បានដាក់ប្រកាសនៅ ថ្ងៃទី 17 ខែមេសា ឆ្នាំ 2012
Lundi Lay
ថ្វីបើអ៊ីទ្លែរលាចាកលោកច្រើនឆ្នាំមកហើយ តែឆាកជីវិតរបស់គាត់បានក្លាយជារឿង ដែលគេរើសយកមកនិយាយទាំងក្នុងផ្លូវល្អនិងមិនល្អ ។ លក្ខណៈនៃការសិតសក់សំយុងគ្របថ្ងាសដូចណាប៉ូឡេអុង និងភ្ជាប់ពុកមាត់មួយកញ្ចុំដូចតារាកំប្លែងពិភពលោកឆាលី ស្ហែបព្លីន (ហ្សាក់ឡូ) បានក្លាយជានិមិត្តរូប នៃភាពផ្តាច់ការមួយដ៏គួរឲ្យញាក់សាច់ ។
ការពិតអ៊ីទ្លែរ ពុំមែនជាជនជាតិអាល្លឺម៉ង់ទេ គាត់កើតនៅប្រទេសប៉ូឡូញ តែមកស្វែងរកភ័ព្វសំណាងនៅប្រទេសអាល្លឺម៉ង់ ដោយចាប់ផ្តើមអាជីពដំបូងជាវិចិត្រករគំនូរប្រេង ។ ឪពុករបស់អ៊ីទ្លែរធ្វើការនៅក្នុងនាយកដ្ឋានពន្ធដារ ។ កំពូលបុរសផ្តាច់ការនេះពុំធ្លាប់មានបំណងចង់ធ្វើនយោបាយទេ ប៉ុន្តែការបានចូលរួមច្បាំងឲ្យប្រទេសអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី១ ហើយប្រទេសនេះចាញ់សង្គ្រាមបានធ្វើឲ្យអ៊ីទ្លែរផ្លាស់ប្ដូរចិត្ត ។ គាត់បានចាប់ផ្តើមស្អប់ជនជាតិជ្វីហ្វ ព្រោះគាត់យល់ថា អាល្លឺម៉ងចាញ់សង្រ្គាមដោយសារត្រូវជនជាតិជ្វីហ្វលបចាក់ពីក្រោយខ្នង ។ ជាមួយគ្នានោះដែរ អ៊ីទ្លែរ ក៏កើតមានមហិច្ឆតាចង់ស្ថាននាអាណាចក្រអាល្លឺម៉ង់សារជាថ្មីវិញ ទើបធ្វើឲ្យគាត់ខិតខំប្រមូលផ្តុំបក្សពួក បង្កើតជាគណបក្សណាហ្ស៊ីអ៊ីទ្លែរឡើង ហើយខិតខំហ្វឹកហាត់ទេពកោសល្យខ្លួនឯង ជាពិសេសក្នុងផ្នែកនិយាយ ។ អ៊ីទ្លែរ អាចនិយាយឲ្យអ្នកស្តាប់អណ្ដែតអណ្ដូងតាមដូចត្រូវមន្តសណ្តំ ។ ពាក្យសម្តីរបស់គាត់ក្តៅរោលរាលដូចអគ្គី ។ មហិច្ឆតារបស់គាត់បានទទួលជោគជ័យយ៉ាងល្អ ក្នុងដំណាក់កាលដំបូងដោយអាចរំដោះប្រទេសអាល្លឺម៉ង់ពីបរាជ័យ ឲ្យងើបឈរឡើងវិញជាថ្មី ។ ប៉ុន្តែដោយសារស្រេកឃ្លានចង់គ្រប់គ្រងពិភពលោកធ្វើឲ្យអាណាចក្ររ៉ែស៍ទី៣ និងបក្សពួករបស់គាត់ត្រូវរលំរលាយយ៉ាងជូរចត់ ។ ឆាកជីវិតចុងក្រោយមុនពេលធ្វើអត្តឃាត អ៊ីទ្លែរត្រូវរងទុក្ខលំបាកជាមួយនឹងជំងឺក្រពះ ។
ឆាកជីវិតរបស់អ៊ីទ្លែរ ត្រូវប្រវត្តិសាស្ត្រពិភពលោកលាតត្រដាងច្រើនណាស់មកហើយ តែអ្នកប្រហែលជាពុំបានដឹងនូវអាថ៌កំបាំងខ្លះ នៃជីវិតរបស់កំពូលជនផ្តាច់ការនេះទេ ។ តើមានអ្វីទៅដែលធ្វើឲ្យអ៊ីទ្លែរក្លាយជាជនពោរពេញដោយមហិច្ឆតាយ៉ាងលីលាបែបនេះ? ជំហានចាប់ផ្ដើមដែលនាំឲ្យជីវិតអ៊ីទ្លែរផ្លាស់ប្តូរគឺស្រ្តី ។ ជីវិតរបស់ អ៊ីទ្លែរ មានការពាក់ព័ន្ធនឹងស្រ្តីជាច្រើននាក់ ហើយស្ត្រីដែលពាក់ព័ន្ធជាមួយអ៊ីទ្លែរទាំងអស់សុទ្ធសឹងតែជួបប្រទះនូវហេតុអកុសលទាំងអស់ ។ ម្តាយរបស់អ៊ីទ្លែរ ឈ្មោះក្លារ៉ា មានកូនទាំងអស់ ៧នាក់ ដោយកូន៤នាក់ស្លាប់តាំងពីនៅតូចៗ ហើយកូនម្នាក់ទៀតល្ងីល្ងើមិនពេញលក្ខណៈរហូតត្រូវលាក់លៀមមិនឲ្យគេឃើញ ។ ការរៀបការរបស់ម្តាយអ៊ីទ្លែរ មិនបានពេញមុខពេញមាត់តាមប្រពៃនោះទេ រហូតដល់សម្តេចប៉ាបត្រូវលោះបាបឲ្យម្តាយរបស់អ៊ីទ្លែរ ដោយផ្ទាល់ខ្លួនទៀតផង ។ អាពាហ៍ពិពាហ៍របស់ម្តាយអ៊ីទ្លែរ ជាមួយនឹងសាច់ញាតិជិតស្និទ្ធ ធ្វើឲ្យអ៊ីទ្លែរបារម្ភខ្លាចឈាមរបស់គាត់មិនបរិសុទ្ធ ។ ដូច្នេះហើយ ទើបគាត់ត្រូវប្រើឈ្លើង និងវិធីដទៃទៀត ដើម្បីបឺតឈាមចេញ ។ យាយរបស់ហ៊ីទ្លែរ (ម្តាយខាងឪពុក) ឈ្មោះអែនណា ម៉ារៀ គឺជាស្រីបម្រើក្នុងផ្ទះរបស់ជនជាតិជ្វីហ្វ ហើយខូចខ្លួនញឹកញាប់ជាមួយកូនប្រុសម្ចាស់ផ្ទះ ។ យាយរបស់អ៊ីទ្លែរពុំបានរៀបការទេ តែក៏បានសម្រាលកូនប្រុសដែលជាឪពុករបស់អ៊ីទ្លែរ ឈ្មោះអាឡូអ៊ីស ។
នៅពេលដែលទាហានសូវៀត សម្រុកចូលទៅរកសាកសពរបស់អ៊ីទ្លែរ ដែលបានសម្លាប់ខ្លនរួមជាមួយបក្សពួកនោះ គ្រូពេទ្យជនជាតិសូវៀតបានពិនិត្យសាកសព និងរាយការណ៍ថា “ពងស្វាសអ៊ីទ្លែរ ដែលត្រូវភ្លើងរោល តែគង់វង្សសាកភាពយ៉ាងល្អនោះ មានតែគ្រប់ពងខាងស្តាំប៉ុណ្ណោះ ឯគ្រាប់ខាងឆ្វេងរកពុំឃើញនោះទេ” ។ នេះជាការរកឃើញអាថ៌កំបាំងមួយទៀតដែលថាអ៊ីទ្លែរកើតមកមានពងស្វាសតែម្ខាងតែប៉ុណ្ណោះ ៕
សូមមើលផងដែរ៖
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 29 ខែសីហា ឆ្នាំ 2011
Lundi Lay

AIESEC’s National Youth Leadership Conference is one of the biggest national events hosted by AIESEC Cambodia that is held annually to promote youth leadership development. It brings together over 120 young leaders consisting of national and international delegates from around the world; there will also be visitors from their sponsors and partnered company’s HR heads and guests. The theme of the conference is “Exploring Exchange-Exploring Leadership”.
- Start on Wednesday, September 14 at 1:00pm to September 18 at 2:00pm.
- Location at Apsara Angkor Hotel, Siem Reap, Cambodia (http://www.apsaraangkor.com) National Route 6, Airport Road.
- To register, go to: http://bit.ly/nylc2011 (110 $ for Non-AIESECer and 90$ for AIESECer)
More about the conference can be found at: http://www.wix.com/aieseccambodia/nylc2011
Related article:
AEIF: 1st Workshop on Youth and Volunteerism with High School Students in Siem Reap Province
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 24 ខែសីហា ឆ្នាំ 2011
Lundi Lay
តាមទម្លាប់អ្នកគ្រប់គ្រងគឺជាមនុស្ស ដែលពូកែធ្វើអ្វីដែលមនុស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេបានធ្វើ ។ ប៉ុន្តែរឿងជាច្រើនកំពុងកើតឡើងយ៉ាងឆាប់រហ័សរហូតដល់ស្ទើរតែពុំអាចទៅរួចទេ ដែលថាមានមនុស្សដឹងសព្វគ្រប់ទៀតនោះ ។ សព្វថ្ងៃនេះនៅក្នុងរយៈពេលមួយឆ្នាំ អ្នកគ្រប់គ្រងភាគច្រើនបំផុតចេះដឹងតិចជាងមនុស្សរបស់ពួកគេឆ្ងាយណាស់ ចំពោះអ្វីដែលពួកគេបានធ្វើ ។ ការមិនទទួលស្គាល់បែបនេះអាចនាំដល់បញ្ហាពិតៗ ។ ប៉ុន្តែតាំងពីដើមមក អ្នកគ្រប់គ្រងមិនមានបំណងចូលរួមសម្តើងភាពទន់ខ្សោយរបស់ខ្លួនទេ ។
រឿងផ្គាប់ផ្គុនបំផុតមួយដែលអ្នកអាចធ្វើជាមួយមនុស្សរបស់អ្នក គឺត្រូវសារភាព ភាពល្ងង់ខ្លៅនិងទន់ខ្សោយរបស់អ្នក ។ នៅពេលធ្វើបានដូច្នេះហើយវានឹងបើកទ្វារសម្រាប់អ្នកដទៃចែករំលែកជំនាញរបស់ពួកគេ ហើយសម្រាប់ឱ្យអ្នកក្លាយជាមេដឹកនាំរស់រាយមានអ្នកគាំទ្រ និងអ្នកលើកទឹកចិត្ត ។
យើងទាំងអស់គ្នាពេលខ្លះវង្វេងឬភ័យខ្លាច ។ បើយើងជ្រះស្រឡះអំពីវាយើងអាចបង្កើតការទុកចិត្តនិងផ្តល់សិទ្ធិអំណាចដល់អ្នកដទៃដើម្បីរៀនសូត្រនិងរីកចម្រើន ។ ដូច្នេះបើសិនជាអ្នកហួសសម័យតើនរណាទៅខ្វល់យកចិត្តទុកដាក់និងយើង? មនុស្សនៅជុំវិញខ្លួនអ្នកនឹងមានចម្លើយហើយភាពល្ងង់ខ្លៅរបស់អ្នកនឹងអនុញ្ញាត ឱ្យពួកគេមានពន្លឺ ៕
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2011
Lundi Lay

A group of 13 alumni of Study of the United States Institute (SUSI), the Undergraduate Intensive English Language Study Program (UIELSP), and the Global Undergraduate Program (UGRAD) conducted a two-day workshop and field visit with 31 high school students in Siem Reap Province. This activity is under project called “When Youth Take Action: An Initiatives to Leadership, Civic Engagement and Community Development”, one of the winners funded by the Alumni Engagement Innovation Fund – AEIF.
The workshop is focusing on volunteerism which is the new concept for provincial students. The alumni shared their experiences gained from the programs in the U.S. and from their capacity development prior to the workshop. The program consists of lecture on volunteerism, personal experience in volunteering, team building activities, field visit to an NGO on volunteering activity, debating skill and project development. The students were very energetic and enthusiastic with the workshop activities. After the workshop, ten students were selected to join the International Volunteer Day and Training on Project Management in Phnom Penh in the next activity of AEIF. Also, these ten students will lead one project within their community on a specific issue.
It was a very successful and joyful activity with the students with the support from the school representatives and alumni coordinator of the U.S. Embassy Phnom Penh. The students are very engaged and inspired by the alumni group. More importantly, the students start to know information about educational programs provided by the U.S. Embassy, particularly the exchange programs.
See original post here:
http://cambodia.usembassy.gov/2011_workshop_on_youth_and_volunteerism.html
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2011
Lundi Lay
អ្នកដឹកនាំ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ឋ មានសារសំខាន់យ៉ាងណាខ្លះ ចំពោះប្រជារាស្រ្ត និងសង្គម ដែលខ្លួនគ្រប់គ្រង និងមើលការខុសត្រូវនោះ? ខ្ញុំគិតថា អ្នកអានគង់នឹងយល់ជាមិនខាន ។ ក្នុងទីនេះ ខ្ញុំសូមលើកយកទស្សនៈរបស់ព្រះសម្មាសម្ពុទ្ធ មេដឹកនាំមួយយ៉ាងធំ ដែលពិភពលោកទទួលស្គាល់ និងជឿពុទ្ធដីការរបស់លោកថាមានសច្ចភាព យកមកជូនមិត្តអ្នកអានដោយផ្ទាល់តែម្តង ។ ទស្សនៈរបស់ព្រះអង្គនោះ ទ្រង់សម្តែងនៅក្នុងគម្ពីរព្រះសុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ។ ក្នុងព្រះសូត្រនេះ ព្រះអង្គប្រើពាក្យព្រះរាជា សម្រាប់សម្គាល់អ្នកដឹកនាំប្រទេសទូទៅ ដូច្នេះ សូមអ្នកអានសម្គាល់ពាក្យរាជានេះ ជាវចនៈនឹងពាក្យអ្នកដឹកនាំ នាយក ប្រធាន ប្រធានាធិបតី រាជា ប្រមុខ ប្រមុខរដ្ឋ ឬនាយករដ្ឋមន្រ្តីផងចុះ ។
ព្រះសូត្រនេះ មានសេចក្តីដូចតទៅៈ
- ” ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការក៏មិនប្រកបដោយធម៌ដែរ ។
ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការមិនប្រកបដោយធម៌ សម័យនោះ ពួកព្រាហ្មណ៍ និងគហបតី ក៏មិនប្រកបដោយធម៌ដែរ ។ កាលបួកព្រាហ្មណ៍ និងគហបតី មិនប្រកបដោយធម៌ហើយ សម័យនោះ ពួកអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ដែរ ។ កាលអ្នកនិគម និងអ្នកជនបទ មិនប្រកបដោយធម៌ហើយព្រះច័ន្ទនិងប្រះអាទិត្យ ក៏គោចរទៅមិនស្មើដែរ ។ កាលព្រះច័ន្ទនិងព្រះអាទិ្យគោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរមិនស្មើដែរ ។ កាលពួកផ្កាយនក្ខត្តឫក្ស គោចរទៅមិនស្មើ យប់និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើដែរ ។ កាលយប់និងថ្ងៃ ប្រព្រឹត្តទៅមិនស្មើ ខែនិងកន្លះខែ ក៏ប្រព្រឹត្តិទៅមិនស្មើដែរ ។ កាលខែនិងកន្លះខែ ប្រព្រឹត្តទៅមិនស្មើ រដូវនិងឆ្នាំ ក៏ប្រព្រឹត្តទៅមិនស្មើដែរ ។ កាលរដូវនិងឆ្នាំប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ ។ កាលណាខ្យល់បកមិនស្មើ ខ្យល់បក់ខុសផ្លូវទាំងឡាយ ក៏ប្រព្រឹត្តទៅមិនស្មើដែរ ។ កាលណាខ្យល់បក់ខុសផ្លូវទាំងឡាយមិនស្មើ ទេវតាទាងឡាយក៏ខឹងសម្បារ ។ កាលទេវតាទាំងឡាយខឹងសម្បារ ភ្លៀងក៏មិនបង្អុរ ទឹកភ្លៀងមកដោយប្រពៃ ។ កាលភ្លៀងមិនបង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ស្រូវទាំងឡាយ ក៏ឱ្យផលមិនស្មើល្អ ។ Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា