បានដាក់ប្រកាសនៅ ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay
កាលពីមុនខ្មែរយើងនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដោយបន្លែផ្លែឈើទាំងនោះផ្ទុកទៅដោយសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាយ៉ាងខ្លាំង ។ ដោយឡែកការដាំដុះផលិតផលខ្មែរ គឺនិយមដាំទៅតាមធម្មជាតិមិនប្រើប្រាស់ជីគីមីនោះទេ ប៉ុន្តែសព្វថ្ងៃនេះគេបង្រៀនខ្មែរយើងឱ្យចេះប្រើប្រាស់ថ្នាំគីមីនេះហើយ គឺថាប្រើប្រាស់ស្ទើរគ្រប់មុខ មិនថាក្នុង បន្លែ ត្រី សាច់ ចំណីអាហារ នោះទេ គឺសុទ្ធតែគីមីទាំងអស់ គេកំពុងបង្រៀនឱ្យខ្មែរសម្លាប់ខ្មែរគ្នាឯង? សង្គមយើងបច្ចុប្បន្ននេះ គឺគិតពីបញ្ហាសុវត្ថិភាពសង្គមច្រើនដូចជា ឃាតកម្ម លួច ឆក់ ប្លន់ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម ។ តែមនុស្សមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាព អាហារផងដែរ ពេលខ្លះបានត្រឹមតែរអ៊ូថាអាហារឥឡូវសុទ្ធតែជាតិគីមីដែលជា អាវុធសម្លាប់មនុស្ស តែមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីចៀសឲ្យផុត ។
សារធាតុគីមីមួយចំនួនដែលត្រូវបានហាមឃាត់ក្នុងវិស័យកសិកម្មនៅតែមានការប្រើប្រាស់ពីសំណាក់ប្រជាកសិករខ្មែរយ៉ាងច្រើន ។ យើងក៏ឃើញមានសារធាតុគីមីមួយចំនួនត្រូវបានប្រើប្រាស់ដាក់នៅក្នុងអាហារ ។ សារធាតុគីមីជាច្រើនប្រភេទត្រូវបានហាមឃាត់ដូចជាថ្នាំសម្លាប់សត្វល្អិតនៅតែមានការប្រើប្រាស់ និងនាំចូលយកមកលក់នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ ។ នៅក្នុងអាហារត្រូវបានគេរកឃើញមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាពជាច្រើនប្រភេទ ដូចជាសារធាតុ ប៉ូរ៉ាក់ដឺសូដ្យូម ឬគេហៅថាទឹកអន្សា ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ អ៊ីដ្រូស៊ុលហ្វ៊ីត ដឺសូដ្យូម ដែលគេស្គាល់ថា ម្សៅស អាស៊ីតស៊ុលហ្វួរិច អាស៊ីតបង់ហ្សូអ៊ិច មីក្រូ និងល័ក្ខ ជាដើម ។ សារធាតុទាំងអស់នោះត្រូវបានគេប្រើប្រាស់ដើម្បីរក្សាឱ្យអាហារមានភាពស្រស់ ទុកបានយូរ មានសោភ័ណ្ឌភាព ប៉ុន្តែវាធ្វើឱ្យមនុស្សខូចសុខភាព ដូចជាបណ្តាលឱ្យកើតជំងឺតំរងនោម រលាកបំពង់រំលាយអាហារ ជំងឺវិលមុខ ហ៊ឹងត្រចៀក រវើរវាយ ក្អួត ដង្ហើមញាប់ ដង្ហក់ ឈឺក្រពះ រាគ ជាដើម ។
ឧទាហរណ៍៖
១. ការបញ្ចូលជាតិគីមីទៅក្នុងរុក្ខជាតិ និងសត្វដើម្បីឲ្យឆាប់ធំធាត់៖ យើងឃើញហើយថាចេកពងមាន់កាលពីមុនធំប៉ុនមេដៃ តែឥឡូវប៉ុនកដៃ ឯឪឡឹកវិញក៏ក្រហមច្រាល ហើយផ្អែមដូចស្ករអ៊ីចឹង។ មានបន្លែ ផ្លែឈើផ្សេងៗទៀតក៏ដូចគ្នាដែរ ដូចជាត្រសក់ ត្រឡាច ឬខ្នុរជាដើម ។ ចំណែកឯសត្វមាន់វិញចិញ្ចឹមតែ៣ខែគឺបានលក់ ហើយធំៗទៀត ជ្រូកក៏ធំៗដូចគ្នាដែរ ។
២. សាច់សត្វ បន្លែផ្លែឈើដែលដាក់ជាតិគីមីហ្វកម៉ុលធ្វើឲ្យសស្អាត រក្សាទុកបានយូរ និងការផលិតវេចខ្ចប់៖ បើមានពេលយើងដើរលេងផ្សារម្តងមើល ថាតើមានអ្វីខ្លះដែលកើតឡើងនៅលើរបស់ដែលយើងនឹងទិញ គឺភាគច្រើនសុទ្ធតែដាក់ថ្នាំស្ទើរតែទាំងអស់ ដូចជា សាច់ ប្រហុក ត្រីងៀត ស្ករ សក្បុសដែលធ្លាប់តែរុយទុំ ឥឡូវរុយខ្ពើមទុំផង ។ ត្រយូងចេកដែលធ្លាប់តែបន្ទាប់ពីហាន់ភ្លាមមិនទាន់ផងគឺចេញជ័រ ខ្មៅរោល ឥឡូវនេះសស្គុស។ បើនិយាយពីតៅហ៊ូ តៅគ័រ ទឹកត្រី ទឹកស៊ីវអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេសវិញ មិនដឹងជាឆ្លងកាត់ការត្រួតពិនិត្យបទដ្ឋានត្រឹមត្រូវទេ ។
បើសិនជាគ្មានវិធានការនោះទេ មិនយូរមិនឆាប់ខ្មែរស្លាប់ដាច់ពូជអស់ហើយ!!??
វត្តមានសារធាតុគីមីក្នុងចំណីអាហារ គឺជាក្តីបារម្ភជាទូទៅ និងជាយូរមកហើយ ប៉ុន្តែ ការខ្វះប្រព័ន្ធត្រួតពិនិត្យដែលមានប្រសិទ្ធភាពបានបង្ខំឲ្យពលរដ្ឋខ្មែរបរិភោគអាហារដែលមានសារធាតុគីមីជារៀងរាល់ថ្ងៃ។ ជារឿយៗ គេតែងឃើញភ្នាក់ងារកាំកុងត្រូលចុះពិនិត្យចំណីអាហារនៅតាមទីផ្សារនានា ប៉ុន្តែ វត្តមានម្តងម្កាលរបស់ពួកគេមិនអាចទប់ស្កាត់សារធាតុគ្រោះថ្នាក់នេះបានឡើយ ។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថាប្រជាពលរដ្ឋខ្មែរនឹងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរជាច្រើននៅពេលអនាគតជាពិសេសជំងឺមហារីកតែម្តងនៅពេលដែលសារធាតុគីមីទាំងនោះពូនផ្តុំគ្នាជារៀងរាល់ថ្ងៃ។ ល្មមបញ្ឈប់បានហើយខ្មែរអឺយខ្មែរ!!!
សូមមើលផងដែរ៖ តើគួរបញ្ឃប់ការស្មូតក្នុងពិធីបុណ្យសពដែរឬទេ?
0.000000
0.000000
Like this: 2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2011
Lundi Lay
និយាយទូរស័ព្ទដៃច្រើន អាចនឹងបង្កឲ្យមានជំងឺមហារីក” ! នេះជាការសន្និដ្ឋានរបស់អង្គការសុខភាពពិភពលោក OMS ដែលមានចុះផ្សាយក្នុងរបាយការណ៍មួយ នៅថ្ងៃអង្គារទី ៣១ ឧសភាម្សិលមិញ។ របាយការណ៍ដែលជាលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកឯកទេសស្រាវជ្រាវជំងឺមហារីកអន្តរជាតិ។ អង្គការសុខភាពពិភពលោក ដែលបានយល់ព្រមចាត់បញ្ចូលទូរស័ព្ទដៃ ទៅក្នុងប្រភេទគ្រោះថ្នាក់បង្កឲ្យមានជំងឺមហារីក បានណែនាំឲ្យនិយាយទូរស័ព្ទដៃដោយប្រើប្រដាប់ស្តាប់ពាក់នៅត្រចៀក ឬពុំនោះសោតទេ ផ្ញើសារវិញប្រសើរជាង។
អានបន្តទៀតនៅលើ: http://www.khmer.rfi.fr/OMS%20%3A%20Hand%20phone%20is%20Dangerous
0.000000
0.000000
Like this: Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2011
Lundi Lay
សាស្ត្រាចារ្យ Partrick Georges គ្រូពេទ្យវះកាត់ខួរក្បាលជនជាតិប៊ែលស្ស៊ិកបានធ្វើការសិក្សាវិភាគស្រាវជ្រាវអំពីការធ្វើការរបស់ខួរក្បាលហើយបានផ្តល់ដំបូន្មានជាច្រើនប្រការអំពីវិធីយ៉ាងណាឱ្យខួរក្បាលយើងអាចធ្វើការបកស្រាយដោយប្រសិទ្ធិភាពកាន់តែល្អប្រសើរទ្វេឡើង ។
លោកពន្យល់ថា មនុស្សយើងគួរមានពេលវេលាដេកសម្រាក់ថ្ងៃប្រមាណ ២០‑៤០ នាទី ព្រោះការដេកថ្ងៃអាចឱ្យខួរក្បាលប្រមូល និងសំយោគទិន្ន័យផ្សេងៗដែលកើតមានឡើង និងបានទទួលមកពេញមួយកំណាត់ព្រឹក ។ លោកបរិយាយថា ខួរក្បាលរបស់មនុស្សយើងអាចធ្វើការងារបានល្អបំផុតក្នុងចន្លោះពេលពីរគឺ ចន្លោះពេល ៣ម៉ោង និង ១០ម៉ោងក្រោយពេលភ្ញាក់ពីដេក ។
លោកគ្រូពេទ្យបានធ្វើការវាស់ស្ទង់សីតុណ្ហភាពរបស់ខួរក្បាល់ក្រោយពេលភ្ញាក់ពីដេក ថាជាកម្រិតភាពឆ្លៀវឆ្លាតដែលមានឈ្មោះថា Deep intelligence ដោយដំណាកកាលនេះសមស្របសម្រាប់ធ្វើការងារដែលត្រូវប្រើខួរក្បាល ឬការគិតគួរ ។ ចំណែកអំឡុងពេល ១០ ម៉ោងក្រោយភ្ញាក់ពីដេកនោះ លោកគ្រូពេទ្យបានហៅថាជាភាពឆ្លៀវឆ្លាតឈ្មោះ Fast intelligence ដែលសមស្របសម្រាប់ការងារដែលត្រូវប្រើគំនិត និងការសម្រេចចិត្តឆាប់រហ័ស ។
ដូច្នេះដើម្បីឱ្យយើងអាចប្រើប្រាស់ខួរក្បាលឱ្យមានប្រយោជន៍ និងប្រសិទ្ធភាពបំផុតនោះ យើងគួររៀបចំគម្រោងការងារដែលត្រូវប្រើខួរក្បាលខ្លាំងនៅពេលព្រឹក (អំឡុងពេល ៣ ម៉ោងក្រោយភ្ញាក់ពីដេក) និងរៀបចំគម្រោងការងារដែលត្រូវជួបប្រាស្រ័យជាមួយនឹងមនុស្សទូទៅនៅពេលរសៀល (១០ ម៉ោងក្រោយភ្ញាក់ពីដេក) ។
ក្រៅបីនេះដើម្បីថែរក្សាខួរក្បាលយើងឱ្យមានប្រសិទ្ធភាពល្អ យើងគួរហាត់ប្រាណប្រមាណ ១៥នាទីរៀងរាល់ពេលល្ងាច ។ ជាពិសេសបំផុតសម្រាប់អ្នកដែលត្រូវប្រើប្រាស់ខួរក្បាលខ្លាំងគួរតែហាត់ប្រាណជាប្រចាំ ព្រោះអ្នកដែលប្រើខួរក្បាលខ្លាំង ហើយប្រើប្រាស់សាច់ដុំតិច រមែងកើតមានអាការ “Anxiety” ដែលនឹងវិវឌ្ឍទៅរកអាការឆ្អល់ពោះ ហើមពោះ ។ ដូច្នេះបើអ្នកជាអ្នកប្រើខួរក្បាលខ្លាំងត្រូវតែហាត់ប្រាណជាចាំបាច់ ដើម្បីឱ្យសាច់ដុំបានធ្វើចលនាមានតុល្យភាពជាមួយខួរក្បាល ។
ការធ្វើឱ្យខួរក្បាលមានសម្ពាធក្នុងកម្រិតល្មម គឺជារឿងលល្អ តែមិនគួរឱ្យវាមានសម្ពាធខ្លាំងពេកទេ ។ អ្នកប្រើប្រាស់ខួរក្បាលទាំងឡាយអាចត្រួតពិនិត្យពិសោធមើលសម្ពាធខួរក្បាលថា ស្ថិតក្នុងកម្រិតតានតឹងខ្លាំងពេក ឬអត់ដោយពិនិត្យមើលអាការដូចតទៅនេះ៖ Read more…
0.000000
0.000000
Like this: Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 6 ខែសីហា ឆ្នាំ 2010
Lundi Lay
លោក ង៉ូវ ឈីវ ជាប្រធានអង្គការ ជីធៅ និង ជាម្ចាស់ភោនីយដ្ឋាន “ផ្ទះ បាយកុមារ”
ជារៀងរាល់ថ្ងៃនៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ក្មេងៗ ទីទ័លក្រគ្មានទីពឹងដែល បានដើររើសអេតចាយនៅតាម គំនរសំរាមមួយចំនួននៅក្នុងទីក្រុងភ្នំពេញ បាននាំគ្នាទៅបរិភោគ អាហារដោយមិនគិតថ្លៃ នៅភោជនីយដ្ឋានសម្រាប់ក្មេង អនាថាដែលមានឈ្មោះថា “ផ្ទះបាយកុមារ” ដែលមានទីតាំងស្ថិត នៅក្នុងសង្កាត់ទួលទំពូងទី ១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ អាហារដ្ឋាននេះគឺគេបើកឡើងសម្រាប់ទទួលតែក្មេងអនាថា ដែលគ្រួសាររបស់ពួកគេក្រីក្រគ្មានទីពឹង ហើយម្ចាស់ហាងបានធ្វើការកំណត់ដោយអនុញ្ញាតឱ្យតែក្មេងដែលមានអាយុក្រោម ១៤ ឆ្នាំប៉ុណ្ណោះ ទើបគេឱ្យចូលបរិភោគអាហារនៅទីនេះ។
ក្មេងៗទីទ័លក្រដែលចូលទៅបរិភោគអាហារនៅទីនេះ
ក្មេងៗទីទ័លក្រដែលចូលទៅបរិភោគអាហារនៅទីនេះ គឺតម្រូវឱ្យគោរពតាម លក្ខន្តិកៈមួយចំនួនរបស់ភោជនីយដ្ឋាននេះ ដូចជាមុនពេលចូលបរិភោគអាហារ អ្នក គ្រប់គ្រងហាងតម្រូវឱ្យក្មេងៗទាំងនេះចុះឈ្មោះ បើអ្នកណាមិនចេះសរសេរ ឈ្មោះតម្រូវឱ្យផ្តិតមេដៃ ហើយបន្ទាប់មកឱ្យលាងដៃជាមួយសាប៊ូឱ្យបានស្អាត រួចឱ្យគេយកគ្រាប់ក្រួសមួយគ្រាប់ បោះចូលក្នុងកំប៉ុងមួយដែលដាក់នៅក្បែរនោះ ទើបគេអនុញ្ញាតឱ្យទៅញ្ញ៉ាំអាហារដែលម្នាក់ៗអាចញ្ញ៉ាំមួយឆ្អែតបាន តែម្តងប៉ុណ្ណោះក្នុងមួយថ្ងៃ ។ Read more…
0.000000
0.000000
Like this: Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2010
Lundi Lay
Gun smoke: Four-stone Ardi puffs one of 40 cigarettes he smokes a day while toting a water pistol
VIDEO
ខ្សែវីដេអូថ្មីមួយ បង្ហាញពីកុមារឥណ្ឌូនេស៊ីកំពុងជក់បារីបានធ្វើឱ្យជំនាញការសុខភាពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានបញ្ជាក់ពីរូបភាពមួយទៀតនៃការញៀនថ្នាំកាន់តែខ្លាំងរបស់ប្រទេសនៅអាស៊ីមួយនេះ។
បន្ទាប់ពីខ្សែវីដេអូនេះទាក់ទាញការចាប់អារម្មណ៍ទូទាំងពិភពលោកក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា ឪពុកម្តាយរបស់ក្មេងវ័យ២ឆ្នាំដែលគេឃើញកំពុងជក់បារីក្នុងខ្សែវីដេអូខ្លីមួយ ដែលត្រូវបានផ្សាយលើគេហទំព័រ The Sun ត្រូវស្ថិតក្រោមការស៊ើបអង្កេត។
កុមារសាច់ទ្រលុកទ្រលន់ អាឌី រីហ្សាល់ សើច និងឆ្លើយតបនឹងសំនួរមនុស្សពេញវ័យនៅជុំវិញវាខណៈវាអង្គុយលើឡានប្លាស្ទិកកង់បីនិងបានបឺតបារីយ៉ាងយូរខុសពីចង្វាក់ដង្ហើម ។
ឪពុករបស់ក្មេងនេះ ត្រូវបានគេរាយការណ៍ថា បានឱ្យវាជក់បារីដំបូង នៅអាយុ ១៨ខែ ហើយឥឡូវនេះ វាជក់បារី ៤០ដើមក្នុងមួយថ្ងៃ ។ ម្តាយរបស់វានិយាយថា វាព្យាយាមបោកក្បាលនឹងជញ្ជាំងរហូតដល់វាបានបារីជក់ ប៉ុន្តែឪពុករបស់ក្មេងនោះទទួចថា វាមានសុខភាពល្អណាស់ ។
មន្រ្តីក្រសួងការពារកុមារ បាននិយាយថា គ្រួសារនេះនឹងត្រូវធ្វើការស៊ើបអង្កេតសម្រាប់អ្វីដែលគេយល់ថា ជាករណីរំលោភសិទ្ធិកុមារយ៉ាងច្បាស់ក្រឡែតនៅក្នុងប្រទេសជាច្រើន ។
នេះជាលើកទី ២ហើយក្នុងឆ្នាំនេះដែលឥណ្ឌូនេស៊ីរងក្តីអាម៉ាសដោយសារការផ្សាយព័ត៌មានបែបនេះ។
ខ្សែវីដេអូមួយទៀតដែលត្រូវបានផ្សាយតាមអ៊ីនធឺណិតកាលពីខែមុនបង្ហាញពីកុមារឥណ្ឌូនេស៊ីអាយុប្រមាណ៤ឆ្នាំជក់បារីមូលស្លឹក។ អត្ថបទ AFP
0.000000
0.000000
Like this: Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា