បានដាក់ប្រកាសនៅ ថ្ងៃទី 17 ខែសីហា ឆ្នាំ 2011
Lundi Lay
តើដឹងទេថាអ្នកណាដែលស្រឡាញ់អ្នកជាងគេ? ខ្ញុំដឹងថាគ្មានអ្នកណាដែលស្រឡាញ់ និងបារម្មណ៍អំពីខ្ញុំ ជាងខ្លួនខ្ញុំផ្ទាល់ និងអ្នកម្តាយរបស់ខ្ញុំឡើយ ។ តាំងពីខ្ញុំបានមកបន្តការសិក្សានៅភ្នំពេញនេះមក គាត់តែងតែខិតខំប្រឹងប្រែងគ្រប់យ៉ាង មិនគិតនឿយហត់ ដើម្បីឱ្យខ្ញុំអាចសិក្សាយកចំណេះដឹងដើម្បីជាស្ពានទៅថ្ងៃក្រោយ ។ គាត់តែងតែផ្គត់ផ្គងគ្រប់បែបយ៉ាងដល់ខ្ញុំ ជាពិសេសគឺកម្លាំងទឹកចិត្តចំពោះកូន និងថវិការ ។
ក្នុងខែមុននេះទូរស័ព្ទរបស់ខ្ញុំខូច មិនអាចប្រើបាន និងជាប់រវល់ក្នុងការសិក្សា (តែនេះគ្រាន់តែជាលេសមួយប៉ុណ្ណោះ ព្រោះមានទូរស័ព្ទសាធារណៈដែរតើ) តែខ្ញុំមានទំលាប់មិនល្អមួយ គឺមិនដែលចាំលេខទូរស័ព្ទអ្នកណាមួយឡើយ សូម្បីតែលេខទូរស័ព្ទផ្ទាល់ខ្លួនក៏មិនចំណាំដែរ ។ កន្លងផុតទៅរយៈពេលមួយខែ ថវិការក៏ខ្សត់ខ្សោយ (អស់លុយចាយទើបនឹកឃើញម៉ាក់) ក៏ដាច់ចិត្តខ្ចីទូរស័ព្ទគេប្រើ សំណាងណាស់ដែលលេខទំនាក់ទនងទាំងអស់ ត្រូវបានរក្សាទុកនៅក្នុងស៊ីមកាត ។ ពេលដែលខលទៅគាត់ៗបានប្រាប់ថាម៉ាក់គិតខ្វល់ ហេតុអ្វីក៏ខលមិនចូល គាត់ថាប្រុងទៅរកតាមខ្ញុំដល់ភ្នំពេញ ព្រោះបារម្មណ៍ខ្លាចខ្ញុំមានរឿងអ្វីកើតឡើង ។ ពេលស្តាប់ឮហើយ ធ្វើឱ្យខ្ញុំគិតថាខ្លួនខ្ញុំនេះពិតជាខុសធ្ងន់ណាស់ (គ្រាន់តែទូរស័ព្ទក៏មិនចង់ខលទៅគាត់ដែរ) ដែលធ្វើឱ្យអ្នកមានគុណបារម្មណ៍យ៉ាងនេះ ។
ប៉ុន្តែថ្ងៃនេះអ្វីដែលខុសធ្ងន់ទៀតនោះ គឺថ្ងៃនេះត្រូវក្រោកពីព្រលឹមត្រូវទៅរៀន ព្រោះត្រូវទៅចាំឡានសាលាមកទទួលតាំងពីម៉ោង ៦ព្រឹក (រាល់ដងម៉ោង ៦.៣០ ព្រឹក ។ ដោយហេតុតែប្រញាប់ប្រញាល់ពេក ខ្លាចឡានទៅចោល ក៏ទៅទាំងមិនបានយកទូរស័ព្ទទៅជាមួយផងឡើយ រហូតដល់ពេលយប់ម៉ោង ៧.៣០ ចូលផ្ទះវិញ ។ នៅពេលដែលមកដល់មើលទូរស័ព្ទ ក៏ឃើញ misscall ១០ ដង គឺអ្នកម៉ាក់របស់ខ្ញុំគាត់ខលមក តែខ្ញុំមិនបានទទួលទេ (មិនដឹងពេលនឹងគាត់បារម្មណ៍ពីខ្ញុំប៉ុណ្ណាទេ ព្រោះទូរស័ព្ទគ្មានអ្នកទទួលបែបនេះ) ។ មិនបង្អង់យូរឡើយ ក៏ខលទៅគាត់វិញ គាត់សួរថាតើមានរឿងអ្វីកើតឡើង … ។
ខ្ញុំគិតថាការធ្វើឱ្យអ្នកមានគុណបារម្មណ៍ពីយើង គឺជារឿងមិនល្អទេ គាត់ចាស់ហើយគឺមិនត្រូវឱ្យគាត់កើតទុកខ្វល់ខ្វាយច្រើនឡើយ ។ ហើយខ្ញុំក៏ដឹងថាគ្មានអ្នកណាស្រឡាញ់ខ្ញុំជាង និងបារម្មណ៍ពីខ្ញុំគ្រប់យ៉ាង ទាំងអនាគត់របស់ខ្ញុំ ការសិក្សារបស់ខ្ញុំ សុវត្ថិភាពរបស់ខ្ញុំ… ព្រោះម៉ាក់ចង់ឱ្យកូនក្លាយជាមនុស្សល្អ មនុស្សមានប្រយោជន៍ក្នុងសង្គម ។ (ខ្ញុំសន្យាថានឹងមិនធ្វើឱ្យអ្នកម៉ាក់ព្រួយបារម្មណ៍ពីកូនទៀតឡើយ) ៕
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2011
Lundi Lay
ថ្ងៃនេះនៅផ្ទះអផ្សុកពេក ព្រោះទើបមកពីភ្នំពេញមកលេងស្រុកកំណើតនៅឯខែត្រសៀមរាបបានបីថ្ងៃ ក៏នឹកចង់ជិះម៉ូតូទៅលេងស្រះស្រង់បន្តិច ។ នៅរសៀលម៉ោងប្រហែល ៤ ក៏ជិះម៉ូតូចេញពីផ្ទះភ្លែត អត់ចង់ចេះតាមផ្លូវទៅប្រាសាទអង្គរទេព្រោះគិតថាមានឡានភ្ញៀវទេសចរណ៍ច្រើនពេក ក៏ជិះតាមផ្លូវទៅអង្គរឃ្យុងយូរ (ផ្លូវ ៦០) ។ ជិះដល់រង្វង់មូលផ្លូវ ៦០ក៏បត់ឆ្វេងឡើងទៅទិសខាងកើត ឆ្ពោះទៅផ្លូវវង់តូច (មកដល់ផ្លូវធំ មិនសូវមានឡានម៉ូតូ ហើយណាមួយគិតចង់ដោះមួកសុវត្ថិភាពចេញដើម្បីស្រូបយកខ្យល់អាកាសឱ្យស្រឡះមុខស្រឡះមាត់បន្តិច) ក៏ស្រាប់តែឮសម្លេងកញ្ជែរ ច្រេចៗ… ឃើញលោកបងនគរបាលបកដៃឱ្យអែបខាង តែខ្ញុំមិនបានអែបខាងទេ បែរជាបកក្រោយហើយពាក់មួកសុវត្ថិភាពវិញយ៉ាងរំភើយ ។
ស្រាប់តែឃើញលោកបងប៉ូលីសចរាចរមួយក្រុមមិនដឹងចាំខ្ញុំតាំងពីពេលណាទេ (នៅទីនឹងយូរហើយ តែខ្ញុំជិះអត់មើលពួកគាត់) ចេញមកឈរបកដៃកណ្តាលថ្នល់ ឱ្យខ្ញុំចូលទៅនិយាយគ្នាលេងជាមួយពួកគាត់ ។ តែខ្ញុំមិនអែបខាង (ក៏សាងលេខ បន្ថែមល្បឿន) រត់ព្រូច ។
និយាយរួមមកនេះជាលើកទីមួយហើយដែលរត់រួចពីប៉ូលីស ៕
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2011
Lundi Lay

កាលពីប៉ុន្មានជាងមួយសប្តាហ៍មុនខ្ញុំបានបាត់កាត ATM របស់ធានាគា ACLeda Bank Plc. មិនដឹងមានពេលណាទៅបើកទេព្រោះជាបរវល់រៀនរហូត ។ ដល់ពេលថ្ងៃច័ន្ទសប្តាហ៍មុននេះក៏ដាច់ចិត្តថាឈប់រៀនមួយថ្ងៃ និងទៅបើកកាត់ ATM ថ្មីបើកគណនីមុនដំបូងគ្មានត្រូវការអីទេ គ្រាន់តែមានកាតនិស្សិតមួយ និងសៀវភៅគ្រួសារមួយតែប៉ុណ្ណោះ (ចំណាយពេលអស់ ១៥ថ្ងៃទើបបានកាត) ។ លើកនេះទារសុទ្ធតែអត្តសញ្ញាណប័ណ្ណ ខ្ញុំឆ្លើយថា៖ “អត់មានទេ ព្រោះបាត់អស់ហើយ” ។ ចុងបញ្ចប់ក៏ព្រមធ្វើឱ្យសារថ្មីឡើងវិញ…… !

រំលង់បានមួយអាទិត្យជិតដល់ចុងខែហើយ ក្នុងហោបៅរបស់ខ្ញុំក៏ខ្សត់ខ្សោយថវិការទៀត មិនដឹងជាធ្វើយ៉ាងម៉េចទេបើកាត ATM គេមិនទាន់បើកឱ្យផងមានតែទ្រាំជាបន្តទៀត ។ រំលងបានតែ ១០ថ្ងៃ ប៉ុណ្ណោះថវិការរបស់ខ្ញុំក៏អស់ល្មម ទូរស័ព្ទទៅប្រាប់ម៉ាក់របស់ខ្ញុំថាពេលនេះកូនអស់លុយចាយហើយ ពេលនោះម៉ាក់ខ្ញុំថា “លុយបានដាក់ចូលកាត ATM រួចរាល់ហើយតើ” (ខ្ញុំមិនបានប្រាប់គាត់ថាបាត់កាត ATM ទេ) ។ គ្មានពេលទៅដក់ទេព្រោះជាប់រវល់រៀនពេញមួយថ្ងៃពីព្រឹកដល់យប់បានមកផ្ទះវិញ (កន្លែងរៀននៅឆ្ងាយពេក) មិនចង់ឈប់ទេព្រោះខា្លចរៀនមិនទាន់គេ មានតែទ្រាំចាំដល់ថ្ងៃសៅរ៍ ព្រោះឃើញក្នុងវែបសាយរបស់ធានាគារគេធ្វើការពេលថ្ងៃសៅរ៍មួយព្រឹក (ម៉ោងបម្រើអតិថិជន) តែពេលដែលទៅដល់គេថាផ្នែកបើកគណនីនិងផ្នែកផ្សេងៗមួយចំនួនទៀតមិនធ្វើការទេ ធ្វើតែខាងផ្នែក Western Union ប៉ុណ្ណោះ ។ ដល់ពេលអញ្ជឹងទៅចប់និយាយបណ្តោយ អត់លុយចាយហើយ ត្រូវរង់ចាំដល់ថ្ងៃច័ន្ទអាទិត្យក្រោយ (ប្រហែលជាអាចអត់បានទៅរៀនមួយថ្ងៃទៀតជាមិនខាន) ។ គ្រាន់តែធ្វើកាត ATM ថ្មីត្រូវរងចាំរយៈពេល 17ថ្ងៃពិតជាយូរណាស់!! តើចំពោះធានាគារផ្សេងៗទៀតគេធ្វើកាត ATM យូរដូចធានា ACLeda ដែរឬទេ?
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា