បានដាក់ប្រកាសនៅ ថ្ងៃទី 7 ខែឧសភា ឆ្នាំ 2012
Lundi Lay
ទ្រពសម្បត្តិរបស់ប្រទេសនីមួយៗគឺកំណត់ដោយ GDP (Gross Domestic Product) គឺមិនមែនកំណត់ទៅលើចំណូលដែលទទួលបានពីផលិតកម្មនោះទេ ។ GDP គឺគិតទៅលើតម្លៃនៃផលិតផលសរុប ហើយនិងក្របខណ្ឌសេវាផលិតកម្មនៃប្រទេស ដូច្នេះផលិតផលច្រើន និងសេវាកម្មច្រើនដែលប្រទេសមួយបានផលិតកើនឡើងនោះវានិងក្លាយជា GDP (ចំណូលប្រចាំឆ្នាំសរុបជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅក្នុងប្រទេសនោះ) ។
ឥឡូវនេះអ្នកទាំងអស់គ្នាច្បាស់ជាកំពុងឆ្ងល់ថាតើប្រទេសណាមួយដែលមានភោគទ្រព្យស្តុកស្តម្ភជាងគេនៅក្នុងចំណោមបណ្តាប្រទេសទាំងអស់លើសាកលលោកយើងនេះ? សូមមើលប្រកាសខាងក្រោមនេះដែលនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីពត៌មានខ្លះអំពី ប្រទេសដែលមានជាងគេចំនួន ១០ ដែលផ្នែកទៅលើចំណូលប្រចាំឆ្នាំ ដែលគេហៅថា GDP ។
១. ប្រទេស កាតា (Qatar)
ពីរបីទសវត្សរ៍មុនប្រទេសកាតាគឺស្ថិតក្នុងចំណោមប្រទេសដែលក្រីក្រជាងគេ ហើយស្ថិតក្នុងតារាងប្រទេសក្រីក្របំផុតលើពិភពលោកផងដែរ ។ ទោះបីជាយ៉ាងនេះក៏ដោយ បើយោតាមការស្រាវជ្រាវនៃតម្លៃប្រេងកាត និងឧស្ម័ន និងប្រេងសាំងដែលបានរកឃើញនោះអាចធ្វើឲ្យប្រទេសមួយនេះមានកំណើនសេដ្ឋកិច្ចដើរយ៉ាងលឿន ។ កម្រិត GDP ខ្ពស់អាចកើនឡើងដល់ទៅ ៨៨,២២២ដុល្លារ ក្នុងប្រជាជនម្នាក់ៗ ហើយប្រជាជនដែលរស់នៅក្នុងប្រទេសនេះពុំចាំបាច់បង់ពន្ធនោះទេ វាអាចធ្វើឲ្យប្រទេសនេះមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនជាទីបំផុត ។ Read more…
0.000000
0.000000
Like this: ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2012
Lundi Lay
ក្ក្នុងពេលបច្ចុប្បន្នប្រទេសទាំងអស់នៅលើពិភពលោកយើងនេះសុទ្ធតែមានអំពើពុករលួយទាំងអស់ គឺប្រទេសខ្លះពុករលួយតិចតួច ប្រទេសខ្លះទៀតពុករលួយមានកម្រិតខ្លាំង ។ ប្រទេសដែលមានអំពើពុករលួយខ្លាំងអាចបណ្តាលឲ្យប្រទេសនោះឈានទៅរកឱនភាពសេដ្ឋកិច្ច អស្ថេរភាពសង្គម ហើយបណ្តាលឲ្យប្រទេសនោះធា្លក់ចូលទៅក្នុងភាពក្រីក្រ ។ ក្នុងប្រកាសនេះអ្នកទាំងអស់គ្នានឹងបានដឹងអំពីប្រទេសចំនួន ១០ ដែលមានអំពីពុករលួយខ្លាំងជាងគេបំផុតនៅលើពិភពលោក ដែលផ្នែកទៅលើរបាយការរបស់ Transparency International ។
Transparecy International គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ (ជាអង្គការសង្គមស៊ីវិលសាកលមួយដែលដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ) ។ គេប្រើ CPI (Corruption Perception Index) ដើម្បីរាប់ចំណាត់ថ្នាក់នៃប្រទេសផ្សេងៗដែលមានអំពើពុករលួយ ហើយទិន្ន័យដែលគេស្រង់បានពីការសង្កេតការណ៍នោះគឺត្រូវយកមកកម្រិតឥទិ្ធពលនៃការពុករលួយសម្រាប់ប្រទេសនីមួយៗ ។
១. ប្រទេសសូម៉ាលី
សូម៉ាលី គឺជាប្រទេសដែលកំពុងប្រឈមជាមួយការអត់ឃ្លានយ៉ាងខ្លាំង ។ អាកាសធាតុរាំងស្ងួតគឺកំពុងតែញាំញីប្រទេសនេះយ៉ាងយូរ តាមការប៉ាន់ប្រមាណប្រជាជនច្រើនជាង 1 ភាគ ៣ នៃប្រជាជនសរុបរបស់ប្រទេសនេះគឺអាស្រ័យទៅលើស្បៀងអាហារជំនួយដើម្បីរស់ ។ រយៈពេល ២០ឆ្នាំមុនប្រទេសនេះគ្មានអ្នកដឹកនាំទៀងទាត់នោះទេ ដែលបណ្តាយឲ្យប្រទេសនេះឈានទៅរកស្ថានភាពសេដ្ឋកិច្ចដើរថយក្រោយ និងឈានទៅរកសភាពក្រីក្របំផុតនៅលើពិភពលោក ។ CPI បានចាត់ចំណាត់ថ្នាក់ខ្ពស់ចំពោះប្រទេស សូម៉ាលី ថាជាប្រទេសពុករលួយលេខ ១ ។ Read more…
0.000000
0.000000
Like this: ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែមេសា ឆ្នាំ 2012
Lundi Lay
ចាប់តាំងពីមានការរកឃើញវិធីសំយោគប្លាស្ទិកនៅចុងសតវត្សរ៍ទី ១៩ មក នាំឲ្យមានបដិវត្តន៍វត្ថុប្រើប្រាស់ទូទាំងពិភពលោកតែម្តង ។ សព្វថ្ងៃនេះប្រដាប់ប្រដាក្មេងលេងភាគច្រើនឧបករណ៍កីឡា និងសម្ភារៈប្រើប្រាស់ផ្សេងៗសុទ្ធសឹងតែមានគ្រឿងផ្សំពីប្លាស្ទិកភាគច្រើនទេ ព្រោះប្លាស្ទិកអាចនាំមករំលាយចាក់ពុម្ពធ្វើជារូបផ្សេងៗបានលឿននិងងាយស្រួល ព្រមទាំងមានតម្លៃថោក ។ ប្លាស្ទិកមានគុណសម្បត្តិមិនរលាយក្នុងទឹក និងមិនពុករិចរឹល ទើបស័ក្តិសមយកមកប្រើជាវត្ថុប្រើប្រាស់ក្រៅផ្ទះជាទីបំផុត ដូចជាទុយោ ទឹកបង្កប់ក្នុងដី ឬ ផើងផ្កាជាដើម ។
ប្រសិនបើយើងបោះចោលឧបករណ៍ប្រើប្រាស់ដែលជាប្លាស្ទិកទាំងអស់ចេញពីក្នុងផ្ទះ យើងប្រហែលជានៅសល់របស់ក្នុងផ្ទះមិនច្រើនមុខទេ ។ យើងប្រហែលជាមិនសល់កម្រាលព្រំ ទូរស័ព្ទ ទូរទស្សន៍ ឬកុំព្យូទ័រឡើយ ។ អ្នកសាកគិតទៅមើលមានឧបករណ៍អ្វីខ្លះដែលផលិតពីប្លាស្ទិក ដូចជាប័ណ្ណក្រេឌីត ព្រិលសិប្បនិម្មិត ឬសូម្បីតែក្រដាសប្រាក់ដែលមានប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីសព្វថ្ងៃនេះ ។
ពាក្យថា “ប្លាស្ទិក” សំដៅដល់វត្ថុដែលមនុស្សសំយោគចេញពីវត្ថុធាតុដើមពីរប្រភេទគឺ កាបួន និង អ៊ីដ្រូសែន ហើយនៅពេលគេបន្ថែមសារធាតុពិសេសអ្វីម្យ៉ាងចូលទៅទៀត នឹងធ្វើឲ្យប្លាស្ទិកមានគុណសម្បត្តិពិសេសផ្សេងៗទៀត ដូចជាជាប់រឹង ធន់នឹងកម្តៅ រអិល រលោង និងអាចយឺតយារបាន ។ យើងអាចសំយោគផលិតប្លាស្ទិកប្រភេទផ្សេងៗបានជាច្រើនអនេក ដោយការបន្ថែមសារធាតុគីមីផ្សេងៗក្នុងអត្រានិងកម្មវិធីផ្សេងៗពីគ្នា ។ អ្នកវិទ្យាសាស្រ្តក៏កំពុងព្យាយាមអភិវឌ្ឍន៍ប្លាស្ទិកឲ្យកាន់តែមានគុណសម្បត្តិល្អប្រសើរឡើងថែមទៀត ដូចជារឹងមាំស្មើដែកថែបអាចការពារទឹកបានដូចកញ្ចក់ ហើយមានតម្លៃថោកដូចក្រដាស ។
ប្លាស្ទិកផ្គុំឡើងដោយម៉ូលេគុលខ្នាតធំហៅថា ប៉ូលីម៊ែរ (Polymer ) ដែលកើតពីម៉ូលេគុលខ្នាតតូចភ្ជាប់គ្នាជាសរសៃវែងដូចខ្សែច្រវាក់ ។ សរសៃម៉ូលេគុលទាងអស់នេះវេញឆ្វាក់ចូលគ្នា ទើបធ្វើឲ្យប្លាស្ទិកមានសភាពរឹងមាំ ហើយទម្រាំតែទាញសរសៃម៉ូលេគុលនេះចេញពីគ្នាបាន គេត្រូវប្រើកម្លាំងខ្លាំងគួរសម ។ ប្លាស្ទិកភាគច្រើនចាត់ទុកក្នុងប្រភេទ ថឺរម៉ូប្លាស្ទិក (Thermoplastics ) ដែលនៅពេលត្រូវកម្តៅប្រមាណ ២០០ អង្សា សេ សរសៃម៉ូលេគុលរបស់វានៅតែគង់វង្សសភាពដើមដដែល ដោយគ្រាន់តែញែកខ្លួនឃ្លាតចេញពីគ្នាល្មមតែអាចរំកិលមកត្រួតគ្នាបាន ឡើងវិញម្តងទៀត ។ ដូច្នេះហើយទើបយើងអាចនាំយកប្លាស្ទិកប្រភេទនេះមករំលាយនិងចាក់ពុម្ពជាថ្មីឡើងវិញម្តងហើយម្តងទៀតជានិច្ច ។ នៅពេលប្លាស្ទិកត្រជាក់វានឹងមានរូបរាងថ្មីដែលរឹងមាំដូចដើម ។ ចំណែកប្លាស្ទិកដែលត្រូវកម្តៅម្តងហើយតែងបាត់បង់គុណសម្បត្តិនៃការផ្លាស់ប្ដូររូបរាងនោះមិនអាចនាំយកមករំលាយប្រើប្រាស់ឡើងវិញទេ ។ ប្លាស្ទិកប្រភេទនេះហៅថា ថឺរម៉ូសិតធិង ប្លាស្ទិក (Thermosetting Plastics ) ។
យន្តការដែលធ្វើឲ្យម៉ូលេគុលខ្នាតតូចមកបន្តភ្ជាប់ចូលគ្នារហូតដល់មានខ្នាតធំនេះត្រូវបានគេហៅថា ប៉ូលីម៊ែររូបនិយតកម្ម (Polymerization ) ឬការបង្កើតឡើងនូវ ប៉ូលីម៊ែរដែលមានភាពខុសប្លែកគ្នាទៅតាមប្រភេទនៃប្លាស្ទិក តែក៏ត្រូវពឹងពាក់ទៅលើសម្ពាធខ្លាំង និងកាតាលីករ (Catalyst ) ឬសារធាតុបង្កឲ្យឆាប់កើតមានប្រតិកម្មគីមី ដើម្បី Read more…
0.000000
0.000000
Like this: Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 17 ខែមេសា ឆ្នាំ 2012
Lundi Lay
ថ្វីបើអ៊ីទ្លែរលាចាកលោកច្រើនឆ្នាំមកហើយ តែឆាកជីវិតរបស់គាត់បានក្លាយជារឿង ដែលគេរើសយកមកនិយាយទាំងក្នុងផ្លូវល្អនិងមិនល្អ ។ លក្ខណៈនៃការសិតសក់សំយុងគ្របថ្ងាសដូចណាប៉ូឡេអុង និងភ្ជាប់ពុកមាត់មួយកញ្ចុំដូចតារាកំប្លែងពិភពលោកឆាលី ស្ហែបព្លីន (ហ្សាក់ឡូ) បានក្លាយជានិមិត្តរូប នៃភាពផ្តាច់ការមួយដ៏គួរឲ្យញាក់សាច់ ។
ការពិតអ៊ីទ្លែរ ពុំមែនជាជនជាតិអាល្លឺម៉ង់ទេ គាត់កើតនៅប្រទេសប៉ូឡូញ តែមកស្វែងរកភ័ព្វសំណាងនៅប្រទេសអាល្លឺម៉ង់ ដោយចាប់ផ្តើមអាជីពដំបូងជាវិចិត្រករគំនូរប្រេង ។ ឪពុករបស់អ៊ីទ្លែរធ្វើការនៅក្នុងនាយកដ្ឋានពន្ធដារ ។ កំពូលបុរសផ្តាច់ការនេះពុំធ្លាប់មានបំណងចង់ធ្វើនយោបាយទេ ប៉ុន្តែការបានចូលរួមច្បាំងឲ្យប្រទេសអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ ហើយប្រទេសនេះចាញ់សង្គ្រាមបានធ្វើឲ្យអ៊ីទ្លែរផ្លាស់ប្ដូរចិត្ត ។ គាត់បានចាប់ផ្តើមស្អប់ជនជាតិជ្វីហ្វ ព្រោះគាត់យល់ថា អាល្លឺម៉ងចាញ់សង្រ្គាមដោយសារត្រូវជនជាតិជ្វីហ្វលបចាក់ពីក្រោយខ្នង ។ ជាមួយគ្នានោះដែរ អ៊ីទ្លែរ ក៏កើតមានមហិច្ឆតាចង់ស្ថាននាអាណាចក្រអាល្លឺម៉ង់សារជាថ្មីវិញ ទើបធ្វើឲ្យគាត់ខិតខំប្រមូលផ្តុំបក្សពួក បង្កើតជាគណបក្សណាហ្ស៊ីអ៊ីទ្លែរឡើង ហើយខិតខំហ្វឹកហាត់ទេពកោសល្យខ្លួនឯង ជាពិសេសក្នុងផ្នែកនិយាយ ។ អ៊ីទ្លែរ អាចនិយាយឲ្យអ្នកស្តាប់អណ្ដែតអណ្ដូងតាមដូចត្រូវមន្តសណ្តំ ។ ពាក្យសម្តីរបស់គាត់ក្តៅរោលរាលដូចអគ្គី ។ មហិច្ឆតារបស់គាត់បានទទួលជោគជ័យយ៉ាងល្អ ក្នុងដំណាក់កាលដំបូងដោយអាចរំដោះប្រទេសអាល្លឺម៉ង់ពីបរាជ័យ ឲ្យងើបឈរឡើងវិញជាថ្មី ។ ប៉ុន្តែដោយសារស្រេកឃ្លានចង់គ្រប់គ្រងពិភពលោកធ្វើឲ្យអាណាចក្ររ៉ែស៍ទី៣ និងបក្សពួករបស់គាត់ត្រូវរលំរលាយយ៉ាងជូរចត់ ។ ឆាកជីវិតចុងក្រោយមុនពេលធ្វើអត្តឃាត អ៊ីទ្លែរត្រូវរងទុក្ខលំបាកជាមួយនឹងជំងឺក្រពះ ។
ឆាកជីវិតរបស់អ៊ីទ្លែរ ត្រូវប្រវត្តិសាស្ត្រពិភពលោកលាតត្រដាងច្រើនណាស់មកហើយ តែអ្នកប្រហែលជាពុំបានដឹងនូវអាថ៌កំបាំងខ្លះ នៃជីវិតរបស់កំពូលជនផ្តាច់ការនេះទេ ។ តើមានអ្វីទៅដែលធ្វើឲ្យអ៊ីទ្លែរក្លាយជាជនពោរពេញដោយមហិច្ឆតាយ៉ាងលីលាបែបនេះ? ជំហានចាប់ផ្ដើមដែលនាំឲ្យជីវិតអ៊ីទ្លែរផ្លាស់ប្តូរគឺស្រ្តី ។ ជីវិតរបស់ អ៊ីទ្លែរ មានការពាក់ព័ន្ធនឹងស្រ្តីជាច្រើននាក់ ហើយស្ត្រីដែលពាក់ព័ន្ធជាមួយអ៊ីទ្លែរទាំងអស់សុទ្ធសឹងតែជួបប្រទះនូវហេតុអកុសលទាំងអស់ ។ ម្តាយរបស់អ៊ីទ្លែរ ឈ្មោះក្លារ៉ា មានកូនទាំងអស់ ៧នាក់ ដោយកូន៤នាក់ស្លាប់តាំងពីនៅតូចៗ ហើយកូនម្នាក់ទៀតល្ងីល្ងើមិនពេញលក្ខណៈរហូតត្រូវលាក់លៀមមិនឲ្យគេឃើញ ។ ការរៀបការរបស់ម្តាយអ៊ីទ្លែរ មិនបានពេញមុខពេញមាត់តាមប្រពៃនោះទេ រហូតដល់សម្តេចប៉ាបត្រូវលោះបាបឲ្យម្តាយរបស់អ៊ីទ្លែរ ដោយផ្ទាល់ខ្លួនទៀតផង ។ អាពាហ៍ពិពាហ៍របស់ម្តាយអ៊ីទ្លែរ ជាមួយនឹងសាច់ញាតិជិតស្និទ្ធ ធ្វើឲ្យអ៊ីទ្លែរបារម្ភខ្លាចឈាមរបស់គាត់មិនបរិសុទ្ធ ។ ដូច្នេះហើយ ទើបគាត់ត្រូវប្រើឈ្លើង និងវិធីដទៃទៀត ដើម្បីបឺតឈាមចេញ ។ យាយរបស់ហ៊ីទ្លែរ (ម្តាយខាងឪពុក) ឈ្មោះអែនណា ម៉ារៀ គឺជាស្រីបម្រើក្នុងផ្ទះរបស់ជនជាតិជ្វីហ្វ ហើយខូចខ្លួនញឹកញាប់ជាមួយកូនប្រុសម្ចាស់ផ្ទះ ។ យាយរបស់អ៊ីទ្លែរពុំបានរៀបការទេ តែក៏បានសម្រាលកូនប្រុសដែលជាឪពុករបស់អ៊ីទ្លែរ ឈ្មោះអាឡូអ៊ីស ។
នៅពេលដែលទាហានសូវៀត សម្រុកចូលទៅរកសាកសពរបស់អ៊ីទ្លែរ ដែលបានសម្លាប់ខ្លនរួមជាមួយបក្សពួកនោះ គ្រូពេទ្យជនជាតិសូវៀតបានពិនិត្យសាកសព និងរាយការណ៍ថា “ពងស្វាសអ៊ីទ្លែរ ដែលត្រូវភ្លើងរោល តែគង់វង្សសាកភាពយ៉ាងល្អនោះ មានតែគ្រប់ពងខាងស្តាំប៉ុណ្ណោះ ឯគ្រាប់ខាងឆ្វេងរកពុំឃើញនោះទេ” ។ នេះជាការរកឃើញអាថ៌កំបាំងមួយទៀតដែលថាអ៊ីទ្លែរកើតមកមានពងស្វាសតែម្ខាងតែប៉ុណ្ណោះ ៕
សូមមើលផងដែរ៖
0.000000
0.000000
Like this: 3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 22 ខែមីនា ឆ្នាំ 2012
Lundi Lay
VIDEO
បន្ទាប់ពីបានចាប់ខ្លួនអស់រយៈពេលប្រហែលជាប្រាំមួយសប្តាហ៍មកហើយដោយអាជ្ញាធររបស់ប្រទេស ញ៉ូវស្សេឡែន មក លោក Kim Dotcom ដែលជាម្ចាស់វែបសាយ Megaupload ដែលមានសញ្ជាតិ អាឡឺម៉ង បានអនុញ្ញាតឲ្យទូរទស្សន៍មួយក្នុងប្រទេសនោះធ្វើការសម្ភាសន៍ជាលើកដំបូង ។ លោកត្រូវបានធានាឲ្យនៅក្រៅការឃុំឃាំង ជាបណ្តោះអាសន្ន បាននិយាយថាគាត់នឹងប្តេជ្ញាប្រយុទ្ធជាមួយការដាក់ទោសលើរូបគាត់រហូតដល់ទីបំផុតក្នុងការកាត់ទោសដ៏អយុត្តិធម៌មួយនេះ ។
វែបសាយ Megaupload របស់លោក ដែលជាវែបសាយធំជាងគេបង្អស់សម្រាប់ការទាញយកឯកសារផ្សេងៗនៅលើប្រព័ន្ធអ៊ីនធ័រណិត ដែលត្រូវបានភ្នាក់ងារប៉ូលីស FBI របស់សហរដ្ឋអាមេរិកបិទកាលពីពាក់កណ្តាល ខែ មករា កន្លងមក ដោយចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ អំពីការលួចចម្លងនូវកម្មសិទ្ធបញ្ញាខុសច្បាប់ផ្សេងៗ ។ “ប្រៀបបីដូចជារស់នៅក្នុងសុបិន្តដ៏អាក្រក់មួយ” នេះជាឃ្លាដែលគាត់និយាយដំបូងក្នុងកិច្ចសម្ភាសន៍នោះ ។ លោកបានពិពណ៌នាអំពីរយៈពេលដែលគាត់រស់នៅក្នុងគុករយៈពេលជាងមួយខែ “គឺវាគួរឲ្យភ័យខ្លាចណាស់” ក្នុងជីវិតរបស់លោក និងសម្រាប់គ្រួសារទាំងមូល ។
យើងមិនមែនជាអ្នកត្រួតពិនិត្យនោះទេ!!
នេះគឺគ្មានអ្វីចម្លែកទេដែលលោក Kim Dotcom ស្ថិតនៅក្រោមច្បាប់ការពាររបស់សហរដ្ឋអាមេរិកមួយគឺ Digital Millennium Copyright Act American ឆ្នាំ ១៩៩៨ ដែលបានចែងថា “គ្មានក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធ័រណិតណាមួយត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌលើសកម្មភាពរបស់សមាជិក ឬក៏អ្នកប្រើប្រាស់របស់ខ្លួននោះទេ ។ លោកក៏បានលើកពីតួលេខថាមានជាង ៨០០ ឯកសារ បានត្រូវផ្ទុក (upload) នៅលើវែបសាយ Megaupload ក្នុងរាល់វិនាទី ដូច្នេះគឺមានជាង ៧០,០០០,០០០ ឯកសារ ដែលត្រូវផ្ទុកក្នុងមួយថ្ងៃ ហើយស្មើនឹងឯកសារជាង ២៥,០០០,០០០,០០០ ក្នុងមួយឆ្នាំៗ ។ “យើងមិនមែនជាអ្នកត្រួតពិនិត្យនោះទេ! ហើយយើង (Megaupload) គឺមានលក្ខណៈដូចតែគ្នានិង Youtube ដែរ” ហើយលោកបានបានបន្ថែមថា “លើសពីនេះទៅទៀត ច្បាប់ការពារលក្ខណៈឯកជនភាពផ្ទាល់ខ្លួន បានត្រូវហាមឃាត់យើងមិនឲ្យចូលទៅពិនិត្យមើលក្នុងគណនីរបស់សមាជិក ឬក៏អ្នកប្រើប្រាស់របស់យើងនីមួយៗបាននោះទេ” ។
ម្ចាស់កម្មសិទ្ធបញ្ញាគឺអាចមានសិទ្ធិលុប ឬដក់ចេញនូវឯកសារណាដែលជារបស់ខ្លួនដោយសង្ស័យថាឯកសារនោះជាឯកសារលួចចម្លងគេខុសច្បាប់ ។ លោក Kim Dotcom បានបញ្ជាក់ពីឯកសាររាប់លានត្រូវបានលុបនិងដក់ចេញវិញ៖ “យើងកំពុងតែធ្វើរាល់ថ្ងៃ ហើយពេលខ្លះយើងបានផ្តល់នូវតំណភ្ជាប់ទៅឲ្យច្បាស់កម្មសិទ្ធិបញ្ញាដើម្បីឲ្យគេបានដឹង និងគេអាចចាត់ការទៅតាមអ្វីដែលគេចង់ធ្វើ” ។
ខ្ញុំជាមុខសញ្ញាងាយជាទីបំផុត!!!
មានទូរសារជាច្រើនដែលក្រុមអ្នកគ្រប់គ្រងវែបសាយ Megaupload ប្រើ ហើយគេរកឃើញអំពីការលួចទាញយកឯកសារដោយខុសច្បាប់តាមរយៈទូរសារទាំងអស់នោះ ។ លោក Kim Dotcom បានប្រៀបធៀបរឿងមួយនេះ ទៅនិងជំលោះរវាង Viacom និង Youtube ដែលអ្នកគ្រប់គ្រង់របស់វែបសាយ Youtube បានប្តឹង Viacom ថាត្រូវតែបញ្ឈប់ការបង្ហោះឯកសារវីដេអូខុសច្បាប់នៅលើ Site ទៀត ហើយអ្នកឈ្នោះនោះគឺ Google (Youtube) ។ លោកបានសរុបថា “រីឯខ្ញុំនេះ ខ្ញុំគ្រាន់តែជាកូនចៀមមួយក្បាលប៉ុណ្ណោះ ។ ខ្ញុំមិនមែនជា Google នោះទេ ខ្ញុំគ្រាន់តែជាប្រធានក្រុមហ៊ុនមួយដែលបង្កើតសេវាកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ខ្ញុំនឹងតវ៉ាដល់ទីបញ្ចប់ ហើយខ្ញុំប្រាកដជាឈ្នះជាពុំខានឡើយ” ៕
សូមមើលអត្ថបទដែលជាប់ទាក់ទងផងដែរ៖
១. ស្តារឯកសារពីវែបសាយ Megaupload មកវិញ
២. តើអ្នកគិតថាការកាត់ទោសនេះយុត្តិធម៌ដែរឬទេ?
0.000000
0.000000
Like this: ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
ការបញ្ចេញមតិរបស់អ្នកទស្សនា