ទំព័រដើម > គួរយល់ដឹង > សន្ធិ​សញ្ញា​កាត់​បន្ថយ​ព្រំ​ដែន​ខ្មែរ (១៩៧៩ ដល់ ១៩៩២)

សន្ធិ​សញ្ញា​កាត់​បន្ថយ​ព្រំ​ដែន​ខ្មែរ (១៩៧៩ ដល់ ១៩៩២)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2010 បញ្ចេញមតិ Go to comments

+ សន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី​ ១៤​ ខែ​កុម្ភៈ​ ឆ្នាំ​ ១៩៧៩

ជា​សន្ធិ​សញ្ញា​សហ​ប្រតិបត្តិ​ការ​ក្នុង​រយៈ​ពេល​ ២០​ឆ្នាំ​ហើយ​និង​បន្ថយ​ជា​សំងាត់​ក្នុង​រយៈ​ពេល​ ១០​ឆ្នាំ​ម្តង​។ ត្រង់​ខ​ទី៤ នៃ​សន្ធិ​សញ្ញា​នេះ​បញ្ជាក់​ពី​ការ​កំរិត​ ព្រំ​ដែន​មិត្ត​ភាព​ ដែល​គ្រោង​ថា​និង​ ពិនិត្យ​ពិភាក្សា​ឡើង​វិញ​ដោយយក​ព្រំ​ដែន​បន្ចុប្បន្ន​ធ្វើ​ជា​គោល ។

+ សន្ធិ​សញ្ញា​ចុះ​ថ្ងៃ​ទី៧ ខែ​កក្កដា​ឆ្នាំ​ ១៩៨២

ជា​សន្ធិ​សញ្ញា​កាត់​បន្ថយ​ដែន​សមុទ្រ​ខ្មែរ​ តំបន់​កោះ​សេះ​ដែល​មាន​ប្រេង​កាត​ត្រូវ​បាន​ ហេង សំរិន និង ហ៊ុន​ សែន ប្រគល់​ទៅ​អោយ​ ប្រទេស​មហា​មិត្ត​ វៀតណាម ។

+ សន្ធិ​សញ្ញា​ចុះ​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ​ ១៩៨៣

ស្តី​ពីការ​កាត់​បន្ថយ​ព្រំដែន​ខ្មែរ​ទៅ​អោយ វៀត​ណាម​សារ​ជាថ្មី​ទៀត ។

  • ឆ្នាំ ១៩៨៤ ឡេ ឱកថូ សមាជិក​ការិយាល័យ​នយោបាយ​វៀត ណាម បាន​មក​ធ្វើ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​ហើយបាន​ពន្យល់​នែ​នាំ​ ហេង​ សំរិន និង លោក​ ហ៊ុន សែន​ថា៖ តោង​ឱ្យ​មាន​គ្រួសារ​វៀតណាម​មួយ​គ្រួសារ​ ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​មួយ​គ្រួសារ​នៅ​តាម​ទីជន​បទ និង ក្នុង​ចំណោម​គ្រួសារ​វៀតណាម​មួយគ្រួសារ ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​ពីរគ្រួសារ នៅ​តាម​ទី​ប្រជុំ​ជន នឹង​ទីក្រុង​នានា​ ។

+ សន្ធិ​សញ្ញា​ ខែ​ធ្នូ ឆ្នាំ​ ១៩៨៥

សន្ធិ​សញ្ញា​កំណត់​ព្រំដែន​បន្ថយ​ដី​ខ្មែរសារ​ជា​ថ្មីទៀត និង​ការ​យល់​ព្រម​ឱ្យ​និគមន៍​វៀតណាម​ចូល​មក​តាំង​ទី​លំនៅ​ លើ​ដែន​ដី​ខ្មែរ ដោយ​អោយ​ខ្មែរ​ជួយ​ផ្គត់ផ្គង់ សព្វ​យ៉ាង​ដល់និគមន៍​វៀតណាម​ថ្មី​ៗនេះ មានការ​យក​ផ្ទះ​ខ្មែរ​ “​ដេញ​ម្ចាស់​ចេញ​” ដក់​យក​ដី​ធ្លី​អោយ​និគមន៍វៀតណាម​ទាំង​នោះផង ។

  • ឆ្នាំ​ ១៩៨៥ ៖ មេ​ដឹក​នាំ​វៀត​ណាម បាន​ប្រកាស​ថា សន្ធិ​សញ្ញា​មួយ​ស្តី​ពីការ​លប់​បំបាត់ ព្រំដែន​រវាង​វៀតណាម​ និង​កម្ពុជា​។ សន្ធិ​សញ្ញា​នេះ​ជា​មធ្យោបាយ​របស់​វៀតណាម​ដើម្បី​អោយ​និគមន៍​វៀតណាម​ថ្មីៗ ចូល​មក​តាំង​ទី​លំនៅ​ដោយ​ស្រប​ច្បាប់​លើ​ដែន​ដី​ខ្មែរ​ថែម​លើ​​ និគមន៍​វៀត​ណាម​ចាស់​ៗ​ជិត​ពីរ​លាន់​នាក់​កាល​ពី​មិន​ទាន់​មាន​សន្ធិ​សញ្ញា​នេះឡើង ។

+ សន្ធិសញ្ញា​ចុះ​ថ្ងៃ​ទី ២០​ ខែ​កក្កដា ឆ្នាំ​ ១៩៨៨

លោក​ហ៊ុន​ សែន​ និង​ ងៀង​ កូថាច់ បាន​ចុះ​ហត្ដ​លេខា​លើ​សន្ធិ​សញ្ញា​នេះ​ដែល​ស្តី​ពី​ការ​រក​ដំណោះ​ស្រាយ​ វិវាទ​ព្រំ​ដែន​រវាង​សារ​ធារណៈ​រដ្ឋ​សង្គម​និយម​វៀតណាម និង​សារធារណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ហើយ​បាន​ចុះ​ហត្ដលេខា​លើ​កិច្ច​ព្រម​ព្រៀង​ មួយ​លើ​លក្ខន្តិកា​ស្តី​ពី​ព្រំដែន​ថ្មី​របស់​ប្រទេស​ទាំង​ពីរ ។

  • ឆ្នាំ​ ១៩៩១ និគមន៍​យួន​ក្នុង​ស្រុក​ខ្មែរ​មាន​ចំនួន​កើន​ឡើង​ជិត​ដល់ បីលាន់​នាក់​ហើយ​ៗ​បាន​ទទួល​សញ្ជាតិ​ជា​ជាតិ​កម្ពុជា​ ពីរបប​អាយ៉ង​ ហេង​ សំរិន​/ហ៊ុន​ សែន​ ថែមទៀត ។

ចាប់​ពី​មាត់​សមុទ្រ​រហូត​ទៅ​ដល់​ព្រំរួម​បី ខ្មែរ/ឡាវ/វៀត ណាម, យួន​បាន​បង្ខិត​គោល​សីមា​ព្រំ​ដែន​ ពី ៣ទៅ៤ គីឡូមែត្រ​ចូល​មក​ក្នុង​ដីខ្មែរ កន្លែង​ខ្លះ​បង្ខិត​ចូល​ដល់​ទៅ​ជាង​ ៣០​គីឡូម៉ែត្រ​ផង ។

ពេល​ថ្មីៗ​នោះ​តាម​រូប​ភាព​ផ្កាយ​រណប (Satellite) របស់​អាមេរិក​កាំង​ថត​បាន​ បញ្ជាក់​ថា វៀត​ណាម​បង្ខិត​ព្រំដែន​ខ្មែរ​ជា​ថ្មី​ ដោយ​ជីក​ព្រែក​មួយ​ទទឹង​២៨​មែត្រ ចំងាយ ៥៥០​គីឡូមែត្រ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​ កំពត​/​តាកែវ​/​កណ្តាល​/​ព្រៃ​វែង​/​ស្វាយ​រៀង​/​កំពង់​ចាម ។ ប្រជារាស្រ្ត​ខ្មែរ​ក៏​ត្រូវ​ជាប់​កំណែន​ជាមួយ​រាស្រ្ត​យួន​ក្នុង​ការ​ដ្ឋាន​ជីក​ព្រែក​ វិញ​តេ ទី២​នេះ​ដែរ ។ ក្នុង​ពេល​ អប់រំនយោ​បាយ​ពួក​អាយ៉ង​ ហេង​ សំរិន​ គ្រូ​យួន​បាន​ពន្យល់​ណែ​នាំ​ពួក ហេង​ សំរិន​ អោយ​យោគយល់​អធ្យាស្រ័យ​ដល់​ព្រំដែន​ថ្មី​រវាង​វៀត ណាម​និង​កម្ពុជា​នេះ​ កុំ​អោយ​នឹក​គិត​ទៅ​ដល់​ព្រំដែន​ចាស់​ធ្វើ​អ្វី​ទៀត ៕

Advertisements
ចំណាត់ក្រុម ៖គួរយល់ដឹង
  1. មិន​ទាន់​មាន​មតិ។
  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: