ពង្រត់​​គ្នា​​ចេញ​ ​ពី​​ផ្ទះ​ហើយក្លាយជាអ្នកចែកចាយថ្នាំបន្ត។​”ពេល​វា​ង៉ាង​ថ្នាំ​​វា​​មើល​​ទៅ ​​ស្លូត​ណាស់​​អត់​​មាត់​​អត់​​ក​ទេ​​តែ​ពេល​ធ្វើ​ទុក្ខ​រក​ថ្នាំ​វា​អី​ ក៏ហ៊ានធ្វើដែរ”។

មិត្តរបស់ម៉ូដែនធ្លាប់បបួលនាងអោយលេងថ្នាំនៅក្នុងដំណើរកំសាន្តមួយប៉ុន្តែត្រូវនាងបដិសេធ។”ខ្ញុំយល់ថាសំខាន់លើខ្លួនយើងទេ!ពេលយើងមិនព្រមអត់ពីណាបង្ខំយើងកើតទេបង!”នាងបន្តថា ​ក្រោយ​មក​មិត្ត​នោះ​ក៏​ឈប់​រាប់​អាន​នាង​ហើយ​មិន​ដែល​បបួល​នាង​ទៅ​ណា​ទៀត​ ឡើយ។

រូបថតយុវវ័យដែលកំពុងតស៊ូប្រឆាំងនិងការញៀនថ្នាំនៅមជ្ឆមណ្ឌលមួយ

ជាការពិតណាស់បទពិសោធន៏របស់ម៉ូដែនស្របនិងទស្សនៈលោកមាស​សុគន្ធ។​លោកថា​ ៖ខ្ញុំ​ថា​រហូត​ដល់​ពេល​នេះ​អាណា​ព្យាបាល​ក៏​ដោយ​សាលា​ក៏​ដោយ​សហគម​ក៏ដោយ​ មិនអាច​ជួយ​យុវវ័យ​អោយ​ឃ្លាត​ពី​គ្រឿង​ញៀន​បាន​ទេ​មាន​តែ​ខ្លួន​គេ​ប៉ុ​ ណ្ណោះ​ដែល​អាច​គ្រប់​គ្រង​រឿង​នេះ​​។​នៅ​មុន​ពេល​សំរេច​ចិត្ត​សាក​ថ្នាំ​ ទាំំង​នេះ​​យុវវ័យ​គួរ​គិត​ថា​តើ​អ្នក​អាច​ឈ្នះ​វា​បាន​ទេ?​អ្នក​​សង្ឈឹម​​ ផ្តាច់​​បាន​​វិ​ញ​​ប៉ុន្មាន​​ភាគ​ រយ?ជាករពិតយើងអាចបាត់បង់មិត្តភក្ត័នៅពេលធ្វើការបដិសេធសំណើរគេ​តែ​អ្នក​ត្រូវ ​គិត​ថា​បើ​ធ្វើ​តាម​គេ​អ្នក​នឹង​ត្រូវ​លះ​បង់​អនា​គត។​ទោះ​​អ្នក​​នោះ​​ជា​ ​មិត្ត​​ភក្ត័​ក្តី​ជា​មនុស្ស​ដែល​អ្នក​ស្រលាញ់​បំផុត​ក្តី​កា​របដិសេធ​គឺ​ ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​អោយ​អ្នក​អាច​​រំ​ដោះ​​​ខ្លួន​​ឯង​​ចេញ ​​ពី​​អន្ទាក់​​គ្រឿង​​ញៀន​​បាន។

ក្នុង​ពេល​ដែល​រ៉ា​ដូ​ចំ​ណាយ​ពេល​ត្រឹម​តែ​៦​ខែ​ក្នុង​ការ​​ផ្តាច់​គ្រឿង ​ញៀន​​ធឿន​និ​យាយ​ថា​គេ​ចូល​ផ្តាច់​ថ្នាំ​២​លើក​​ហើយ។​​មួយ​​លើកៗ​​មាន​ពេល​ ​រហូត​​ដល់​ជិត​មួយ​ឆ្នាំ​នៅ​តែ​មិន​ទាន់​ប្រាកដ​ថា​អាច​នៅ​ឆ្ងាយ​​ពីថ្នាំ​ មច្ចុរាជ​នេះ​បាន​១០០ភាគ​រយ​​នេះ​​ស​បញ្ជាក់​​ថា​​យុវវ័យ​​គ្រប់​​រូប​មាន​​ សមត្ថ​​ភាព​​ក្នុ​ង​កា​​រជួយ​​ខ្លួ​ន​​ឯ​ង​មិន​​ដូច​​គ្នា​​ទេ​។​ដូច្នេះ​​ យុវវ័យ​ដែល​មិ​នទាន់​រងគ្រោះ​គួ​រកុំ​យក​អនាគត​មក​ប្រថុយ​ជា​មួយ​ល្បែង​នេះ។

ដកស្រង់ចេញពី៖ សប្បាយ

Advertisements
ចំណាត់ក្រុម ៖សុខភាពនឹងជីវិត
  1. ក្មេងកាមទេព
    បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែ​ឧសភា ឆ្នាំ 2010 ម៉ោង 5:52 នាទី (ល្ងាច)

    ចឹងបានឃើញមុខនៅកន្លែងផ្តាច់គ្រឿងញៀន!!!!
    ពិតជាសមមែនខាងនេះនោះ!!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: