បានដាក់ប្រកាសនៅ ថ្ងៃទី 7 ខែឧសភា ឆ្នាំ 2012
Lundi Lay
ទ្រពសម្បត្តិរបស់ប្រទេសនីមួយៗគឺកំណត់ដោយ GDP (Gross Domestic Product) គឺមិនមែនកំណត់ទៅលើចំណូលដែលទទួលបានពីផលិតកម្មនោះទេ ។ GDP គឺគិតទៅលើតម្លៃនៃផលិតផលសរុប ហើយនិងក្របខណ្ឌសេវាផលិតកម្មនៃប្រទេស ដូច្នេះផលិតផលច្រើន និងសេវាកម្មច្រើនដែលប្រទេសមួយបានផលិតកើនឡើងនោះវានិងក្លាយជា GDP (ចំណូលប្រចាំឆ្នាំសរុបជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅក្នុងប្រទេសនោះ) ។
ឥឡូវនេះអ្នកទាំងអស់គ្នាច្បាស់ជាកំពុងឆ្ងល់ថាតើប្រទេសណាមួយដែលមានភោគទ្រព្យស្តុកស្តម្ភជាងគេនៅក្នុងចំណោមបណ្តាប្រទេសទាំងអស់លើសាកលលោកយើងនេះ? សូមមើលប្រកាសខាងក្រោមនេះដែលនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីពត៌មានខ្លះអំពី ប្រទេសដែលមានជាងគេចំនួន ១០ ដែលផ្នែកទៅលើចំណូលប្រចាំឆ្នាំ ដែលគេហៅថា GDP ។
១. ប្រទេស កាតា (Qatar)

ពីរបីទសវត្សរ៍មុនប្រទេសកាតាគឺស្ថិតក្នុងចំណោមប្រទេសដែលក្រីក្រជាងគេ ហើយស្ថិតក្នុងតារាងប្រទេសក្រីក្របំផុតលើពិភពលោកផងដែរ ។ ទោះបីជាយ៉ាងនេះក៏ដោយ បើយោតាមការស្រាវជ្រាវនៃតម្លៃប្រេងកាត និងឧស្ម័ន និងប្រេងសាំងដែលបានរកឃើញនោះអាចធ្វើឲ្យប្រទេសមួយនេះមានកំណើនសេដ្ឋកិច្ចដើរយ៉ាងលឿន ។ កម្រិត GDP ខ្ពស់អាចកើនឡើងដល់ទៅ ៨៨,២២២ដុល្លារ ក្នុងប្រជាជនម្នាក់ៗ ហើយប្រជាជនដែលរស់នៅក្នុងប្រទេសនេះពុំចាំបាច់បង់ពន្ធនោះទេ វាអាចធ្វើឲ្យប្រទេសនេះមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនជាទីបំផុត ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2012
Lundi Lay
ក្ក្នុងពេលបច្ចុប្បន្នប្រទេសទាំងអស់នៅលើពិភពលោកយើងនេះសុទ្ធតែមានអំពើពុករលួយទាំងអស់ គឺប្រទេសខ្លះពុករលួយតិចតួច ប្រទេសខ្លះទៀតពុករលួយមានកម្រិតខ្លាំង ។ ប្រទេសដែលមានអំពើពុករលួយខ្លាំងអាចបណ្តាលឲ្យប្រទេសនោះឈានទៅរកឱនភាពសេដ្ឋកិច្ច អស្ថេរភាពសង្គម ហើយបណ្តាលឲ្យប្រទេសនោះធា្លក់ចូលទៅក្នុងភាពក្រីក្រ ។ ក្នុងប្រកាសនេះអ្នកទាំងអស់គ្នានឹងបានដឹងអំពីប្រទេសចំនួន ១០ ដែលមានអំពីពុករលួយខ្លាំងជាងគេបំផុតនៅលើពិភពលោក ដែលផ្នែកទៅលើរបាយការរបស់ Transparency International ។
Transparecy International គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ (ជាអង្គការសង្គមស៊ីវិលសាកលមួយដែលដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ) ។ គេប្រើ CPI (Corruption Perception Index) ដើម្បីរាប់ចំណាត់ថ្នាក់នៃប្រទេសផ្សេងៗដែលមានអំពើពុករលួយ ហើយទិន្ន័យដែលគេស្រង់បានពីការសង្កេតការណ៍នោះគឺត្រូវយកមកកម្រិតឥទិ្ធពលនៃការពុករលួយសម្រាប់ប្រទេសនីមួយៗ ។
១. ប្រទេសសូម៉ាលី

សូម៉ាលី គឺជាប្រទេសដែលកំពុងប្រឈមជាមួយការអត់ឃ្លានយ៉ាងខ្លាំង ។ អាកាសធាតុរាំងស្ងួតគឺកំពុងតែញាំញីប្រទេសនេះយ៉ាងយូរ តាមការប៉ាន់ប្រមាណប្រជាជនច្រើនជាង 1 ភាគ ៣ នៃប្រជាជនសរុបរបស់ប្រទេសនេះគឺអាស្រ័យទៅលើស្បៀងអាហារជំនួយដើម្បីរស់ ។ រយៈពេល ២០ឆ្នាំមុនប្រទេសនេះគ្មានអ្នកដឹកនាំទៀងទាត់នោះទេ ដែលបណ្តាយឲ្យប្រទេសនេះឈានទៅរកស្ថានភាពសេដ្ឋកិច្ចដើរថយក្រោយ និងឈានទៅរកសភាពក្រីក្របំផុតនៅលើពិភពលោក ។ CPI បានចាត់ចំណាត់ថ្នាក់ខ្ពស់ចំពោះប្រទេស សូម៉ាលី ថាជាប្រទេសពុករលួយលេខ ១ ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែមេសា ឆ្នាំ 2012
Lundi Lay
ចាប់តាំងពីមានការរកឃើញវិធីសំយោគប្លាស្ទិកនៅចុងសតវត្សរ៍ទី ១៩ មក នាំឲ្យមានបដិវត្តន៍វត្ថុប្រើប្រាស់ទូទាំងពិភពលោកតែម្តង ។ សព្វថ្ងៃនេះប្រដាប់ប្រដាក្មេងលេងភាគច្រើនឧបករណ៍កីឡា និងសម្ភារៈប្រើប្រាស់ផ្សេងៗសុទ្ធសឹងតែមានគ្រឿងផ្សំពីប្លាស្ទិកភាគច្រើនទេ ព្រោះប្លាស្ទិកអាចនាំមករំលាយចាក់ពុម្ពធ្វើជារូបផ្សេងៗបានលឿននិងងាយស្រួល ព្រមទាំងមានតម្លៃថោក ។ ប្លាស្ទិកមានគុណសម្បត្តិមិនរលាយក្នុងទឹក និងមិនពុករិចរឹល ទើបស័ក្តិសមយកមកប្រើជាវត្ថុប្រើប្រាស់ក្រៅផ្ទះជាទីបំផុត ដូចជាទុយោ ទឹកបង្កប់ក្នុងដី ឬ ផើងផ្កាជាដើម ។
ប្រសិនបើយើងបោះចោលឧបករណ៍ប្រើប្រាស់ដែលជាប្លាស្ទិកទាំងអស់ចេញពីក្នុងផ្ទះ យើងប្រហែលជានៅសល់របស់ក្នុងផ្ទះមិនច្រើនមុខទេ ។ យើងប្រហែលជាមិនសល់កម្រាលព្រំ ទូរស័ព្ទ ទូរទស្សន៍ ឬកុំព្យូទ័រឡើយ ។ អ្នកសាកគិតទៅមើលមានឧបករណ៍អ្វីខ្លះដែលផលិតពីប្លាស្ទិក ដូចជាប័ណ្ណក្រេឌីត ព្រិលសិប្បនិម្មិត ឬសូម្បីតែក្រដាសប្រាក់ដែលមានប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីសព្វថ្ងៃនេះ ។
ពាក្យថា “ប្លាស្ទិក” សំដៅដល់វត្ថុដែលមនុស្សសំយោគចេញពីវត្ថុធាតុដើមពីរប្រភេទគឺ កាបួន និង អ៊ីដ្រូសែន ហើយនៅពេលគេបន្ថែមសារធាតុពិសេសអ្វីម្យ៉ាងចូលទៅទៀត នឹងធ្វើឲ្យប្លាស្ទិកមានគុណសម្បត្តិពិសេសផ្សេងៗទៀត ដូចជាជាប់រឹង ធន់នឹងកម្តៅ រអិល រលោង និងអាចយឺតយារបាន ។ យើងអាចសំយោគផលិតប្លាស្ទិកប្រភេទផ្សេងៗបានជាច្រើនអនេក ដោយការបន្ថែមសារធាតុគីមីផ្សេងៗក្នុងអត្រានិងកម្មវិធីផ្សេងៗពីគ្នា ។ អ្នកវិទ្យាសាស្រ្តក៏កំពុងព្យាយាមអភិវឌ្ឍន៍ប្លាស្ទិកឲ្យកាន់តែមានគុណសម្បត្តិល្អប្រសើរឡើងថែមទៀត ដូចជារឹងមាំស្មើដែកថែបអាចការពារទឹកបានដូចកញ្ចក់ ហើយមានតម្លៃថោកដូចក្រដាស ។
ប្លាស្ទិកផ្គុំឡើងដោយម៉ូលេគុលខ្នាតធំហៅថា ប៉ូលីម៊ែរ (Polymer) ដែលកើតពីម៉ូលេគុលខ្នាតតូចភ្ជាប់គ្នាជាសរសៃវែងដូចខ្សែច្រវាក់ ។ សរសៃម៉ូលេគុលទាងអស់នេះវេញឆ្វាក់ចូលគ្នា ទើបធ្វើឲ្យប្លាស្ទិកមានសភាពរឹងមាំ ហើយទម្រាំតែទាញសរសៃម៉ូលេគុលនេះចេញពីគ្នាបាន គេត្រូវប្រើកម្លាំងខ្លាំងគួរសម ។ ប្លាស្ទិកភាគច្រើនចាត់ទុកក្នុងប្រភេទ ថឺរម៉ូប្លាស្ទិក (Thermoplastics) ដែលនៅពេលត្រូវកម្តៅប្រមាណ ២០០ អង្សា សេ សរសៃម៉ូលេគុលរបស់វានៅតែគង់វង្សសភាពដើមដដែល ដោយគ្រាន់តែញែកខ្លួនឃ្លាតចេញពីគ្នាល្មមតែអាចរំកិលមកត្រួតគ្នាបាន ឡើងវិញម្តងទៀត ។ ដូច្នេះហើយទើបយើងអាចនាំយកប្លាស្ទិកប្រភេទនេះមករំលាយនិងចាក់ពុម្ពជាថ្មីឡើងវិញម្តងហើយម្តងទៀតជានិច្ច ។ នៅពេលប្លាស្ទិកត្រជាក់វានឹងមានរូបរាងថ្មីដែលរឹងមាំដូចដើម ។ ចំណែកប្លាស្ទិកដែលត្រូវកម្តៅម្តងហើយតែងបាត់បង់គុណសម្បត្តិនៃការផ្លាស់ប្ដូររូបរាងនោះមិនអាចនាំយកមករំលាយប្រើប្រាស់ឡើងវិញទេ ។ ប្លាស្ទិកប្រភេទនេះហៅថា ថឺរម៉ូសិតធិង ប្លាស្ទិក (Thermosetting Plastics) ។
យន្តការដែលធ្វើឲ្យម៉ូលេគុលខ្នាតតូចមកបន្តភ្ជាប់ចូលគ្នារហូតដល់មានខ្នាតធំនេះត្រូវបានគេហៅថា ប៉ូលីម៊ែររូបនិយតកម្ម (Polymerization) ឬការបង្កើតឡើងនូវ ប៉ូលីម៊ែរដែលមានភាពខុសប្លែកគ្នាទៅតាមប្រភេទនៃប្លាស្ទិក តែក៏ត្រូវពឹងពាក់ទៅលើសម្ពាធខ្លាំង និងកាតាលីករ (Catalyst) ឬសារធាតុបង្កឲ្យឆាប់កើតមានប្រតិកម្មគីមី ដើម្បី Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 27 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

កាលពីមុនខ្មែរយើងនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង ដោយបន្លែផ្លែឈើទាំងនោះផ្ទុកទៅដោយសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាយ៉ាងខ្លាំង ។ ដោយឡែកការដាំដុះផលិតផលខ្មែរ គឺនិយមដាំទៅតាមធម្មជាតិមិនប្រើប្រាស់ជីគីមីនោះទេ ប៉ុន្តែសព្វថ្ងៃនេះគេបង្រៀនខ្មែរយើងឱ្យចេះប្រើប្រាស់ថ្នាំគីមីនេះហើយ គឺថាប្រើប្រាស់ស្ទើរគ្រប់មុខ មិនថាក្នុង បន្លែ ត្រី សាច់ ចំណីអាហារ នោះទេ គឺសុទ្ធតែគីមីទាំងអស់ គេកំពុងបង្រៀនឱ្យខ្មែរសម្លាប់ខ្មែរគ្នាឯង? សង្គមយើងបច្ចុប្បន្ននេះ គឺគិតពីបញ្ហាសុវត្ថិភាពសង្គមច្រើនដូចជា ឃាតកម្ម លួច ឆក់ ប្លន់ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម ។ តែមនុស្សមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាព អាហារផងដែរ ពេលខ្លះបានត្រឹមតែរអ៊ូថាអាហារឥឡូវសុទ្ធតែជាតិគីមីដែលជា អាវុធសម្លាប់មនុស្ស តែមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីចៀសឲ្យផុត ។
សារធាតុគីមីមួយចំនួនដែលត្រូវបានហាមឃាត់ក្នុងវិស័យកសិកម្មនៅតែមានការប្រើប្រាស់ពីសំណាក់ប្រជាកសិករខ្មែរយ៉ាងច្រើន ។ យើងក៏ឃើញមានសារធាតុគីមីមួយចំនួនត្រូវបានប្រើប្រាស់ដាក់នៅក្នុងអាហារ ។ សារធាតុគីមីជាច្រើនប្រភេទត្រូវបានហាមឃាត់ដូចជាថ្នាំសម្លាប់សត្វល្អិតនៅតែមានការប្រើប្រាស់ និងនាំចូលយកមកលក់នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការហាមឃាត់យ៉ាងណាក៏ដោយ ។ នៅក្នុងអាហារត្រូវបានគេរកឃើញមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាពជាច្រើនប្រភេទ ដូចជាសារធាតុ ប៉ូរ៉ាក់ដឺសូដ្យូម ឬគេហៅថាទឹកអន្សា ថ្នាំបាញ់សម្លាប់សត្វល្អិតផ្សេងៗ អ៊ីដ្រូស៊ុលហ្វ៊ីត ដឺសូដ្យូម ដែលគេស្គាល់ថា ម្សៅស អាស៊ីតស៊ុលហ្វួរិច អាស៊ីតបង់ហ្សូអ៊ិច មីក្រូ និងល័ក្ខ ជាដើម ។ សារធាតុទាំងអស់នោះត្រូវបានគេប្រើប្រាស់ដើម្បីរក្សាឱ្យអាហារមានភាពស្រស់ ទុកបានយូរ មានសោភ័ណ្ឌភាព ប៉ុន្តែវាធ្វើឱ្យមនុស្សខូចសុខភាព ដូចជាបណ្តាលឱ្យកើតជំងឺតំរងនោម រលាកបំពង់រំលាយអាហារ ជំងឺវិលមុខ ហ៊ឹងត្រចៀក រវើរវាយ ក្អួត ដង្ហើមញាប់ ដង្ហក់ ឈឺក្រពះ រាគ ជាដើម ។
ឧទាហរណ៍៖
១. ការបញ្ចូលជាតិគីមីទៅក្នុងរុក្ខជាតិ និងសត្វដើម្បីឲ្យឆាប់ធំធាត់៖ យើងឃើញហើយថាចេកពងមាន់កាលពីមុនធំប៉ុនមេដៃ តែឥឡូវប៉ុនកដៃ ឯឪឡឹកវិញក៏ក្រហមច្រាល ហើយផ្អែមដូចស្ករអ៊ីចឹង។ មានបន្លែ ផ្លែឈើផ្សេងៗទៀតក៏ដូចគ្នាដែរ ដូចជាត្រសក់ ត្រឡាច ឬខ្នុរជាដើម ។ ចំណែកឯសត្វមាន់វិញចិញ្ចឹមតែ៣ខែគឺបានលក់ ហើយធំៗទៀត ជ្រូកក៏ធំៗដូចគ្នាដែរ ។
២. សាច់សត្វ បន្លែផ្លែឈើដែលដាក់ជាតិគីមីហ្វកម៉ុលធ្វើឲ្យសស្អាត រក្សាទុកបានយូរ និងការផលិតវេចខ្ចប់៖ បើមានពេលយើងដើរលេងផ្សារម្តងមើល ថាតើមានអ្វីខ្លះដែលកើតឡើងនៅលើរបស់ដែលយើងនឹងទិញ គឺភាគច្រើនសុទ្ធតែដាក់ថ្នាំស្ទើរតែទាំងអស់ ដូចជា សាច់ ប្រហុក ត្រីងៀត ស្ករ សក្បុសដែលធ្លាប់តែរុយទុំ ឥឡូវរុយខ្ពើមទុំផង ។ ត្រយូងចេកដែលធ្លាប់តែបន្ទាប់ពីហាន់ភ្លាមមិនទាន់ផងគឺចេញជ័រ ខ្មៅរោល ឥឡូវនេះសស្គុស។ បើនិយាយពីតៅហ៊ូ តៅគ័រ ទឹកត្រី ទឹកស៊ីវអ៊ីវ ទឹកប៉េងប៉ោះ ទឹកម្ទេសវិញ មិនដឹងជាឆ្លងកាត់ការត្រួតពិនិត្យបទដ្ឋានត្រឹមត្រូវទេ ។
បើសិនជាគ្មានវិធានការនោះទេ មិនយូរមិនឆាប់ខ្មែរស្លាប់ដាច់ពូជអស់ហើយ!!??
វត្តមានសារធាតុគីមីក្នុងចំណីអាហារ គឺជាក្តីបារម្ភជាទូទៅ និងជាយូរមកហើយ ប៉ុន្តែ ការខ្វះប្រព័ន្ធត្រួតពិនិត្យដែលមានប្រសិទ្ធភាពបានបង្ខំឲ្យពលរដ្ឋខ្មែរបរិភោគអាហារដែលមានសារធាតុគីមីជារៀងរាល់ថ្ងៃ។ ជារឿយៗ គេតែងឃើញភ្នាក់ងារកាំកុងត្រូលចុះពិនិត្យចំណីអាហារនៅតាមទីផ្សារនានា ប៉ុន្តែ វត្តមានម្តងម្កាលរបស់ពួកគេមិនអាចទប់ស្កាត់សារធាតុគ្រោះថ្នាក់នេះបានឡើយ ។ ក្រុមអ្នកជំនាញបានប៉ាន់ប្រមាណថាប្រជាពលរដ្ឋខ្មែរនឹងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរជាច្រើននៅពេលអនាគតជាពិសេសជំងឺមហារីកតែម្តងនៅពេលដែលសារធាតុគីមីទាំងនោះពូនផ្តុំគ្នាជារៀងរាល់ថ្ងៃ។ ល្មមបញ្ឈប់បានហើយខ្មែរអឺយខ្មែរ!!!
សូមមើលផងដែរ៖ តើគួរបញ្ឃប់ការស្មូតក្នុងពិធីបុណ្យសពដែរឬទេ?
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay
បើទោះបីជាមានអ្នកនយោបាយរាប់រយរាប់ពាន់អ្នកនៅជុំវិញពិភពលោកក៏ដោយ ក៏មានតែមួយចំនួនតួចប៉ុណ្ណោះដែលចាត់ចូលក្នុងបញ្ចី អ្នកដែលមានទ្រព្យសម្បតិ្តច្រើនជាងគេ ។ មិនមែនត្រឹមតែការធ្វើជំនួញដែលអាចធ្វើឱ្យគេក្លាយជាអ្នកមានប៉ុណ្ណោះទេ ពេលខ្លះការធ្វើនយោបាយក៏អាចឱ្យពួកគេមានទ្រព្យច្រើនសន្ធឹកសន្ធាប់បានផងដែរ ។ ខាងក្រោមនេះគឺជាអ្នកនយោបាយចំនួន ១០នាក់ ដែលមានទ្រព្យច្រើនជាងគេ៖
1. Mohammed Bin Rashid Al Maktoum

គាត់គឺជានាយករដ្ឋមន្រី្តសី្តទីរបស់ UAF ហើយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណច្រើនជាង ៨០ ពាន់លានដុល្លារ ។ គាត់ត្រូវបានគេស្គាល់ថាជាមនុស្សដែលចាយវាយខ្ជះខ្ជាយលើការរស់នៅ ហើយនឹងចូលចិត្តការប្រណាំងសេះ ។ តែគាត់ក៏ជាអ្នកបរិច្ចាគដ៏ធំមួយសម្រាប់ UN និងអង្គការសង្គមផ្សេងៗលើពិភពលោកផងដែរ ។
2. Hosni Mubarak

បើទោះបីជាមានចលាចលពីប្រជាជនអេស្ស៊ីបបះបោរ និងការគាបសង្កត់ពីពិភពលោក ដែលបង្ខំធ្វើឱ្យគាត់លាលែងចេញពីតំណែងប្រធានាធិបតី ក៏លោក Hosni Mubarak គឺនៅតែស្ថិតនៅក្នុងចំណោមអ្នកនយោបាយដែលមានជាងគេក្នុងឆ្នាំ ២០១២ ដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាង ៧០ ពាន់លានដុល្លារ ។ មនុស្សជាច្រើនបានប្រមាណថាទ្រព្យសម្បត្តិដែលប្រមូលបានទាំងនោះគឺជាលទ្ធផលនៃអំពើពុករលួយនៃកិច្ចសន្យាផ្សេងៗរបស់រដ្ឋាភិបាលលោក Hosni Mubarak ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
ការបញ្ចេញមតិរបស់អ្នកទស្សនា