បានដាក់ប្រកាសនៅ ថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

នៅពេលដែលមានមនុស្សស្លាប់ប្រជាជនខ្មែរតែងតែធ្វើពិធីបុណ្យសព ។ ក្នុងពិធីបុណ្យសព្វនេះគេតែងតែឮការស្មូត ដើម្បីរំលឹកពីគុណឪពុកម្តាយ ឬជីដូនជីតា តើពេលដែលបានស្តាប់ការស្មូតនោះហើយ តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងដូចម្តេចដែរ? សម្រាប់ខ្ញុំគឺមានអារម្មណ៍ថាស្រណោះស្រណោកជាទីបំផុតទាំងអ្នកដែលស្លាប់នោះ មិនមែនជាសាច់ញាតិរបស់ខ្ញុំផង ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាពិបាកខាងផ្នែកផ្លូវចិត្តជាខ្លាំង ។
បែរមកគិតវិញថាប្រសិនបើអ្នកជាសាច់ញាតិរបស់អ្នកដែលបានចែកឋាននោះ តើគិតបែបយ៉ាងណាដែរ? តើកម្លាំងចិត្តរបស់អ្នករងការប៉ះពាល់យ៉ាងណា? ឧទាហរណ៍៖ ប្រសិនបើអ្នកធ្លាប់ធ្វើអ្វីមួយខុសឆ្គងដល់ ឪពុកម្តាយរបស់អ្នកកាលពីពួកគាត់មិនទាន់ស្លាប់ ហើយពេលដែលគាត់ស្លាប់បាត់ទៅ អ្នកប្រហែលជាមានអារម្មណ៍ថាសោកស្តាយចំពោះទង្វើខុសឆ្គងកន្លងមកចំពោះពួកគាត់ជាពុំខានឡើយ ហើយអាចនឹងធ្វើឱ្យអ្នកបាក់ទឹកចិត្ត អស់សង្ឃឹម អស់កម្លាំងចិត្ត ហើយឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងឈានដល់ជំងឺធ្លាក់ទឹកចិត្តទៀត ។ ពេលដែលអ្នកមានជំងឺបាត់បង់កម្លាំងចិត្តកំឡុងពេលដែលអ្នកមានគុណបានចែកឋានទៅនោះ ហើយបានស្តាប់នូវបទស្មូតនោះទៀតនិងធ្វើឱ្យកាន់តែមានការបាក់ទឹកចិត្តកាន់តែខ្លាំងជាងមុនទៅទៀត អាចឱ្យពួកអ្នកស្តាយក្រោយនូវទង្វើពីមុនៗដែលបានធ្វើខុសចំពោះអ្នកមានគុណ នឹងឈានទៅដល់ការធ្វើអត្តឃាតខ្លួនឯងទៀតផង ដោយសារការស្តាយស្រណោះ ។ ដូច្នេះហើយខ្ញុំគិតថា មិនត្រូវមានការស្មូតអ្វីនៅក្នុងពិធីបុណ្យសពទេ គឺអាចធ្វើឱ្យមនុស្សបាក់ទឹកចិត្ត និងប៉ះពាល់ដល់សតិអារម្មណ៍ផ្ឡូវចិត្តជាខ្លាំង ។
គំនិតរបស់ខ្ញុំមិនមែនចង់ឱ្យបញ្ឈប់ទាំងស្រុងនោះទេគឺគួរដាក់ស្មូតនោះទៅតាមកាលៈទេសៈ៖
ប្រសិនបើអ្នកស្លាប់ ស្លាប់ដោយឧបត្តិហេតុគ្រោះថ្នាក់ផ្សេងៗ គឺយើងមិនគួរដាក់បទស្មូតនោះក្នុងពិធីបុណ្យសពឡើយ ព្រោះអាចធ្វើឱ្យបាក់ទឹកចិត្តចំពោះកូនចៅរបស់ពួកគេ ដែលត្រូវឃ្លាតចាក់អ្នកដែលស្លាប់នោះដោយមិនទាន់អស់អាល័យ ឬទាំងមិនទាន់បានសងគុណ ។
ប្រសិនបើស្លាប់ដោយសារអស់អាយុ ឬស្លាប់ដោយសារចាស់ជរា គឺយើងអាចដាក់បទស្មូតនោះបាន ព្រោះអ្នកដែលស្លាប់ គឺរស់នៅជាមួយកូនចៅរបស់គេដល់អាយុដែលត្រូវស្លាប់ ដោយគ្មានអ្វីគួរឱ្យស្រណោះស្តាយទៀតទេ ។
សូមមើលផងដែរ៖ ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

ហ្វេសប៊ុកជាបណ្តាញសង្គមនៅលើអ៊ីនធ័រណិតដ៏ធំមួយដែលមានមនុស្សប្រើប្រាស់រាប់សិបលាន់នាក់… ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ ។ តាំងពីការបង្កើតគណនីហ្វេសប៊ុករហូតមកដល់ពេលនេះគឺមានរយៈពេលពីរឆ្នាំជាងមកហើយ ។ ការសម្រេចចិត្តថាឈប់ប្រើប្រាស់ហ្វេសប៊ុកនេះដោយសារតែខ្ញុំគិតថា គឺវាធ្វើឱ្យខាត់បង់ពេលវេលាជាច្រើនក្នុងការប្រើប្រាស់វាក្នុងមួយថ្ងៃៗ យ៉ាងតិចណាស់ក៏មួយម៉ោងដែរ ដូច្នេះហើយខ្ញុំត្រូវតែបញ្ឃប់ការប្រើប្រាស់វាជាបណ្តោះអាសន្ន ឬក៏អាចឈប់ជារៀងរហូតក៏ថាបាន ។ បច្ចុប្បន្នខ្ញុំសង្កេតឃើញថាអ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនកាន់តែច្រើនឡើងៗ ជាពិសេសក្នុងចំណោមយុវវ័យ ។ សម្រាប់យុវវ័យខ្មែរយើងវិញគេប្រើប្រាស់ហ្វេសប៊ុកសម្រាប់ធ្វើការទាក់ទងគ្នា… សម្រាប់កែអផ្សុក… សម្រាប់រកមិត្ត… ។ ដោយគេចំណាយពេលយ៉ាងច្រើនសន្ធឹកសន្ធាប់លើការលេងហ្វេសប៊ុកនេះ ។ តើពួកគេបានផលប្រយោជន៍អ្វីខ្លះក្នុងការប្រើប្រាស់ហ្វេសប៊ុកនេះ??
សម្រាប់ខ្ញុំវិញគិតហើយថាបើយកពេលវេលានេះទៅធ្វើអ្វីផ្សេងៗទៀត ដូចជាអានសៀវភៅ ធ្វើលំហាត់ ដើរកំសាន្ត ឬសរសេរប្លកវាប្រសើរជាង ។ គិតហើយហ្វេសប៊ុកគឺគ្មានន័យអ្វីសម្រាប់ខ្ញុំទៀតទេ!!
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011
Lundi Lay
តើអ្វីដែលយើងមិនអាចស្វែងរកនៅលើ Google ? ថ្ងៃនេះប្លកយុវជនសូមណែនាំអ្នកទាំងអស់ឱ្យស្គាល់អំពីការគណនាក្រាហ្វនៃអនុគមន៍ក្នុងគណិតវិទ្យាជាមួយនឹង Graphing Calculator ។ គ្រាន់តែវាយអនុគមន៍ក្នុងប្រអប់ស្វែងរកពេលនោះ Google និងបង្ហាញនូវទំនាក់ទំនងអន្តរកម្មរបស់ក្រាហ្វ ដើម្បីផ្តល់ចម្លើយអនុគមន៍ អនុគមន៍ធម្មតាដូចជា sin និង cos ទៅជាកុំផ្លិចឡូការីត ។ ក្រាហ្វសន្មត់ជាទំនាក់ទំនងអន្តរកម្ម លក្ខណៈនេះបានបន្ថែមដើម្បីជួយសម្រួលដល់ការគណនា ។ ក្រាហ្វអាចពង្រីក និង ពង្រួម ហើយអាចរុញកាត់ផ្ទៃរាប ដើម្បីងាយស្រួលក្នុងការមើលរូបភាពឱ្យយល់ជាមួយនិងសេចក្តីលម្អិត ។ មិនតែប៉ុណ្ណោះទេគឺមានសំណួរពហុគុណដែលយើងអាចធ្វើការស្វែងរកបានផងដែរ ។
ឧទាហរណ៍៖ នៅពេលដែលអ្នកស្វែងរកអនុគមន៍ Sin(x) មួយ នៅលើ Google លទ្ធផលដំបូងដែលបង្ហាញគឺក្រាហ្វរបស់ Sine ។ ម្យ៉ាងទៀតអ្នកអាចដិតបន្ទាត់នៅលើបន្ទាត់ Sin ដើម្បីទទួលបាន X និង Y កែងគ្នានៃចំនុចប្រសព្វរបស់ក្រាហ្វ ។ Google ក៏បានបញ្ចូលនូវមុខងារយ៉ាងទូលំទូលាយនៃអនុគមន៍មានមួយអញ្ញាត្ត ដែលបន្ថែមនូវអនុគមន៍ដូចជា trigonometric, exponential, logarithmic ហើយនិងវិញ្ញាសារប្រឡងរបស់ពួកគេផងដែរ ។ Graphing Calculator និងប្រើបាននៅក្នុងកម្មវិធីរុករកលើបណ្តាញមួយចំនួនដូចជា Chrome និង Firefox ជាដើម ។

0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2011
Lundi Lay
សួស្តីអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រប្លករបស់ខ្ញុំ ថ្ងៃនេះប្លកយុវជនគ្មានអ្វីចែករំលែកទេ មានតែបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតនូវវេទិកាពិភាក្សាផ្សេងៗនៅលើបណ្តាញអ៊ីនធ័រណិត ដើម្បីផ្តល់នូវការបញ្ចេញមតិយោបល់ គំនិតផ្សេងៗដែលអ្នកចង់វែកញែកពិភាក្សាលើរឿងមួយចំនួនដូចជា បញ្ហាជីវិត នយោបាយ សង្គម វិទ្យាសាស្រ្ត អក្សរសាស្រ្ត សិល្បៈ តន្ត្រី… ជាដើម ។ មុននឹងឈានដល់ការបង្កើតនូវវេទិកានេះ អ្នកត្រូវយល់នូវពាក្យថា Forum ជាមុនសិន ។
ពាក្យថា Forum គឺជាក្រុមនៃការពិភាគក្សានៅលើបណ្តាញអ៊ីនធ័រណិត ។ សេវាកម្មលើបណ្តាញ និង ក្ដារបិទប្រកាស (BBS’s) ផ្តល់ភាពសម្បូរបែបដល់ Forum (វេទិកា) ដែលធ្វើឱ្យអ្នកចូលរួមអាចផ្តោះផ្តូរយោបល់គ្នាទៅវិញទៅមកបាន ។ Forum ពេលខ្លះអាចហៅថាក្រុមបណ្តុំព័ត៌មាន ឬក៏ការប្រជុំ ។
Forum នៅលើបណ្តាញអ៊ីនធ័រណិតគឺមានមកជាយូរណាស់ហើយ ដែលភាគច្រើនមានប្រជាប្រិយភាពសម្រាប់ការពិភាក្សាអំពីសហគមន៍នៅលើបណ្តាញ ។ ឥឡូវនេះអ្នកអាចធ្វើការបង្កើតនូវវេទិកា (Forum) ផ្ទាល់ខ្លួនរបស់អ្នកដោយសេរី និងគ្មានដែនកំណត់ សម្រាប់ពិភាក្សាទៅលើអ្វីមួយដែលអ្នកចង់ ជាមួយនឹង Forumotion ។ វាគ្មានការកំណត់ទៅលើចំនួន Forum message ចំនួនអ្នកប្រើប្រាស់ ការបញ្ចូលឯកសារ (Unlimited Uploading) ហើយអ្វីដែលពិសេសជាងនោះទៅទៀតគឺអ្នកអាចធ្វើការរៀបចំវេទិកាពិភាក្សារបស់អ្នកឱ្យមើលទៅមានសោភ័ណ្ភាពស្រស់ស្អាត់ជាមួយនិងស្បែក (Skin) ជាង ៣០០០ រួមបញ្ចូលទាំង ប្រអប់ជជែកកំសាន្ត (Chat Box) វិចិត្រសាល (Gallery) ប្រតិទិន (Calendar) វីជិដ (Widget) ហើយនឹងមានច្រើនទៀតដែលមិនអាចរៀបរាប់ជូនអស់… ។
- Forumotion ផ្តល់ឱ្យអ្នកនូវជម្រើសបួនគឺ phpBB3, phpBB2, punBB, និង Invision
- phpBB3:Is the new black; a stable, standards-compliant forum version. Users appreciate this version for its numerous functionalities and its simplicity.
- phpBB2: Want to have total control and personalization of your forum? phpBB2 is the way to go. With this version, you can completely customize your forum from A to Z. If you need a forum that is flexible and stable, don’t hesitate to give this version a try!
- punBB: Fast and graphically light, punBB is often chosen by users who like simplicity and ease-of-use.
- Invision: is one of Forumotion’s most performing versions, its power and stability makes of this version a must-have for people that want to use their forum at 100%.
ដើម្បីបង្កើត Forum មួយអ្នកត្រូវជ្រើសរើសយកនូវទំរងវេទិកាមួយដែលអ្នកចូលចិត្ត ឧទាហរណ៍ phpBB3 ឬក៏ punBB2 ហើយបំពេញនូវសេចក្តីលំអិតរបស់អ្នក មាន (ចំណងជើង, ចំណាត់ក្រុម, subdomain …ជាដើម) ហើយបន្ទាប់មកជ្រើសរើសនូវ E-mail ហើយនិងពាក្សសម្ងាត់សម្រាប់ គណនី Admin ។ រួចរាល់ហើយ!!!

លក្ខណៈពិសេសដែល Forumotion ផ្តល់ឱ្យអ្នកប្រើប្រាស់:
- ប្រើប្រាស់ដោយឥតគិតថ្លៃ និងងាយស្រួលក្នុងការប្រើប្រាស់ ។
- បង្កើតនូវវេទិកាផ្ទាល់ខ្លួនរបស់អ្នក ដោយដាក់នូវអាសយដ្ឋាន URL តាមដែលអ្នកចង់បានជាឧទាហរណ៍ http://yourname.forumotion.com ។
- គ្មានដែនកំណត់សម្រាប់ចំនួនសារ និងចំនួនអ្នកប្រើប្រាស់ក្នុងការចូលទៅចូលរួមក្នុងវេទិការបស់អ្នកឡើយ ។
- គ្មានដែនកំណត់ក្នុងការបញ្ចូលរូបភាព និងឯកសារផ្សេងៗ (ឯកសារមួយអាចផ្ទុកបានទំហំ 2MB ចុះក្រោម) ។
- គ្មាន ads ឬក៏ external branding ដែលធ្វើឱ្យវេទិការបស់អ្នករញ៉េរញ៉ៃឡើយ ។
- មានស្បែកច្រើនជាង ៣០០០ សម្រាប់អ្នកជ្រើសរើសយកមកតុបតែងលំអវេទិការបស់អ្នក
- អាចធ្វើការជ្រើសរើសនូវវេទិកាដែលមានប្រជាប្រិយភាពដូចជា phpBB2, phpBB3, punBB និង Invision ដែលអ្នកអាចធ្វើការប្តូរបានដោយភ្លាមៗ ។
- ផ្សព្វផ្សាយវេទិការរបស់អ្នកនៅក្នុង Forumotion ដោយផ្ទាល់តែម្តង ។
សូមចូលទៅកាន់ទំព័រវែបសាយរបស់ Forumotion @ www.forumotion.com
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2011
Lundi Lay

យើងទាំងអស់គ្នាភាគច្រើនតែងតែទទួលបាន SPAM ជារៀងរាល់ថ្ងៃ អ្នកខ្លះទទួលបានច្រើនអ្នកខ្លះបានតិច ។ សូម្បីអ្នកទើបតែបានបង្កើតគណនីអ៊ីម៉ែលថ្មីក៏នឹងទទលបាន SPAM បន្ទាប់ពីការបង្កើតគណនីអ៊ីម៉ែលនោះក្នុងរយៈពេលបានតែពីរទៅបីថ្ងៃប៉ុណ្ណោះ ។ ជាច្រើនលើកយើងតែងតែឆ្ងល់ថាពពួក SPAM ទាំងអស់នឹងផ្ញើមកពីណា ហើយហេតុអ្វីបានជាវាផ្ញើមកអ៊ីម៉ែលរបស់យើង? ប៉ុន្តែចម្ងល់នេះនៅតែមិនអាចរកចម្លើយបាន ។ ដូច្នេះក្នុងប្រកាសនេះប្លកយុវជននឹងព្យាយាមផ្តល់នូវព័ត៌មានខ្លះៗអំពី SPAM ទាំងអស់នោះ ហើយនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបការពារពីពពួក SPAM ។
Spam គឺជាប្រព័ន្ធសារអេឡិចត្រូនិចបោកប្រាស់មួយ (រួមបញ្ចូលទាំងប្រព័ន្ធផ្សាយព័ត៌មាន និងប្រព័ន្ធប្រៃណីយឌីជីថល) ដែលផ្ញើទៅឱ្យអាសយដ្ឋានអ៊ីម៉ែលដែលពុំត្រូវបានស្នើសុំជាច្រើនដោយព្រៀវៗ ជាទូទៅភាគច្រើនត្រូវបានអនុញ្ញាតពី SPAM គឺសារអេឡិចត្រូនិច SPAM ។
- តើពពួក SPAM ទាំងអស់នោះមកពីណាដែរ?
Spam ទាំងអស់នេះគឺមកពី Spammer មិនអាចមកពីអ្នកប្រើប្រាស់ ឬក៏ក្រុមហ៊ុនដែលស្របច្បាប់ណាមួយផ្ញើ SPAM នោះឡើយ ។ ហើយ Spammer ទាំងអស់នោះផ្ញើអ៊ីម៉ែលតែមួយគត់ទៅកាន់អាសយដ្ឋានអ៊ីម៉ែលរាបរយផ្សេងទៀតក្នុងពេលតែមួយ (ពេលខ្លះអាចដល់រាប់ពាន រាប់លានអាសយដ្ឋានអ៊ីម៉ែលឯណោះ) ។ ពួកគេអាចផ្ញើវាដោយផ្ទាល់ ឬក៏អាចប្រើ Spambot ផងដែរដើម្បីធ្វើដំណើរការ Spam ដោយស្វ័យប្រវត្តិ ។
- ហេតុអ្វីពួក Spammer បង្កើត SPAM ទាំងអស់នោះ?
ពួក Spammer គឺមានគោលដៅតែមួយគត់គឺការផ្ញើ Spam (សារដែលពុំបានអនុញ្ញាតស្នើសុំជាមុន) ទៅឱ្យមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីនឹងរកផលប្រយោជន៍អ្វីមួយ (ភាគច្រើនសំដៅរកប្រាក់ចំណេញ) ។ សម្រាប់ជាឧទាហរណ៍៖ ខ្ញុំបានបង្កើតនូវវែបសាយតូចមួយដើម្បីលក់ E-book ដែលនឹងផ្តល់ព័ត៌មានទាក់ទង់អំពីការសម្រក់ទម្ងន់ ។ ដើម្បីនឹងអាចលក់ E-book ទាំងនោះខ្ញុំត្រូវការការផ្សាយពាណិជ្ជកម្មសម្រាប់វែបសាយរបស់ខ្ញុំ ។ ដោយជំនួសនៃការចំណាយលុយលើការឃោសនា ខ្ញុំបានសម្រេចចិត្តបង្កើតនូវអ៊ីម៉ែលមួយ ដែលបានសរសេរព័ត៌មានទាក់ទង់អំពីវែបសាយ និងដាក់តំណភ្ជាប់មកកាន់វែបសាយរបស់ខ្ញុំ ហើយផ្ញើអ៊ីម៉ែលនោះទៅកាន់ ១០០ អាសយដ្ឋានអ៊ីម៉ែលដែលនៅក្នុងបញ្ជីទំនាក់ទំនង់របស់ខ្ញុំ ។ ប្រសិនបើមនុស្សម្នាក់ក្នុងចំណោម ១០០ អ៊ីម៉ែលដែលខ្ញុំបានផ្ញើទៅនោះទិញ E-book របស់ខ្ញុំ ខ្ញុំនឹងទទួលលុយបាន ១០ដុល្លារ តែប្រសិនបើខ្ញុំផ្ញើអ៊ីម៉ែលទៅកាន់អាសយដ្ឋានអ៊ីម៉ែលចំនួន ១០០០ ខ្ញុំនឹងទទួលបានប្រាក់ចំណេញ ១០០ដុល្លា ប្រសិនបើផ្ញើទៅកាន់ ១លាន ខ្ញុំនិងបានប្រាក់ចំណេញ ១០០០០០ដុល្លារ ។ Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា