បានដាក់ប្រកាសនៅ ថ្ងៃទី 7 ខែឧសភា ឆ្នាំ 2012
Lundi Lay
ទ្រពសម្បត្តិរបស់ប្រទេសនីមួយៗគឺកំណត់ដោយ GDP (Gross Domestic Product) គឺមិនមែនកំណត់ទៅលើចំណូលដែលទទួលបានពីផលិតកម្មនោះទេ ។ GDP គឺគិតទៅលើតម្លៃនៃផលិតផលសរុប ហើយនិងក្របខណ្ឌសេវាផលិតកម្មនៃប្រទេស ដូច្នេះផលិតផលច្រើន និងសេវាកម្មច្រើនដែលប្រទេសមួយបានផលិតកើនឡើងនោះវានិងក្លាយជា GDP (ចំណូលប្រចាំឆ្នាំសរុបជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅក្នុងប្រទេសនោះ) ។
ឥឡូវនេះអ្នកទាំងអស់គ្នាច្បាស់ជាកំពុងឆ្ងល់ថាតើប្រទេសណាមួយដែលមានភោគទ្រព្យស្តុកស្តម្ភជាងគេនៅក្នុងចំណោមបណ្តាប្រទេសទាំងអស់លើសាកលលោកយើងនេះ? សូមមើលប្រកាសខាងក្រោមនេះដែលនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីពត៌មានខ្លះអំពី ប្រទេសដែលមានជាងគេចំនួន ១០ ដែលផ្នែកទៅលើចំណូលប្រចាំឆ្នាំ ដែលគេហៅថា GDP ។
១. ប្រទេស កាតា (Qatar)

ពីរបីទសវត្សរ៍មុនប្រទេសកាតាគឺស្ថិតក្នុងចំណោមប្រទេសដែលក្រីក្រជាងគេ ហើយស្ថិតក្នុងតារាងប្រទេសក្រីក្របំផុតលើពិភពលោកផងដែរ ។ ទោះបីជាយ៉ាងនេះក៏ដោយ បើយោតាមការស្រាវជ្រាវនៃតម្លៃប្រេងកាត និងឧស្ម័ន និងប្រេងសាំងដែលបានរកឃើញនោះអាចធ្វើឲ្យប្រទេសមួយនេះមានកំណើនសេដ្ឋកិច្ចដើរយ៉ាងលឿន ។ កម្រិត GDP ខ្ពស់អាចកើនឡើងដល់ទៅ ៨៨,២២២ដុល្លារ ក្នុងប្រជាជនម្នាក់ៗ ហើយប្រជាជនដែលរស់នៅក្នុងប្រទេសនេះពុំចាំបាច់បង់ពន្ធនោះទេ វាអាចធ្វើឲ្យប្រទេសនេះមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនជាទីបំផុត ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែមេសា ឆ្នាំ 2012
Lundi Lay
ចាប់តាំងពីមានការរកឃើញវិធីសំយោគប្លាស្ទិកនៅចុងសតវត្សរ៍ទី ១៩ មក នាំឲ្យមានបដិវត្តន៍វត្ថុប្រើប្រាស់ទូទាំងពិភពលោកតែម្តង ។ សព្វថ្ងៃនេះប្រដាប់ប្រដាក្មេងលេងភាគច្រើនឧបករណ៍កីឡា និងសម្ភារៈប្រើប្រាស់ផ្សេងៗសុទ្ធសឹងតែមានគ្រឿងផ្សំពីប្លាស្ទិកភាគច្រើនទេ ព្រោះប្លាស្ទិកអាចនាំមករំលាយចាក់ពុម្ពធ្វើជារូបផ្សេងៗបានលឿននិងងាយស្រួល ព្រមទាំងមានតម្លៃថោក ។ ប្លាស្ទិកមានគុណសម្បត្តិមិនរលាយក្នុងទឹក និងមិនពុករិចរឹល ទើបស័ក្តិសមយកមកប្រើជាវត្ថុប្រើប្រាស់ក្រៅផ្ទះជាទីបំផុត ដូចជាទុយោ ទឹកបង្កប់ក្នុងដី ឬ ផើងផ្កាជាដើម ។
ប្រសិនបើយើងបោះចោលឧបករណ៍ប្រើប្រាស់ដែលជាប្លាស្ទិកទាំងអស់ចេញពីក្នុងផ្ទះ យើងប្រហែលជានៅសល់របស់ក្នុងផ្ទះមិនច្រើនមុខទេ ។ យើងប្រហែលជាមិនសល់កម្រាលព្រំ ទូរស័ព្ទ ទូរទស្សន៍ ឬកុំព្យូទ័រឡើយ ។ អ្នកសាកគិតទៅមើលមានឧបករណ៍អ្វីខ្លះដែលផលិតពីប្លាស្ទិក ដូចជាប័ណ្ណក្រេឌីត ព្រិលសិប្បនិម្មិត ឬសូម្បីតែក្រដាសប្រាក់ដែលមានប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីសព្វថ្ងៃនេះ ។
ពាក្យថា “ប្លាស្ទិក” សំដៅដល់វត្ថុដែលមនុស្សសំយោគចេញពីវត្ថុធាតុដើមពីរប្រភេទគឺ កាបួន និង អ៊ីដ្រូសែន ហើយនៅពេលគេបន្ថែមសារធាតុពិសេសអ្វីម្យ៉ាងចូលទៅទៀត នឹងធ្វើឲ្យប្លាស្ទិកមានគុណសម្បត្តិពិសេសផ្សេងៗទៀត ដូចជាជាប់រឹង ធន់នឹងកម្តៅ រអិល រលោង និងអាចយឺតយារបាន ។ យើងអាចសំយោគផលិតប្លាស្ទិកប្រភេទផ្សេងៗបានជាច្រើនអនេក ដោយការបន្ថែមសារធាតុគីមីផ្សេងៗក្នុងអត្រានិងកម្មវិធីផ្សេងៗពីគ្នា ។ អ្នកវិទ្យាសាស្រ្តក៏កំពុងព្យាយាមអភិវឌ្ឍន៍ប្លាស្ទិកឲ្យកាន់តែមានគុណសម្បត្តិល្អប្រសើរឡើងថែមទៀត ដូចជារឹងមាំស្មើដែកថែបអាចការពារទឹកបានដូចកញ្ចក់ ហើយមានតម្លៃថោកដូចក្រដាស ។
ប្លាស្ទិកផ្គុំឡើងដោយម៉ូលេគុលខ្នាតធំហៅថា ប៉ូលីម៊ែរ (Polymer) ដែលកើតពីម៉ូលេគុលខ្នាតតូចភ្ជាប់គ្នាជាសរសៃវែងដូចខ្សែច្រវាក់ ។ សរសៃម៉ូលេគុលទាងអស់នេះវេញឆ្វាក់ចូលគ្នា ទើបធ្វើឲ្យប្លាស្ទិកមានសភាពរឹងមាំ ហើយទម្រាំតែទាញសរសៃម៉ូលេគុលនេះចេញពីគ្នាបាន គេត្រូវប្រើកម្លាំងខ្លាំងគួរសម ។ ប្លាស្ទិកភាគច្រើនចាត់ទុកក្នុងប្រភេទ ថឺរម៉ូប្លាស្ទិក (Thermoplastics) ដែលនៅពេលត្រូវកម្តៅប្រមាណ ២០០ អង្សា សេ សរសៃម៉ូលេគុលរបស់វានៅតែគង់វង្សសភាពដើមដដែល ដោយគ្រាន់តែញែកខ្លួនឃ្លាតចេញពីគ្នាល្មមតែអាចរំកិលមកត្រួតគ្នាបាន ឡើងវិញម្តងទៀត ។ ដូច្នេះហើយទើបយើងអាចនាំយកប្លាស្ទិកប្រភេទនេះមករំលាយនិងចាក់ពុម្ពជាថ្មីឡើងវិញម្តងហើយម្តងទៀតជានិច្ច ។ នៅពេលប្លាស្ទិកត្រជាក់វានឹងមានរូបរាងថ្មីដែលរឹងមាំដូចដើម ។ ចំណែកប្លាស្ទិកដែលត្រូវកម្តៅម្តងហើយតែងបាត់បង់គុណសម្បត្តិនៃការផ្លាស់ប្ដូររូបរាងនោះមិនអាចនាំយកមករំលាយប្រើប្រាស់ឡើងវិញទេ ។ ប្លាស្ទិកប្រភេទនេះហៅថា ថឺរម៉ូសិតធិង ប្លាស្ទិក (Thermosetting Plastics) ។
យន្តការដែលធ្វើឲ្យម៉ូលេគុលខ្នាតតូចមកបន្តភ្ជាប់ចូលគ្នារហូតដល់មានខ្នាតធំនេះត្រូវបានគេហៅថា ប៉ូលីម៊ែររូបនិយតកម្ម (Polymerization) ឬការបង្កើតឡើងនូវ ប៉ូលីម៊ែរដែលមានភាពខុសប្លែកគ្នាទៅតាមប្រភេទនៃប្លាស្ទិក តែក៏ត្រូវពឹងពាក់ទៅលើសម្ពាធខ្លាំង និងកាតាលីករ (Catalyst) ឬសារធាតុបង្កឲ្យឆាប់កើតមានប្រតិកម្មគីមី ដើម្បី Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 17 ខែមេសា ឆ្នាំ 2012
Lundi Lay
ថ្វីបើអ៊ីទ្លែរលាចាកលោកច្រើនឆ្នាំមកហើយ តែឆាកជីវិតរបស់គាត់បានក្លាយជារឿង ដែលគេរើសយកមកនិយាយទាំងក្នុងផ្លូវល្អនិងមិនល្អ ។ លក្ខណៈនៃការសិតសក់សំយុងគ្របថ្ងាសដូចណាប៉ូឡេអុង និងភ្ជាប់ពុកមាត់មួយកញ្ចុំដូចតារាកំប្លែងពិភពលោកឆាលី ស្ហែបព្លីន (ហ្សាក់ឡូ) បានក្លាយជានិមិត្តរូប នៃភាពផ្តាច់ការមួយដ៏គួរឲ្យញាក់សាច់ ។
ការពិតអ៊ីទ្លែរ ពុំមែនជាជនជាតិអាល្លឺម៉ង់ទេ គាត់កើតនៅប្រទេសប៉ូឡូញ តែមកស្វែងរកភ័ព្វសំណាងនៅប្រទេសអាល្លឺម៉ង់ ដោយចាប់ផ្តើមអាជីពដំបូងជាវិចិត្រករគំនូរប្រេង ។ ឪពុករបស់អ៊ីទ្លែរធ្វើការនៅក្នុងនាយកដ្ឋានពន្ធដារ ។ កំពូលបុរសផ្តាច់ការនេះពុំធ្លាប់មានបំណងចង់ធ្វើនយោបាយទេ ប៉ុន្តែការបានចូលរួមច្បាំងឲ្យប្រទេសអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ ហើយប្រទេសនេះចាញ់សង្គ្រាមបានធ្វើឲ្យអ៊ីទ្លែរផ្លាស់ប្ដូរចិត្ត ។ គាត់បានចាប់ផ្តើមស្អប់ជនជាតិជ្វីហ្វ ព្រោះគាត់យល់ថា អាល្លឺម៉ងចាញ់សង្រ្គាមដោយសារត្រូវជនជាតិជ្វីហ្វលបចាក់ពីក្រោយខ្នង ។ ជាមួយគ្នានោះដែរ អ៊ីទ្លែរ ក៏កើតមានមហិច្ឆតាចង់ស្ថាននាអាណាចក្រអាល្លឺម៉ង់សារជាថ្មីវិញ ទើបធ្វើឲ្យគាត់ខិតខំប្រមូលផ្តុំបក្សពួក បង្កើតជាគណបក្សណាហ្ស៊ីអ៊ីទ្លែរឡើង ហើយខិតខំហ្វឹកហាត់ទេពកោសល្យខ្លួនឯង ជាពិសេសក្នុងផ្នែកនិយាយ ។ អ៊ីទ្លែរ អាចនិយាយឲ្យអ្នកស្តាប់អណ្ដែតអណ្ដូងតាមដូចត្រូវមន្តសណ្តំ ។ ពាក្យសម្តីរបស់គាត់ក្តៅរោលរាលដូចអគ្គី ។ មហិច្ឆតារបស់គាត់បានទទួលជោគជ័យយ៉ាងល្អ ក្នុងដំណាក់កាលដំបូងដោយអាចរំដោះប្រទេសអាល្លឺម៉ង់ពីបរាជ័យ ឲ្យងើបឈរឡើងវិញជាថ្មី ។ ប៉ុន្តែដោយសារស្រេកឃ្លានចង់គ្រប់គ្រងពិភពលោកធ្វើឲ្យអាណាចក្ររ៉ែស៍ទី៣ និងបក្សពួករបស់គាត់ត្រូវរលំរលាយយ៉ាងជូរចត់ ។ ឆាកជីវិតចុងក្រោយមុនពេលធ្វើអត្តឃាត អ៊ីទ្លែរត្រូវរងទុក្ខលំបាកជាមួយនឹងជំងឺក្រពះ ។
ឆាកជីវិតរបស់អ៊ីទ្លែរ ត្រូវប្រវត្តិសាស្ត្រពិភពលោកលាតត្រដាងច្រើនណាស់មកហើយ តែអ្នកប្រហែលជាពុំបានដឹងនូវអាថ៌កំបាំងខ្លះ នៃជីវិតរបស់កំពូលជនផ្តាច់ការនេះទេ ។ តើមានអ្វីទៅដែលធ្វើឲ្យអ៊ីទ្លែរក្លាយជាជនពោរពេញដោយមហិច្ឆតាយ៉ាងលីលាបែបនេះ? ជំហានចាប់ផ្ដើមដែលនាំឲ្យជីវិតអ៊ីទ្លែរផ្លាស់ប្តូរគឺស្រ្តី ។ ជីវិតរបស់ អ៊ីទ្លែរ មានការពាក់ព័ន្ធនឹងស្រ្តីជាច្រើននាក់ ហើយស្ត្រីដែលពាក់ព័ន្ធជាមួយអ៊ីទ្លែរទាំងអស់សុទ្ធសឹងតែជួបប្រទះនូវហេតុអកុសលទាំងអស់ ។ ម្តាយរបស់អ៊ីទ្លែរ ឈ្មោះក្លារ៉ា មានកូនទាំងអស់ ៧នាក់ ដោយកូន៤នាក់ស្លាប់តាំងពីនៅតូចៗ ហើយកូនម្នាក់ទៀតល្ងីល្ងើមិនពេញលក្ខណៈរហូតត្រូវលាក់លៀមមិនឲ្យគេឃើញ ។ ការរៀបការរបស់ម្តាយអ៊ីទ្លែរ មិនបានពេញមុខពេញមាត់តាមប្រពៃនោះទេ រហូតដល់សម្តេចប៉ាបត្រូវលោះបាបឲ្យម្តាយរបស់អ៊ីទ្លែរ ដោយផ្ទាល់ខ្លួនទៀតផង ។ អាពាហ៍ពិពាហ៍របស់ម្តាយអ៊ីទ្លែរ ជាមួយនឹងសាច់ញាតិជិតស្និទ្ធ ធ្វើឲ្យអ៊ីទ្លែរបារម្ភខ្លាចឈាមរបស់គាត់មិនបរិសុទ្ធ ។ ដូច្នេះហើយ ទើបគាត់ត្រូវប្រើឈ្លើង និងវិធីដទៃទៀត ដើម្បីបឺតឈាមចេញ ។ យាយរបស់ហ៊ីទ្លែរ (ម្តាយខាងឪពុក) ឈ្មោះអែនណា ម៉ារៀ គឺជាស្រីបម្រើក្នុងផ្ទះរបស់ជនជាតិជ្វីហ្វ ហើយខូចខ្លួនញឹកញាប់ជាមួយកូនប្រុសម្ចាស់ផ្ទះ ។ យាយរបស់អ៊ីទ្លែរពុំបានរៀបការទេ តែក៏បានសម្រាលកូនប្រុសដែលជាឪពុករបស់អ៊ីទ្លែរ ឈ្មោះអាឡូអ៊ីស ។
នៅពេលដែលទាហានសូវៀត សម្រុកចូលទៅរកសាកសពរបស់អ៊ីទ្លែរ ដែលបានសម្លាប់ខ្លនរួមជាមួយបក្សពួកនោះ គ្រូពេទ្យជនជាតិសូវៀតបានពិនិត្យសាកសព និងរាយការណ៍ថា “ពងស្វាសអ៊ីទ្លែរ ដែលត្រូវភ្លើងរោល តែគង់វង្សសាកភាពយ៉ាងល្អនោះ មានតែគ្រប់ពងខាងស្តាំប៉ុណ្ណោះ ឯគ្រាប់ខាងឆ្វេងរកពុំឃើញនោះទេ” ។ នេះជាការរកឃើញអាថ៌កំបាំងមួយទៀតដែលថាអ៊ីទ្លែរកើតមកមានពងស្វាសតែម្ខាងតែប៉ុណ្ណោះ ៕
សូមមើលផងដែរ៖
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 17 ខែមេសា ឆ្នាំ 2012
Lundi Lay
* សន្លឹកបៀ
ប្រភពដើមចេញពីទីក្រុង វីនីស ប្រទេសអ៊ីតាលី (ឆ្នាំ ១៣៩២) ប្រទេសបារាំង (ឆ្នាំ ១៣៧៩) និងប្រទេសចិន (ឆ្នាំ ១៣៧៩ ក្នុងរជ្ជកាលសុង) ។ ប្រភពដើមនៃការបង្កើតសន្លឹកបៀនេះ គឺមានភាពច្របូកច្របល់បន្តិច ប៉ុន្តេបើផ្អែកតាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា គឺមានតែទីក្រុងវីនី ប្រទេសអ៊ីតាលី ប្រទេសបារាំង ប្រទេសចិន ប៉ុណ្ណោះទេ ដែលបានរកឃើញល្បែងបៀនេះ គណនាទៅតាមប្រតិទិន ព្រោះក្នុងបៀមួយហ៊ូមាន ៥២សន្លឹក ដែលតំណាងឲ្យ ៥២សប្តាហ៍ក្នុងមួយឆ្នាំ ។ ចំពោះសន្លឹកបៀទឹកប៊ិច កឺ ជួង និង ការ៉ូ គឺតំណាងឲ្យរដូវទាំងបួន គឺ និទាឃរដូវ វស្សានរដូវ សរទរដូវ និងសិសិររដូវ ហើយក្នុងទឹកបៀនីមួយៗមាន ១៣សន្លឹក ដែលតំណាងឲ្យ ១៣ សប្តាហ៍ក្នុងមួយរដូវ ។
* Greenwich Time (ម៉ោងសាកល)
ប្រភពដើមចេញពីប្រទេសអង់គ្លេស នាឆ្នាំ ១៨៥៨ ដំណើរនៃការកកើតគឺការកំណត់ប្រើម៉ោងសកលមានជាប់ទាក់ទងទៅនឹងរឿងក្តីក្តាំ ក្នុងករណីនៃរឿងជម្លោះដណ្តើមទឹកដី ។ បើតាមគម្រោងរឿងក្តីក្តាំនេះគឺត្រូវបើកធ្វើសវនាការនៅវេលាម៉ោង ១០ ព្រឹក ប៉ុន្តែឈានដល់ម៉ោង ១០ និង ៦ នាតីទៅហើយក៏មិនទាន់ឃើញគូវិវាទម្ខាងទៀតចូលមកបង្ហាញខ្លួន ទើបចៅក្រមកាត់ក្តីបានប្រកាស់ឲ្យគូវិវាទម្ខាងទៀតដែលមកមិនទាន់ពេលវេលាចេញក្តី ។ ពីរនាទីក្រោយមកស្រាប់តែមានការប្រែប្រួលឡើងវិញ ព្រោះអ្នកដេលមកយឺតនោះមកកាន់សាលាជំនុំក្តី ព្រមទាំងបានប្រកែកថាខ្លួនពុំបានមកយឺតឡើយ ។ ជននោះបានបញ្ជាក់ថា ដោយសារតែខ្លួនគេបានធ្វើដំណើរតាមរថភ្លើង ហើយបើតាមម៉ោងនៅក្នុងស្ថានីយរថភ្លើងរបស់ស្រុកគាត់ គឺគាត់ប្រាកដជាអាចមកទាន់មុនកាលកំណត់ ដូច្នេះហើយទើបចៅក្រមសម្រេចធ្វើការជំនុំជម្រះក្តីសាជាថ្មី ។ ក្នុងពេលនោះដែរ ដើម្បីចៀសវៀងកុំឲ្យករណីបែបនេះកើតឡើងសាជាថ្មីទៀត ទើបនៅក្នុងឆ្នាំ ១៨៨០ រដ្ឋសភាអង់គ្លេសបានកំណត់យកម៉ោងសាកលធ្វើជាម៉ោងសម្រាប់ប្រើប្រាស់ឯកភាពគ្នាទូទាំងប្រទេស ។ ក្រោយៗមកក៏មានបណ្តាប្រទេសដទៃទៀតកំណ់ត់យកម៉ោងសាកលនេះធ្វើជាពេលវេលាអន្តរជាតិ ។
* ចុះរន្ធនៅលើក្រដាសតែមប្រៃសណីយ៍
ប្រភពដើមចេញពីប្រទេសអង់គ្លេស នាឆ្នាំ ១៨៤៥ គឺកាលពីសម័យដើម ការលក់តែមប្រៃសណីយ៍នៅប្រទេសអង់គ្លេស គឺគេលក់តែបួនដប់ជាប់គ្នានៅក្នុងក្រដាស់មួយសន្លឹកតែម្តង ដូច្នេះមុននឹងផ្ញើសំបុត្រស្នាមតម្រូវឲ្យអ្នកប្រើប្រាស់ប្រើកន្រ្តៃដើម្បីកាត់សន្លឹកតែមទៅតាមសេចក្តីត្រូវការ ។ រហូតមកដល់ឆ្នាំ ១៨៤៨ មានអ្នកទេសចរម្នាក់អង្គុយផឹកស្រានៅក្នុងតៀមស្រាបណ្តើរ និងសរសេរសំបុត្របណ្តើរ ក្រោយពេលសរសេរសំបុត្រចប់ ជននោះក៏បានយកក្រដាសតែមប្រៃសណីយ៍ទាំងដុលមួយសន្លឹកធំបម្រុងនឹងកាត់យកតែ ២-៣ សន្លឹកតែប៉ុណ្ណោះ ។ ប៉ុន្តែខណៈនោះគាត់ភ្លេចដាក់កន្ត្រៃមកតាម តែដោយមានភាពឈ្លាសវៃ ជននោះក៏ប្រើដង្កាប់ចោះប្រហោងដែលដាក់មកតាមខ្លួន ហើយក៏ចោះរន្ធនៅតាមគែមតែមដើម្បីងាយស្រួលក្នុងការហែក ។ ប៉ុន្តែការរកឃើញក្នុងផលប្រយោជន៍ក្នុងមុខជំនួញនេះ គឺពុំមែនជាអ្នកទេសចររូបនោះឡើយ តាមពិតគឺជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ ហង់រី ដែលបានរកឃើញ និងលួចចម្លង Read more…
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 16 ខែមេសា ឆ្នាំ 2012
Lundi Lay
* Penicillin (ថ្នាំផេនីស៊ីលីន)
ថ្ងៃមួយក្នុងឆ្នាំ ១៩២៨ លោកគ្រូពេទ្យ Alexander Fleming សញ្ជាតិអង់គ្លេសកំពុងតែឆ្កឹះឆ្កៀលក្នុងបន្ទប់ពិសោធន៍ ស្រាប់តែមានបន្ទះមួយដុះផ្សិតពេញបានហើរតែលតោល និងធ្លាក់នៅលើថាសធ្វើពីកញ្ចក់ដែលអ្នកវិទ្យាសាស្រ្តរូបនោះកំពុងប្រើប្រាស់ ។ ថាសនោះត្រូវបានគេដាក់មេរោគម្យ៉ាងឈ្មោះថា Staphylococcus ។ បើគ្មានខួរក្បាលសង្កេតច្បាស់លាស់ទេនោះលោក Fleming ប្រាកដជាយកដៃទៅចាប់យកបន្ទះនោះចេញ ដែលអាចធ្វើឲ្យខូចខាតដល់ការពិសោធន៍ ក៏ប៉ុន្តែលោកបានសង្កេតឃើញថា មេរោគក្នុងថាសនោះបែរជាមិនវិវត្តទៅមុខនៅពេលវានៅក្បែរបន្ទះដុះផ្សិតនោះ ។ តាមការពិសោធន៍ក្រោយៗមកទៀតគាត់យល់ឃើញថា ផ្សិត Penicillium notatum អាចសម្លាប់មេរោគបានមួយចំនួនហើយវាក៏មិនមានប្រតិកម្មបន្ទាប់បន្សំអ្វីដែរ នៅពេលយកទៅពិសោធន៍លើសត្វកណ្តុរ ទន្សាយ និងមនុស្ស ។ រហូតដល់ឆ្នាំ ១៩៣៩ លោក Howard Flory និង Ernst Chain នៅសាកលវិទ្យាល័យ Oxford បានធ្លាប់ចេញដោយជោគជ័យនូវសារជាតិផ្សិតនោះពីបន្ទះដែលវាទុំលើ ដោយដាក់ឈ្មោះថា Penicillin ។ នេះជាប្រភេទថ្នាំអង់ទីប៊ីយូទីកដ៍ លើកដំបូងរបស់មនុស្សដែលអាចប្រើសម្លាប់មេរោគបាន និងជួយសង្រ្គោះអ្នកជំងឺបានរាប់លាននាក់ឲ្យរួចផុតពីសេចក្តីស្លាប់ ។ ឆ្នាំ ១៩៤៥ អ្នកទាំងបីខាងលើនេះសុទ្ធតែបានទទួលរង្វាន់ណូប៊ែលដោយសារតែបន្ទះឈើដុះផ្សិត ដែលហើរចេញពីតូបលក់បាយនៅទល់មុខបន្ទប់ពិសោន៍របស់លោក Fleming ។
* Nylon (នីឡុង)
អ្នកវិទ្យាសាស្រ្តគីមីម្នាក់ឈ្នោះ Wallace Hume Carothers នៃក្រុមហ៊ុន Du Pont បានយកចិត្តទុកដាក់ស្រាវជ្រាវទៅលើសរសៃប៉ូលីម៉ែរ (Polymer) មួយចំនួនអាចយកមកច្នៃជាអំបោះដ៏ជាប់និងអាចយឺតឬរួមបាន ។ បណ្តាមិត្តរួមការងាររបស់លោក Carothers ខ្វះការតស៊ូក៏ចាកចេញពីបន្ទប់ពិសោធន៍ដោយកាន់កំណាត់កែវបំពង់សាក និងរត់ចេញមកក្រៅបន្ទប់ដោយមានទាំងយកចំណែក Polyester កំពុងឆេះចេញមកជាមួយទៀតផង ។ គាត់មានការភ្ញាក់ផ្អើលចំពោះភាពទន់អាចពត់បាននិងភាពយឺតរបស់វាមុនពេលវាដាច់ចេញពីគ្នា ។ ក៏ប៉ុន្តែជាតិ Polyester ឆាប់ឆេះណាស់ជាហេតុមិនអាចយកទៅធ្វើជាក្រណាត់បាន ។ ក្រោយមកបណ្តាគីមីវិទូរបស់ក្រុមហ៊ុន Du Pont ក៏បានសាកល្បងដោយជោគជ័យនូវសារធាតុ Polyamide និង Nylon ។ តាំងពីពេលនោះមក ស្រោមជើងធ្វើអំពីជាតិ Nylon ក៏ចាប់កំណើតឡើង និងមកជំនួសនូវស្រោមជើងធ្វើអំពីសាច់សូត្រ ។ តាំងពីនោះមកដែរក្រុមហ៊ុន Du Pont ក៏កើបបានប្រាក់ចំណេញយ៉ាងក្រាស់ក្រែល ក្នុងពេលដែលសង្គ្រាមលោកលើកទី ២ ផ្ទុះឡើង ក្រុមហ៊ុន Du Pont ក៏បានផ្លាស់ប្តូរមកផលិតសម្លៀកបំពាក់កងទ័ពដែលធ្វើអំពីសាច់ក្រណាត់ Nylon វិញម្តងដើម្បី Read more…
0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា