បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘សីលធម៌​’

រដូវ«ណូអែល»​បង្ហាញ​ពីការ​វង្វេង​វប្បធម៌​របស់​ជនជាតិខ្មែរ!!

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2011 មតិ ១

សូមចុចនៅលើរូបភាពដើម្បីអានអត្ថបទពេញ

សូមអានផងដែរ៖ យុវវ័យ​បច្ចុប្បន្ន​មិន​អើពើ​នឹង​បញ្ហា​សង្គម!

រូប​មន្ត​កម្តៅ​ស្នេហ៍​ឱ្យ​នៅ​ឧណ្ហ៍​ៗ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2011 បញ្ចេញមតិ

ដប់​សំណួរ​សម្រាប់​ លោក​ប្រុស​ ដប់​សំណួរ​សម្រាប់​អ្នក​ស្រី ។ ហើយ​មុន​ពេល​បញ្ចប់​ យើង​គួរ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន…
សំណួរ​ជា​បន្ត​ទៅ​នេះ ជួយ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ និង​សន្និដ្ឋាន​ពី​គុណធម៌ ធ្វើ​ជា​ប្តី ឬ​ធ្វើ​ជា​ប្រពន្ធ របស់​យើង…
ក្រោយ​ពី​សួរ​សំណួរ​ទាំង​នោះ តើ​យើង​អាច​ឆ្លើយ​ថា “​មាន” ដោយ​វិធី​មួយ​ស្មោះ​ត្រង់​បំផុត​ដែរ​ឬ​ទេ…?

ដប់​សំណួរ​សម្រាប់លោក​ប្រុស​

១- លោក​ប្រុស​នៅ មាន សម្តែង​កាយ​វិការ ថ្នាក់​ថ្នម​អ្នក​ស្រីតាម​ទម្លាប់​ម្តង​ម្កាល​ដែរ​ឬ​ទេ?… ដល់​ទិវា​ខួប​កំណើត​ ឬ​ទិវា​ខួប​អនុស្សាវីយ៍ ថ្ងៃ​រៀប​ការ​ លោក​ប្រុស មាន​ នៅ​រំលឹក​ ដើម្បី​អបអរ​សារទរ ជាមួយ​អ្នក​ស្រី​ដែរឬទេ? …លោក​ប្រុស មាន នៅ​ចាំ​ថ្ងៃ​ជប់​លៀង​មួយ ចំនួន​ដែល​ មាន អ្នក​ស្រី​នៅ​ក្បែរ​ដែរ​ឬទេ? ហើយ មាន នៅ​ចាំ ការ​ទិញ​ឥវ៉ាន់​រួម​គ្នាជាមួយ អ្នក​ស្រី​ យក​មក​សែន​ព្រេន​បន់​ស្រន់ ដែរ​ឬទេ? …លោក​ប្រុស​ មាន ដែល​បាន បញ្ចេញ​​បណ្តា ពាក្យ​ពេចន៍​ ឬ​កិរិយា​មារយាទ គួរ​ឱ្យ​ស្រឡាញ់​ធ្វើ​ឱ្យ​អ្នក​ស្រី​រំភើប ម្តង​ម្កាល​ដែរ​ឬទេ?

២- លោកប្រុស​ មាន បាន​រក្សា​គំនិត មិន​រិះ​គន់​អ្នក​ស្រី នៅ​ចំពោះ​មុខ​អ្នក​ផ្សេង​ ដែរ​ឬទេ?

៣- លោក​ប្រុស មាន នៅ​ផ្តល់​ប្រាក់​គ្រប់​គ្រាន់ ដើម្បី​ឱ្យ​អ្នក​ស្រី​គិត​គូរ​ការងារ​មេ​ផ្ទះ ឱ្យ​សម​តាម​បំណង​ដែរ​ឬ​ទេ?

៤- លោក​ប្រុស​មាន ដែល​គិត​យល់​ថា ត្រូវ​ជួយ​អ្នក​ស្រី​ក្នុង​កាលៈ​ទេសៈ​មួយ​ចំនួន​ ដែល​ង្នក​ស្រី​នឿយ​ហត់​ ឬ​តឹង​តែង​ ដោយ​សារផល​វិបាក កើត​ចេញ​អំពី​ផ្នែក​សរីរៈ​វិទ្យាដែរ​ឬទេ?

៥- លោក​ប្រុស​ មាន បាន​អញ្ជើញ​អ្នក​ស្រី ឱ្យ​មក​ចូល​រួម​សប្បាយ​រីករាយ កម្សាន្ត​ជាមួយ លោក​ប្រុស ក្នុងរយៈ​ពេល ១ម៉ោង ឬ​២ម៉ោង​ ដែរ​ឬទេ?

៦- លោក​ប្រុស មាន នៅ​ចាំ​ថា ចៀស​វាង​ កុំ​ប្រៀប​ធៀប​ស្នា​ដៃ​ដាំ​ស្ល និង​ថែ​ទាំ​កិច្ច​ការ​មេ​ផ្ទះ របស់​អ្នក​ស្រី ជា​មួ​យ​ស្នា​ដៃរបស់​ជីដូន​ ឬ​ស្នា​ដៃ​របស់​ស្រ្តី​ណា​ម្នាក់ លើក​លែង​តែ ដើម្បី​លើក​សរសើរ​ប្រពន្ធ​ដែរ​ឬទេ?

៧- លោក​ប្រុស មាន បាន​យក​ចិត្ត​ទុក​ដាក់​ ដល់​ជីវភាព​ស្មាតី (អាន​សៀវភៅ, កាសែត, ទស្សនាវដ្តី) និង​យោបល់​មួយ​ចំនួន ស្តី​ពី​ការ​ងារ​សង្គម​របស់​អ្នក​ស្រី​ដែរ​ឬទេ?

៨- លោក​ប្រុស​ មាន បាន​បញ្ចេញ​ឬក​ប្រច័ណ្ឌ​ ដែរ​ឬទេ? នៅ​ពេល​ឃើញ​អ្នក​ស្រី កំពុង​រាំរែក​ជាមួយ​បុរស​ផ្សេង, ហើយ​ អ្នក​ស្រី​កំពុង​ទទួល​ការ​ថែទាំ ស្និទ្ធស្នាល​អំពី​បុរស​នោះ?

៩- លោក​ប្រុស មាន ដែល​បាន​រិះរក​គ្រប់​ឱកាស ដើម្បី​លើក​ទឹក​ចិត្ត​ និង​លើក​សរសើរ​ អ្នក​ស្រី​ដែរ​ឬទេ?

១០- លោក​ប្រុស​ មាន បាន​ថ្លែង​អំណរ​គុណ​អ្នកស្រី នៅ​ពេល​ដែល​គាត់​ជួយ​លោក​ប្រុស​នៅ​ក្នុង​ការងារ​កំប៉ិច​កំប៉ុក​មួយ​ចំនួន ដូច​ជា​ប៉ះអាវ, លក់ដូរ, សរសេរសំបុត្រ ។ល។…ដែរ​ឬទេ? Read more…

បទ​វិភាគ​ចំពោះ​ រឿង​​សត្វ​ឥន្ទ្រី​របស់​ព្រះឥសូរ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2011 មតិ 3

ឧញ៉ា​សុតន្តប្រី​ជា​ឥន្ទ​ជា​អ្នក​ប្រាជ្ញ​អក្សរ​សាស្រ្ត​ខ្មែរ​ម្នាក់​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​មធ្យោបាយ​ដែល​លោក​អាច​ធ្វើ​ទៅ​បាន​ នូវ​គតិ​បណ្ឌិត​និង​ការ​ពិចារណា​ជ្រៅ​ជ្រះ​ដល់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ។ ស្នាដៃ​សំខាន់​ៗ​របស់​លោក​មាន​ជា​អាថ​ដូច​ជា គតិលោក និរាស្រ្ត​នគរវត្ត សុភាសិត​ច្បាប់​ស្រី រឿង​អម្បែង​បែក លោកនិតិបករណ៍ ព្រះរាជ្យពង្សាវ​តា​ខ្មែរ ។ កើត​នៅ​ឆ្នាំ ១៨៥៩ នៅ​ភូមិ​រកា​កោង​ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ហើយ​ទទួល​មរណៈ​ភាព​នៅ​ឆ្នាំ​ ១៩២៤ សុតន្តប្រី​ជា​ឥន្ទ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​និពន្ធ​នៅ​សតវត្ស​ទី​២០ ព្រោះ​ស្នា​ដៃ​របស់​លោក​មួយ​ចំនួន​ក្នុង​ចំណោម​ស្នា​ដៃ​ទាំង​អស់​ប្រហែល​ ៤៤​មុខ បាន​ត្រូវ​វិទ្យាស្ថាន​ពុទ្ធ​សាស​បណ្ឌិត និង​ទស្សនា​វដ្តី​កម្ពុជា​សុរិយៈ​យក​មក​បោះ​ពុម្ព​ផ្សាយ​ខ្លះៗ​នៅ​ពេល​ដែល​លោក​ទទួល​មរណៈ​ភាព​ទៅ ។ ស្នា​ដៃ​ដែល​សិក្សា​នុសិស្ស​ខ្មែរ​ស្គាល​ច្បាស់​ជាង​គេ​គឺ​គតិលោក ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​ ១០​ភាគ គឺ​ជា​ការ​និទាន​រឿង​ផ្សេង​ដែល​លោក​បាន​ដក់​ស្រង់​ចេញ​ពី​រឿង​ព្រេង​ខ្មែរ​ពី​រឿង​ល្បើក​របស់​កវី​បារាំង ឬ​រឿង​ដែល​មាន​គតិ​បណ្ឌិត​ខ្ពង់​ខ្ពស់​ដែល​លោក​យក​ពី​ប្រភព​ឥណ្ឌា​តាម​រយៈ​ប្រទេស​សៀម​ដូចជា ជាតក​បញ្ចៈ​តន្រ្ទ ស្រី​ហិតោបរទេស​ជា​ដើម ។

ពេល​នេះ​ខ្ញុំ​សូម​វិភាគ​នូវ​រឿង​និទាន​របស់​លោក​មួយ​មាន​ចំណង​ជើង​ថា​សត្វ​ឥន្ទ្រី​របស់​ព្រះឥសូរ​ដូច​តទៅ៖
មាន​សត្វ​ឥន្ទ្រី​មួយ​ជា​ទី​គាប់​ព្រះ​ទ័យ​របស់​ព្រះ​ឥសូរ បើ​ឥន្ទ្រី​នោះ​វា​ចង់​បាន​អ្វី​ ឬ​ចង់​ស៊ីសាច់​សត្វ​ណា​ក្តី​វា​គ្រាន់​តែ​ទូល​ព្រះ​ឥសូរ​ថា​វា​បាន​សុបិន្ត​ឃើញ​ជា​ការ​ស្រេច ។ ព្រះ​ឥសូរ​តម្រូវ​ចិត្ត​វា​ដោយ​ឥត​ខ្ចោះ​ព្រោះ​តែ​រឿង​នេះ​សត្វ​ទាំង​ឡាយ​កើត​ក្តី​ក្តៅ​ក្រហាយ​មហិមារ​និង​សត្វ​ឥន្រ្ទី​នោះ​តែ​ពុំ​ហ៊ាន​ថា​អ្វី​ទាំង​អស់​ព្រោះ​ខ្លាច​អំណាច​របស់​ព្រះ​ឥសូរ​ដែល​ជា​ម្ចាស់​នៃ​សត្វ​លោក​ទាំង​អស់ ។ ថ្ងៃ​មួយ​វា​ចង់​ស៊ី​សាច់​ស្តេច​ដំរី​ស គ្រា​នោះ​មាន​សត្វ​ទីទុយ​មួយ​ទំ​នៅ​លើ​មែក​ឈើ​បាន​ឃើញ​ស្តេច​ដំរីស​ម្តាយ​និង​កូន នាំ​គ្នា​ចុះ​ទៅ​មុជ​ទឹក​នៅ​ក្នុង​ស្រះ​មួយ​ដោយ​ក្តី​កើត​ទុក្ខ​ឥត​ឧបមា មុន​នឹង​ប្រគល់​ខ្លួន​ឱ្យ​សត្វ​ឥន្ទ្រី​យក​ធ្វើ​ជា​ចំណី ។ បន្ទាប់​ពី​បាន​សាក​សួរ​ហេតុ​ផល​សព្វ​គ្រប់​ទទុយ​ធានា​ខ្លួន​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​នាំ​ស្តេច​ដំរី​ស ទៅ​ជួប​និង​ព្រះ​ឥសូរ​តែ​ម្តង​ ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ស្តេច​ដំរី​ស ។

ពេល​បាន​ជួប​ព្រះ​ឥសូរ​ទីទុយ​បាន​សាក​សួរ​ព្រះ​ឥសូរ​អំពី​រឿង​នេះ ព្រះ​ឥសូរ​បាន​ប្រាប់​អំពី​ដំណើរ​រឿង​គឺ​ថា​មក​ពី​សត្វ​ឥន្ទ្រី​វា​យល់​សប់​ឃើញ​ដូច្នោះ ។ ទទុយ​វា​មិន​ហ៊ាន​ប្រកែក​អ្វី​ទាំង​អស់ ប៉ុន្តែ​វា​បាន​សុំ​ដេក​មួយ​ភ្លែត​សិន​មុន​និង​ចេញ​ដំណើរ​ទៅ​វិញ​ មួយ​ស្របក់​ក្រោយ​មក​ទទុយ​ធ្វើ​ជា​ភ្ញាក់​វិញ​ហើយ​ប្រាប់​ព្រះ​ឥសូរ​ថា​វា​បាន​សុបិន្ត​ឃើញ​រឿង​មួយ​ល្អ​ខ្លាំង​ណាស់ ហើយ​ព្រះ​ឥសូរ​សួរ​ថា​ តើ​ឯង​បាន​សុបិន្ត​ឃើញ​រឿង​អ្វី? ទទុយ​បាន​ទូល​ព្រះឥសូរ​ថា​វា​បាន​សុបិន្ត​ឃើញ ​សម្តេច​ព្រះនាង​ឧមា​ភគវត្តី​ជា​ព្រះ​រាជ​មហេសី​របស់​ព្រះ​ឥសូរ​ចាប់​ចិត្ត​ស្រឡាញ់​វា ដូច្នេះ​ព្រះ​ឥសូរ​ត្រូវ​តែ​ប្រគល់​នាង​ឧមា​ទៅ​ឱ្យ​វា ព្រោះ​ថា​សុបិន្ត​របស់​វា​ប្រាដក​ណាស់ ។ កាល​បើ​ឮ​ដូច្នេះ​ព្រះ​ឥសូរ​មាន​ការ​ក្រេវ​ក្រោធ​ជា​អតិបរមា​ហើយ​ជោទ​ទទុយ​ថា​និយាយ​ផ្តេស​ផ្តាស ទទុយ​ថា​បើ​វា​និយាយ​ផ្តេស​ផ្តាស​សត្វ​ឥន្ទ្រី​ក៏​ដូច​តែ​វា​អ៊ីចឹង​ដែរ នៅ​ទី​បំផុត​ព្រះ​ឥសូរ​ក៏​សព្វ​ព្រះ​ទ័យ​យល់​ព្រម​ឱ្យ​ស្តេច​ដំរី​ស​ត្រឡប់​ទៅ​វិញ​ទៅ ។

រឿង​សត្វ​ឥន្រ្ទី​របស់​សុតន្ត​ប្រីជាឥន្ទ​យក​មក​សរសេរ​និទាន​ប្រាប់​យើង​ជា​ការ​លើក​ឡើង​អំពី​ជ័យ​ជំនះ​នៃ​វិចារញាណ​ទៅ​លើ​ទ្រឹស្តី​ភូតភរ​គ្រប់​បែប​យ៉ាង​ដែល​រមែង​តែង​តែ​បក​ស្រាយ​ក្រិត​ក្រម​នៃ​លោក​យើង​នេះ​ដើម្បី​បរិចាក​ជីវិត​សត្វ​លោក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​របស់​ពួក​គេ ។ ដំរី​ជា​និមិត្ត​រូប​នៃ​អ្នក​មាន​កម្លាំង​ខ្លាំង​ក្លា ប៉ុន្តែ​ដែល​ស្លូត​បូត (ពោល​គឺ​កម្លាំង​របស់​ប្រជាជន​របស់​មនុស្ស​ជាតិ​ទាំង​មូល) ហើយ​ដែល​នៅ​ទី​បំផុត​ត្រូវ​គេ​ប្រមាថ​ចង់​យក​ទៅ​ធ្វើ​ជា​ឈ្នាន់​ ធ្វើ​ជា​អាហារ​តែ​ម្តង ។ រី​ឯ​ទទុយ​ជា​និមិត្ត​រូប​នៃ​អ្នក​ប្រាជ្ញ​អ្នក​បណ្ឌិត ដែល​ខិត​ខំ​បក​ស្រាយ​ក្រិត​ក្រម​លោក​យើង​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​ជួយ​សត្វ​លោក​ឱ្យ​ចេញ​ផុត​ពី​ក្រញាំ​នៃ​ការ​បោក​ប្រាស់​ផ្សេង​របស់​ពពួក​មនុស្ស​ពាល ៕

សូម​មើល​ផង​ដែរ៖

ទស្សនៈ​ចំពោះ​ ច្បាប់​ស្រី

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែ​ឧសភា ឆ្នាំ 2011 មតិ 2

នៅ​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​គេ​ឃើញ​មាន​ពាក្យ​ប្រៀន​ប្រដៅ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ច្បាប់​ស្រី​អ្នក​ប្រាជ្ញ​បណ្ឌិត​ខ្មែរ​ហាក់​បី​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​អប់​រំ​ស្រ្តី​ភេទ​នេះ​យ៉ាង​ខ្លាំង​ក្លា ។ ព្រះ​មហា​ក្សត្រ​ខ្មែរ​ពីរ​អង្គ​គឺ​ព្រះ​រាជ​សម្ភាណ៍ និង​ព្រះ​បាទ​សម្តេច​ព្រះ​ហាវិរៈ​រាមា​អេរាណ៍​ធិបតី​ព្រះ​អង្គ​ឌួង​ព្រះ​បរម​កោដិ ក៏​ហាក់​បី​ដូច​ជា​ផ្តល់​សារៈ​សំខាន់​ពិសេស​ទៅ​ឱ្យ​ការ​អប់​រំ​នេះ​ដែរ នេះ​ជា​ការ​ធម្មតា​ទេ​ព្រោះ​សង្គម​ខ្មែរ​ជា​សង្គម​មាតា​ធិបតេយ្យ គឺ​ស្រី​មាន​តួនាទី​ដឹក​នាំ​ដល់​សង្គម​ដ៏​សំខាន់ ។ បើ​ស្រ្តី​មាន​ឥរិយា​បទ​មាយាទ​បែប​ណា​នោះ​គ្រួសារ​និង​សង្កម​ទាំង​មូល​ក៏​មាន​លក្ខណៈ​បែប​នោះ​ដែរ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ផង​ដែរ​ថា​ពាក្យ​ទូន្មាន​ទាំង​ឡាយ​នោះ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​អំពី​ទំនាក់​ទំនង​រវាង​ប្តី​និង​ប្រពន្ធ ។

ខ្ញុំ​សូម​លើក​យក​អំពី​ច្បាប់​ស្រី​របស់​បណ្ឌិត​ម៉ឺន​ មៃ​ដែល​ត្រូវ​បាន​គេ​បញ្ចូល​មក​ក្នុង​កម្មវិធី​សិក្សា​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​តាម​សាលា​រៀន ។ ​ក្រៅ​ពី​ការ​ប្រៀន​ប្រដៅ​ឱ្យ​ស្រី​ជា​ភរិយា​គោរព​ប្តី​គ្រប់​ប្រការ​បណ្ឌិត​ម៉ឺន មៃ​មាន​លើក​ឡើង​អំពី​ប្រភព​នៃ​ការ​សៅហ្មង​បី​យ៉ាង​ដែល​លោក​ហៅ​ថា​ភ្នក់​ភ្លើង​ទាំង​បី​គឺ៖ ទី​មួយ​យក​រឿង​មិន​ល្អ​ពី​ក្រៅ​មក​ដុត​ឱ្យ​ឆេះ​សន្ធោរ​សន្ធៅ​នៅ​ក្នុង​ផ្ទះ ឬ​ក៏​យក​រឿង​ខាង​ក្នុង​ផ្ទះ​ទៅ​អុច​បង្កាត់​ឱ្យ​ឆេះ​នៅ​ខាង​ក្រៅ ។ ប្រភព​រឿង​សៅ​ហ្មង​ទី​ពីរ​គឺ​ការ​ប្រើ​ពាក្យ​ពេចន៍​មិន​គួរ​គប្បី​ចំពោះ​មាតា​បិតា​និង​ការ​មិន​រវល់​ញឹក​ញាប់​ក្នុង​ការ​ផ្គាប់​ចំណី​អាហារ​ដល់​ឪពុក​​ម្តាយ​និង​ប្តី ។ អំពើ​សៅ​ហ្មង​ទី​បី​កើត​ចេញ​ពី​ការ​រួម​រ័ក្ស​ជា​មួយ​ប្តី​គឺ​មិន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​ស្វាមី​អាក់​អន​ស្រពោន​ចិត្ត​ឡើយ ដោយ​អនុវត្តន៍​ពាក្យ​ទូន្មាន​ជា​មូល​ដ្ឋាន​ទាំង​ឡាយ​នេះ​សង្គម​បុរាណ​ខ្មែរ​មាន​លក្ខណៈ​ដ៏​ល្អ​ប្រពៃ ។ រីឯ​បុរស​វិញ​តាម​រយៈ​ច្បាប់​ប្រុស​របស់​បណ្ឌិត​មៃ​ដដែល​ក៏​ត្រូវ​ប្រកាន់​យក​ឥរិយារបទ​ឱ្យ​បាន​សម​សួន​ដែរ​ទើប​រក​ភាព​សុខ​ក្សេម​ក្សាន្ត​នៅ​ក្នុង​គ្រួសារ​បាន ។ Read more…

ទស្សនៈ​ចំពោះ​រឿង ​ផ្កា​ស្រពោន

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 10 ខែ​ឧសភា ឆ្នាំ 2011 មតិ ១

រឿង​ផ្កា​ស្រពោន​ដែល​ទស្សនា​វដ្តី​ប្រចាំ​សប្តាហ៍​កម្ពុជា​បោះ​ផ្សាយ​ជា​ភាគ​និទាន​នៅ​ឆ្នាំ ១៩៤៧ ហើយ​ដែល​ត្រូវ​បាន​ចង់​ក្រង​ជា​សៀវភៅ​ប្រលោម​លោក​ទាំង​មូល​នៅ​ឆ្នាំ ១៩៤៩ ជា​ប្រលោម​លោក​មុន​ដំបូង​បង្អស់​របស់​លោក នូ ហាច ។ ស្នា​ដៃ​នេះ​ត្រូវ​បាន​ក្រសួង​សិក្សា​ធិការ​ជាតិ​បញ្ចូល​មក​ក្នុង​កម្ម​វិធី​សិក្សា​អក្សរ​សិល្ប៍​ខ្មែរ​នៅ​ឆ្នាំ​ ១៩៦០ សម្រាប់​ថ្នាក់​ទី​៤​ទំនើប​នៃ​មធ្យម​សិក្សា ។ សិក្សា​នុ​សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​ស្គាល់​រឿង​ផ្កា​ស្រពោន​នេះ​គ្រប់​ៗ​គ្នា​គឺ​ជា​ប្រលោម​លោក​ផ្នែក​មនោ​សញ្ចេត​នា​មួយ​ដែល​គួរ​ស្នេហ៍​ពី​រូប​គឺ​ប៊ុន ធឿន និង​នាង​វិធាវី​ពុំ​បាន​ជួប​គ្នា​ដូច​គោល​បំណង​ព្រោះ​តែ​ម្តាយ​របស់​នាង​វិធាវី​មើល​ស្រាល​ពេក​ទៅ​លើ​សេចក្តី​ស្នេហា​រវាង​យុវជន​ដ៏​បរិសុទ្ធ​ទាំង​ពីរ​នោះ ហើយ​ចាត់​ទុក​បញ្ហា​ទ្រព្យ​​សម្បត្តិ​ផ្នែក​សម្ភារៈ​ថា​ជា​បញ្ហា​សំខាន់​ជាង ។

ប៊ុន ធឿន​ដែល​ជា​សិស្ស​វិទ្យា​ល័យ​ ស៊ីសុវត្ថិ មាន​ចិត្ត​ប្រតិព័ត្តិ​ទៅ​លើ​នាង​វិធាវី​ដែល​ធ្លាប់​រាប់​អាន​គ្នា​តាំង​ពីរ​កុមារភាព​មក​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​និង​បាន​រួម​រស់​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ ។ ប៉ុន្តែ​ជា​អកុសល​ឪពុក​របស់​ ប៊ុន ធឿន រក​ស៊ី​ខាត​ព្រោះ​លិច​កប៉ាល​ដឹក​ស្រូវ​មួយ​នៅ​ទន្លេសាប ហើយ​ក៏​ធ្លាក់​ខ្លួន​ក្រ​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​សិក្សា​បំពេញ​វិជ្ជា​របស់​ ប៊ុន ធឿន អាច​ជួប​នឹង​ឧបសគ្គ ។ ដោយ​ដឹង​រឿង​នេះ​យាយ​នួន ម្តាយ​របស់​នាង​វិធាវី រក​គ្រប់​កលល្បិច​ដើម្បី​ផ្សំ​ផ្គុំ​កូន​ស្រី​ជាមួយ​ ណៃ ស៊ត​វិញ ។ ណៃ​ ស៊ត ដែល​ជា​កូន​របស់​ជិក ណៃ សៀន​ជា​ឈ្មួញ​កាណូត​មួយ​ដែល​កំពុង​រក​ស៊ី​មាន​បាន ។

បន្ទាប់​ពី​យាយ​នួន​នាំ​នាង​វិធាវីនិង​ណៃ​ ស៊ត​ទៅ​ដើរ​លេង​នៅ​អង្គរ ហើយ​ត្រូវ​ដើរ​ក្រោម​ទឹក​ភ្លៀង​ទទឹក​ជោក​ខ្លួន​ញ័រ​ចម្រក​ នៅ​ពេល​ត្រឡប់​មក​វិញ​នាង​វិធាវី​ក៏​ធ្លាក់​ឈឺ​តែ​ម្តង ។ នាង​បាន​សរសេរ​សំបុត្រ​ទៅ​ប្រាប់​ប៊ុន ធឿន​អំពី​គោល​បំណង​របស់​ម្តាយ​នាង ប៊ុន ធឿន​បាន​សុំ​ឱ្យ​នាង​សម្រប់​ទៅ​តាម​ម្តាយ​ចុះ​ព្រោះ​ខ្លួន​គេ​មិន​ប្រាកដ​ថា​និង​រក​សុភមង្គល​ឱ្យ​នាង​បាន ។ ដោយ​តូច​ចិត្ត​នឹង​វាសនា​ដ៏​អភ័ព្ធ​របស់​នាង​ពេក​គឺ​ត្រូវ​បោះ​បង់​គូរ​ស្នេហ៍​ដើម្បី​តម្រូវ​ចិត្ត​ម្តាយ​នាង​វិធាវី​ក៏​ឈឺ​ធ្ងន់​ហើយ​ចាក​ឋាន​បាត់​ទៅ ។ ប៉ុន្តែ​បាន​ទុក​កូន​សំបុត្រ​មួយ​ផ្តាំ​ផ្ញើ​ប៊ុន ធឿន​ឱ្យ​ខិត​ខំ​រៀន​សូត្រ​បន្ត​ទៀត ហើយ​រក​នារី​ម្នាក់​ទៀត​ធ្វើ​ជា​ប្រពន្ធ ។ Read more…

តាមដាន

Get every new post delivered to your Inbox.

Join 123 other followers