បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘គួរយល់ដឹង’

ប្រទេស​ទាំង​ ១០ ដែល​មាន​ស្តុកស្តម្ភ​ជាង​គេបំផុតលើ​ពិភព​លោក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែ​ឧសភា ឆ្នាំ 2012 បញ្ចេញមតិ

ទ្រពសម្បត្តិ​របស់​ប្រទេស​នីមួយ​ៗ​គឺ​កំណត់​ដោយ​ GDP (Gross Domestic Product) គឺ​មិន​មែន​កំណត់​ទៅ​លើ​ចំណូល​ដែល​ទទួល​បានពី​ផលិត​កម្ម​​នោះទេ ។ GDP គឺ​គិត​ទៅ​លើ​តម្លៃ​នៃ​ផលិត​ផល​សរុប​ ហើយ​និងក្របខណ្ឌ​​សេវាផលិត​កម្ម​​​​នៃ​ប្រទេស​ ដូច្នេះផលិត​ផលច្រើន​​ និង​សេវាកម្ម​ច្រើន​​ដែល​ប្រទេស​មួយ​បាន​ផលិត​កើន​ឡើង​នោះ​វា​និង​ក្លាយ​ជា​ GDP (ចំណូល​ប្រចាំ​ឆ្នាំ​សរុប​ជា​មធ្យម​សម្រាប់​ប្រជា​ជន​ម្នាក់​ៗដែល​រស់​នៅ​ក្នុង​ប្រទេស​នោះ) ។

ឥឡូវ​នេះ​អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​កំពុង​ឆ្ងល់​ថា​តើ​ប្រទេស​ណា​មួយ​ដែល​មាន​ភោគ​ទ្រព្យ​ស្តុកស្តម្ភ​ជាង​គេ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង​អស់​លើ​សាកល​លោក​យើង​នេះ? សូម​មើល​ប្រកាស​ខាង​ក្រោម​នេះ​ដែល​នឹង​បង្ហាញ​អ្នក​ទាំង​អស់គ្នា​អំពី​ពត៌​មាន​ខ្លះ​អំពី ប្រទេស​ដែល​មាន​ជាង​គេ​ចំនួន​ ១០ ដែល​ផ្នែក​ទៅ​លើ​ចំណូល​ប្រចាំ​ឆ្នាំ ដែល​គេ​ហៅ​ថា GDP

១. ប្រទេស កាតា (Qatar)

ពីរបី​ទសវត្សរ៍​មុន​ប្រទេស​កាតា​គឺ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ក្រី​ក្រ​ជាង​គេ​ ហើយ​ស្ថិត​ក្នុង​តារាង​ប្រទេស​ក្រីក្របំផុត​លើ​ពិភព​លោក​ផងដែរ ។ ទោះបី​ជា​យ៉ាង​នេះ​ក៏​ដោយ​ បើ​យោ​តាម​ការ​ស្រាវជ្រាវ​នៃ​តម្លៃ​ប្រេង​កាត​ និង​ឧស្ម័ន និង​ប្រេង​សាំង​ដែល​បាន​រក​ឃើញ​នោះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ដើរ​យ៉ាង​លឿន ។ កម្រិត GDP ខ្ពស់​អាច​កើន​ឡើង​ដល់​ទៅ ៨៨,២២២ដុល្លារ​ ក្នុង​ប្រជា​ជន​ម្នាក់ៗ ហើយ​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ពុំ​ចាំ​បាច់​បង់​ពន្ធ​នោះ​ទេ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​ប្រទេស​យ៉ាង​លឿន​ជា​ទី​បំផុត ។ Read more…

ប្រទេស​ទាំង​ ១០ ដែល​ពុក​រលួយ​ខ្លាំង​ជាង​គេ​បំផុត

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 6 ខែ​ឧសភា ឆ្នាំ 2012 មតិ 2

ក្ក្នុង​ពេល​បច្ចុប្បន្ន​ប្រទេសទាំង​អស់​នៅ​លើ​ពិភព​លោក​យើង​នេះ​សុទ្ធ​តែ​មាន​អំពើ​ពុក​រលួយ​ទាំង​អស់ គឺ​ប្រទេស​ខ្លះ​ពុក​រលួយ​តិចតួច ប្រទេស​ខ្លះ​ទៀត​ពុក​រលួយ​មាន​កម្រិត​ខ្លាំង ។ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​អាច​បណ្តាល​ឲ្យ​ប្រទេស​នោះ​ឈាន​ទៅ​រក​ឱន​ភាព​សេដ្ឋកិច្ច​ អស្ថេរ​ភាព​សង្គម ហើយ​បណ្តាល​​ឲ្យ​ប្រទេស​នោះធា្លក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ ។ ក្នុង​ប្រកាស​នេះអ្នក​ទាំង​អស់​គ្នា​នឹង​បាន​ដឹង​អំពី​ប្រទេស​ចំនួន​ ១០ ដែល​មាន​អំពី​ពុក​រលួយ​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ដែល​ផ្នែក​ទៅ​លើ​របាយ​ការ​របស់​ Transparency International ។

Transparecy International គឺ​ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ (​ជា​អង្គ​ការ​សង្គម​ស៊ីវិល​សាកល​មួយ​ដែល​ដឹក​នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​) ។ គេ​ប្រើ​ CPI (Corruption Perception Index) ដើម្បី​រាប់​ចំណាត់​ថ្នាក់​នៃ​ប្រទេស​ផ្សេង​ៗ​ដែល​មាន​អំពើ​ពុក​រលួយ ហើយទិន្ន័យ​​ដែល​គេ​ស្រង់​បាន​ពី​ការ​សង្កេត​ការ​ណ៍​នោះ​គឺ​ត្រូវ​យក​មក​កម្រិត​​​​ឥទិ្ធពល​នៃ​ការ​ពុក​រលួយ​សម្រាប់​ប្រទេស​នីមួយៗ​ ។

១. ប្រទេសសូម៉ាលី

សូម៉ាលី គឺ​ជា​ប្រទេស​ដែល​កំពុង​ប្រឈម​ជា​មួយ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ។ អាកាស​ធាតុ​រាំង​ស្ងួត​គឺ​កំពុង​តែ​ញាំ​ញី​ប្រទេស​នេះ​យ៉ាង​យូរ​ តាម​ការ​ប៉ាន់​ប្រមាណ​ប្រជា​ជន​ច្រើន​ជាង 1 ភាគ ៣ នៃ​ប្រជា​ជន​សរុប​របស់​ប្រទេស​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ស្បៀង​អាហារ​ជំនួយ​ដើម្បីរស់ ។ រយៈ​ពេល​ ២០ឆ្នាំ​មុន​ប្រទេស​នេះ​គ្មាន​អ្នក​ដឹក​នាំ​ទៀង​ទាត់​នោះ​ទេ ដែល​បណ្តាយ​ឲ្យ​ប្រទេស​នេះ​ឈាន​ទៅ​រក​ស្ថានភាព​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ និង​ឈាន​ទៅ​រក​សភាព​ក្រី​ក្រ​បំផុត​នៅ​លើ​ពិភព​លោក ។ CPI បាន​ចាត់​ចំណាត់​ថ្នាក់ខ្ពស់​ចំពោះ​​ប្រទេស​ សូម៉ាលី ថា​ជា​ប្រទេស​ពុករលួយ​លេខ​ ១ ។ Read more…

ពី​ប្រេង​ឆៅ​ក្លាយ​មក​ជា​ប្លា​ស្ទិក

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 18 ខែ​មេសា ឆ្នាំ 2012 បញ្ចេញមតិ

ចាប់​តាំង​ពី​មាន​ការ​រក​ឃើញ​វិធី​សំយោគ​ប្លា​ស្ទិក​នៅ​ចុង​សតវត្សរ៍​ទី ១៩​ មក នាំ​ឲ្យ​មាន​បដិវត្តន៍​វត្ថុ​ប្រើ​ប្រាស់​ទូ​ទាំង​​ពិភព​លោក​តែ​ម្តង ។ សព្វ​ថ្ងៃ​នេះ​ប្រដាប់​ប្រដា​ក្មេង​លេង​ភាគ​ច្រើន​ឧបករណ៍​កី​ឡា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​សុទ្ធ​សឹង​តែ​មាន​គ្រឿង​ផ្សំពី​ប្លាស្ទិក​ភាគ​ច្រើន​ទេ ព្រោះ​ប្លាស្ទិក​អាច​នាំ​មក​រំលាយ​ចាក់​ពុម្ព​ធ្វើ​ជា​រូប​ផ្សេង​ៗ​បាន​លឿន​និង​ងាយ​ស្រួល ព្រម​ទាំង​មាន​តម្លៃ​ថោក​ ។ ប្លាស្ទិក​មាន​គុណ​សម្បត្តិ​មិន​រលាយ​ក្នុង​ទឹក​ និង​មិន​ពុក​រិច​រឹល​ ទើប​ស័ក្តិ​សម​យក​មក​ប្រើ​ជា​វត្ថុ​ប្រើប្រាស់​ក្រៅ​ផ្ទះ​ជាទី​បំផុត ដូច​ជា​ទុយោ ទឹក​បង្កប់​ក្នុង​ដី​ ឬ​ ផើង​​ផ្កា​ជា​ដើម ។

ប្រសិន​បើ​យើង​បោះ​ចោល​ឧបករណ៍​ប្រើប្រាស់​ដែល​ជា​ប្លាស្ទិក​ទាំង​អស់​ចេញ​ពី​ក្នុង​ផ្ទះ​ យើង​ប្រហែល​ជា​នៅ​សល់​របស់​ក្នុង​ផ្ទះ​មិន​ច្រើន​មុខ​ទេ ។ យើង​ប្រហែល​ជា​មិន​សល់​កម្រាល​ព្រំ ទូរស័ព្ទ​ ទូរទស្សន៍​ ឬ​កុំព្យូទ័រ​ឡើយ ។ អ្នក​សាក​គិត​ទៅ​មើល​មាន​ឧបករណ៍​អ្វី​ខ្លះ​ដែល​ផលិត​ពី​ប្លាស្ទិក ដូច​ជា​ប័ណ្ណ​ក្រេឌីត​ ព្រិល​សិប្បនិម្មិត ឬ​សូម្បី​តែ​ក្រដាស​ប្រាក់​ដែល​មាន​ប្រើប្រាស់​ក្នុង​ប្រទេស​​​អូស្ត្រាលី​សព្វថ្ងៃ​នេះ ។
ពាក្យ​ថា “​ប្លាស្ទិក” សំដៅ​​ដល់​វត្ថុ​ដែល​មនុស្ស​សំយោគ​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ពីរ​ប្រភេទ​គឺ​ កា​បួន និង អ៊ីដ្រូសែន ហើយ​នៅ​ពេល​គេ​បន្ថែម​សារធាតុ​ពិសេស​អ្វី​ម្យ៉ាង​ចូល​ទៅ​ទៀត​ នឹង​ធ្វើ​ឲ្យ​ប្លាស្ទិក​​មាន​គុណ​សម្បត្តិ​ពិសេស​ផ្សេង​ៗ​ទៀត ដូច​ជា​ជាប់​រឹង​ ធន់​នឹង​កម្តៅ​ រអិល រលោង និង​អា​ចយឺត​យារ​បាន ។ យើង​អាច​សំយោគ​ផលិត​​ប្លាស្ទិក​ប្រភេទ​ផ្សេង​ៗ​បាន​ជា​ច្រើន​អនេក​ ដោយ​ការ​បន្ថែម​សារធាតុ​គីមី​ផ្សេង​ៗ​ក្នុង​អត្រា​និង​កម្ម​វិធី​ផ្សេង​ៗ​ពី​គ្នា ។ អ្នក​វិទ្យា​សាស្រ្ត​ក៏​កំពុង​ព្យាយាម​អភិវឌ្ឍន៍​ប្លាស្ទិក​ឲ្យ​កាន់​តែ​មាន​គុណ​សម្បត្តិ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ដូច​ជា​រឹង​មាំ​ស្មើ​ដែក​ថែប​អាច​ការ​ពារ​ទឹក​បាន​ដូច​កញ្ចក់​ ហើយ​មាន​តម្លៃ​ថោក​ដូច​ក្រដាស ។

ប្លាស្ទិក​ផ្គុំ​ឡើង​ដោយ​ម៉ូលេគុល​ខ្នាត​ធំ​ហៅ​ថា ប៉ូលីម៊ែរ (Polymer) ដែល​កើត​ពី​ម៉ូលេគុល​ខ្នាត​តូច​ភ្ជាប់​គ្នា​ជា​សរសៃ​វែង​ដូច​ខ្សែ​ច្រវាក់ ។ សរសៃ​ម៉ូលេគុល​ទាង​អស់​នេះ​វេញ​ឆ្វាក់​ចូល​គ្នា ទើប​ធ្វើ​ឲ្យ​ប្លាស្ទិក​មាន​សភាព​រឹង​មាំ​ ហើយ​ទម្រាំ​តែ​ទាញ​សរសៃ​ម៉ូ​លេគុល​នេះ​ចេញ​ពី​គ្នា​បាន គេ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​គួរសម ។ ប្លាស្ទិក​ភាគ​ច្រើន​ចាត់​ទុក​ក្នុង​ប្រភេទ ថឺរម៉ូ​ប្លាស្ទិក (Thermoplastics) ដែល​នៅ​ពេល​ត្រូវ​កម្តៅ​ប្រមាណ ២០០ អង្សា សេ សរសៃ​ម៉ូលេគុល​របស់​វា​នៅ​តែ​គង់​វង្ស​សភាព​ដើម​​ដដែល​ ដោយ​គ្រាន់​តែ​ញែក​ខ្លួន​ឃ្លាត​ចេញ​ពី​គ្នា​ល្មម​តែ​អាច​រំកិល​មក​ត្រួត​គ្នា​បាន ឡើង​វិញ​ម្តង​ទៀត ។ ដូច្នេះ​ហើយ​ទើប​យើង​អាច​នាំ​យក​ប្លាស្ទិក​ប្រភេទ​នេះ​មក​រំលាយ​និង​ចាក់​ពុម្ព​ជា​ថ្មី​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​ជានិច្ច ។ នៅ​ពេល​ប្លាស្ទិក​ត្រជាក់​វា​នឹង​មាន​រូប​រាង​​ថ្មី​ដែល​រឹង​មាំ​ដូច​ដើម​ ។ ចំណែក​ប្លាស្ទិក​ដែល​ត្រូវ​កម្តៅ​ម្តង​ហើយ​តែង​បាត់​បង់​គុណ​សម្បត្តិ​នៃ​ការ​ផ្លាស់​ប្ដូរ​រូប​រាង​នោះ​មិន​អាច​នាំ​យក​មក​រំលាយ​ប្រើប្រាស់​ឡើង​វិញ​ទេ ។ ប្លាស្ទិក​ប្រភេទ​នេះ​ហៅ​ថា ថឺរ​ម៉ូសិតធិង ប្លាស្ទិក (Thermosetting Plastics) ។

យន្ត​ការ​ដែល​ធ្វើ​ឲ្យ​ម៉ូលេ​គុល​ខ្នាត​តូច​មក​បន្ត​ភ្ជាប់​ចូល​គ្នា​រហូត​ដល់​មាន​ខ្នាត​ធំ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ប៉ូលីម៊ែរ​រូប​និយតកម្ម (Polymerization) ឬ​ការ​បង្កើត​ឡើង​នូវ​ ប៉ូលីម៊ែរ​ដែល​មាន​ភាព​ខុស​ប្លែក​គ្នា​ទៅ​តាម​ប្រភេទ​នៃ​ប្លាស្ទិក​ តែ​ក៏​ត្រូវ​ពឹង​ពាក់​ទៅ​លើ​សម្ពាធ​ខ្លាំង​ និង​កាតាលីករ (Catalyst) ឬ​សារធាតុ​បង្ក​ឲ្យ​ឆាប់​កើត​មាន​ប្រតិកម្ម​គីមី ដើម្បី Read more…

ជ្រុង​មួយ​នៃ​ជីវិត​ពិត​របស់​ Hitler (អ៊ីទ្លែរ)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 មតិ ១

ថ្វី​បើ​អ៊ី​ទ្លែរ​លាចាក​លោក​ច្រើន​ឆ្នាំ​មក​ហើយ តែ​ឆាក​ជីវិត​របស់​គាត់​បាន​ក្លាយ​ជា​រឿង​ ដែល​គេ​រើស​យក​មក​និយាយ​ទាំង​ក្នុង​ផ្លូវ​ល្អ​និង​មិន​ល្អ​ ។ លក្ខណៈ​នៃ​ការ​សិត​សក់​សំយុង​គ្រប​ថ្ងាស​ដូច​ណាប៉ូឡេអុង និង​ភ្ជាប់​ពុក​មាត់​មួយ​កញ្ចុំ​ដូច​តារា​កំប្លែង​ពិភព​លោក​ឆាលី ស្ហែបព្លីន (ហ្សាក់​ឡូ) បាន​ក្លាយ​ជា​និមិត្ត​រូប​ នៃ​ភាព​ផ្តាច់​ការ​មួយ​ដ៏​គួរ​ឲ្យ​ញាក់​សាច់ ។

ការ​ពិត​អ៊ីទ្លែរ​ ពុំ​មែន​ជា​ជន​ជាតិ​អាល្លឺ​ម៉ង់​ទេ គាត់​កើត​នៅ​ប្រទេស​ប៉ូឡូញ តែ​មក​ស្វែង​រក​ភ័ព្វ​សំណាង​នៅ​ប្រទេស​អាល្លឺ​ម៉ង់ ដោយ​ចាប់ផ្តើម​អាជីព​ដំបូង​ជា​វិចិត្រ​ករ​គំនូរ​ប្រេង​ ។ ឪពុក​របស់​អ៊ីទ្លែរ​ធ្វើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​ពន្ធ​ដារ ។ កំពូល​បុរស​ផ្តាច់​ការ​នេះ​ពុំ​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ការ​បាន​ចូល​រួម​ច្បាំង​ឲ្យ​ប្រទេស​អាល្លឺ​ម៉ង់​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ហើយ​ប្រទេស​នេះ​ចាញ់​សង្គ្រាម​បាន​ធ្វើឲ្យ​អ៊ីទ្លែរ​ផ្លាស់​ប្ដូរ​ចិត្ត ។ គាត់​បាន​ចាប់​ផ្តើម​ស្អប់​ជន​ជាតិ​ជ្វីហ្វ ព្រោះ​គាត់​យល់​ថា អាល្លឺ​ម៉ង​ចាញ់​សង្រ្គាម​ដោយ​សារ​ត្រូវ​ជន​ជាតិ​ជ្វីហ្វ​លប​ចាក់​ពី​ក្រោយ​ខ្នង ។ ជា​មួយ​គ្នា​នោះ​ដែរ អ៊ីទ្លែរ ក៏​កើតមាន​មហិច្ឆតា​ចង់​ស្ថាន​នា​អាណា​ចក្រ​អាល្លឺ​ម៉ង់​សារ​ជា​ថ្មី​វិញ ទើប​ធ្វើ​ឲ្យ​គាត់​ខិត​ខំ​ប្រមូល​ផ្តុំ​បក្ស​ពួក បង្កើត​ជា​គណបក្ស​ណាហ្ស៊ី​អ៊ីទ្លែរ​ឡើង ហើយ​ខិត​ខំ​ហ្វឹក​ហាត់​ទេព​កោសល្យ​ខ្លួន​ឯង​ ជា​ពិសេស​ក្នុង​ផ្នែក​និយាយ ។ អ៊ីទ្លែរ អាច​និយាយ​ឲ្យ​អ្នក​ស្តាប់​អណ្ដែត​​​អណ្ដូង​តាម​ដូច​ត្រូវ​មន្ត​សណ្តំ ។ ពាក្យ​សម្តី​របស់​គាត់​ក្តៅ​រោល​រាល​ដូច​អគ្គី ។ មហិច្ឆតា​របស់​គាត់​បាន​ទទួល​ជោគជ័យ​យ៉ាង​ល្អ ក្នុង​ដំណាក់​កាល​ដំបូង​ដោយ​អាច​រំដោះ​ប្រទេស​អាល្លឺ​ម៉ង់​ពី​បរាជ័យ ឲ្យ​ងើប​ឈរ​ឡើង​វិញ​ជា​ថ្មី ។ ប៉ុន្តែ​ដោយ​សារ​ស្រេក​ឃ្លាន​ចង់​គ្រប់​គ្រង​ពិភព​លោក​ធ្វើ​ឲ្យ​អាណា​ចក្រ​រ៉ែស៍​ទី៣ និង​បក្ស​ពួក​របស់​គាត់​ត្រូវ​រលំ​រលាយ​យ៉ាង​ជូរ​ចត់ ។ ឆាក​ជីវិត​ចុង​ក្រោយ​មុន​ពេល​ធ្វើ​អត្ត​ឃាត​ អ៊ីទ្លែរ​ត្រូវ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​ជំងឺ​ក្រពះ ។

ឆាក​ជីវិត​របស់​អ៊ីទ្លែរ​ ត្រូវ​ប្រវត្តិសាស្ត្រ​ពិភព​លោក​លាត​ត្រដាង​ច្រើន​ណាស់​មក​ហើយ តែ​អ្នក​ប្រហែល​ជា​ពុំ​បាន​ដឹង​នូវ​អាថ៌​កំបាំង​ខ្លះ​ នៃ​ជីវិត​របស់​កំពូល​ជន​ផ្តាច់​ការ​នេះ​ទេ ។ តើ​មាន​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ីទ្លែរ​ក្លាយ​ជា​ជន​ពោរពេញ​ដោយ​មហិច្ឆតា​យ៉ាង​លីលា​បែប​នេះ? ជំហាន​ចាប់​ផ្ដើម​ដែល​នាំ​ឲ្យ​ជីវិត​អ៊ីទ្លែរ​ផ្លាស់​ប្តូរ​គឺ​ស្រ្តី ។ ជីវិត​របស់ ​អ៊ីទ្លែរ​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ជា​ច្រើន​នាក់ ហើយ​ស្ត្រី​ដែល​ពាក់​ព័ន្ធ​ជា​មួយ​អ៊ីទ្លែរ​ទាំង​អស់​សុទ្ធ​សឹង​តែ​ជួប​ប្រទះ​នូវ​ហេតុ​អកុសល​ទាំង​អស់ ។ ម្តាយ​របស់​អ៊ីទ្លែរ​ ឈ្មោះ​ក្លារ៉ា មាន​កូន​ទាំង​អស់​ ៧នាក់ ដោយ​កូន​៤នាក់​ស្លាប់​តាំង​ពី​នៅ​តូចៗ ហើយ​កូន​ម្នាក់​ទៀត​ល្ងី​ល្ងើ​មិន​ពេញ​លក្ខណៈ​រហូត​ត្រូវលាក់​លៀម​មិនឲ្យ​គេ​ឃើញ ។ ការ​រៀប​ការ​របស់​ម្តាយ​អ៊ីទ្លែរ​ មិន​បាន​ពេញ​មុខ​ពេញ​មាត់​តាម​ប្រពៃ​នោះ​ទេ រហូត​ដល់​សម្តេច​​ប៉ាប​ត្រូវ​លោះ​បាប​ឲ្យ​ម្តាយ​របស់​អ៊ីទ្លែរ ដោយ​ផ្ទាល់​ខ្លួន​ទៀត​ផង ។ ​អាពាហ៍ពិពាហ៍​របស់​ម្តាយ​អ៊ីទ្លែរ​ ជា​មួយ​នឹង​សាច់​ញាតិ​ជិត​ស្និទ្ធ​ ធ្វើ​ឲ្យ​អ៊ីទ្លែរ​បារម្ភ​ខ្លាច​ឈាម​របស់​គាត់​មិនបរិសុទ្ធ ។ ដូច្នេះ​ហើយ​ ទើប​គាត់​ត្រូវ​ប្រើ​ឈ្លើង​ និង​វិធី​ដទៃ​ទៀត​ ដើម្បី​បឺត​ឈាម​ចេញ​ ។ យាយ​របស់​ហ៊ីទ្លែរ​ (ម្តាយ​ខាង​ឪពុក) ឈ្មោះ​អែន​ណា ម៉ារៀ​ គឺ​ជា​ស្រី​បម្រើ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ជ្វីហ្វ ហើយ​ខូច​ខ្លួន​ញឹក​ញាប់​ជា​មួយ​កូន​ប្រុស​ម្ចាស់​ផ្ទះ ។ យាយ​របស់​អ៊ីទ្លែរ​ពុំ​បាន​រៀប​ការ​ទេ តែ​ក៏​បាន​សម្រាល​កូន​ប្រុស​ដែល​ជា​ឪពុក​របស់​អ៊ីទ្លែរ​ ឈ្មោះ​អាឡូអ៊ីស ។

នៅ​ពេល​ដែល​ទាហាន​សូវៀត​ សម្រុក​ចូល​ទៅ​រក​សាក​សព​របស់​អ៊ីទ្លែរ ដែល​បាន​សម្លាប់​ខ្លន​រួម​ជាមួយ​បក្ស​ពួក​នោះ គ្រូ​ពេទ្យ​ជន​ជាតិ​សូវៀត​បាន​ពិនិត្យ​សាក​សព​ និងរាយ​ការណ៍ថា “ពង​ស្វាស​អ៊ីទ្លែរ​ ដែល​ត្រូវ​ភ្លើង​រោល​ តែ​គង់​វង្ស​សាក​ភាព​យ៉ាង​ល្អ​នោះ មាន​តែ​គ្រប់​ពង​ខាង​ស្តាំ​ប៉ុណ្ណោះ ឯ​គ្រាប់​ខាង​ឆ្វេង​រក​ពុំ​ឃើញ​នោះ​ទេ” ។ នេះ​ជា​ការ​រក​ឃើញ​អាថ៌​កំបាំង​មួយ​ទៀត​ដែល​ថា​អ៊ីទ្លែរ​កើត​មក​មាន​ពង​ស្វាស​តែ​ម្ខាង​តែ​ប៉ុណ្ណោះ ៕

សូម​មើល​ផង​ដែរ៖

តើ​រាល់ថ្ងៃនេះប្រជាជន​​ខ្មែរ​កំពុង​តែ​សម្លាប់ប្រជាជន​​ខ្មែរ​គ្នា​ឯងមែនទេ?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

កាល​ពីមុន​ខ្មែរ​យើង​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិត​ខាង ដោយ​បន្លែ​ផ្លែឈើ​ទាំង​នោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​​កម្ពុជា​យ៉ាង​ខ្លាំង ។ ដោយ​ឡែក​ការ​ដាំដុះ​ផលិត​ផល​ខ្មែរ​ គឺ​និយម​ដាំ​ទៅ​តាម​ធម្មជាតិ​មិន​ប្រើប្រាស់​ជីគីមី​នោះ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គេ​បង្រៀន​ខ្មែរ​យើង​ឱ្យ​ចេះ​ប្រើប្រាស់​ថ្នាំ​គីមី​នេះ​ហើយ គឺ​ថា​ប្រើប្រាស់​ស្ទើរគ្រប់​មុខ មិន​ថា​ក្នុង​ ​បន្លែ​ ត្រី សាច់ ចំណីអាហារ​ នោះ​ទេ គឺ​សុទ្ធ​តែ​គីមី​ទាំង​អស់ គេ​កំពុង​បង្រៀន​ឱ្យ​ខ្មែរ​សម្លាប់​ខ្មែរ​គ្នាឯង? សង្គម​យើង​បច្ចុប្បន្ន​នេះ​ គឺ​គិត​ពី​បញ្ហា​សុវត្ថិ​ភាព​សង្គម​ច្រើន​ដូច​ជា​​ ឃាត​កម្ម​ លួច​​ ឆក់​ ​ប្លន់ ​និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ជា​ដើម​ ។ ​តែ​មនុស្ស​​មួយ​​ចំនួន​មាន​ការ​ព្រួយ​​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ អាហារ​​ផង​ដែរ​ ពេល​ខ្លះ​បាន​​​ត្រឹម​តែ​​រអ៊ូថា​​​អាហារ​ឥឡូវ​សុទ្ធ​តែ​ជាតិ​គី​មី​​ដែល​ជា ​អាវុធ​សម្លាប់​មនុស្ស​​ តែ​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចៀស​ឲ្យ​ផុត​​ ។​​

សារធាតុ​គីមី​មួយ​ចំនួន​​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​វិស័យ​កសិកម្ម​នៅ​តែ​មាន​ការ​ប្រើប្រាស់​ពី​សំណាក់​ប្រជា​កសិករ​ខ្មែរ​យ៉ាង​ច្រើន​ ។ យើង​ក៏​ឃើញ​មាន​សារធាតុ​គីមី​មួយ​ចំនួន​ត្រូវ​បាន​ប្រើ​ប្រាស់​ដាក់​នៅ​ក្នុង​អាហារ ។ សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​ដូចជា​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​តែ​មាន​ការ​ប្រើប្រាស់​ និង​នាំ​ចូល​យក​មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ ។ នៅ​ក្នុង​អាហារ​ត្រូវ​បាន​​គេ​​រក​ឃើញ​​មាន​​សារធាតុ​​គីមី​​ដែល​​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ជាច្រើន​​ប្រភេទ ដូច​ជា​សារធាតុ​​ ប៉ូ​​រ៉ាក់​ដឺ​សូ​ដ្យូ​ម ឬ​គេ​​ហៅ​​ថា​​ទឹក​អន្សា ថ្នាំ​​បាញ់​​សម្លាប់​សត្វ​ល្អិត​​ផ្សេងៗ អ៊ី​ដ្រូ​​ស៊ុល​​​ហ្វ៊ី​ត ដឺ​សូ​ដ្យូ​ម ដែល​​គេ​ស្គាល់​​ថា ម្សៅ​ស អាស៊ី​ត​ស៊ុល​​​​​ហ្វួ​​រិច អាស៊ីត​​បង់​​ហ្សូ​​អ៊ិច មីក្រូ និង​ល័​ក្ខ ជាដើម ។ សារធាតុ​​ទាំង​អស់​​នោះ​​​ត្រូវ​​បាន​គេ​​ប្រើប្រាស់​​ដើម្បី​​រក្សា​​ឱ្យ​​អាហារ​​មាន​ភាព​ស្រស់ ទុក​​បាន​​យូរ មាន​​សោ​ភ័ណ្ឌ​​ភាព ប៉ុន្តែ​​វា​​ធ្វើ​ឱ្យ​​មនុស្ស​​ខូច​សុខភាព​ ​ដូចជា​​បណ្តាល​ឱ្យ​​កើត​​ជំងឺ​​តំរង​​នោម រលាក​​បំពង់​រំលាយ​​អាហារ ជំងឺ​​វិលមុខ ហ៊ឹង​ត្រចៀក រវើ​​រវាយ ក្អួត ដង្ហើម​​ញាប់ ដង្ហក់ ឈឺ​ក្រពះ រាគ ជាដើម ។

ឧទាហរណ៍៖

១. ការ​បញ្ចូល​ជាតិ​គីមី​ទៅ​ក្នុង​រុក្ខ​ជាតិ​​ និង​សត្វ​​ដើម្បី​ឲ្យ​ឆាប់​ធំ​ធាត់៖​ យើង​ឃើញ​ហើយ​ថា​​ចេក​ពង​មាន់​កាល​ពី​មុន​ធំ​ប៉ុន​មេ​ដៃ​ តែ​​ឥឡូវ​ប៉ុន​កដៃ​ ឯ​ឪឡឹក​វិញ​ក៏​ក្រហម​ច្រាល​ ហើយ​ផ្អែម​ដូច​ស្ករ​អ៊ីចឹង​។​​ មាន​បន្លែ ​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​​ក៏​ដូច​គ្នា​ដែរ​ ដូច​ជា​ត្រសក់​ ត្រឡាច​ ឬ​ខ្នុរ​ជា​ដើម​ ។​ ចំណែក​ឯ​សត្វ​មាន់​វិញ​ចិញ្ចឹមតែ​៣​ខែ​គឺ​បាន​លក់ ​ហើយ​ធំ​ៗ​ទៀត​ ជ្រូក​ក៏​ធំ​ៗ​ដូច​គ្នា​ដែរ​ ។

២. សាច់​សត្វ​ បន្លែ​ផ្លែ​ឈើ​ដែល​ដាក់​ជាតិ​គី​មី​ហ្វក​ម៉ុល​ធ្វើ​ឲ្យ​ស​ស្អាត រក្សា​ទុក​បាន​យូរ​​ និង​ការ​ផលិត​​វេច​ខ្ចប់៖​​ បើ​មាន​ពេល​យើង​​ដើរ​លេង​ផ្សារ​ម្តង​មើល​ ថា​តើ​មាន​អ្វី​ខ្លះ​ដែល​កើត​ឡើង​នៅ​លើ​របស់​ដែល​យើង​នឹង​ទិញ​ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ដាក់​ថ្នាំ​ស្ទើរ​តែ​​ទាំង​អស់​​ ​ដូច​ជា​ សាច់​ ប្រហុក​ ត្រី​​ងៀត​​ ស្ករ ​ស​ក្បុស​​ដែល​ធ្លាប់​តែ​រុយ​​ទុំ​ ឥឡូវ​រុយ​ខ្ពើម​ទុំ​ផង​ ។ ​ត្រយូង​ចេក​ដែល​ធ្លាប់​តែ​បន្ទាប់​ពី​ហាន់​​ភ្លាម​មិន​ទាន់​ផង​គឺ​ចេញ​ជ័រ​ ខ្មៅ​រោល ​ឥឡូវ​នេះ​សស្គុស​។ ​បើ​និយាយ​ពី​តៅហ៊ូ ​តៅគ័រ​ ទឹកត្រី​ ទឹក​ស៊ីវអ៊ីវ​ ទឹក​ប៉េង​ប៉ោះ ​ទឹក​ម្ទេ​ស​​វិញ​ មិន​ដឹង​ជា​ឆ្លង​កា​ត់​ការ​​ត្រួត​ពិនិត្យ​បទ​ដ្ឋាន​ត្រឹម​ត្រូវ​ទេ ។

បើ​សិន​ជា​គ្មាន​វិធាន​ការ​នោះ​ទេ មិន​យូរ​មិនឆាប់​ខ្មែរ​ស្លាប់​ដាច់​ពូជ​អស់​ហើយ!!??

វត្តមាន​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ គឺជា​ក្តី​បារម្ភ​ជា​ទូទៅ​ និង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ ​ការ​ខ្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធភាព​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បរិភោគ​​អាហារ​ដែល​មាន​សារធាតុ​គីមី​ជា​រៀង​រាល់ថ្ងៃ។ ​ជារឿយៗ ​គេតែង​ឃើញ​ភ្នាក់ងារ​​កាំកុងត្រូល​ចុះ​ពិនិត្យ​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា ​ប៉ុន្តែ ​វត្តមាន​ម្តងម្កាល​របស់​ពួកគេ​មិន​អាច​ទប់​ស្កាត់​សារធាតុ​គ្រោះថ្នាក់​នេះ​បាន​ឡើយ ។ ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ប្រឈម​មុខ​​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​នៅ​ពេល​អនាគត​ជា​ពិសេស​ជំងឺ​មហារីក​តែម្តង​នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​​នោះ​ពូន​ផ្តុំ​គ្នា​ជា​រៀង​រាល់ថ្ងៃ។​ ល្មម​បញ្ឈប់​បាន​ហើយ​ខ្មែរ​អឺយ​ខ្មែរ​!!! :(

សូម​មើល​ផង​ដែរ៖ តើ​គួរ​បញ្ឃប់​ការ​ស្មូត​ក្នុង​ពិធី​បុណ្យ​សព​ដែរ​ឬទេ?

តាមដាន

Get every new post delivered to your Inbox.

Join 123 other followers