បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘បច្ចេកវិទ្យា’

iPhone 4S និង​ iPad 2 ត្រូវ​បាន​ Jailbreak រួច​ហើយដោយ iPhone Dev-Team

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 31 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់ iPhone 4S និង​ iPad 2 ។ ក្នុង​ពេល​ឆាប់​ៗ​នេះ​​នឹង​អាច​ Jailbreak នូវ iPhone 4S និង​ iPad2 នៅ​លើ​ iOS5 ។ ដោយ​យោង​តាម​សមាជិករបស់ iPhone Dev-Team គឺ​ MuscleNerd បាន​និយាយ​ថាពេល​នេះ​ iPhone Dev-Team បាន​សម្រេច​លើ​ការ​ Jailbreak iPhone 4S និង​ iPad 2 នៅ​លើ iOS5 ហើយ ។ ពេល​នេះ​ការ​ Jailbreak គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ដំបូង​ ហើយ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ធ្វើ​មុន​ពេល​​ផ្សាយ​ជា​ផ្លូវ​ការ​ណ៍ ។ MuscleNerd បាន​ដាក់​ប្រកាស​នូវ​ Screenshot ខ្លះៗ​​ដែល​ផ្តល់​​ភាព​ច្បាស់​លាស់​​អំពី​ការ​ Jailbreak នេះ​ ។ អ្នក​អាច​ឃើញ​នូវ​ Screenshot ដែល​បាន​ដាក់​ប្រកាស​នៅ​ខាង​ក្រោម​នេះ ។ រូប​ភាព​ដំបូង​បង្ហាញ​ពី​ការ​ដែ​ល​បាន Jailbreak iPhone 4S ដំណើរ​ការ​ដោយ Cydia និងរូប​ភាព​ទី​ពីរបង្ហាញ​​ផ្ទាំង​ចុង​បញ្ចប់​ជា​មួយ​នឹង​ការ​ root ចូល​ទៅ​ iPhone 4S ។

ដូច​អ្វី​ដែល​អ្នក​បាន​ឃើញ​ពី​រូប​ភាព​ដំបូង​គឺ​ថា Siri ដំណើរ​ការ​នៅ​លើឧបករណ៍ iOS ដែល​បញ្ជាក់​ថា​ឧបរកណ៍​នោះ​គឺ​ iPhone 4S ។ អ្នក​ត្រូវ​តែ​ចំណាំ​ថា​វា​គឺ​នៅ​មិនទាន់​ច្បាស់​​លាស់​ វា​នឹងដំណើរ​ការ​ Jailbreak បន្តទៀត ឬ​ក៏​ឈប់​ Jailbreak នោះ​ទេ ។​​ បច្ចុប្បន្ន​គឺ​មិន​ទាន់​មាន​ព័ត៌​មាន​ណា​មួយ​លេច​ចេញ​អំពី​ការ​ផ្សាយ​នៃ​ថ្ងៃ​ដែល​ iPhone 4S និង iPad 2 អាច Jailbreak ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ។ ថ្មីៗ​នេះ​ iPhone Dev-Team បាន​ផ្សាយ​នូវ Redsn0w 0.9.9b6 ដើម្បី​ jailbreak iOS5 នៅ​លើ iPhone 4 (GSM) iPhone 3GS iPod touch 4G iPod touch 3G និង iPad ។ MuscleNerd បាន​ដាក់​ប្រកាស​នូវ វីដេអូ​មួយ​ផង​ដែរ ដែល​ផ្តល់​អំពី​ភាព​ច្បាស់​ការណ៍​ដែល​ iPad 2 អាច​ធ្វើ​ការ​ Jailbreak បាន ។ វីដេអូ​បង្ហាញ​អំពី​ការ Jailbreak iPad 2 ដំណើរ​ការ​ដោយ Cydia ។ អ្នក​អាច​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

អ្នក​អាច​ឃើញ​ពី​វីដេអូ​នេះ​គឺមុន​ដំបូង MuscleNerd ដំណើរ​ការ Photo Booth ដែល​បញ្ជាក់​ថា​នេះជា​​ឧបករណ៍​របស់ iPad 2 បន្ទាប់​មក​ដំណើរ​ការ​ Newstand នៅ​លើ​ iPad 2 ដោយ​ផ្តល់​ភាព​ច្បាស់​លាស់​ថា​ឧបករណ៍​នេះ​ពិត​ជា​ដំណើរ​ការ​នៅ​លើ iOS5 ដែល​ត្រូវ​បាន​ jailbreak មែន ។ ប្រាដក​​ណាស​’វា​គឺ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រាស់​ឧបករណ៍​ទាំង​ពីរ​ប្រភេទ​គឺ iPhone 4S និង iPad 2 ។ សង្ឃឹម​ថាការ​​ Jailbreak នឹង​ប្រកាស់​ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ ៕

ចំណាត់ក្រុម ៖បច្ចេកវិទ្យា, ព័ត៌មាន

ស្ពត​វីដេអូ​ថ្មី​នៃ​ការ​ផ្សងព្រេង​របស់ កំហឹងបក្សី (Angry Bird)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

បញ្ហា​ថ្មី​ដែល​បាន​លេច​ឡើង​នៅ​លើ Youtube អំពីកម្មវិធី Android Angry Bird ដែល​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​បុណ្យ Halloween ឆាប់ៗ​នេះ ហើយ​វីដែអូ​ដែល​បាន​ផ្សាយ​ជា​សាធារណៈ​នៅ​លើ Youtube នេះ​និយាយអំពី “​ការ​ភ្ញាក់ផ្អើល​ដ៏​ធំមួយ” ។ ផ្ទៃ​រឿង​របស់ Angry Bird ថ្មីៗ​ចុង​ក្រោយ​បង្អស់​នេះ​គឺ​និយាយ​អំពី “​យប់​ដ៏​ងងឹត​មួយ​នៃ​ព្យុះភ្លេង” ដែល​ហ្គេម​នេះ​និង​បន្ត​ក្នុង​ព្រៃ​ជ្រៅ​មួយ​កន្លែង​ ហើយ​អ្នក​នឹង​កំណត់​បាន​យ៉ាង​ជាក់​លាក់​នូវ​អ្វី​មួយ​ដែល​ថ្មី​ដែល​មិនធ្លាប់បាន​ឃើញ​នៅ​ក្នុង​ Angry Bird កាល​ពី​មុន​ឡើយ ។

Rovio គឺ​ជា​អ្នក​បង្កើត​ Angry Bird បាន​លើកឡើង​ជា​មួយ​នឹង​ការ​ផ្សង​ព្រេង​ថ្មី​មួយ សម្រាប់​ប្រិយមិត្ត​ទាំង​អស់​ដែល​គាំ​ទ្រ Android Angry Bird ។ តោះ!! នាំ​គ្នា​មើល​អ្វីដែល​មាន​នៅ​ក្នុង វីដេអូ​ថ្មី​របស់​ Angry Bird ។ ក្នុង​វីដែអូ​នេះ​មាន​ Angry Bird បី​បាន​រក​ឃើញ​នូវ​វត្ថុថ្មី​​មួយ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនៅ​ក្នុងកញ្រ្ជែង​មួយ​ដែល​ដាក់​នៅ​ចោល​នៅ​លើ​ដី ។ គិត​ទៅ​មើល​ថា​វា​អាច​ជា​សមាជិក​ថ្មី​នៃ​គ្រួ​សារ​ Angry Bird ដែរ​ទេ?

ហ្គេម​ Angry Bird ថ្មី​សម្រាប់​ Android នឹង​មាន​នៅ​លើ​ Android Market ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ។ សូម​មើល​នូវ​បញ្ហា​ថ្មី​នៃ​ការ​ផ្សង​ព្រេង​របស់ Angry Bird ​និង​ស្ពតវី​ដេអូ​ខាង​ក្រោម​នេះ ហើយ​សូម​ធ្វើ​ការ​ស្រមើ​ស្រមៃ​ចំពោះ​សាច់​រឿង​ទៅ​មើល​ថា​វា​នឹង​មាន​អ្វី​កើត​ឡើង​៖ :-)

កម្មវិធី Google Translation សម្រាប់​ Android បាន​បន្ទាន់​សម័យ​ជា​មួយ​ Speech-To-Speech Translation ក្នុង​ ១៤ ភាសា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 14 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

កម្មវិធី Google Translation បាន​ធ្វើ​ការ​បន្ទាន់​សម័យ​ ជា​មួយ​និង​លក្ខណៈ​ថ្មី​ដែល​បាន​បន្ថែម​នូវ​ភាសាចំនួន ១៤ ទៀត​ដូច​ជា ភាសា ប្រេស៊ីល, ព័រទុយហ្គាល, ឆែក, ហូឡង់, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, កូរ៉េ, ចិន (ម៉ង់ដារីន), ប៉ូឡូញ, រុស្ស៊ី និង ទួរគី ។ ឥឡូវ​នេះ​ដែរ​អ្នក​ទាំង​អស់គ្នា​អាច សន្ទនា និង​ទំនាក់ទំនង​គ្នា​ដោយ​ងាយស្រួល តាម​រយៈ​កម្មវិធី​មួយ​នេះ ។ ជា​មួយ​និង​ការ​បន្ថែម​នូវ​ភាសាថ្មីនេះគឺ​ Google បាន​បង្កើត​នូវ tweak មួយ​ចំនួន​ដែល​អាច​ធ្វើ​ការ​ពន្យល់​នៅពី​​ខាង​ក្រោមពាក្យ​ទាំង​នោះ ។


Google បាន​បង្កើត​ tweak នេះ​ដោយ​រួម​បញ្ចូល​នូវ​សមត្ថភាព​ដើម្បី​កែតម្រូវ​ការ​និយាយ​មុន​ពេល​ការ​បកប្រែវា​នៅ​ក្នុង​ព្រឹតិ្តការណ៍​ដែល​កម្មវិធីនេះស្តាប់​ខុស ។ ក្នុងរបៀប​នៃ​​ការ​សន្ទនា​នេះ​ ពេល​ដែល​អ្នក​និយាយ​ទៅ​ក្នុង​មីក្រូ​ហ្វូន វា​និង​បកប្រែ​ទៅ​ជា​ពាក្យ​ដែល​អ្នក​បាន​និយាយ​ជា​មួយ​និង​ Google Translation ហើយ​បង្ហាញ​វាជា​ភាសាមួយ​ដែល​​សមរម្យ​​ដែល​អាច​យល់​បាន​បន្ទាប់​មក​អាន​វា​ជា​សម្លេងចេញ​មក​ក្រៅ ។ ឥឡូវ​នេះ​ ពេល​ដែល​អ្នក​និយាយ​ជា​មួយ​នរណា​ម្នាក់ គឺ​អ្នក​អាច​ឆ្លើយតប​ទៅ​ជា​ភាសា​របស់​ពួក​គេ​បានជា​របៀប​នៃ​ការ​សន្ទនា​ បន្ទាប់​មក​បក​ប្រែ​អ្វី​ដែល​គេ​បាន​និយាយ​ ហើយ​អ្នក​អាន​វា​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នកជា​ភាសា​ដែល​អ្នក​បាន​កំណត់​ដើម្បី​បកប្រែ ។ អ្នក​ក៏​អាច​បន្ថែម​នូវ​ពាក្យ​ដែល​អ្នក​មិន​ស្កាល់ទៅ​ក្នុង​វចនា​នុក្រម​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ផង​ដែរ ។

Google និង​ដាក់​នូវ​កំណែ​ពេញ​លេញ​សម្រាប់​អ្នក​ប្រើប្រាស់​ទាំង​អស់​ ហើយ​ចាប់​ផ្តើម​សន្ទនា​គ្នា​គ្រប់​ទី​កន្លែង​ជុំ​វិញ​ពិភព​លោក ។ ដើម្បី​អាន​ការ​បកប្រែ​ជា​លក្ខណៈ​ពង្រីក​ និង​ពង្រួម​ នៅ​ក្នុង​កម្មវិធី​នេះ​គឺ​មាន​ជម្រើស​នេះ​ដែរ ។ ពង្រីក​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្រាន់​តែចុច​លើ​អេក្រង់ សម្រាប់ close-up view ។ កម្មវិធី​នេះ​បាន​បង្កើន​ប្រសិទ្ធិភាព​យ៉ាង​ធំធេង​សម្រាប់​ឧបករណ៍​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដូច​ជា​ Tablet ជា​ដើម ។

Google Translation សម្រាប់​ Android នៅ​តែ​ស្គាល់​​ការ​បកប្រែ​អត្ថ​បទ​ក្នុង​ចំណោម ៦៣ ភាសា បញ្ចូល​ការ​បកប្រែ​ជា​សម្លេង​ក្នុង​ភាសា​ទាំង​អស់​នោះបាន ១៧ ភាសា ហើយ​និង text-to-speech បាន ២៤ ភាសា ។ ឥឡូវ​នេះ​ Google Translation អាច​រក​​ប្រើប្រាស់​បាន​សម្រាប់ Tablet ហើយ​និង​ ទូរស័ព្ទ​វៃឆ្លាត (Smartphone) ដែល​ដំណើរ​ការ​ដោយប្រព័ន្ធ​ប្រតិបត្តិការ Android 2.2 ឬ​ក៏​ជំនាន់​ខ្ពស់​ជាង​នេះ ។
អាច​ទាញ​យក​ Google Translation សម្រាប់​ Android 2.2 ពី​ Android Market

អត្ថបទ​ដែល​ជាប់​ទាក់​ទង់៖

វីដេអូ​ខាង​ក្រោម​នេះ​បង្ហាញ​អំពី​ការ​ប្រើប្រាស់ Google Translation នៅ​ក្នុង​ Android Smartphone ។

Android 2.2

Dart: ភាសា​កម្មវិធី​ Web ​ថ្មី​ ដែលត្រូវ​បាន​​អភិវឌ្ឍដោយក្រុមហ៊ុន Google

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2011 បញ្ចេញមតិ

ហ្គូហ្គល​បាន​ប្រកាស​ដំណើរ​នូវ​ភាសា​ web programming ជាផ្លូវការ​ ហៅថា​ Dart ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការអភិវឌ្ឍ​​កម្មវិធី​​ Web ។ Dart អាច​ត្រូវ​បាន​យល់​ឃើញ​ថា​នឹង​ត្រូវទៅ​​​ជំនួស​​ JavaScript ជា​មួយ​នឹង​ភាព​ងាយស្រួល​, Scalability និង​ល្បឿនលឿន ។

Dart និង​ផ្តល់​ឱ្យ​អ្នក​អភិវឌ្ឍនូវ​លទ្ធ​ភាព​បង្កើត​នូវ​កម្មវិធី​ Web ​ហើយចងក្រង​ពួក​វា​ដើម្បី​ដំណើរ​ការ​នៅ​លើ​កម្មវិធី​រុករក​បណ្តាញ​ដែល​ទាន់​សម័យ ។ បច្ចុប្បន្ន​នេះ Dart មិន​ទាន់​បាន​រួម​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​រុករកបណ្តាញ​របស់​ Chrome នៅ​ឡើយ​ទេ ប៉ុន្តែ​ ហ្គូហ្គល​មាន​គម្រោង​ដើម្បី​បន្ថែម​នូវ​ជម្រើស​នេះហើយ ។

ដើម្បី​ចូល​ទៅ​ឧបករណ៍​របស់​ Dart ក៏ដូច​ជា​គ្រប់​ពត៌​មាន​ទាំង​អស់​ដែល​ទាក់​ទង​ទៅ​និង​ភាសា​កម្មវិធី​នេះ​ គឺ​ហ្គូហ្គល​បាន​ផ្តល់ឱ្យ​អ្នក​អភិវឌ្ឍទំព័រ​Web ទាំងអស់​ដាក់​ទៅជាភាសា Dart សម្រាប់​ web programming ។​ អ្នក​អាចចុច​ទៅ​ទីនេះ​​សម្រាប់​ការស្វែង​យល់​បន្ថែម​ទៀត…

Apple បានដាក់​បង្ហាញ iPhone 4s ដែល​មាន​ភ្ជាប់មក​ជាមួយ Dual Core Processor និង​មាន​រូប​រាង​ដូច​ iPhone 4

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 5 ខែតុលា ឆ្នាំ 2011 មតិ 5

Apple មាន​ដាក់​បង្ហាញ​ iPhone 4S ជាផ្លូវ​ការក្នុង​ព្រឹត្តិការណ៍ Let’s Talk iPhone ក្នុង Cuperion (CA) ។ iPhone 4S មាន​រូបរាង​ដូច​ iPhone 4 ហើយ​វា​នឹង​ក្លាយ​ជា​ dual-mode មុន​គេ​បង្អស់​នៅ​ក្នុង​ពិភព​ទូរស័ព្ទ​ដែល​អាច​ប្រើ​ប្រាស់​ជា​មួយ​ប្រព័ន្ធ GSM និង​ CDMA ។

លក្ខណៈ​ដទៃ​ទៀត​នោះ គឺ​វា​មាន​បញ្ចូល​ A5 Processor ជាមួយ​និង​ក្រាហ្វិក dual core (អាច​មាន​ល្បឿន​លឿន​ជាង​ iPhone មុន​ៗ​រហូត​ដល់​ទៅ​ ៧ដង) ហើយ​និង​អាច​និយាយ​បាន​ដល់​ទៅ ៨ម៉ោង, បើ​ប្រើ ២G អាច​និយាយ​បាន ១៤ម៉ោង និង​ ៦ម៉ោង សម្រាប់ ៣G, ៩ម៉ោង សម្រាប់ Wi-Fi ហើយ​នឹង​មើល​វីដេអូបាន ១០ម៉ោង​ និង​ស្តាប់​ចម្រៀង​បាន​រហូត​ដល់​ទៅ ៤០ម៉ោង ។

កាមេរ៉ា​ថ្មី​ 8MP ជា​មួយ​និង​ sensor ដែល​លឿនភ្ជាប់​ជា​មួយ​ IR សម្រាប់​កម្រិតភាព​ត្រឹម​ត្រូវនៃ​​ពណ៌​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង , f/2.4 aperture, ការ​ថត​វីដេអូ 1080p HD ជា​មួយ​នឹង​ការ​ធ្វើ​ឱ្យរូប​ភាព​មាន​លំនឹងហើយបន្ថយ​សូររំខាន, បច្ចេកវិទ្យាអង់ទែន ‘intelligent’ ថ្មីសម្រាប់​ enhanced call quality ។

iPhone 4S មាន​​ពីរពណ៌​គឺ​ខ្មៅនិង​ស ជា​មួយ​និង​ទំហំផ្ទុក 16GB/32GB/64GB ។ អាច​កក់​ទុក​មុន​បាន​ចាប់​ពី​ថ្ងៃ​ទី ៧ ហើយ​និង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី ១៤ ក្នុង​ខែ​នេះ ។ សម្រាប់​កន្លែង​ដែល​ដាក់​លក់​​ដំបូង​គេ​ គឺ​នៅ​ Sprint ។

ចំពោះតម្លៃ​វិញមិន​ទាន​មាន​ប្រភព​ច្បាស់​ការ​នៅ​ឡើយ​ទេ, ​តម្លៃ​ត្រូវបង់​រំលោះ​ ២ ឆ្នាំ​មាន​ 16GB តម្លៃ $199, 32GB តម្លៃ $299, 64GB តម្លៃ $399 ៕

ចំណាត់ក្រុម ៖បច្ចេកវិទ្យា, ព័ត៌មាន
តាមដាន

Get every new post delivered to your Inbox.

Join 123 other followers