បានដាក់ប្រកាសនៅ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2011
Lundi Lay
អាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប ដែលត្រូវចំណាយប្រាក់ចំនួន ១ពាន់លានដុល្លារ មានគម្រោងចុះបឋមសិលា ឬចាប់ផ្ដើមបុកគ្រឹះនៅដើមឆ្នាំ២០១២ ហើយនឹងបើកឲ្យប្រើប្រាស់នៅដើមឆ្នាំ២០១៥ ខាងមុខ។

អាកាសយានដ្ឋានថ្មីនឹងត្រូវដំណើរការសាងសង់ដើមឆ្នាំ២០១២ នៅក្នុងទឹកដីឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅខេត្តសៀមរាប អាចឲ្យយន្តហោះខ្នាតប៊ូអ៊ីង (Boing) ធំៗចុះចតបាន ដែលនៅឆ្ងាយពីប្រាសាទអង្គរវត្ត ហើយគេរំពឹងថានឹងអាចស្រូបយកភ្ញៀវទេសចរណ៍ពី ៧លាននាក់ ទៅ ១០លាននាក់ក្នុងមួយឆ្នាំ។
រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក តឹករ៉េត សំរេច មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា ថា អាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប ដែលត្រូវចំណាយប្រាក់ចំនួន ១ពាន់លានដុល្លារ ហើយនិងបើកឲ្យប្រើប្រាស់អាកាសយានដ្ឋានថ្មីនេះនៅដើមឆ្នាំ២០១៥ ខាងមុខនេះ គឺមានក្រុមហ៊ុនឈ្មោះ លីស អាវីអេសិន (Lees Aviation and Airport Co) ជាក្រុមហ៊ុនវិនិយោគមួយក្នុងចំណោមក្រុមហ៊ុនវិនិយោគសំខាន់ធំៗចំនួន២ ក្នុងគម្រោងអាកាសយានដ្ឋានថ្មីនេះ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2011
Lundi Lay

- កសិករក្រីក្រភូមិសណ្ដាយខេត្តសៀមរាបចាប់ផ្តើមរៀនធ្វើអាជីវកម្មជាមួយភ្ញៀវទេសចរ។
កសិករក្រីក្រនៅក្នុងភូមិសណ្ដាយខេត្តសៀមរាបដែលធ្លាប់តែធ្វើស្រែ ចិញ្ចឹមសត្វនិងកាប់ឈើលក់នោះ ឥឡូវបានងាកមកប្រកបរបរចិញ្ចឹមជីវិតថ្មីមួយទៀតតាមរយៈអាជីវកម្ម លក់ដូរវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវទេសចរបរទេសនិងខ្មែរដែលធ្វើដំណើរ កាត់ភូមិរបស់ពួកគេ។ ការលក់ដូរដំណើរការបានល្អខ្លះហើយប៉ុន្តែកសិករទាំងនោះនៅប្រឈម នឹងការមិនចេះភាសាបរទេសសម្រាប់ទំនាក់ទំនងជាមួយភ្ញៀវបរទេស។
សូមស្តាប់បទយកការណ៍ពីវិទ្យាបារាំងខេមរភាសាដោយចុចទីនេះ
សូមមើលផងដែរ៖
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2011
Lundi Lay

- ទេសចរ បរទេស មកទស្សនា នៅភ្នំបាក់ខែងសៀមរាប។
សេវាកម្មដូចគ្នាផលិតផលដូចគ្នាប៉ុន្តែអាជីវករខ្មែរលក់អោយភ្ញៀវ ទេសចរបរទេសនិងភ្ញៀវខ្មែរក្នុងតម្លៃខុសគ្នា។ តើមូលហេតុអ្វីបានជាអាជីវករខ្មែរលក់ផលិតផលឬសេវាកម្មក្នុងតម្លៃ ខុសគ្នារវាងជនជាតិខ្មែរនិងជនជាតិបរទេស? តើការអនុវត្តយុទ្ធសាស្ត្រនេះចំណេញដល់វិស័យទេសចរណ៍ខ្មែរដែរឬទេ?
លក់អោយជនបរទេសគឺតម្លៃថ្លៃ។ លក់អោយជនជាតិខ្មែរគឺតម្លៃសមរម្យ។ នេះគឺជាទស្សនៈដែលបានចាក់ឫសនៅក្នុងផ្នត់គំនិតអាជីវករខ្មែរដែលរកស៊ីពាក់ព័ន្ធជាមួយជនបរទេសមកទស្សនានៅប្រទេសកម្ពុជាតាំងពីយូរមកហើយ។
តម្លៃសំបុត្ររថយន្តក្រុងពីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាបមានតម្លៃ៨ដុល្លារសម្រាប់ជនជាតិខ្មែរប៉ុន្តែសម្រាប់ជនជាតិបរទេសសំបុត្រមានតម្លៃរហូតដល់ទៅ១១ដុល្លារពោលគឺមានគម្លាតខុសគ្នា៣ដុល្លារ។ អាហារមួយចានតម្លៃ២ដុល្លារសម្រាប់ជនជាតិខ្មែរប៉ុន្តែ៣ដុល្លារកន្លះសម្រាប់ជនបរទេសនៅក្នុងខេត្តសៀមរាប។ នៅក្នុងខេត្តសៀមរាបដដែល បារីសេកមួយកញ្ចប់លក់អោយជនជាតិខ្មែរតម្លៃ៤កាក់គិតជាដុល្លារប៉ុន្តែលក់ក្នុងតម្លៃ៨កាក់គិតជាដុល្លារសម្រាប់ជនជាតិបរទេស។
ទាំងនេះគឺគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងខ្លះប៉ុណ្ណោះប៉ុន្តែនៅក្នុងផ្នែកផ្សេងទៀតក្នុងវិស័យទេសចរណ៍ដដែល តម្លៃភាគច្រើនគឺត្រូវបានគេកំណត់ខុសគ្នារវាងជនជាតិខ្មែរនិងជនជាតិបរទេស។
តើមូលហេតុអ្វីបានជាអាជីវករលក់ផលិតផលឬសេវាកម្មក្នុងតម្លៃខុសគ្នារវាងជនជាតិខ្មែរនិងជនជាតិបរទេស? តើការអនុវត្តយុទ្ធសាស្ត្រនេះចំណេញដល់វិស័យទេសចរណ៍ខ្មែរដែរឬទេ? Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2011
Lundi Lay

- ផ្ទះសំណាក់នៅសៀមរាបមានតម្លៃ១ដុល្លារក្នុង១យប់
ភ្ញៀវទេសចរបរទេសដែលមានប្រាក់មួយដុល្លារអាចស្នាក់នៅផ្ទះសំណាក់ក្នុងខេត្តសៀមរាបបានមួយយប់។ បន្ទប់១ដុល្លារក្នុង១យប់មិនមានកង្ហារនិងអាហារពេលព្រឹកទេ។ ប៉ុន្តែបន្ទប់ពីរដុល្លារមានកង្ហារនិងមានអាហារពេលព្រឹកបន្ថែម។
សូមមើលអត្ថបទដើម និងស្តាប់បទយកការណ៍របស់វិទ្យុបារាំងខេមរភាសា
សូមមើលផងដែរ៖
0.000000
0.000000
Like this:
8 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 24 ខែមេសា ឆ្នាំ 2011
Lundi Lay

- កន្លែងត្រីម៉ាស្សានៅសៀមរាប
សេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែសម្បូរបែប និងរស់រវើក។ ក្រៅពីទស្សនាប្រាង្គប្រាសាទនានា ដែលមាននៅលើទឹកដីអង្គរ អ្នកទេសចរអាចកំសាន្តអារម្មណ៍ លំហែកាយជាមួយសេវាកម្មផ្សេងទៀត ដែលអ្នករកទទួលទានក្នុងឧស្សាហកម្មទេសចរណ៍បានបង្កើតឡើង។ ក្នុងរយៈពេលចុងក្រោយនេះ គេឃើញនៅជុំវិញផ្សាររាត្រីក្នុងខេត្តសៀមរាប មានបើកហាងត្រីម៉ាស្សាព្រោងព្រាត ជាផ្នែកមួយចូលរួមទាក់ទាញអ្នកទេសចរឲ្យស្នាក់លើទឹកដីអង្គរបាន យូរថ្ងៃ។ មិនឥតប្រយោជន៍ទេ ព្រោះភ្ញៀវទេសចរជាច្រើនកំពុងពេញចិត្តត្រីម៉ាស្សា។ ពួកគេបានលាន់មាត់ថា ពិតជារីករាយនៅពេលអោយត្រីម៉ាស្សាម្តងៗ។
អត្ថបទរបស់វិទ្យុបារាំងខេមរភាសា៖ សូមចុចទីនេះដើម្បីអានអត្ថបទដើម និងស្តាប់បទយកការណ៍
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
ការបញ្ចេញមតិរបស់អ្នកទស្សនា