បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ចែករំលែក​បន្តគ្នា​’

ជ្រុង​មួយ​នៃ​ជីវិត​ពិត​របស់​ Hitler (អ៊ីទ្លែរ)

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 មតិ ១

ថ្វី​បើ​អ៊ី​ទ្លែរ​លាចាក​លោក​ច្រើន​ឆ្នាំ​មក​ហើយ តែ​ឆាក​ជីវិត​របស់​គាត់​បាន​ក្លាយ​ជា​រឿង​ ដែល​គេ​រើស​យក​មក​និយាយ​ទាំង​ក្នុង​ផ្លូវ​ល្អ​និង​មិន​ល្អ​ ។ លក្ខណៈ​នៃ​ការ​សិត​សក់​សំយុង​គ្រប​ថ្ងាស​ដូច​ណាប៉ូឡេអុង និង​ភ្ជាប់​ពុក​មាត់​មួយ​កញ្ចុំ​ដូច​តារា​កំប្លែង​ពិភព​លោក​ឆាលី ស្ហែបព្លីន (ហ្សាក់​ឡូ) បាន​ក្លាយ​ជា​និមិត្ត​រូប​ នៃ​ភាព​ផ្តាច់​ការ​មួយ​ដ៏​គួរ​ឲ្យ​ញាក់​សាច់ ។

ការ​ពិត​អ៊ីទ្លែរ​ ពុំ​មែន​ជា​ជន​ជាតិ​អាល្លឺ​ម៉ង់​ទេ គាត់​កើត​នៅ​ប្រទេស​ប៉ូឡូញ តែ​មក​ស្វែង​រក​ភ័ព្វ​សំណាង​នៅ​ប្រទេស​អាល្លឺ​ម៉ង់ ដោយ​ចាប់ផ្តើម​អាជីព​ដំបូង​ជា​វិចិត្រ​ករ​គំនូរ​ប្រេង​ ។ ឪពុក​របស់​អ៊ីទ្លែរ​ធ្វើ​ការ​នៅ​ក្នុង​នាយក​ដ្ឋាន​ពន្ធ​ដារ ។ កំពូល​បុរស​ផ្តាច់​ការ​នេះ​ពុំ​ធ្លាប់​មាន​បំណង​ចង់​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​ការ​បាន​ចូល​រួម​ច្បាំង​ឲ្យ​ប្រទេស​អាល្លឺ​ម៉ង់​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ហើយ​ប្រទេស​នេះ​ចាញ់​សង្គ្រាម​បាន​ធ្វើឲ្យ​អ៊ីទ្លែរ​ផ្លាស់​ប្ដូរ​ចិត្ត ។ គាត់​បាន​ចាប់​ផ្តើម​ស្អប់​ជន​ជាតិ​ជ្វីហ្វ ព្រោះ​គាត់​យល់​ថា អាល្លឺ​ម៉ង​ចាញ់​សង្រ្គាម​ដោយ​សារ​ត្រូវ​ជន​ជាតិ​ជ្វីហ្វ​លប​ចាក់​ពី​ក្រោយ​ខ្នង ។ ជា​មួយ​គ្នា​នោះ​ដែរ អ៊ីទ្លែរ ក៏​កើតមាន​មហិច្ឆតា​ចង់​ស្ថាន​នា​អាណា​ចក្រ​អាល្លឺ​ម៉ង់​សារ​ជា​ថ្មី​វិញ ទើប​ធ្វើ​ឲ្យ​គាត់​ខិត​ខំ​ប្រមូល​ផ្តុំ​បក្ស​ពួក បង្កើត​ជា​គណបក្ស​ណាហ្ស៊ី​អ៊ីទ្លែរ​ឡើង ហើយ​ខិត​ខំ​ហ្វឹក​ហាត់​ទេព​កោសល្យ​ខ្លួន​ឯង​ ជា​ពិសេស​ក្នុង​ផ្នែក​និយាយ ។ អ៊ីទ្លែរ អាច​និយាយ​ឲ្យ​អ្នក​ស្តាប់​អណ្ដែត​​​អណ្ដូង​តាម​ដូច​ត្រូវ​មន្ត​សណ្តំ ។ ពាក្យ​សម្តី​របស់​គាត់​ក្តៅ​រោល​រាល​ដូច​អគ្គី ។ មហិច្ឆតា​របស់​គាត់​បាន​ទទួល​ជោគជ័យ​យ៉ាង​ល្អ ក្នុង​ដំណាក់​កាល​ដំបូង​ដោយ​អាច​រំដោះ​ប្រទេស​អាល្លឺ​ម៉ង់​ពី​បរាជ័យ ឲ្យ​ងើប​ឈរ​ឡើង​វិញ​ជា​ថ្មី ។ ប៉ុន្តែ​ដោយ​សារ​ស្រេក​ឃ្លាន​ចង់​គ្រប់​គ្រង​ពិភព​លោក​ធ្វើ​ឲ្យ​អាណា​ចក្រ​រ៉ែស៍​ទី៣ និង​បក្ស​ពួក​របស់​គាត់​ត្រូវ​រលំ​រលាយ​យ៉ាង​ជូរ​ចត់ ។ ឆាក​ជីវិត​ចុង​ក្រោយ​មុន​ពេល​ធ្វើ​អត្ត​ឃាត​ អ៊ីទ្លែរ​ត្រូវ​រង​ទុក្ខ​លំបាក​ជា​មួយ​នឹង​ជំងឺ​ក្រពះ ។

ឆាក​ជីវិត​របស់​អ៊ីទ្លែរ​ ត្រូវ​ប្រវត្តិសាស្ត្រ​ពិភព​លោក​លាត​ត្រដាង​ច្រើន​ណាស់​មក​ហើយ តែ​អ្នក​ប្រហែល​ជា​ពុំ​បាន​ដឹង​នូវ​អាថ៌​កំបាំង​ខ្លះ​ នៃ​ជីវិត​របស់​កំពូល​ជន​ផ្តាច់​ការ​នេះ​ទេ ។ តើ​មាន​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ៊ីទ្លែរ​ក្លាយ​ជា​ជន​ពោរពេញ​ដោយ​មហិច្ឆតា​យ៉ាង​លីលា​បែប​នេះ? ជំហាន​ចាប់​ផ្ដើម​ដែល​នាំ​ឲ្យ​ជីវិត​អ៊ីទ្លែរ​ផ្លាស់​ប្តូរ​គឺ​ស្រ្តី ។ ជីវិត​របស់ ​អ៊ីទ្លែរ​ មាន​ការ​ពាក់​ព័ន្ធ​នឹង​ស្រ្តី​ជា​ច្រើន​នាក់ ហើយ​ស្ត្រី​ដែល​ពាក់​ព័ន្ធ​ជា​មួយ​អ៊ីទ្លែរ​ទាំង​អស់​សុទ្ធ​សឹង​តែ​ជួប​ប្រទះ​នូវ​ហេតុ​អកុសល​ទាំង​អស់ ។ ម្តាយ​របស់​អ៊ីទ្លែរ​ ឈ្មោះ​ក្លារ៉ា មាន​កូន​ទាំង​អស់​ ៧នាក់ ដោយ​កូន​៤នាក់​ស្លាប់​តាំង​ពី​នៅ​តូចៗ ហើយ​កូន​ម្នាក់​ទៀត​ល្ងី​ល្ងើ​មិន​ពេញ​លក្ខណៈ​រហូត​ត្រូវលាក់​លៀម​មិនឲ្យ​គេ​ឃើញ ។ ការ​រៀប​ការ​របស់​ម្តាយ​អ៊ីទ្លែរ​ មិន​បាន​ពេញ​មុខ​ពេញ​មាត់​តាម​ប្រពៃ​នោះ​ទេ រហូត​ដល់​សម្តេច​​ប៉ាប​ត្រូវ​លោះ​បាប​ឲ្យ​ម្តាយ​របស់​អ៊ីទ្លែរ ដោយ​ផ្ទាល់​ខ្លួន​ទៀត​ផង ។ ​អាពាហ៍ពិពាហ៍​របស់​ម្តាយ​អ៊ីទ្លែរ​ ជា​មួយ​នឹង​សាច់​ញាតិ​ជិត​ស្និទ្ធ​ ធ្វើ​ឲ្យ​អ៊ីទ្លែរ​បារម្ភ​ខ្លាច​ឈាម​របស់​គាត់​មិនបរិសុទ្ធ ។ ដូច្នេះ​ហើយ​ ទើប​គាត់​ត្រូវ​ប្រើ​ឈ្លើង​ និង​វិធី​ដទៃ​ទៀត​ ដើម្បី​បឺត​ឈាម​ចេញ​ ។ យាយ​របស់​ហ៊ីទ្លែរ​ (ម្តាយ​ខាង​ឪពុក) ឈ្មោះ​អែន​ណា ម៉ារៀ​ គឺ​ជា​ស្រី​បម្រើ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ជ្វីហ្វ ហើយ​ខូច​ខ្លួន​ញឹក​ញាប់​ជា​មួយ​កូន​ប្រុស​ម្ចាស់​ផ្ទះ ។ យាយ​របស់​អ៊ីទ្លែរ​ពុំ​បាន​រៀប​ការ​ទេ តែ​ក៏​បាន​សម្រាល​កូន​ប្រុស​ដែល​ជា​ឪពុក​របស់​អ៊ីទ្លែរ​ ឈ្មោះ​អាឡូអ៊ីស ។

នៅ​ពេល​ដែល​ទាហាន​សូវៀត​ សម្រុក​ចូល​ទៅ​រក​សាក​សព​របស់​អ៊ីទ្លែរ ដែល​បាន​សម្លាប់​ខ្លន​រួម​ជាមួយ​បក្ស​ពួក​នោះ គ្រូ​ពេទ្យ​ជន​ជាតិ​សូវៀត​បាន​ពិនិត្យ​សាក​សព​ និងរាយ​ការណ៍ថា “ពង​ស្វាស​អ៊ីទ្លែរ​ ដែល​ត្រូវ​ភ្លើង​រោល​ តែ​គង់​វង្ស​សាក​ភាព​យ៉ាង​ល្អ​នោះ មាន​តែ​គ្រប់​ពង​ខាង​ស្តាំ​ប៉ុណ្ណោះ ឯ​គ្រាប់​ខាង​ឆ្វេង​រក​ពុំ​ឃើញ​នោះ​ទេ” ។ នេះ​ជា​ការ​រក​ឃើញ​អាថ៌​កំបាំង​មួយ​ទៀត​ដែល​ថា​អ៊ីទ្លែរ​កើត​មក​មាន​ពង​ស្វាស​តែ​ម្ខាង​តែ​ប៉ុណ្ណោះ ៕

សូម​មើល​ផង​ដែរ៖

ប្រភព​ដើម​នៃ​របក​គំហើញ​ប្លែកៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 17 ខែ​មេសា ឆ្នាំ 2012 មតិ 2

* សន្លឹកបៀ

ប្រភព​ដើម​ចេញ​ពី​ទីក្រុង វីនីស ប្រទេស​អ៊ីតាលី (ឆ្នាំ ១៣៩២) ប្រទេស​បារាំង (ឆ្នាំ ១៣៧៩) និង​ប្រទេស​ចិន (ឆ្នាំ ១៣៧៩ ក្នុង​រជ្ជកាល​សុង) ។ ប្រភព​ដើម​នៃ​ការ​បង្កើត​សន្លឹក​បៀ​នេះ​ គឺ​មាន​ភាព​ច្របូក​ច្របល់​បន្តិច ប៉ុន្តេ​បើ​ផ្អែក​តាម​ឯកសារ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា គឺ​មាន​តែ​ទីក្រុង​វីនី ប្រទេស​អ៊ីតាលី ប្រទេស​បារាំង ប្រទេស​ចិន​ ប៉ុណ្ណោះ​ទេ​ ដែល​បាន​រក​ឃើញ​ល្បែង​បៀ​នេះ គណនា​ទៅ​តាម​ប្រតិទិន ព្រោះ​ក្នុង​បៀ​មួយ​ហ៊ូ​មាន​ ៥២សន្លឹក ដែល​តំណាង​ឲ្យ​ ៥២​សប្តាហ៍​ក្នុង​មួយ​ឆ្នាំ ។ ចំពោះ​សន្លឹក​បៀ​ទឹក​ប៊ិច​ កឺ ជួង​ និង​ ការ៉ូ គឺ​តំណាង​ឲ្យ​រដូវ​ទាំង​បួន គឺ​ និទាឃ​រដូវ វស្សានរដូវ សរទរដូវ និង​សិសិររដូវ ហើយ​ក្នុង​ទឹក​បៀ​នីមួយៗ​មាន​ ១៣សន្លឹក​ ដែល​តំណាង​ឲ្យ​ ១៣ សប្តាហ៍​ក្នុង​មួយ​រដូវ ។

* Greenwich Time (ម៉ោងសាកល)

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស នា​ឆ្នាំ​ ១៨៥៨ ដំណើរ​នៃ​ការ​កកើត​​គឺ​ការ​កំណត់​ប្រើ​ម៉ោង​សកល​មាន​ជាប់​ទាក់​ទង​ទៅ​នឹង​រឿង​ក្តី​ក្តាំ ក្នុង​ករណី​នៃ​រឿង​ជម្លោះ​ដណ្តើម​ទឹក​ដី​ ។ បើ​តាម​គម្រោង​​រឿង​ក្តី​ក្តាំ​នេះ​គឺ​ត្រូវ​បើក​ធ្វើ​សវនា​ការ​នៅ​វេលា​ម៉ោង​ ១០ ព្រឹក ប៉ុន្តែ​ឈាន​ដល់​ម៉ោង​ ១០ និង ៦ នាតី​ទៅ​ហើយ​ក៏​មិន​ទាន់​ឃើញ​គូវិវាទ​ម្ខាង​ទៀត​ចូល​មក​បង្ហាញ​ខ្លួន ទើប​ចៅ​ក្រម​កាត់​ក្តី​បាន​ប្រកាស់​ឲ្យ​គូវិវាទ​ម្ខាង​ទៀត​ដែល​មក​មិន​ទាន់​ពេល​វេលា​ចេញ​ក្តី ។ ពី​រ​នា​ទី​ក្រោយ​មក​ស្រាប់​តែ​មាន​ការ​ប្រែប្រួល​ឡើង​វិញ ព្រោះ​អ្នក​ដេល​មក​យឺត​នោះ​មក​កាន់​សាលា​ជំនុំ​ក្តី ព្រម​ទាំង​បាន​ប្រកែក​ថា​ខ្លួន​ពុំ​បាន​មក​យឺត​ឡើយ ។ ជន​នោះ​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ខ្លួន​គេ​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ ហើយ​បើ​តាម​ម៉ោង​នៅ​ក្នុង​ស្ថានីយ​រថ​ភ្លើង​របស់​ស្រុក​គាត់​ គឺ​គាត់​ប្រាកដ​ជា​អាច​មក​ទាន់​មុន​កាល​កំណត់ ដូច្នេះ​ហើយ​ទើប​ចៅ​ក្រម​សម្រេច​ធ្វើ​ការ​ជំនុំ​ជម្រះ​ក្តី​សា​ជា​ថ្មី ។ ក្នុង​ពេល​នោះ​ដែរ ដើម្បី​ចៀស​វៀង​កុំ​ឲ្យ​ករណី​បែប​នេះ​កើត​ឡើង​សាជា​ថ្មី​ទៀត ទើប​នៅ​ក្នុង​ឆ្នាំ ១៨៨០ រដ្ឋ​សភា​អង់គ្លេស​បាន​កំណត់​យក​ម៉ោង​សាកល​ធ្វើ​ជា​ម៉ោង​សម្រាប់​ប្រើ​ប្រាស់​ឯក​ភាព​គ្នា​ទូទាំង​ប្រទេស ។ ក្រោយ​ៗ​មក​ក៏​មាន​បណ្តា​ប្រទេស​ដទៃ​ទៀត​កំណ់ត់​យក​ម៉ោង​សាកល​នេះ​ធ្វើ​ជា​ពេលវេលា​អន្តរ​ជាតិ ។

* ចុះរន្ធនៅលើក្រដាសតែមប្រៃសណីយ៍

ប្រភព​ដើម​ចេញ​ពី​ប្រទេស​អង់គ្លេស នា​ឆ្នាំ ១៨៤៥ គឺ​កាល​ពី​សម័យ​ដើម​ ការ​លក់​តែម​ប្រៃសណីយ៍​នៅ​ប្រទេស​អង់គ្លេស​ គឺ​គេ​លក់​តែ​បួន​ដប់​ជាប់​គ្នា​នៅ​ក្នុង​ក្រដាស់​មួយ​សន្លឹក​តែ​ម្តង ដូច្នេះ​មុន​​នឹង​ផ្ញើ​សំបុត្រ​ស្នាម​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ប្រើ​កន្រ្តៃ​ដើម្បី​កាត់​សន្លឹក​តែម​ទៅ​តាម​សេចក្តី​ត្រូវ​ការ​ ។ រហូត​មក​ដល់​ឆ្នាំ​ ១៨៤៨ មាន​អ្នក​ទេស​ចរ​ម្នាក់​អង្គុយ​ផឹក​ស្រា​នៅ​ក្នុង​តៀម​ស្រា​បណ្តើរ​ និង​សរសេរ​សំបុត្រ​បណ្តើរ​ ក្រោយ​ពេល​សរសេរ​សំបុត្រ​ចប់ ជន​នោះ​ក៏​បាន​យក​ក្រដាស​តែម​ប្រៃសណីយ៍​ទាំង​ដុល​មួយ​សន្លឹក​ធំ​បម្រុង​នឹង​កាត់​យក​តែ​ ២-៣ សន្លឹក​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ខណៈ​នោះ​គាត់​ភ្លេច​ដាក់​កន្ត្រៃ​មក​តាម​ តែ​ដោយ​មាន​ភាព​ឈ្លាសវៃ​ ជន​នោះ​ក៏​ប្រើ​ដង្កាប់​ចោះ​ប្រហោង​ដែល​ដាក់​មក​តាម​ខ្លួន ហើយ​ក៏​ចោះ​រន្ធ​នៅ​តាម​គែម​តែម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ហែក ។ ប៉ុន្តែ​ការ​រក​ឃើញ​ក្នុង​ផល​ប្រយោជន៍​ក្នុង​មុខ​ជំនួញ​នេះ គឺ​ពុំ​មែន​ជា​អ្នក​ទេស​ចរ​រូប​នោះ​ឡើយ តាម​ពិត​គឺ​ជា​ជន​ជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ​ ហង់រី ដែល​បាន​រក​ឃើញ​ និង​លួច​ចម្លង​ Read more…

បណ្តា​របក​គំហើញ​ដែល​បាន​ពី​ភាព​ចៃ​ដន្យ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 16 ខែ​មេសា ឆ្នាំ 2012 មតិ 5

* Penicillin (ថ្នាំផេនីស៊ីលីន)

ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​ ១៩២៨ លោក​គ្រូ​ពេទ្យ Alexander Fleming សញ្ជាតិ​អង់​គ្លេស​កំពុង​តែ​ឆ្កឹះ​ឆ្កៀល​ក្នុង​បន្ទប់​ពិសោធន៍ ស្រាប់​តែ​មាន​បន្ទះ​មួយ​ដុះ​ផ្សិត​ពេញ​បាន​ហើរ​តែល​តោល និង​ធ្លាក់​នៅ​លើ​ថាស​ធ្វើ​ពី​កញ្ចក់​ដែល​អ្នក​វិទ្យាសាស្រ្ត​រូប​នោះ​កំពុង​ប្រើប្រាស់ ។ ថាស​នោះ​ត្រូវ​បាន​គេ​ដាក់​មេរោគ​ម្យ៉ាង​ឈ្មោះ​ថា Staphylococcus ។ បើ​គ្មាន​ខួរ​ក្បាល​សង្កេត​ច្បាស់​លាស់​ទេ​នោះ​លោក Fleming ប្រាកដ​ជា​យក​ដៃ​ទៅ​ចាប់​យក​បន្ទះ​នោះ​ចេញ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ការ​ពិសោធន៍ ក៏ប៉ុន្តែ​លោក​បាន​សង្កេត​ឃើញ​ថា មេរោគ​ក្នុង​ថាស​នោះ​បែរ​ជា​មិន​វិវត្ត​ទៅ​មុខ​នៅ​ពេល​វា​នៅ​ក្បែរ​បន្ទះ​ដុះ​ផ្សិត​នោះ ។ តាម​ការ​ពិសោធន៍​ក្រោយ​ៗ​មក​ទៀត​គាត់​យល់​ឃើញ​ថា ផ្សិត Penicillium notatum អាច​សម្លាប់​មេរោគ​បាន​មួយ​ចំនួន​ហើយ​វា​ក៏​មិន​មាន​ប្រតិកម្ម​បន្ទាប់​បន្សំ​អ្វី​ដែរ នៅ​ពេល​យក​ទៅ​ពិសោធន៍​លើ​សត្វ​កណ្តុរ​ ទន្សាយ និង​មនុស្ស​ ។ រហូត​ដល់​ឆ្នាំ ១៩៣៩ លោក Howard Flory និង Ernst Chain នៅ​សាកលវិទ្យាល័យ​ Oxford បាន​ធ្លាប់​ចេញ​​ដោយ​ជោគជ័យ​នូវ​សារជាតិ​ផ្សិត​នោះ​ពី​បន្ទះ​ដែល​វា​ទុំ​លើ ដោយ​ដាក់​ឈ្មោះ​ថា​ Penicillin ។ នេះ​ជា​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យូទីកដ៍ លើក​​ដំបូង​របស់​មនុស្ស​ដែល​អាច​ប្រើ​សម្លាប់​មេរោគ​បាន និង​ជួយ​សង្រ្គោះ​អ្នក​ជំងឺ​បាន​រាប់​លាន​នាក់​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ ឆ្នាំ ១៩៤៥ អ្នក​ទាំង​បី​ខាង​លើ​នេះ​សុទ្ធ​តែ​បាន​ទទួល​រង្វាន់​ណូប៊ែល​ដោយ​សារ​តែ​បន្ទះ​ឈើ​ដុះផ្សិត ដែល​ហើរ​ចេញ​ពី​តូប​លក់​បាយ​នៅ​ទល់​មុខ​បន្ទប់​ពិសោន៍​របស់​លោក Fleming ។

* Nylon (នីឡុង)

អ្នក​វិទ្យា​សាស្រ្ត​​គីមី​ម្នាក់​ឈ្នោះ Wallace Hume Carothers នៃ​ក្រុម​ហ៊ុន​ Du Pont បាន​យក​ចិត្ត​ទុក​ដាក់​ស្រាវ​ជ្រាវ​ទៅ​លើ​សរសៃ​ប៉ូលីម៉ែរ (Polymer) មួយ​ចំនួន​អាច​យក​មក​ច្នៃ​ជា​អំបោះ​ដ៏​ជាប់​និង​អាច​យឺត​ឬ​រួម​បាន ។ បណ្តា​មិត្ត​រួម​ការ​ងារ​របស់​លោក​​ Carothers ខ្វះ​ការ​តស៊ូ​ក៏​ចាក​ចេញ​ពី​បន្ទប់​ពិសោធន៍​ដោយ​កាន់​កំណាត់​កែវ​បំពង់​សាក​ និង​រត់​ចេញ​មក​ក្រៅ​បន្ទប់​ដោយ​មាន​ទាំង​យក​ចំណែក Polyester កំពុង​ឆេះ​ចេញ​មក​ជាមួយ​ទៀត​ផង ។ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាព​ទន់​អាច​ពត់​បាន​និង​ភាព​យឺត​របស់​វា​មុន​ពេល​វា​ដាច់​ចេញ​ពី​គ្នា ។ ក៏​ប៉ុន្តែ​ជាតិ​ Polyester ឆាប់​ឆេះ​ណាស់​ជា​ហេតុ​មិន​អាច​យក​ទៅ​ធ្វើ​ជា​ក្រណាត់​បាន ។ ក្រោយ​មក​បណ្តា​គីមី​វិទូ​របស់​ក្រុម​ហ៊ុន Du Pont ក៏​បាន​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​សារ​ធាតុ​ Polyamide និង Nylon ។ តាំង​ពី​ពេល​នោះ​មក​ ស្រោម​ជើង​ធ្វើ​អំពី​ជាតិ​ Nylon ក៏​ចាប់​កំណើត​ឡើង និង​មក​ជំនួស​នូវ​ស្រោម​ជើង​ធ្វើ​អំពី​សាច់​សូត្រ ។ តាំង​ពី​នោះ​មក​ដែរ​ក្រុម​ហ៊ុន Du Pont ក៏​កើប​បាន​ប្រាក់​ចំណេញ​យ៉ាង​ក្រាស់​ក្រែល ក្នុង​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី ២ ផ្ទុះ​ឡើង​ ក្រុម​ហ៊ុន Du Pont ក៏បាន​ផ្លាស់​ប្តូរ​​មក​ផលិត​សម្លៀក​បំពាក់​កង​ទ័ព​ដែល​​ធ្វើ​អំពី​សាច់​ក្រណាត់​ Nylon វិញ​ម្តង​ដើម្បី​ Read more…

សៀវ​ភៅ៖ សិល្បៈ​នៃ​​ការ​គិត​គណិត​វិទ្យា

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 28 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ 3

សួស្តី​អ្នក​ទាំង​អស់​គ្នា!!!

ថ្ងៃ​ខ្ញុំ​គ្មាន​អ្វីចែក​រំលែក​ទេ មាន​តែ​ពាំនាំ​នូវ​សៀវ​ភៅ​គណិត​វិទ្យា​មួយ​ក្បាល​ដែល​ខ្ញុំ​បាន​មើល​ហើយ​ ហើយ​ក៏​គិត​ថា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​រៀន​គណិត​វិទ្យា ។ សៀវ​ភៅ​គណិត​វិទ្យា​មួយ​នេះ​មាន​ចំណង​ជើង​ថា “សិល្បៈ​នៃ​​ការ​គិត​គណិត​វិទ្យា” ដែល​ចែក​ចេញ​ជា​ ៧ជំពូក៖

  • ជំពូក​ទី១៖ ការេ​នៃ​មួយ​ចំនួន
  • ជំពូក​ទី២៖ ឫស​ការេ​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៣៖ គូប​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៤៖ ឫស​គូប​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៥៖ ការ​កំណត់​លេខ​ចុង​ក្រោយ
  • ជំពូក​ទី​៦​​​​​​​​​​៖ ភាព​ចែក​ដាច់​នៃ​មួយ​ចំនួន
  • ជំពូក​ទី​៧៖ កំសាន្ត​គណិត​វិទ្យា

ខ្ញុំ​យល់​ថា​សៀវ​ភៅ​នេះ​គឺ​ពិត​ជា​ល្អ​មែន​ទែន​ ព្រោះ​បាន​ប្រាប់​របៀប​ និង​គន្លឹះ​នៃ​ការ​គិត​បែប​រហ័ស ដែល​អាច​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ដោះ​ស្រាយ​លំហាត់​​ដោយ​ពុំ​ចាំ​បាច់​ពឹង​ផ្អែក​លើ​ម៉ាស៊ីន​គិត​លេខ​​នោះ​ទេ គឺ​ដោយ​គ្រាន់​តែ​ចំណាយ​ពេល​វេលា​ដើម្បី​អាន​សៀវ​ភៅ​មួយ​នេះ​ឱ្យ​យល់​ និង​ជា​ទុន​មួយ​ផ្នែក​ទៀត​សម្រាប់​សិស្ស​ពូកែ​ដែល​ចូល​​ចិត្ត​គិត​អ្វី​ដែល​ប្លែក​ៗ​និង​រហ័ស​រហួន ហើយ​មាន​ជំនឿ​លើ​សមត្ថភាព​នៃ​ការ​គិត​បែប​ទំនើប​នេះ ។

សង្ឃឹម​ថា​ពេល​អ្នក​ទាំង​អស់​គ្នា​ពេល​បាន​មើល​សៀវ​ភៅ​នេះ​ហើយ នឹង​បាន​ជា​ចំណេះ​ដឹង​នៃ​ការ​គិត​លេខ​ដែល​ពិបាក​ៗ​ដោយ​ពុំ​ចាំ​បាច់​មាន​ម៉ាស៊ីន​គិត​លេខ​ជំនួយ​នោះ​ទេ ។ :D

បើ​សិន​ជា​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក

សៀវ​ភៅ​ផ្សេងៗ​ទៀត៖

នៅ​មាន​សៀវ​ភៅ​ជា​ច្រើន​ទៀត​សម្រាប់​ឱ្យ​ទាញ​យក​៖ http://llundi.wordpress.com/category/ទាញ​យក/សៀវ​ភៅ/

តើ​រាល់ថ្ងៃនេះប្រជាជន​​ខ្មែរ​កំពុង​តែ​សម្លាប់ប្រជាជន​​ខ្មែរ​គ្នា​ឯងមែនទេ?

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

កាល​ពីមុន​ខ្មែរ​យើង​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិត​ខាង ដោយ​បន្លែ​ផ្លែឈើ​ទាំង​នោះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​​កម្ពុជា​យ៉ាង​ខ្លាំង ។ ដោយ​ឡែក​ការ​ដាំដុះ​ផលិត​ផល​ខ្មែរ​ គឺ​និយម​ដាំ​ទៅ​តាម​ធម្មជាតិ​មិន​ប្រើប្រាស់​ជីគីមី​នោះ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​គេ​បង្រៀន​ខ្មែរ​យើង​ឱ្យ​ចេះ​ប្រើប្រាស់​ថ្នាំ​គីមី​នេះ​ហើយ គឺ​ថា​ប្រើប្រាស់​ស្ទើរគ្រប់​មុខ មិន​ថា​ក្នុង​ ​បន្លែ​ ត្រី សាច់ ចំណីអាហារ​ នោះ​ទេ គឺ​សុទ្ធ​តែ​គីមី​ទាំង​អស់ គេ​កំពុង​បង្រៀន​ឱ្យ​ខ្មែរ​សម្លាប់​ខ្មែរ​គ្នាឯង? សង្គម​យើង​បច្ចុប្បន្ន​នេះ​ គឺ​គិត​ពី​បញ្ហា​សុវត្ថិ​ភាព​សង្គម​ច្រើន​ដូច​ជា​​ ឃាត​កម្ម​ លួច​​ ឆក់​ ​ប្លន់ ​និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ជា​ដើម​ ។ ​តែ​មនុស្ស​​មួយ​​ចំនួន​មាន​ការ​ព្រួយ​​បារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ អាហារ​​ផង​ដែរ​ ពេល​ខ្លះ​បាន​​​ត្រឹម​តែ​​រអ៊ូថា​​​អាហារ​ឥឡូវ​សុទ្ធ​តែ​ជាតិ​គី​មី​​ដែល​ជា ​អាវុធ​សម្លាប់​មនុស្ស​​ តែ​មិន​ដឹង​ថា​​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ចៀស​ឲ្យ​ផុត​​ ។​​

សារធាតុ​គីមី​មួយ​ចំនួន​​ដែល​ត្រូវ​បាន​ហាមឃាត់​ក្នុង​វិស័យ​កសិកម្ម​នៅ​តែ​មាន​ការ​ប្រើប្រាស់​ពី​សំណាក់​ប្រជា​កសិករ​ខ្មែរ​យ៉ាង​ច្រើន​ ។ យើង​ក៏​ឃើញ​មាន​សារធាតុ​គីមី​មួយ​ចំនួន​ត្រូវ​បាន​ប្រើ​ប្រាស់​ដាក់​នៅ​ក្នុង​អាហារ ។ សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​ដូចជា​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​តែ​មាន​ការ​ប្រើប្រាស់​ និង​នាំ​ចូល​យក​មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​មាន​ការ​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ ។ នៅ​ក្នុង​អាហារ​ត្រូវ​បាន​​គេ​​រក​ឃើញ​​មាន​​សារធាតុ​​គីមី​​ដែល​​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ជាច្រើន​​ប្រភេទ ដូច​ជា​សារធាតុ​​ ប៉ូ​​រ៉ាក់​ដឺ​សូ​ដ្យូ​ម ឬ​គេ​​ហៅ​​ថា​​ទឹក​អន្សា ថ្នាំ​​បាញ់​​សម្លាប់​សត្វ​ល្អិត​​ផ្សេងៗ អ៊ី​ដ្រូ​​ស៊ុល​​​ហ្វ៊ី​ត ដឺ​សូ​ដ្យូ​ម ដែល​​គេ​ស្គាល់​​ថា ម្សៅ​ស អាស៊ី​ត​ស៊ុល​​​​​ហ្វួ​​រិច អាស៊ីត​​បង់​​ហ្សូ​​អ៊ិច មីក្រូ និង​ល័​ក្ខ ជាដើម ។ សារធាតុ​​ទាំង​អស់​​នោះ​​​ត្រូវ​​បាន​គេ​​ប្រើប្រាស់​​ដើម្បី​​រក្សា​​ឱ្យ​​អាហារ​​មាន​ភាព​ស្រស់ ទុក​​បាន​​យូរ មាន​​សោ​ភ័ណ្ឌ​​ភាព ប៉ុន្តែ​​វា​​ធ្វើ​ឱ្យ​​មនុស្ស​​ខូច​សុខភាព​ ​ដូចជា​​បណ្តាល​ឱ្យ​​កើត​​ជំងឺ​​តំរង​​នោម រលាក​​បំពង់​រំលាយ​​អាហារ ជំងឺ​​វិលមុខ ហ៊ឹង​ត្រចៀក រវើ​​រវាយ ក្អួត ដង្ហើម​​ញាប់ ដង្ហក់ ឈឺ​ក្រពះ រាគ ជាដើម ។

ឧទាហរណ៍៖

១. ការ​បញ្ចូល​ជាតិ​គីមី​ទៅ​ក្នុង​រុក្ខ​ជាតិ​​ និង​សត្វ​​ដើម្បី​ឲ្យ​ឆាប់​ធំ​ធាត់៖​ យើង​ឃើញ​ហើយ​ថា​​ចេក​ពង​មាន់​កាល​ពី​មុន​ធំ​ប៉ុន​មេ​ដៃ​ តែ​​ឥឡូវ​ប៉ុន​កដៃ​ ឯ​ឪឡឹក​វិញ​ក៏​ក្រហម​ច្រាល​ ហើយ​ផ្អែម​ដូច​ស្ករ​អ៊ីចឹង​។​​ មាន​បន្លែ ​ផ្លែ​ឈើ​ផ្សេងៗ​ទៀត​​ក៏​ដូច​គ្នា​ដែរ​ ដូច​ជា​ត្រសក់​ ត្រឡាច​ ឬ​ខ្នុរ​ជា​ដើម​ ។​ ចំណែក​ឯ​សត្វ​មាន់​វិញ​ចិញ្ចឹមតែ​៣​ខែ​គឺ​បាន​លក់ ​ហើយ​ធំ​ៗ​ទៀត​ ជ្រូក​ក៏​ធំ​ៗ​ដូច​គ្នា​ដែរ​ ។

២. សាច់​សត្វ​ បន្លែ​ផ្លែ​ឈើ​ដែល​ដាក់​ជាតិ​គី​មី​ហ្វក​ម៉ុល​ធ្វើ​ឲ្យ​ស​ស្អាត រក្សា​ទុក​បាន​យូរ​​ និង​ការ​ផលិត​​វេច​ខ្ចប់៖​​ បើ​មាន​ពេល​យើង​​ដើរ​លេង​ផ្សារ​ម្តង​មើល​ ថា​តើ​មាន​អ្វី​ខ្លះ​ដែល​កើត​ឡើង​នៅ​លើ​របស់​ដែល​យើង​នឹង​ទិញ​ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ដាក់​ថ្នាំ​ស្ទើរ​តែ​​ទាំង​អស់​​ ​ដូច​ជា​ សាច់​ ប្រហុក​ ត្រី​​ងៀត​​ ស្ករ ​ស​ក្បុស​​ដែល​ធ្លាប់​តែ​រុយ​​ទុំ​ ឥឡូវ​រុយ​ខ្ពើម​ទុំ​ផង​ ។ ​ត្រយូង​ចេក​ដែល​ធ្លាប់​តែ​បន្ទាប់​ពី​ហាន់​​ភ្លាម​មិន​ទាន់​ផង​គឺ​ចេញ​ជ័រ​ ខ្មៅ​រោល ​ឥឡូវ​នេះ​សស្គុស​។ ​បើ​និយាយ​ពី​តៅហ៊ូ ​តៅគ័រ​ ទឹកត្រី​ ទឹក​ស៊ីវអ៊ីវ​ ទឹក​ប៉េង​ប៉ោះ ​ទឹក​ម្ទេ​ស​​វិញ​ មិន​ដឹង​ជា​ឆ្លង​កា​ត់​ការ​​ត្រួត​ពិនិត្យ​បទ​ដ្ឋាន​ត្រឹម​ត្រូវ​ទេ ។

បើ​សិន​ជា​គ្មាន​វិធាន​ការ​នោះ​ទេ មិន​យូរ​មិនឆាប់​ខ្មែរ​ស្លាប់​ដាច់​ពូជ​អស់​ហើយ!!??

វត្តមាន​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ គឺជា​ក្តី​បារម្ភ​ជា​ទូទៅ​ និង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ ​ការ​ខ្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធភាព​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បរិភោគ​​អាហារ​ដែល​មាន​សារធាតុ​គីមី​ជា​រៀង​រាល់ថ្ងៃ។ ​ជារឿយៗ ​គេតែង​ឃើញ​ភ្នាក់ងារ​​កាំកុងត្រូល​ចុះ​ពិនិត្យ​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា ​ប៉ុន្តែ ​វត្តមាន​ម្តងម្កាល​របស់​ពួកគេ​មិន​អាច​ទប់​ស្កាត់​សារធាតុ​គ្រោះថ្នាក់​នេះ​បាន​ឡើយ ។ ក្រុម​អ្នក​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ប្រឈម​មុខ​​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​នៅ​ពេល​អនាគត​ជា​ពិសេស​ជំងឺ​មហារីក​តែម្តង​នៅ​ពេល​ដែល​សារធាតុ​គីមី​ទាំង​​នោះ​ពូន​ផ្តុំ​គ្នា​ជា​រៀង​រាល់ថ្ងៃ។​ ល្មម​បញ្ឈប់​បាន​ហើយ​ខ្មែរ​អឺយ​ខ្មែរ​!!! :(

សូម​មើល​ផង​ដែរ៖ តើ​គួរ​បញ្ឃប់​ការ​ស្មូត​ក្នុង​ពិធី​បុណ្យ​សព​ដែរ​ឬទេ?

តាមដាន

Get every new post delivered to your Inbox.

Join 123 other followers