សម្ព័ន្ធ
សម្ព័ន្ធគឺជាគ្រឿងចងបទ ឬចងប្រយោគ ។ ដើម្បីភ្ជាប់ពាក្យចងជាបទក្នុងសង្កាត់មួយៗ ឬក្នុងប្រយោគមួយ ត្រូវឱ្យដឹងថាបទណាគួរចុលទៅរកបទណា តាមលំអានវេយ្យាករន៍ ។
ឧទាហរណ៍១៖ ឈ្មួ្ដឹកស្រូវ
ឈ្មួញ ជានាម, សាធារណៈ, ឯកវចនៈ, បឋមបុរិសៈជាប្រធានរបស់កិរិយាដឹក។
ដឹក ជាសកម្មកិរិយា, បច្ចុប្បន្នកាល, ឯក។
ស្រូវ ជានាម, សាធារណៈ, កម្មរងអំពើដឹក ។
ឧទាហរណ៍២៖ ស្រី្តៗ ទូលបន្លែដោយកញ្ជើ្ត
ស្រ្តីៗ ជានាម, សាធារណៈ, ពហុវចនៈ, បឋមបុរិសៈ ជាប្រធានរបស់កិរិយាទូល។
ទូល ជាសកម្មកិរិយា, បច្ចុប្បន្នកាល, ពហុវចនៈ
បន្លែ ជានាម, សាធារណៈ, ពហុវចនៈ, កម្មរងអំពើកិរិយា ទូល។
ដោយ ជាអាយតនិបាត
កញ្ជើរ ជានាម, សាធារណៈ, ឯកវចនៈ, អកម្មរងអំពើ ទូល។
ឧទាហរណ៍៣៖ បងខ្ញុំសង់ផ្ទះថ្មីមួយនៅផ្លូវនរោត្តម
បងខ្ញុំ ជាបទមជ្ឈេលុប (កាត់បទពីបងរបស់ខ្ញុំ ឬបងនៃខ្ញុំ) នាម, សាធារណៈ, ឯកវចនៈ, បឋមបុរិសៈ, ជាប្រធានកិរិយា សង់ ។
សង់ ជាសកម្មកិរិយា បច្ចុប្បន្នកាល ឯកវចនៈ ។
ផ្ទះ ជានាម សាធារណៈ ឯកវចនៈ កម្មរងអំពើសង់។
ថ្មី ជាបកតិគុណនាម ឯកវចនៈ គុណបទរបស់ផ្ទះ ។
មួយ ជាសំខ្យាគុណនាម ឯកវចនៈ គុណបទរបស់ផ្ទះ ។
នៅ ជានិបាតប្រាប់ទី ។
ផ្លូវនរោត្តម ជានាម អសាធារណៈ ឯកវចនៈ អកម្មរងអំពើ សង់។
ឧទាហរណ៍៤៖ ឯងកុំដើរលេងឡើយ
ឯង ជាមជ្ឈិមបុរិសៈ (ប. បុ. សព្វ) ប្រធានដើរលេង ឯកវចនៈ
ដើរលេង ជាអកម្មកិរិយា ឯកវចនៈ បច្ចុប្បន្នកាល ។
កុំឡើយ ជានិបាតបដិសេធ (បដិសេធនត្ថវចកៈ)
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា