ថ្មីថ្ងៃនេះ ហួសសម័យនៅថ្ងៃស្អែក
តាមទម្លាប់អ្នកគ្រប់គ្រងគឺជាមនុស្ស ដែលពូកែធ្វើអ្វីដែលមនុស្សស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេបានធ្វើ ។ ប៉ុន្តែរឿងជាច្រើនកំពុងកើតឡើងយ៉ាងឆាប់រហ័សរហូតដល់ស្ទើរតែពុំអាចទៅរួចទេ ដែលថាមានមនុស្សដឹងសព្វគ្រប់ទៀតនោះ ។ សព្វថ្ងៃនេះនៅក្នុងរយៈពេលមួយឆ្នាំ អ្នកគ្រប់គ្រងភាគច្រើនបំផុតចេះដឹងតិចជាងមនុស្សរបស់ពួកគេឆ្ងាយណាស់ ចំពោះអ្វីដែលពួកគេបានធ្វើ ។ ការមិនទទួលស្គាល់បែបនេះអាចនាំដល់បញ្ហាពិតៗ ។ ប៉ុន្តែតាំងពីដើមមក អ្នកគ្រប់គ្រងមិនមានបំណងចូលរួមសម្តើងភាពទន់ខ្សោយរបស់ខ្លួនទេ ។
រឿងផ្គាប់ផ្គុនបំផុតមួយដែលអ្នកអាចធ្វើជាមួយមនុស្សរបស់អ្នក គឺត្រូវសារភាព ភាពល្ងង់ខ្លៅនិងទន់ខ្សោយរបស់អ្នក ។ នៅពេលធ្វើបានដូច្នេះហើយវានឹងបើកទ្វារសម្រាប់អ្នកដទៃចែករំលែកជំនាញរបស់ពួកគេ ហើយសម្រាប់ឱ្យអ្នកក្លាយជាមេដឹកនាំរស់រាយមានអ្នកគាំទ្រ និងអ្នកលើកទឹកចិត្ត ។
យើងទាំងអស់គ្នាពេលខ្លះវង្វេងឬភ័យខ្លាច ។ បើយើងជ្រះស្រឡះអំពីវាយើងអាចបង្កើតការទុកចិត្តនិងផ្តល់សិទ្ធិអំណាចដល់អ្នកដទៃដើម្បីរៀនសូត្រនិងរីកចម្រើន ។ ដូច្នេះបើសិនជាអ្នកហួសសម័យតើនរណាទៅខ្វល់យកចិត្តទុកដាក់និងយើង? មនុស្សនៅជុំវិញខ្លួនអ្នកនឹងមានចម្លើយហើយភាពល្ងង់ខ្លៅរបស់អ្នកនឹងអនុញ្ញាត ឱ្យពួកគេមានពន្លឺ ៕










ការបញ្ចេញមតិរបស់អ្នកទស្សនា