ស្ពតវីដេអូថ្មីនៃការផ្សងព្រេងរបស់ កំហឹងបក្សី (Angry Bird)
បញ្ហាថ្មីដែលបានលេចឡើងនៅលើ Youtube អំពីកម្មវិធី Android Angry Bird ដែលចេញផ្សាយក្នុងថ្ងៃបុណ្យ Halloween ឆាប់ៗនេះ ហើយវីដែអូដែលបានផ្សាយជាសាធារណៈនៅលើ Youtube នេះនិយាយអំពី “ការភ្ញាក់ផ្អើលដ៏ធំមួយ” ។ ផ្ទៃរឿងរបស់ Angry Bird ថ្មីៗចុងក្រោយបង្អស់នេះគឺនិយាយអំពី “យប់ដ៏ងងឹតមួយនៃព្យុះភ្លេង” ដែលហ្គេមនេះនិងបន្តក្នុងព្រៃជ្រៅមួយកន្លែង ហើយអ្នកនឹងកំណត់បានយ៉ាងជាក់លាក់នូវអ្វីមួយដែលថ្មីដែលមិនធ្លាប់បានឃើញនៅក្នុង Angry Bird កាលពីមុនឡើយ ។
Rovio គឺជាអ្នកបង្កើត Angry Bird បានលើកឡើងជាមួយនឹងការផ្សងព្រេងថ្មីមួយ សម្រាប់ប្រិយមិត្តទាំងអស់ដែលគាំទ្រ Android Angry Bird ។ តោះ!! នាំគ្នាមើលអ្វីដែលមាននៅក្នុង វីដេអូថ្មីរបស់ Angry Bird ។ ក្នុងវីដែអូនេះមាន Angry Bird បីបានរកឃើញនូវវត្ថុថ្មីមួយដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងកញ្រ្ជែងមួយដែលដាក់នៅចោលនៅលើដី ។ គិតទៅមើលថាវាអាចជាសមាជិកថ្មីនៃគ្រួសារ Angry Bird ដែរទេ?
ហ្គេម Angry Bird ថ្មីសម្រាប់ Android នឹងមាននៅលើ Android Market ក្នុងពេលឆាប់ៗនេះហើយ ។ សូមមើលនូវបញ្ហាថ្មីនៃការផ្សងព្រេងរបស់ Angry Bird និងស្ពតវីដេអូខាងក្រោមនេះ ហើយសូមធ្វើការស្រមើស្រមៃចំពោះសាច់រឿងទៅមើលថាវានឹងមានអ្វីកើតឡើង៖











ការបញ្ចេញមតិរបស់អ្នកទស្សនា