បានដាក់ប្រកាសនៅ ថ្ងៃទី 22 ខែមីនា ឆ្នាំ 2012
Lundi Lay
បន្ទាប់ពីបានចាប់ខ្លួនអស់រយៈពេលប្រហែលជាប្រាំមួយសប្តាហ៍មកហើយដោយអាជ្ញាធររបស់ប្រទេស ញ៉ូវស្សេឡែន មក លោក Kim Dotcom ដែលជាម្ចាស់វែបសាយ Megaupload ដែលមានសញ្ជាតិ អាឡឺម៉ង បានអនុញ្ញាតឲ្យទូរទស្សន៍មួយក្នុងប្រទេសនោះធ្វើការសម្ភាសន៍ជាលើកដំបូង ។ លោកត្រូវបានធានាឲ្យនៅក្រៅការឃុំឃាំង ជាបណ្តោះអាសន្ន បាននិយាយថាគាត់នឹងប្តេជ្ញាប្រយុទ្ធជាមួយការដាក់ទោសលើរូបគាត់រហូតដល់ទីបំផុតក្នុងការកាត់ទោសដ៏អយុត្តិធម៌មួយនេះ ។
វែបសាយ Megaupload របស់លោក ដែលជាវែបសាយធំជាងគេបង្អស់សម្រាប់ការទាញយកឯកសារផ្សេងៗនៅលើប្រព័ន្ធអ៊ីនធ័រណិត ដែលត្រូវបានភ្នាក់ងារប៉ូលីស FBI របស់សហរដ្ឋអាមេរិកបិទកាលពីពាក់កណ្តាល ខែ មករា កន្លងមក ដោយចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ អំពីការលួចចម្លងនូវកម្មសិទ្ធបញ្ញាខុសច្បាប់ផ្សេងៗ ។ “ប្រៀបបីដូចជារស់នៅក្នុងសុបិន្តដ៏អាក្រក់មួយ” នេះជាឃ្លាដែលគាត់និយាយដំបូងក្នុងកិច្ចសម្ភាសន៍នោះ ។ លោកបានពិពណ៌នាអំពីរយៈពេលដែលគាត់រស់នៅក្នុងគុករយៈពេលជាងមួយខែ “គឺវាគួរឲ្យភ័យខ្លាចណាស់” ក្នុងជីវិតរបស់លោក និងសម្រាប់គ្រួសារទាំងមូល ។
យើងមិនមែនជាអ្នកត្រួតពិនិត្យនោះទេ!!
នេះគឺគ្មានអ្វីចម្លែកទេដែលលោក Kim Dotcom ស្ថិតនៅក្រោមច្បាប់ការពាររបស់សហរដ្ឋអាមេរិកមួយគឺ Digital Millennium Copyright Act American ឆ្នាំ ១៩៩៨ ដែលបានចែងថា “គ្មានក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រណិតណាមួយត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌលើសកម្មភាពរបស់សមាជិក ឬក៏អ្នកប្រើប្រាស់របស់ខ្លួននោះទេ ។ លោកក៏បានលើកពីតួលេខថាមានជាង ៨០០ ឯកសារ បានត្រូវផ្ទុក (upload) នៅលើវែបសាយ Megaupload ក្នុងរាល់វិនាទី ដូច្នេះគឺមានជាង ៧០,០០០,០០០ ឯកសារ ដែលត្រូវផ្ទុកក្នុងមួយថ្ងៃ ហើយស្មើនឹងឯកសារជាង ២៥,០០០,០០០,០០០ ក្នុងមួយឆ្នាំៗ ។ “យើងមិនមែនជាអ្នកត្រួតពិនិត្យនោះទេ! ហើយយើង (Megaupload) គឺមានលក្ខណៈដូចតែគ្នានិង Youtube ដែរ” ហើយលោកបានបានបន្ថែមថា “លើសពីនេះទៅទៀត ច្បាប់ការពារលក្ខណៈឯកជនភាពផ្ទាល់ខ្លួន បានត្រូវហាមឃាត់យើងមិនឲ្យចូលទៅពិនិត្យមើលក្នុងគណនីរបស់សមាជិក ឬក៏អ្នកប្រើប្រាស់របស់យើងនីមួយៗបាននោះទេ” ។
ម្ចាស់កម្មសិទ្ធបញ្ញាគឺអាចមានសិទ្ធិលុប ឬដក់ចេញនូវឯកសារណាដែលជារបស់ខ្លួនដោយសង្ស័យថាឯកសារនោះជាឯកសារលួចចម្លងគេខុសច្បាប់ ។ លោក Kim Dotcom បានបញ្ជាក់ពីឯកសាររាប់លានត្រូវបានលុបនិងដក់ចេញវិញ៖ “យើងកំពុងតែធ្វើរាល់ថ្ងៃ ហើយពេលខ្លះយើងបានផ្តល់នូវតំណភ្ជាប់ទៅឲ្យច្បាស់កម្មសិទ្ធិបញ្ញាដើម្បីឲ្យគេបានដឹង និងគេអាចចាត់ការទៅតាមអ្វីដែលគេចង់ធ្វើ” ។
ខ្ញុំជាមុខសញ្ញាងាយជាទីបំផុត!!!
មានទូរសារជាច្រើនដែលក្រុមអ្នកគ្រប់គ្រងវែបសាយ Megaupload ប្រើ ហើយគេរកឃើញអំពីការលួចទាញយកឯកសារដោយខុសច្បាប់តាមរយៈទូរសារទាំងអស់នោះ ។ លោក Kim Dotcom បានប្រៀបធៀបរឿងមួយនេះ ទៅនិងជំលោះរវាង Viacom និង Youtube ដែលអ្នកគ្រប់គ្រង់របស់វែបសាយ Youtube បានប្តឹង Viacom ថាត្រូវតែបញ្ឈប់ការបង្ហោះឯកសារវីដេអូខុសច្បាប់នៅលើ Site ទៀត ហើយអ្នកឈ្នោះនោះគឺ Google (Youtube) ។ លោកបានសរុបថា “រីឯខ្ញុំនេះ ខ្ញុំគ្រាន់តែជាកូនចៀមមួយក្បាលប៉ុណ្ណោះ ។ ខ្ញុំមិនមែនជា Google នោះទេ ខ្ញុំគ្រាន់តែជាប្រធានក្រុមហ៊ុនមួយដែលបង្កើតសេវាកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ខ្ញុំនឹងតវ៉ាដល់ទីបញ្ចប់ ហើយខ្ញុំប្រាកដជាឈ្នះជាពុំខានឡើយ” ៕
សូមមើលអត្ថបទដែលជាប់ទាក់ទងផងដែរ៖
១. ស្តារឯកសារពីវែបសាយ Megaupload មកវិញ
២. តើអ្នកគិតថាការកាត់ទោសនេះយុត្តិធម៌ដែរឬទេ?
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

កាលពីមុនខ្មែរយើងនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដោយបន្លែផ្លែឈើទាំងនោះផ្ទុកទៅដោយសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាយ៉ាងខ្លាំង ។ ដោយឡែកការដាំដុះផលិតផលខ្មែរ គឺនិយមដាំទៅតាមធម្មជាតិមិនប្រើប្រាស់ជីគីមីនោះទេ ប៉ុន្តែសព្វថ្ងៃនេះគេបង្រៀនខ្មែរយើងឱ្យចេះប្រើប្រាស់ថ្នាំគីមីនេះហើយ គឺថាប្រើប្រាស់ស្ទើរគ្រប់មុខ មិនថាក្នុង បន្លែ ត្រី សាច់ ចំណីអាហារ នោះទេ គឺសុទ្ធតែគីមីទាំងអស់ គេកំពុងបង្រៀនឱ្យខ្មែរសម្លាប់ខ្មែរគ្នាឯង? សង្គមយើងបច្ចុប្បន្ននេះ គឺគិតពីបញ្ហាសុវត្ថិភាពសង្គមច្រើនដូចជា ឃាតកម្ម លួច ឆក់ ប្លន់ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម ។ តែមនុស្សមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាព អាហារផងដែរ ពេលខ្លះបានត្រឹមតែរអ៊ូថាអាហារឥឡូវសុទ្ធតែជាតិគីមីដែលជា អាវុធសម្លាប់មនុស្ស តែមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីចៀសឲ្យផុត ។
សារធាតុគីមីមួយចំនួនដែលត្រូវបានហាមឃាត់ក្នុងវិស័យកសិកម្មនៅតែមានការប្រើប្រាស់ពីសំណាក់ប្រជាកសិករខ្មែរយ៉ាងច្រើន ។ យើងក៏ឃើញមានសារធាតុគីមីមួយចំនួនត្រូវបានប្រើប្រាស់ដាក់នៅក្នុងអាហារ ។ សារធាតុគីមីជាច្រើនប្រភេទត្រូវបានហាមឃាត់ដូចជាថ្នាំសម្លាប់សត្វល្អិតនៅតែមានការប្រើប្រាស់ និងនាំចូលយកមកលក់នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ ។ នៅក្នុងអាហារត្រូវបានគេរកឃើញមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាពជាច្រើនប្រភេទ ដូចជាសារធាតុ ប៉ូរ៉ាក់ដឺសូដ្យូម ឬគេហៅថាទឹកអន្សា ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ អ៊ីដ្រូស៊ុលហ្វ៊ីត ដឺសូដ្យូម ដែលគេស្គាល់ថា ម្សៅស អាស៊ីតស៊ុលហ្វួរិច អាស៊ីតបង់ហ្សូអ៊ិច មីក្រូ និងល័ក្ខ ជាដើម ។ សារធាតុទាំងអស់នោះត្រូវបានគេប្រើប្រាស់ដើម្បីរក្សាឱ្យអាហារមានភាពស្រស់ ទុកបានយូរ មានសោភ័ណ្ឌភាព ប៉ុន្តែវាធ្វើឱ្យមនុស្សខូចសុខភាព ដូចជាបណ្តាលឱ្យកើតជំងឺតំរងនោម រលាកបំពង់រំលាយអាហារ ជំងឺវិលមុខ ហ៊ឹងត្រចៀក រវើរវាយ ក្អួត ដង្ហើមញាប់ ដង្ហក់ ឈឺក្រពះ រាគ ជាដើម ។
ឧទាហរណ៍៖
១. ការបញ្ចូលជាតិគីមីទៅក្នុងរុក្ខជាតិ និងសត្វដើម្បីឲ្យឆាប់ធំធាត់៖ យើងឃើញហើយថាចេកពងមាន់កាលពីមុនធំប៉ុនមេដៃ តែឥឡូវប៉ុនកដៃ ឯឪឡឹកវិញក៏ក្រហមច្រាល ហើយផ្អែមដូចស្ករអ៊ីចឹង។ មានបន្លែ ផ្លែឈើផ្សេងៗទៀតក៏ដូចគ្នាដែរ ដូចជាត្រសក់ ត្រឡាច ឬខ្នុរជាដើម ។ ចំណែកឯសត្វមាន់វិញចិញ្ចឹមតែ៣ខែគឺបានលក់ ហើយធំៗទៀត ជ្រូកក៏ធំៗដូចគ្នាដែរ ។
២. សាច់សត្វ បន្លែផ្លែឈើដែលដាក់ជាតិគីមីហ្វកម៉ុលធ្វើឲ្យសស្អាត រក្សាទុកបានយូរ និងការផលិតវេចខ្ចប់៖ បើមានពេលយើងដើរលេងផ្សារម្តងមើល ថាតើមានអ្វីខ្លះដែលកើតឡើងនៅលើរបស់ដែលយើងនឹងទិញ គឺភាគច្រើនសុទ្ធតែដាក់ថ្នាំស្ទើរតែទាំងអស់ ដូចជា សាច់ ប្រហុក ត្រីងៀត ស្ករ សក្បុសដែលធ្លាប់តែរុយទុំ ឥឡូវរុយខ្ពើមទុំផង ។ ត្រយូងចេកដែលធ្លាប់តែបន្ទាប់ពីហាន់ភ្លាមមិនទាន់ផងគឺចេញជ័រ ខ្មៅរោល ឥឡូវនេះសស្គុស។ បើនិយាយពីតៅហ៊ូ តៅគ័រ ទឹកត្រី ទឹកស៊ីវអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេសវិញ មិនដឹងជាឆ្លងកាត់ការត្រួតពិនិត្យបទដ្ឋានត្រឹមត្រូវទេ ។
បើសិនជាគ្មានវិធានការនោះទេ មិនយូរមិនឆាប់ខ្មែរស្លាប់ដាច់ពូជអស់ហើយ!!??
វត្តមានសារធាតុគីមីក្នុងចំណីអាហារ គឺជាក្តីបារម្ភជាទូទៅ និងជាយូរមកហើយ ប៉ុន្តែ ការខ្វះប្រព័ន្ធត្រួតពិនិត្យដែលមានប្រសិទ្ធភាពបានបង្ខំឲ្យពលរដ្ឋខ្មែរបរិភោគអាហារដែលមានសារធាតុគីមីជារៀងរាល់ថ្ងៃ។ ជារឿយៗ គេតែងឃើញភ្នាក់ងារកាំកុងត្រូលចុះពិនិត្យចំណីអាហារនៅតាមទីផ្សារនានា ប៉ុន្តែ វត្តមានម្តងម្កាលរបស់ពួកគេមិនអាចទប់ស្កាត់សារធាតុគ្រោះថ្នាក់នេះបានឡើយ ។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថាប្រជាពលរដ្ឋខ្មែរនឹងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរជាច្រើននៅពេលអនាគតជាពិសេសជំងឺមហារីកតែម្តងនៅពេលដែលសារធាតុគីមីទាំងនោះពូនផ្តុំគ្នាជារៀងរាល់ថ្ងៃ។ ល្មមបញ្ឈប់បានហើយខ្មែរអឺយខ្មែរ!!!
សូមមើលផងដែរ៖ តើគួរបញ្ឃប់ការស្មូតក្នុងពិធីបុណ្យសពដែរឬទេ?
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 22 ខែមករា ឆ្នាំ 2012
Lundi Lay
បានដាក់ប្រកាសនៅ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2011
Lundi Lay

សូមចុចនៅលើរូបភាពដើម្បីអានអត្ថបទពេញ
សូមអានផងដែរ៖ យុវវ័យបច្ចុប្បន្នមិនអើពើនឹងបញ្ហាសង្គម!
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
ការបញ្ចេញមតិរបស់អ្នកទស្សនា