ទំព័រដើម > គំនិតរបស់ខ្ញុំ > រាជ្យ​វង្ស​សៀម​សព្វ​ថ្ងៃ​នេះ​មាន​ជាប់​សាច់​ឈាម​ជា​ជន​ជាតិ​ខ្មែរ​ឬ??

រាជ្យ​វង្ស​សៀម​សព្វ​ថ្ងៃ​នេះ​មាន​ជាប់​សាច់​ឈាម​ជា​ជន​ជាតិ​ខ្មែរ​ឬ??

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​មេសា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

សូម​ស្តាប់​នូវ​ការ​រៀបរាប់​របស់​យុវជន​ម្នាក់នេះ​៖

ខាង​ក្រោម​នេះខ្ញុំ​បាន​ដក់​ស្រង់​ជា​អន្លើ​ៗ​ចេញ​ពី​ សៀវភៅ​ ប្រវត្តិ​សាស្រ្ត​ខ្មែរ​ភាគ ២ (​ត្រឹង​ ងា)

[…] នៅ​ដំណាច់​ គ.ស. ១៧៦៧ ស្តេច​ភូមា​នាម អា​ឡោង​ផៈ​យ៉ាង(Alaungpaya) បាន​លើក​ទ័ព​ចូល​វាយ​វាជ​ធានី អយុធ្យា ម្តង​ទៀត ទ្រង់​ចាប់​យក​ព្រះ​ចៅ​ ដក​មៈ​ដឿ ទៅ​បាន​។ ឯ​ព្រះ​រាជបុត្រ​នាម​ ចុល​ជា​ស៊ី​សាំង លើក​ទ័ព​ចេញ​ច្បាំង​ចាញ់​ភូមា ទ្រង់​ភៀស​ព្រះ​អង្គ​ចូល​នៅ​ក្នុង​ប្រទេស​ខ្មែរ​ហើយ​ក្រោយ​មក​សុគត​នៅ​ទី​នេះ​។

ឆ្លៀត​ឱកាស​ដែល​ស្រុក​ទេស​កំពុង​តែ​កើត​ចលាចល​ ចិន​ម្នាក់​ដែល​មាន​ម្តាយ​ជាតិ​ជា​សៀម និង​ឳពុក​គឺ​ចិន ហៃ​ហុង​ ឈ្មោះ​ ពញា​តាក បាន​កែន​ទ័ព​វាយ​កំចាត់​ពួក​ភូមា​អោយ​ដក​ថយ​ទៅ​វិញ​អស់​ ហើយ​ក៏​បាន​តាំង​ខ្លួន​ជា​​ស្តេច​ក្នុង​ក្រុង​ ស្រី​អយុធ្យា មាន​ព្រះ​នាម​ថា ព្រះ​ចៅ​ តាក​ស៊ីន​។ […]

[…]  នៅ​ដំណាច់​ឆ្នាំ​ ១៧៧៩ ពួក​មន្រ្តី​ និង​ព្រាហ្ម​ហ៍​បុរោ​ហិត​ បាន​លើក​រាជ​សម្បត្តិ​ថ្វាយ​ព្រះ អង្គ​អេង ដែល​មាន​ព្រះ​ជន្ម​ទើប​បាន​ ៧​វស្សា​ ប៉ុន្តែ​កិច្ច​ការ​ផែន​ដី​នៅ​លើ​កណ្តាប់​ដៃ​ ចៅ​ហ៊្វា​មូ​ទាំង​អស់។

ដើម្បី​ចៀស​វាង​នូវ​អំពី​ក្បត់​ផ្សេង​ៗ​ ចៅ​ហ៊្វា​មូ ចាត់​ ឧកញ៉ា​យមរាជ​បែន​ អោយ​ទៅ​នៅ​ខេត្ត​កំពង់​ស្វាយ​ជា​មួយ​ប្អូន​លោក​គឺ​ ឧកញ៉ា​តេ​ជោ​ទែន​។ ចំណែក​ឯ​មន្រ្តី​ធំៗ​ឯ​ទៀត​ ក៏​លិក​បាន ចាត់​វិធាន​ការដូច​គ្នា​នេះ​ដែរ។

លុះ​ទ្រង់​ជ្រាប់​ដំណឹង​ខាង​លើ​នេះ​ហើយ​ ព្រះ​ចៅ​សៀម​ទ្រង់​បញ្ជា​អោយ ព្រះ​អង្គដួង​(ឧក ញ៉ា​ចក្រី​ដួង​???) ដែល​ត្រូវ​ឃាត់​ទុក​ពី​មុន​នោះ អោយ​ត្រឡប់​ចូល​ប្រទេស​ខ្មែរ​វិញ​ធ្វើ​យ៉ាង​ណា​សុំ​អោយ​បាន​ ឧក​ញ៉ា​យម​រាជ​បែន ជា​មន្ត្រី​ចាស់​របស់​ព្រះ​បិតា​អង្គ​អេង​ ដើម្បី​នាំ​ទៅ​ស្រុក​សៀម​។ ចៅ​ ហ្វ៊ា​មូ ក្រោយ​ពី​ប្រឹក្សា​នឹង ឧកញ៉ា​ក្រឡា​ហោម​ស៊ូ ក៏​ព្រម​ប្រគល់ ឧកញ៉ា​បែន អោយ​ទៅ​ព្រះ​ចៅ​សៀម។ […]

[…] នៅ​គ.ស. ១៧៨០ ដោយ​នឹក​សង្ស័យ​ថា​ពួក​មន្ត្រី​ដែល​គ្រប់​គ្រង​រដ្ឋ​នៅ​ប្រទេស​ខ្មែរ​មុខ​ជា​ចូល​ដៃ​និង​យួន​មិនខាន ព្រះ​ចៅ​សៀម​ក៏​ទ្រង់​បញ្ជា​អោយ​លើក​ទ័ព​ ២០០០​នាក់​ចូល​ជា​ ៣​ផ្លូវ​៖

– កង​ទ័ព​មួយ​ស្តិត​ក្រោម​បញ្ជា​ការ​របស់​ព្រះ​រាជ​បុត្រសៀម​ នាម​ ចៅ ណយ លើក​ឆ្ពោះ​ត្រង់មក​ ឧដុង្គ តែ​ម្តង​។

– កង​ទី ២ ស្ថិត​ក្រោម​បញ្ជា​ការ​របស់​ ឧញ៉ា​ចក្រី លើក​មក​បោះ​ជំរំ​នៅ​ចាំ​ត្រង់​តំបន់​អង្គរ​។

– កង​ទី ៣ ស្ថិត​ក្រោម​បញ្ជា​ការ​របស់​ ឧញ៉ា​សូរសីហ៍ លើក​ចូល​លុក​យក​ខេត្ត​កំពង់​ស្វាយ​។

នៅ​ចំពោះ​មុខ​ការ​ឈ្លាន​ពាន​នេះ ចៅ​ហ្វ៊ា​មូ បាន​កែន​ទ័ព​ ពង្រឹង​បន្ទាយ នាំ​ព្រះ​ អង្គ​អេង ទៅ​គង់​នៅ​ភ្នំ​ពេញ​ ហើយ​ចាត់​បំរើ​អោយ​ទៅ​សុំជំនួយ​ពី​ទាហាន​យួន​។ ស្តេច​ង្វៀន​ ភុក​ អាញ់ បញ្ជា​មេទ័ព​២ នាក់គឺ​ ង្វៀង​ ហ៊ីវ​ ថ្វាយ​ និង​ ហូ​ វ៉ាន់​ ឡឹង​ នាំ​ទ័ព​​ ៣០០០ នាក់​មក​ជួយ​។

ក្នុង​ពេល​ដែល​សៀម​ និង​យួន​កំពុង​តែ​ច្បាំង​គ្នា​នៅ​លើ​ទឹក​ដី​ខ្មែរ​ ព្រះ​ចៅ​សៀម​ តាក ស៊ីន ទ្រង់​កើត​វិកល​ចរិត​។ មែ​ទ័ព​សៀម​ទាំង​ពីរ​ដែល​កំពុង​តែ​ធ្វើ​ប្រតិបត្តិ​ការ​សឹក​នៅ​ប្រទេសខ្មែរ ក៏​ប្រញាប់​ប្រញាល់​លើក​ទ័ព​ចូល​ស្រុក​វិញ នាំ​យក​ទាំង​ព្រះ​រាជបុត្រ​សៀម នាម​ ចៅ​ ណយ ទៅ​ជា​មួយ​ផង​។ ព្រះ​ចៅ តាក ស៊ីន និង​ព្រះ​រាជ​បុត្រ​ត្រូវ​ចាប់​ឃុំ​ឃាំង​ហើយ​ក្រោយ​មក​ត្រូវ​យក​ទៅ​ធ្វើ​គុត (​គ.ស. ១៧៨២​) ។ ឧញ៉ា​ចក្រី​ ក៏​បាន​តាំង​ខ្លួន​ជា​ព្រះរាជា​សៀម​មាន​ព្រះ​នាម​ថា សម្តេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចូឡា​លោក ឯ​ ឧកញ៉ា​ សូរសីហ៍​ បាន​តាំង​ជា​ឧបរាជ​។ […]

Advertisements
ចំណាត់ក្រុម ៖គំនិតរបស់ខ្ញុំ
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: