បណ្ណសារ
តើអ្នកហ៊ានចូលរួមជាមួយ ឡូយ៩ ដែរទេ?
អង្គការ BBC World Service Trust កំពុងដំណើរការយុទ្ធនាការណ៍ប្រព័ន្ធផ្សព្វផ្សាយចម្រុះដ៏ធំមួយ ក្រោមការទទួលជំនួយពីកម្មវិធីអភិវឌ្ឍសហប្រជាជាតិ UNDP ។ យុទ្ធនាការណ៍នេះនឹងគាំទ្រយុវជន ឱ្យមានការចូលរួមក្នុង ការងារសង្គម ហើយនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១២ នេះ ។
នៅក្នុងគម្រោងលើកនេះ អង្គការ BBC World Service Trust និងផលិតនូវរឿងភាគមួយ ដែលនិយាយអំពីជីវិតយុវជនមួយក្រុមនៅជនបទ ហើយពួកគេធ្វើការជាមួយគ្នា ដើម្បីសម្រេចគោលដៅមួយ ។
ដូច្នេះអង្គការ BBC World Service Trust ត្រូវការជ្រើសរើសតួសម្តែង និងពិធីករពិធីការិនីសម្រាប់កម្មវិធីទូរទស្សន៍ យុវវ័យ ឡូយ៩ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖
- លក្ខណៈសម្បត្តិរបស់តួប្រុស និង តួស្រី (ត្រូវការច្រើននាក់)
- មានអាយុពី ១៥ ទៅ ២៥ ឆ្នាំ
- មានទេពកោសល្យ ភាពក្លាហាន និង ស្រឡាញ់ការសម្តែង
- មានរូបសម្បត្តិសមរម្យ ហើយពុំចាំបាច់មានបទពិសោធន៍ក្នុងការសម្តែងអ្វីទេ ។
- លក្ខណៈសម្បត្តិរបស់ពិធីករ និង ពិធីការិនី (៥នាក់)
- អាយុពី ១៥ ទៅ ២៥ ឆ្នាំ
- មានរូបសម្បត្តិសមរម្យ រួសរាយរាក់ទាក់
- មានទេពកោសលក្នុងការនិយាយ មានភាពក្លាហាន ស្រឡាញ់ការងារជាពិធីករ ហើយពុំចាំបាច់មានបទពិសោធន៍ពីមុនមក ។
រាល់បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចមកចូលរួមការសាកល្បង សមត្ថភាពនៅ ដេប៉ាតម៉ងប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ ដែលមានអាសយដ្ឋាន តាមបណ្តោយ មហាវិថីសហព័ន្ធរូស្ស៊ី (ស្ថិតក្នុងបរិវេណ វិទ្យាស្ថានភាសាបរទេស IFL) នៅថ្ងៃ អាទិត្យ ទី ២៣ តុលា ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ។
ពត៌មានបន្ថែមអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩៥ ៧៧៧ ០៦៨
National Youth Leadership Conference’11, AIESEC Cambodia
AIESEC’s National Youth Leadership Conference is one of the biggest national events hosted by AIESEC Cambodia that is held annually to promote youth leadership development. It brings together over 120 young leaders consisting of national and international delegates from around the world; there will also be visitors from their sponsors and partnered company’s HR heads and guests. The theme of the conference is “Exploring Exchange-Exploring Leadership”.
- Start on Wednesday, September 14 at 1:00pm to September 18 at 2:00pm.
- Location at Apsara Angkor Hotel, Siem Reap, Cambodia (http://www.apsaraangkor.com) National Route 6, Airport Road.
- To register, go to: http://bit.ly/nylc2011 (110 $ for Non-AIESECer and 90$ for AIESECer)
More about the conference can be found at: http://www.wix.com/aieseccambodia/nylc2011
Related article:
AEIF: 1st Workshop on Youth and Volunteerism with High School Students in Siem Reap Province
សិស្សានុសិស្សវិទ្យាល័យនៅខេត្តសៀមរាបបានចូលរួមក្នុងសិក្ខាសាលាមួយអំពីយុវជន និងការធ្វើការងារស្ម័គ្រចិត្ត
A group of 13 alumni of Study of the United States Institute (SUSI), the Undergraduate Intensive English Language Study Program (UIELSP), and the Global Undergraduate Program (UGRAD) conducted a two-day workshop and field visit with 31 high school students in Siem Reap Province. This activity is under project called “When Youth Take Action: An Initiatives to Leadership, Civic Engagement and Community Development”, one of the winners funded by the Alumni Engagement Innovation Fund – AEIF.
The workshop is focusing on volunteerism which is the new concept for provincial students. The alumni shared their experiences gained from the programs in the U.S. and from their capacity development prior to the workshop. The program consists of lecture on volunteerism, personal experience in volunteering, team building activities, field visit to an NGO on volunteering activity, debating skill and project development. The students were very energetic and enthusiastic with the workshop activities. After the workshop, ten students were selected to join the International Volunteer Day and Training on Project Management in Phnom Penh in the next activity of AEIF. Also, these ten students will lead one project within their community on a specific issue.
It was a very successful and joyful activity with the students with the support from the school representatives and alumni coordinator of the U.S. Embassy Phnom Penh. The students are very engaged and inspired by the alumni group. More importantly, the students start to know information about educational programs provided by the U.S. Embassy, particularly the exchange programs.
See original post here:
http://cambodia.usembassy.gov/2011_workshop_on_youth_and_volunteerism.html
ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត
ការធ្លាក់ទឹកចិត្ត និង ជំងឺធ្លាក់ទឹកចិត្តគឺជាអ្វី?
ការធ្លាក់ទឹកចិត្ត និង ជំងឺធ្លាក់ទឹកចិត្ត គឺជាការធ្លាក់ចុះនៃអារម្មណ៍ដែលនាំឱ្យមានភាពក្រៀមក្រំ បាត់បង់ភាពសប្បាយរីករាយ និងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីៗជុំវិញខ្លួន។
បុព្វហេតុនៃការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត
មនុស្សយើងអាចមានការធ្លាក់ទឹកចិត្ត នៅពេលដែលយើងប្រឈមមុខនឹងការបាត់បងផ្សេងៗ ដូចជាបាត់បង់មនុស្សជាទីស្រលាញ់ បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះ បាត់បង់ការងារ ទ្រព្យសម្បត្តិ ឬទទួលបរាជ័យក្នុងជីវិត…។ មូលហេតុផ្សេងទៀតនៃជំងឺធ្លាក់ទឹកចិត្ត អាចបណ្តាលមកពីបុគ្គលនោះ ឆ្លងកាត់ព្រឹត្តិការណ៍គួរឱ្យអាម៉ាសណាមួយដូចជា ការមានផ្ទៃពោះខុសប្រពៃណី ការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍ ឬត្រូវគេបណ្តេញចេញពីការងារ ។ល។
ចំពោះយុវជន គេអាចជួបប្រទះបញ្ហាមួយចំនួន ដែលអាចធ្វើឱ្យធ្លាក់ទឹកចិត្តក្នុងកម្រិតស្រាល ឬអាចនឹងទទួលរងនូវជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរដូចជា ករណីធ្លាប់រៀនពូកែហើរបែរជាចាញ់គេក្នុងគ្រាណាមួយ ពេលដឹងថាប្រឡងធ្លាក់ ពុំមានលទ្ធភាពបន្តការសិក្សាវែងឆ្ងាយបាន អត់ការងារធ្វើ គូរស្នេហ៍បែកចិត្ត ជ្រុលជ្រួសក្នុងរឿងស្នេហារហូតមានផ្ទៃពោះ ពុំទទួលការស្រឡាញ់ពីអ្នកដែលខ្លួនស្រឡាញ់ ទទួលសេចក្តីស្រលាញ់ពុំស្មើគ្នាអំពីអាណាព្យាបាល ឪពុកម្តាយបដិសេធការរៀបការនឹងគូរស្នេហ៍ដែលខ្លួនស្រឡាញ់ទទួលរងការចាប់រំលោភបំពានផ្នែកផ្លូវភេទ មានជំងឺរ៉ាំរៃពុំអាចព្យាបាលបានជាដើម។
តាមធម្មតា ប្រតិកម្មនៃការធ្លាក់ទឹកចិត្តអាចកើតមានក្នុងរយៈពេលប៉ុន្តែដោយសារការតាំងចិត្ត និងពេលវេលា បុគ្គលនឹងមានអារម្មណ៍ល្អជាប្រក្រតីឡើងវិញ ។ មនុស្សខ្លះអាចកើតមានការធ្លាក់ទឹកចិត្តរយៈពេលវែង (ច្រើនជាង២សប្តាហ៍) ដែលជាហេតុនាំឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។
ការស្រាវជ្រាវបង្ហាញឱ្យដឹងថា ការធ្លាក់ទឹកចិត្ត និងជំងឺធ្លាក់ទឹកចិត្តកើតមានចំពោះស្រ្តីច្រើនជាងបុរស ដោយហេតុថា ស្រ្តីត្រូវប្រឈមនឹងការគ្រប់គ្រងកូនចៅ ផ្ទះសំបែង និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមិនមានឱកាសបញ្ចេញការតានតឹងចិត្តរបស់ខ្លួនបានល្អប្រសើរនៅក្នុងមជ្ឈមដ្ឋានដែលខ្លួនរស់នៅ ។ Read more…














ការបញ្ចេញមតិរបស់អ្នកទស្សនា