ស៊ីមពីរ
ម្សិលមិញនេះមានលុយនៅអត់សុខក្នុងខ្លួនទេ គិតតែចង់ទិញនេះចង់ទិញនោះ ក៏ស្រាប់តែនឹកឃើញចង់ទិញទូរស័ព្ទណូគាដែលទើបតែចេញថ្មី ប្រើស៊ីមកាតបានដល់ទៅពីរ វាមានច្រើនម៉ូឌែលណាស់ មានទាំងអាធម្មតា និងអាចប្រើ Touch បានទៀត ហើយគុណភាពក៏ល្អ តំលៃក៏ថោកសមរម្យ តែអ្វីដែលខ្ញុំចង់បាននោះ គឺថ្មរបស់វាកាន់បានយូរណាស់ និងអាចផ្ទុកបទចម្រៀងបានច្រើនទៀត (មែម៉ូរីអាចតំលើងដល់ទៅ ៣២GB) ។
គិតស្រេចហើយ ក៏ចាប់ផ្តើមរកមើលពីតំលៃនៅតាមអ៊ីនធ័រណិត និងតំលៃនៅតាមហាងទូរស័ព្ទនានា ថាកន្លែងណាដែលមានតម្លៃថោកជាង ។ តែអ្វីដែលធ្វើឱ្យខ្ញុំនៅស្ទាក់ស្ទើរមិនទាន់ដាច់ចិត្តទិញនោះ គឺថាមានអ្នកផ្តល់មតិជាច្រើននៅលើអ៊ីនធ័រណិតបាននិយាយថាវាមានបញ្ហា អ្នកខ្លះនិយាយថា ក្រុមហ៊ុនណូគាបោកប្រាស់អតិថិជន ពីព្រោះទូរស័ព្ទស៊ីមពីរ គឺថាដាក់ស៊ីមបានដល់ទៅពីរដល់ពេលប្រើគឺតេបានតែមួយ ហើយមួយទៀតត្រូវគ្មានសេវា អ្នកខ្លះថាទូរស័ព្ទណូគា អន់ជាងទូរស័ព្ទចិនឆ្ងាយណាស់ (អន់មែនទេដឹង? ព្រោះទូរស័ព្ទចិនប្រើស៊ីមបានដល់ទៅបីឯណោះ) ។
ដូច្នេះហើយមុននិងទិញទូរស័ព្ទស៊ីមពីរត្រូវយល់ច្បាស់ពីវាបន្តិចសិន កុំឱ្យចេះតែថាក្រុមហ៊ុនបោកប្រាស់អតិថិជន
ទូរស័ព្ទប្រើប្រាស់ស៊ីមពីរមានដល់ទៅបីប្រភេទឯណោះគឺៈ
១. Dual sim
២. Dual sim stand by
៣. Dual sim Active
វាគឺខុសគ្នាចឹង
១. Dual Sim មានន័យថាស៊ីមពីរ ។ ពេលដែលស៊ីមមួយដំណើរការ ស៊ីមមួយទៀតគឺត្រូវបិទ ។ មើលទៅលើប៊ូតុងទូរស័ព្ទទៅឃើញសញ្ញាគេប្តូរស៊ីមហើយ ។
២. Dual sim stand មានន័យថាស៊ីមពីរអាចប្រើក្នុងពេលតែមួយបាន ប៉ុន្តែពេលស៊ីមមួយមានគេតេមក អាមួយទៀតនឹងត្រូវបិទ(គ្មានសេវា) ឬក៏ជាប់រវល់ ។
៣. Dual sim active មានន័យថាស៊ីមពីរគឺដំណើរការស្របពេលគ្នា ហើយអ្នកអាចនិយាយក្នុងពេលតែមួយបាន ហើយក៏អាចផ្ញើសារ ឬក៏តេទៅលេខផ្សេងទៀតបានផងដែរ ។














ការបញ្ចេញមតិរបស់អ្នកទស្សនា