នៅ​ក្នុង​ឱ​កាស​ បុណ្យ​ចម្រើន​ព្រះ​ជន្ម​វស្សា ព្រះ​ករុណា​ជា​អម្ចាស់ ជីវិត​តម្កល់​លើ

​ត្បូង​ ទូល​បង្គំ​សូម​ក្រាប​ថ្វាយ​ព្រះ​ពរ សូម​ព្រះ​អង្គ​​មាន​ព្រះ​ជន្មាយុ​យឺន​យូរ

ព្រះ​បញ្ញាញាណ​វាង​វៃ​ ព្រះ​រាជ​សុខ​ភាព​មាំ​មួន ដើម្បី​គង់​នៅ​ជា​ម្លប់ ដ៏​ត្រជាក់

​ក្សេមក្សាន្ត នៃ​អាណា​ប្រជា​នុរាស្រ្ត​របស់​ព្រះ​អង្គ ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕


------------------------------------------

*****ពាក្យ​ស្លោក​ប្រចាំ​ថ្ងៃ*****

តើអ្នកចង់ ដឹងថា ប្រាសាទបូរាណរបស់ខ្មែរដែលនៅក្នុងទឹកដីសៀមសព្វថ្ងៃមានប្រាសាទអ្វីខ្លះ?
VISIT WEBSITE: WWW.GORUPA.COM
==========================================================================

ពី​ប្រេង​ឆៅ​ក្លាយ​មក​ជា​ប្លា​ស្ទិក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ

ចាប់​តាំង​ពី​មាន​ការ​រក​ឃើញ​វិធី​សំយោគ​ប្លា​ស្ទិក​នៅ​ចុង​សតវត្សរ៍​ទី ១៩​ មក នាំ​ឲ្យ​មាន​បដិវត្តន៍​វត្ថុ​ប្រើ​ប្រាស់​ទូ​ទាំង​​ពិភព​លោក​តែ​ម្តង ។ សព្វ​ថ្ងៃ​នេះ​ប្រដាប់​ប្រដា​ក្មេង​លេង​ភាគ​ច្រើន​ឧបករណ៍​កី​ឡា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​សុទ្ធ​សឹង​តែ​មាន​គ្រឿង​ផ្សំពី​ប្លាស្ទិក​ភាគ​ច្រើន​ទេ ព្រោះ​ប្លាស្ទិក​អាច​នាំ​មក​រំលាយ​ចាក់​ពុម្ព​ធ្វើ​ជា​រូប​ផ្សេង​ៗ​បាន​លឿន​និង​ងាយ​ស្រួល ព្រម​ទាំង​មាន​តម្លៃ​ថោក​ ។ ប្លាស្ទិក​មាន​គុណ​សម្បត្តិ​មិន​រលាយ​ក្នុង​ទឹក​ និង​មិន​ពុក​រិច​រឹល​ ទើប​ស័ក្តិ​សម​យក​មក​ប្រើ​ជា​វត្ថុ​ប្រើប្រាស់​ក្រៅ​ផ្ទះ​ជាទី​បំផុត ដូច​ជា​ទុយោ ទឹក​បង្កប់​ក្នុង​ដី​ ឬ​ ផើង​​ផ្កា​ជា​ដើម ។

ប្រសិន​បើ​យើង​បោះ​ចោល​ឧបករណ៍​ប្រើប្រាស់​ដែល​ជា​ប្លាស្ទិក​ទាំង​អស់​ចេញ​ពី​ក្នុង​ផ្ទះ​ យើង​ប្រហែល​ជា​នៅ​សល់​របស់​ក្នុង​ផ្ទះ​មិន​ច្រើន​មុខ​ទេ ។ យើង​ប្រហែល​ជា​មិន​សល់​កម្រាល​ព្រំ ទូរស័ព្ទ​ ទូរទស្សន៍​ ឬ​កុំព្យូទ័រ​ឡើយ ។ អ្នក​សាក​គិត​ទៅ​មើល​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​ផលិត​ពី​ប្លាស្ទិក ដូច​ជា​ប័ណ្ណ​ក្រេឌីត​ ព្រិល​សិប្បនិម្មិត ឬ​សូម្បី​តែ​ក្រដាស​ប្រាក់​ដែល​មាន​ប្រើប្រាស់​ក្នុង​ប្រទេស​​​អូស្ត្រាលី​សព្វថ្ងៃ​នេះ ។
ពាក្យ​ថា “​ប្លាស្ទិក” សំដៅ​​ដល់​វត្ថុ​ដែល​មនុស្ស​សំយោគ​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ពីរ​ប្រភេទ​គឺ​ កា​បួន និង អ៊ីដ្រូសែន ហើយ​នៅ​ពេល​គេ​បន្ថែម​សារធាតុ​ពិសេស​អ្វី​ម្យ៉ាង​ចូល​ទៅ​ទៀត​ នឹង​ធ្វើ​ឲ្យ​ប្លាស្ទិក​​មាន​គុណ​សម្បត្តិ​ពិសេស​ផ្សេង​ៗ​ទៀត ដូច​ជា​ជាប់​រឹង​ ធន់​នឹង​កម្តៅ​ រអិល រលោង និង​អា​ចយឺត​យារ​បាន ។ យើង​អាច​សំយោគ​ផលិត​​ប្លាស្ទិក​ប្រភេទ​ផ្សេង​ៗ​បាន​ជា​ច្រើន​អនេក​ ដោយ​ការ​បន្ថែម​សារធាតុ​គីមី​ផ្សេង​ៗ​ក្នុង​អត្រា​និង​កម្ម​វិធី​ផ្សេង​ៗ​ពី​គ្នា ។ អ្នក​វិទ្យា​សាស្រ្ត​ក៏​កំពុង​ព្យាយាម​អភិវឌ្ឍន៍​ប្លាស្ទិក​ឲ្យ​កាន់​តែ​មាន​គុណ​សម្បត្តិ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ដូច​ជា​រឹង​មាំ​ស្មើ​ដែក​ថែប​អាច​ការ​ពារ​ទឹក​បាន​ដូច​កញ្ចក់​ ហើយ​មាន​តម្លៃ​ថោក​ដូច​ក្រដាស ។

ប្លាស្ទិក​ផ្គុំ​ឡើង​ដោយ​ម៉ូលេគុល​ខ្នាត​ធំ​ហៅ​ថា ប៉ូលីម៊ែរ (Polymer) ដែល​កើត​ពី​ម៉ូលេគុល​ខ្នាត​តូច​ភ្ជាប់​គ្នា​ជា​សរសៃ​វែង​ដូច​ខ្សែ​ច្រវាក់ ។ សរសៃ​ម៉ូលេគុល​ទាង​អស់​នេះ​វេញ​ឆ្វាក់​ចូល​គ្នា ទើប​ធ្វើ​ឲ្យ​ប្លាស្ទិក​មាន​សភាព​រឹង​មាំ​ ហើយ​ទម្រាំ​តែ​ទាញ​សរសៃ​ម៉ូ​លេគុល​នេះ​ចេញ​ពី​គ្នា​បាន គេ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​គួរសម ។ ប្លាស្ទិក​ភាគ​ច្រើន​ចាត់​ទុក​ក្នុង​ប្រភេទ ថឺរម៉ូ​ប្លាស្ទិក (Thermoplastics) ដែល​នៅ​ពេល​ត្រូវ​កម្តៅ​ប្រមាណ ២០០ អង្សា សេ សរសៃ​ម៉ូលេគុល​របស់​វា​នៅ​តែ​គង់​វង្ស​សភាព​ដើម​​ដដែល​ ដោយ​គ្រាន់​តែ​ញែក​ខ្លួន​ឃ្លាត​ចេញ​ពី​គ្នា​ល្មម​តែ​អាច​រំកិល​មក​ត្រួត​គ្នា​បាន ឡើង​វិញ​ម្តង​ទៀត ។ ដូច្នេះ​ហើយ​ទើប​យើង​អាច​នាំ​យក​ប្លាស្ទិក​ប្រភេទ​នេះ​មក​រំលាយ​និង​ចាក់​ពុម្ព​ជា​ថ្មី​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​ជានិច្ច ។ នៅ​ពេល​ប្លាស្ទិក​ត្រជាក់​វា​នឹង​មាន​រូប​រាង​​ថ្មី​ដែល​រឹង​មាំ​ដូច​ដើម​ ។ ចំណែក​ប្លាស្ទិក​ដែល​ត្រូវ​កម្តៅ​ម្តង​ហើយ​តែង​បាត់​បង់​គុណ​សម្បត្តិ​នៃ​ការ​ផ្លាស់​ប្ដូរ​រូប​រាង​នោះ​មិន​អាច​នាំ​យក​មក​រំលាយ​ប្រើប្រាស់​ឡើង​វិញ​ទេ ។ ប្លាស្ទិក​ប្រភេទ​នេះ​ហៅ​ថា ថឺរ​ម៉ូសិតធិង ប្លាស្ទិក (Thermosetting Plastics) ។

យន្ត​ការ​ដែល​ធ្វើ​ឲ្យ​ម៉ូលេ​គុល​ខ្នាត​តូច​មក​បន្ត​ភ្ជាប់​ចូល​គ្នា​រហូត​ដល់​មាន​ខ្នាត​ធំ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ប៉ូលីម៊ែរ​រូប​និយតកម្ម (Polymerization) ឬ​ការ​បង្កើត​ឡើង​នូវ​ ប៉ូលីម៊ែរ​ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​ប្រភេទ​នៃ​ប្លាស្ទិក​ តែ​ក៏​ត្រូវ​ពឹង​ពាក់​ទៅ​លើ​សម្ពាធ​ខ្លាំង​ និង​កាតាលីករ (Catalyst) ឬ​សារធាតុ​បង្ក​ឲ្យ​ឆាប់​កើត​មាន​ប្រតិកម្ម​គីមី ដើម្បី Read more…

ជ្រុង​មួយ​នៃ​ជីវិត​ពិត​របស់​ Hitler (អ៊ីទ្លែរ)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 មតិ ១

ថ្វី​បើ​អ៊ី​ទ្លែរ​លាចាក​លោក​ច្រើន​ឆ្នាំ​មក​ហើយ តែ​ឆាក​ជីវិត​របស់​គាត់​បាន​ក្លាយ​ជា​រឿង​ ដែល​គេ​រើស​យក​មក​និយាយ​ទាំង​ក្នុង​ផ្លូវ​ល្អ​និង​មិន​ល្អ​ ។ លក្ខណៈ​នៃ​ការ​សិត​សក់​សំយុង​គ្រប​ថ្ងាស​ដូច​ណាប៉ូឡេអុង និង​ភ្ជាប់​ពុក​មាត់​មួយ​កញ្ចុំ​ដូច​តារា​កំប្លែង​ពិភព​លោក​ឆាលី ស្ហែបព្លីន (ហ្សាក់​ឡូ) បាន​ក្លាយ​ជា​និមិត្ត​រូប​ នៃ​ភាព​ផ្តាច់​ការ​មួយ​ដ៏​គួរ​ឲ្យ​ញាក់​សាច់ ។

ការ​ពិត​អ៊ីទ្លែរ​ ពុំ​មែន​ជា​ជន​ជាតិ​អាល្លឺ​ម៉ង់​ទេ គាត់​កើត​នៅ​ប្រទេស​ប៉ូឡូញ តែ​មក​ស្វែង​រក​ភ័ព្វ​សំណាង​នៅ​ប្រទេស​អាល្លឺ​ម៉ង់ ដោយ​ចាប់ផ្តើម​អាជីព​ដំបូង​ជា​វិចិត្រ​ករ​គំនូរ​ប្រេង​ ។ ឪពុក​របស់​អ៊ីទ្លែរ​ធ្វើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​ពន្ធ​ដារ ។ កំពូល​បុរស​ផ្តាច់​ការ​នេះ​ពុំ​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ការ​បាន​ចូល​រួម​ច្បាំង​ឲ្យ​ប្រទេស​អាល្លឺ​ម៉ង់​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ហើយ​ប្រទេស​នេះ​ចាញ់​សង្គ្រាម​បាន​ធ្វើឲ្យ​អ៊ីទ្លែរ​ផ្លាស់​ប្ដូរ​ចិត្ត ។ គាត់​បាន​ចាប់​ផ្តើម​ស្អប់​ជន​ជាតិ​ជ្វីហ្វ ព្រោះ​គាត់​យល់​ថា អាល្លឺ​ម៉ង​ចាញ់​សង្រ្គាម​ដោយ​សារ​ត្រូវ​ជន​ជាតិ​ជ្វីហ្វ​លប​ចាក់​ពី​ក្រោយ​ខ្នង ។ ជា​មួយ​គ្នា​នោះ​ដែរ អ៊ីទ្លែរ ក៏​កើតមាន​មហិច្ឆតា​ចង់​ស្ថាន​នា​អាណា​ចក្រ​អាល្លឺ​ម៉ង់​សារ​ជា​ថ្មី​វិញ ទើប​ធ្វើ​ឲ្យ​គាត់​ខិត​ខំ​ប្រមូល​ផ្តុំ​បក្ស​ពួក បង្កើត​ជា​គណបក្ស​ណាហ្ស៊ី​អ៊ីទ្លែរ​ឡើង ហើយ​ខិត​ខំ​ហ្វឹក​ហាត់​ទេព​កោសល្យ​ខ្លួន​ឯង​ ជា​ពិសេស​ក្នុង​ផ្នែក​និយាយ ។ អ៊ីទ្លែរ អាច​និយាយ​ឲ្យ​អ្នក​ស្តាប់​អណ្ដែត​​​អណ្ដូង​តាម​ដូច​ត្រូវ​មន្ត​សណ្តំ ។ ពាក្យ​សម្តី​របស់​គាត់​ក្តៅ​រោល​រាល​ដូច​អគ្គី ។ មហិច្ឆតា​របស់​គាត់​បាន​ទទួល​ជោគជ័យ​យ៉ាង​ល្អ ក្នុង​ដំណាក់​កាល​ដំបូង​ដោយ​អាច​រំដោះ​ប្រទេស​អាល្លឺ​ម៉ង់​ពី​បរាជ័យ ឲ្យ​ងើប​ឈរ​ឡើង​វិញ​ជា​ថ្មី ។ ប៉ុន្តែ​ដោយ​សារ​ស្រេក​ឃ្លាន​ចង់​គ្រប់​គ្រង​ពិភព​លោក​ធ្វើ​ឲ្យ​អាណា​ចក្រ​រ៉ែស៍​ទី៣ និង​បក្ស​ពួក​របស់​គាត់​ត្រូវ​រលំ​រលាយ​យ៉ាង​ជូរ​ចត់ ។ ឆាក​ជីវិត​ចុង​ក្រោយ​មុន​ពេល​ធ្វើ​អត្ត​ឃាត​ អ៊ីទ្លែរ​ត្រូវ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​ជំងឺ​ក្រពះ ។

ឆាក​ជីវិត​របស់​អ៊ីទ្លែរ​ ត្រូវ​ប្រវត្តិសាស្ត្រ​ពិភព​លោក​លាត​ត្រដាង​ច្រើន​ណាស់​មក​ហើយ តែ​អ្នក​ប្រហែល​ជា​ពុំ​បាន​ដឹង​នូវ​អាថ៌​កំបាំង​ខ្លះ​ នៃ​ជីវិត​របស់​កំពូល​ជន​ផ្តាច់​ការ​នេះ​ទេ ។ តើ​មាន​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ីទ្លែរ​ក្លាយ​ជា​ជន​ពោរពេញ​ដោយ​មហិច្ឆតា​យ៉ាង​លីលា​បែប​នេះ? ជំហាន​ចាប់​ផ្ដើម​ដែល​នាំ​ឲ្យ​ជីវិត​អ៊ីទ្លែរ​ផ្លាស់​ប្តូរ​គឺ​ស្រ្តី ។ ជីវិត​របស់ ​អ៊ីទ្លែរ​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ជា​ច្រើន​នាក់ ហើយ​ស្ត្រី​ដែល​ពាក់​ព័ន្ធ​ជា​មួយ​អ៊ីទ្លែរ​ទាំង​អស់​សុទ្ធ​សឹង​តែ​ជួប​ប្រទះ​នូវ​ហេតុ​អកុសល​ទាំង​អស់ ។ ម្តាយ​របស់​អ៊ីទ្លែរ​ ឈ្មោះ​ក្លារ៉ា មាន​កូន​ទាំង​អស់​ ៧នាក់ ដោយ​កូន​៤នាក់​ស្លាប់​តាំង​ពី​នៅ​តូចៗ ហើយ​កូន​ម្នាក់​ទៀត​ល្ងី​ល្ងើ​មិន​ពេញ​លក្ខណៈ​រហូត​ត្រូវលាក់​លៀម​មិនឲ្យ​គេ​ឃើញ ។ ការ​រៀប​ការ​របស់​ម្តាយ​អ៊ីទ្លែរ​ មិន​បាន​ពេញ​មុខ​ពេញ​មាត់​តាម​ប្រពៃ​នោះ​ទេ រហូត​ដល់​សម្តេច​​ប៉ាប​ត្រូវ​លោះ​បាប​ឲ្យ​ម្តាយ​របស់​អ៊ីទ្លែរ ដោយ​ផ្ទាល់​ខ្លួន​ទៀត​ផង ។ ​អាពាហ៍ពិពាហ៍​របស់​ម្តាយ​អ៊ីទ្លែរ​ ជា​មួយ​នឹង​សាច់​ញាតិ​ជិត​ស្និទ្ធ​ ធ្វើ​ឲ្យ​អ៊ីទ្លែរ​បារម្ភ​ខ្លាច​ឈាម​របស់​គាត់​មិនបរិសុទ្ធ ។ ដូច្នេះ​ហើយ​ ទើប​គាត់​ត្រូវ​ប្រើ​ឈ្លើង​ និង​វិធី​ដទៃ​ទៀត​ ដើម្បី​បឺត​ឈាម​ចេញ​ ។ យាយ​របស់​ហ៊ីទ្លែរ​ (ម្តាយ​ខាង​ឪពុក) ឈ្មោះ​អែន​ណា ម៉ារៀ​ គឺ​ជា​ស្រី​បម្រើ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ជ្វីហ្វ ហើយ​ខូច​ខ្លួន​ញឹក​ញាប់​ជា​មួយ​កូន​ប្រុស​ម្ចាស់​ផ្ទះ ។ យាយ​របស់​អ៊ីទ្លែរ​ពុំ​បាន​រៀប​ការ​ទេ តែ​ក៏​បាន​សម្រាល​កូន​ប្រុស​ដែល​ជា​ឪពុក​របស់​អ៊ីទ្លែរ​ ឈ្មោះ​អាឡូអ៊ីស ។

នៅ​ពេល​ដែល​ទាហាន​សូវៀត​ សម្រុក​ចូល​ទៅ​រក​សាក​សព​របស់​អ៊ីទ្លែរ ដែល​បាន​សម្លាប់​ខ្លន​រួម​ជាមួយ​បក្ស​ពួក​នោះ គ្រូ​ពេទ្យ​ជន​ជាតិ​សូវៀត​បាន​ពិនិត្យ​សាក​សព​ និងរាយ​ការណ៍ថា “ពង​ស្វាស​អ៊ីទ្លែរ​ ដែល​ត្រូវ​ភ្លើង​រោល​ តែ​គង់​វង្ស​សាក​ភាព​យ៉ាង​ល្អ​នោះ មាន​តែ​គ្រប់​ពង​ខាង​ស្តាំ​ប៉ុណ្ណោះ ឯ​គ្រាប់​ខាង​ឆ្វេង​រក​ពុំ​ឃើញ​នោះ​ទេ” ។ នេះ​ជា​ការ​រក​ឃើញ​អាថ៌​កំបាំង​មួយ​ទៀត​ដែល​ថា​អ៊ីទ្លែរ​កើត​មក​មាន​ពង​ស្វាស​តែ​ម្ខាង​តែ​ប៉ុណ្ណោះ ៕

សូម​មើល​ផង​ដែរ៖

ប្រភព​ដើម​នៃ​របក​គំហើញ​ប្លែកៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 មតិ 2

* សន្លឹកបៀ

ប្រភព​ដើម​ចេញ​ពី​ទីក្រុង វីនីស ប្រទេស​អ៊ីតាលី (ឆ្នាំ ១៣៩២) ប្រទេស​បារាំង (ឆ្នាំ ១៣៧៩) និង​ប្រទេស​ចិន (ឆ្នាំ ១៣៧៩ ក្នុង​រជ្ជកាល​សុង) ។ ប្រភព​ដើម​នៃ​ការ​បង្កើត​សន្លឹក​បៀ​នេះ​ គឺ​មាន​ភាព​ច្របូក​ច្របល់​បន្តិច ប៉ុន្តេ​បើ​ផ្អែក​តាម​ឯកសារ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា គឺ​មាន​តែ​ទីក្រុង​វីនី ប្រទេស​អ៊ីតាលី ប្រទេស​បារាំង ប្រទេស​ចិន​ ប៉ុណ្ណោះ​ទេ​ ដែល​បាន​រក​ឃើញ​ល្បែង​បៀ​នេះ គណនា​ទៅ​តាម​ប្រតិទិន ព្រោះ​ក្នុង​បៀ​មួយ​ហ៊ូ​មាន​ ៥២សន្លឹក ដែល​តំណាង​ឲ្យ​ ៥២​សប្តាហ៍​ក្នុង​មួយ​ឆ្នាំ ។ ចំពោះ​សន្លឹក​បៀ​ទឹក​ប៊ិច​ កឺ ជួង​ និង​ ការ៉ូ គឺ​តំណាង​ឲ្យ​រដូវ​ទាំង​បួន គឺ​ និទាឃ​រដូវ វស្សានរដូវ សរទរដូវ និង​សិសិររដូវ ហើយ​ក្នុង​ទឹក​បៀ​នីមួយៗ​មាន​ ១៣សន្លឹក​ ដែល​តំណាង​ឲ្យ​ ១៣ សប្តាហ៍​ក្នុង​មួយ​រដូវ ។

* Greenwich Time (ម៉ោងសាកល)

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស នា​ឆ្នាំ​ ១៨៥៨ ដំណើរ​នៃ​ការ​កកើត​​គឺ​ការ​កំណត់​ប្រើ​ម៉ោង​សកល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​រឿង​ក្តី​ក្តាំ ក្នុង​ករណី​នៃ​រឿង​ជម្លោះ​ដណ្តើម​ទឹក​ដី​ ។ បើ​តាម​គម្រោង​​រឿង​ក្តី​ក្តាំ​នេះ​គឺ​ត្រូវ​បើក​ធ្វើ​សវនា​ការ​នៅ​វេលា​ម៉ោង​ ១០ ព្រឹក ប៉ុន្តែ​ឈាន​ដល់​ម៉ោង​ ១០ និង ៦ នាតី​ទៅ​ហើយ​ក៏​មិន​ទាន់​ឃើញ​គូវិវាទ​ម្ខាង​ទៀត​ចូល​មក​បង្ហាញ​ខ្លួន ទើប​ចៅ​ក្រម​កាត់​ក្តី​បាន​ប្រកាស់​ឲ្យ​គូវិវាទ​ម្ខាង​ទៀត​ដែល​មក​មិន​ទាន់​ពេល​វេលា​ចេញ​ក្តី ។ ពី​រ​នា​ទី​ក្រោយ​មក​ស្រាប់​តែ​មាន​ការ​ប្រែប្រួល​ឡើង​វិញ ព្រោះ​អ្នក​ដេល​មក​យឺត​នោះ​មក​កាន់​សាលា​ជំនុំ​ក្តី ព្រម​ទាំង​បាន​ប្រកែក​ថា​ខ្លួន​ពុំ​បាន​មក​យឺត​ឡើយ ។ ជន​នោះ​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ខ្លួន​គេ​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ហើយ​បើ​តាម​ម៉ោង​នៅ​ក្នុង​ស្ថានីយ​រថ​ភ្លើង​របស់​ស្រុក​គាត់​ គឺ​គាត់​ប្រាកដ​ជា​អាច​មក​ទាន់​មុន​កាល​កំណត់ ដូច្នេះ​ហើយ​ទើប​ចៅ​ក្រម​សម្រេច​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​សា​ជា​ថ្មី ។ ក្នុង​ពេល​នោះ​ដែរ ដើម្បី​ចៀស​វៀង​កុំ​ឲ្យ​ករណី​បែប​នេះ​កើត​ឡើង​សាជា​ថ្មី​ទៀត ទើប​នៅ​ក្នុង​ឆ្នាំ ១៨៨០ រដ្ឋ​សភា​អង់គ្លេស​បាន​កំណត់​យក​ម៉ោង​សាកល​ធ្វើ​ជា​ម៉ោង​សម្រាប់​ប្រើ​ប្រាស់​ឯក​ភាព​គ្នា​ទូទាំង​ប្រទេស ។ ក្រោយ​ៗ​មក​ក៏​មាន​បណ្តា​ប្រទេស​ដទៃ​ទៀត​កំណ់ត់​យក​ម៉ោង​សាកល​នេះ​ធ្វើ​ជា​ពេលវេលា​អន្តរ​ជាតិ ។

* ចុះរន្ធនៅលើក្រដាសតែមប្រៃសណីយ៍

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស នា​ឆ្នាំ ១៨៤៥ គឺ​កាល​ពី​សម័យ​ដើម​ ការ​លក់​តែម​ប្រៃសណីយ៍​នៅ​ប្រទេស​អង់គ្លេស​ គឺ​គេ​លក់​តែ​បួន​ដប់​ជាប់​គ្នា​នៅ​ក្នុង​ក្រដាស់​មួយ​សន្លឹក​តែ​ម្តង ដូច្នេះ​មុន​​នឹង​ផ្ញើ​សំបុត្រ​ស្នាម​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​កន្រ្តៃ​ដើម្បី​កាត់​សន្លឹក​តែម​ទៅ​តាម​សេចក្តី​ត្រូវ​ការ​ ។ រហូត​មក​ដល់​ឆ្នាំ​ ១៨៤៨ មាន​អ្នក​ទេស​ចរ​ម្នាក់​អង្គុយ​ផឹក​ស្រា​នៅ​ក្នុង​តៀម​ស្រា​បណ្តើរ​ និង​សរសេរ​សំបុត្រ​បណ្តើរ​ ក្រោយ​ពេល​សរសេរ​សំបុត្រ​ចប់ ជន​នោះ​ក៏​បាន​យក​ក្រដាស​តែម​ប្រៃសណីយ៍​ទាំង​ដុល​មួយ​សន្លឹក​ធំ​បម្រុង​នឹង​កាត់​យក​តែ​ ២-៣ សន្លឹក​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ខណៈ​នោះ​គាត់​ភ្លេច​ដាក់​កន្ត្រៃ​មក​តាម​ តែ​ដោយ​មាន​ភាព​ឈ្លាសវៃ​ ជន​នោះ​ក៏​ប្រើ​ដង្កាប់​ចោះ​ប្រហោង​ដែល​ដាក់​មក​តាម​ខ្លួន ហើយ​ក៏​ចោះ​រន្ធ​នៅ​តាម​គែម​តែម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហែក ។ ប៉ុន្តែ​ការ​រក​ឃើញ​ក្នុង​ផល​ប្រយោជន៍​ក្នុង​មុខ​ជំនួញ​នេះ គឺ​ពុំ​មែន​ជា​អ្នក​ទេស​ចរ​រូប​នោះ​ឡើយ តាម​ពិត​គឺ​ជា​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ ហង់រី ដែល​បាន​រក​ឃើញ​ និង​លួច​ចម្លង​ Read more…

បណ្តា​របក​គំហើញ​ដែល​បាន​ពី​ភាព​ចៃ​ដន្យ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មេសា ឆ្នាំ 2012 មតិ 5

* Penicillin (ថ្នាំផេនីស៊ីលីន)

ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​ ១៩២៨ លោក​គ្រូ​ពេទ្យ Alexander Fleming សញ្ជាតិ​អង់​គ្លេស​កំពុង​តែ​ឆ្កឹះ​ឆ្កៀល​ក្នុង​បន្ទប់​ពិសោធន៍ ស្រាប់​តែ​មាន​បន្ទះ​មួយ​ដុះ​ផ្សិត​ពេញ​បាន​ហើរ​តែល​តោល និង​ធ្លាក់​នៅ​លើ​ថាស​ធ្វើ​ពី​កញ្ចក់​ដែល​អ្នក​វិទ្យាសាស្រ្ត​រូប​នោះ​កំពុង​ប្រើប្រាស់ ។ ថាស​នោះ​ត្រូវ​បាន​គេ​ដាក់​មេរោគ​ម្យ៉ាង​ឈ្មោះ​ថា Staphylococcus ។ បើ​គ្មាន​ខួរ​ក្បាល​សង្កេត​ច្បាស់​លាស់​ទេ​នោះ​លោក Fleming ប្រាកដ​ជា​យក​ដៃ​ទៅ​ចាប់​យក​បន្ទះ​នោះ​ចេញ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​ពិសោធន៍ ក៏ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​ថា មេរោគ​ក្នុង​ថាស​នោះ​បែរ​ជា​មិន​វិវត្ត​ទៅ​មុខ​នៅ​ពេល​វា​នៅ​ក្បែរ​បន្ទះ​ដុះ​ផ្សិត​នោះ ។ តាម​ការ​ពិសោធន៍​ក្រោយ​ៗ​មក​ទៀត​គាត់​យល់​ឃើញ​ថា ផ្សិត Penicillium notatum អាច​សម្លាប់​មេរោគ​បាន​មួយ​ចំនួន​ហើយ​វា​ក៏​មិន​មាន​ប្រតិកម្ម​បន្ទាប់​បន្សំ​អ្វី​ដែរ នៅ​ពេល​យក​ទៅ​ពិសោធន៍​លើ​សត្វ​កណ្តុរ​ ទន្សាយ និង​មនុស្ស​ ។ រហូត​ដល់​ឆ្នាំ ១៩៣៩ លោក Howard Flory និង Ernst Chain នៅ​សាកលវិទ្យាល័យ​ Oxford បាន​ធ្លាប់​ចេញ​​ដោយ​ជោគជ័យ​នូវ​សារជាតិ​ផ្សិត​នោះ​ពី​បន្ទះ​ដែល​វា​ទុំ​លើ ដោយ​ដាក់​ឈ្មោះ​ថា​ Penicillin ។ នេះ​ជា​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យូទីកដ៍ លើក​​ដំបូង​របស់​មនុស្ស​ដែល​អាច​ប្រើ​សម្លាប់​មេរោគ​បាន និង​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​បាន​រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ ឆ្នាំ ១៩៤៥ អ្នក​ទាំង​បី​ខាង​លើ​នេះ​សុទ្ធ​តែ​បាន​ទទួល​រង្វាន់​ណូប៊ែល​ដោយ​សារ​តែ​បន្ទះ​ឈើ​ដុះផ្សិត ដែល​ហើរ​ចេញ​ពី​តូប​លក់​បាយ​នៅ​ទល់​មុខ​បន្ទប់​ពិសោន៍​របស់​លោក Fleming ។

* Nylon (នីឡុង)

អ្នក​វិទ្យា​សាស្រ្ត​​គីមី​ម្នាក់​ឈ្នោះ Wallace Hume Carothers នៃ​ក្រុម​ហ៊ុន​ Du Pont បាន​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​ទៅ​លើ​សរសៃ​ប៉ូលីម៉ែរ (Polymer) មួយ​ចំនួន​អាច​យក​មក​ច្នៃ​ជា​អំបោះ​ដ៏​ជាប់​និង​អាច​យឺត​ឬ​រួម​បាន ។ បណ្តា​មិត្ត​រួម​ការ​ងារ​របស់​លោក​​ Carothers ខ្វះ​ការ​តស៊ូ​ក៏​ចាក​ចេញ​ពី​បន្ទប់​ពិសោធន៍​ដោយ​កាន់​កំណាត់​កែវ​បំពង់​សាក​ និង​រត់​ចេញ​មក​ក្រៅ​បន្ទប់​ដោយ​មាន​ទាំង​យក​ចំណែក Polyester កំពុង​ឆេះ​ចេញ​មក​ជាមួយ​ទៀត​ផង ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ទន់​អាច​ពត់​បាន​និង​ភាព​យឺត​របស់​វា​មុន​ពេល​វា​ដាច់​ចេញ​ពី​គ្នា ។ ក៏​ប៉ុន្តែ​ជាតិ​ Polyester ឆាប់​ឆេះ​ណាស់​ជា​ហេតុ​មិន​អាច​យក​ទៅ​ធ្វើ​ជា​ក្រណាត់​បាន ។ ក្រោយ​មក​បណ្តា​គីមី​វិទូ​របស់​ក្រុម​ហ៊ុន Du Pont ក៏​បាន​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​សារ​ធាតុ​ Polyamide និង Nylon ។ តាំង​ពី​ពេល​នោះ​មក​ ស្រោម​ជើង​ធ្វើ​អំពី​ជាតិ​ Nylon ក៏​ចាប់​កំណើត​ឡើង និង​មក​ជំនួស​នូវ​ស្រោម​ជើង​ធ្វើ​អំពី​សាច់​សូត្រ ។ តាំង​ពី​នោះ​មក​ដែរ​ក្រុម​ហ៊ុន Du Pont ក៏​កើប​បាន​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់​ក្រែល ក្នុង​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី ២ ផ្ទុះ​ឡើង​ ក្រុម​ហ៊ុន Du Pont ក៏បាន​ផ្លាស់​ប្តូរ​​មក​ផលិត​សម្លៀក​បំពាក់​កង​ទ័ព​ដែល​​ធ្វើ​អំពី​សាច់​ក្រណាត់​ Nylon វិញ​ម្តង​ដើម្បី​ Read more…

Amazing Quotes

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ

 

ចំណាត់ក្រុម ៖ចំណេះ​​ទូទៅ

កម្មវិធីទូរសព្ទ “NASA’s Earth-Now”

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 25 ខែ​មីនា ឆ្នាំ 2012 មតិ ១

ទី​ភ្នាក់​ងារ​គ្រប់​គ្រង​អាកាស​ចរណ៍​វិទ្យា និង​អវកាស របស់​សហ​រដ្ឋ​អាមេរិក (NASA) បាន​បង្កើត​កម្ម​វិធី​មួយ​សំរាប់ iPhone, iPod touch និង iPad ដែល​មាន​ឈ្មោះ​ថា NASA’s Earth-Now ។ NASA’s Earth-Now គឺ​ជា​កម្ម​វិធី​ដែល​អាចឲ្យ​យើង​មើល​ឃើញ​ទិន្ន័យ​​ថ្មី​​ៗ​របស់​បរិយា​កាស​ភព​ផែនដី​​​​ពីផ្កាយ​រណប​វិទ្យា​សាស្រ្ត​ផែន​ដី (Earth Science Satellite) រួម​ទាំង​សីតុណ្ហភាព​ខ្យល់​នៅ​ខាង​ក្រៅ កាបូន​ឌីអុក​ស៊ីត កាបូន​ម៉ូណូ​អុកស៊ីត អូសូន និង​ចំហាយ​ទឹក​ ក៏​ដូច​ជា​កម្លាំង​ទំនាញ​ដី ហើយ​និង​ការ​ប្រែប្រួល​​កម្រិត​ទឹក​សមុទ្ទ​ផង​ដែរ ។

បើ​សិស្ស និស្សិត ព្រម​ទាំង​អស់​លោក​អ្នក ដែល​ចង់​ទទួល​បាន​ចំណេះ​ដឹង អំពី​បរិយា​កាស​ផែន​ដី សូម​ចុច​តំណ​ខាង​ក្រោមដើម្បី​ទាញ​យក​កម្ម​វិធី​នេះ (សូម​បញ្ជាក់៖ កម្មវិធី NASA’s Earth-Now នេះ​អាច​ប្រើប្រាស់​បានតែ​នៅ​លើ​ iPhone, iPod touch​ និង​ iPad តែ​ប៉ុណ្ណោះ) ។

ចុច​តំណ​នេះ​ដើម្បី​ទាញ​យក៖ http://itunes.apple.com/us/app/earth-now/id494633346?mt=8&ls=1

ប្រភព​ពី៖ U.S. Embassy Phnom Penh, Cambodia

សូម​មើល​ផង​ដែរ៖ កម្មវិធីសំរាប់ទូរសព្ទ “Amazing Ocean”

ចំណាត់ក្រុម ៖កម្មវិធី​ (PC + Mobile), ទាញយក

កែប្រែមុខមាត់របស់អ្នកទៅ​ជា Avatar :))

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 23 ខែ​មីនា ឆ្នាំ 2012 បញ្ចេញមតិ

តើ​អ្នក​ទាំង​អស់​គ្នា​ចង់​ប្រែ​មុខ​មាត់​ទៅ​ជា​ Avatar ដែរ​ឬទេ? យើង​ដឹង​ហើយ​ថា​ Avatar គឺ​ជា​ខ្សែ​ភាព​យន្ត​ហូលីវូត​មួយ​ដែល​ល្បី​ល្បាញ​ជាង​គេ​លើ​ពិភព​លោក​ ហើយ​តួ​អង្គ​ក្នុង​រឿង​ Avatar ក៏​មាន​ភាព​ល្បី​ល្បាញ​ណាស់​ដែរ ដូច្នេះ​បើ​អ្នក​ចង់​មាន​មុខ​ល្បី​ដូច​ Avatar :) អ្នក​អាច​​កែ​ប្រែ​មុខ​មាត់​បាន​ជា​មួយ​ Avatarize Yourself

Avatarize Yourself គឺ​ជា​​វែបសាយ​ឥត​គិត​ថ្លៃ​មួយ​ដែល​អាច​ធ្វើ​​ការ​ប្រែ​មុខ​របស់​អ្នក​ទៅ​ជា​លក្ខណៈ Avatar ។ អ្នក​ក៏​អាច​ផ្ទុក​រូបភាព​ពី​កុំព្យូទ័រ​ ឬ​ក៏​ទំព័រ​ហ្វេស​ប៊ុក​​របស់​អ្នក​ទៅ​កាន់ Avatarize Yourself បន្ទាប់​ពី​នោះកែ​តម្រូវ​រូបរាង​ទម្រង់​មុខ​មាត់​នៃ​រូប​ភាព​របស់​អ្នក​រហូត​ទាល់​តែ​មុខ​របស់​អ្នក​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​លក្ខណៈ​រូប Avatar ពិត​ៗ ។ អ្នក​អាច​បង្កើត​នូវ​ជម្រើស​ផ្លាស់​ប្តូរ​ភេទ​បាន​ផង​ដែរ គឺ​វា​មាន​ជា​លក្ខណៈ​រូបរាង​មុខ Avatar “ស្រី” និង​រូប​​រាង​មុខ​ Avatar “​ប្រុស” ហើយ​អ្នក​ក៏​អាច​ផ្លាស់​ប្តូរ​ផ្ទៃ​ខាង​ក្រោយ​នៃ​រូប​ភាព​តាម​ដែល​អ្នក​ពេញ​ចិត្ត​បាន​ផង​ដែរ ។ អ្នក​ក៏​អាច​ចែក​រំលែក​រូប​ភាព​ Avatar របស់​អ្នក​តាម​រយៈ​បណ្តាញ​សង្គម​ផ្សេងៗ អ៊ីមែល និង​តាមរយៈ URL ឬ​ក៏​អាច​ទាញ​យក​រូប​នោះ​ទុក​មើល​លេង​ក៏​បានដែរ ស្រេច​តែ​ចិត្តចង់ :)

សូម​ចូល​ទៅ​កាន់​វែបសាយ http://www.avatarizeyourself.com/ ពេល​នោះ​អ្នក​នឹង​បាន​ឃើញ​ដូច​រូប​ដែល​បង្ហាញ​ដូច​​ខាង​ក្រោម​នេះ​ជា​ពុំខាន​ឡើយ…!!!! :)

ចំណាត់ក្រុម ៖គ.អ៊ីនធ័រណិត
តាមដាន

Get every new post delivered to your Inbox.

Join 123 other followers