បានដាក់ប្រកាសនៅ ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2011
Lundi Lay
Explore2fs គឺជាឧបករណ៍ explorer ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows ចូលទៅដំណើរការទិន្ន័យដែលបានរក្សាទុកនៅក្នុង Linux partitions (ext2 និង ext3 filesystems) ។

ឧបករណ៍នេះគឺវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទាំងពីរគឺ Windows និង Linux នៅលើដ្រាយរឹងតែមួយ (dual boot) ដែលនិងអនុញ្ញាតឱ្យពួកគេចូលទៅដំណើរការ ext2 និង ext3 filesystems នៅលើ Windows ដោយមិនចាំបាច់ reboot ឡើយ ។
ខាងក្រោមនេះគឺជាលក្ខណៈនៃ Explore2fs:
ext2 and ext3 Support
Drag & Drop
Floppy Disk Drive Support
Zip and Jaz Disk Support
LVM2
File View & Execution, etc.
ដើម្បីទាញយក Explore2fs សូមចុចទីនេះ ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2011
Lundi Lay
នៅក្នុងការបង្ហាញនេះ អ្នកនិងដឹងអំពីរបៀបនៃការប្រើ Terminal (ស្ថានីយ៍) ដើម្បីស្វែងរកក្នុងប្រភេទឯកសារមួយចំនួនលើ Linux ។ អ្នកអាចស្វែងរកនូវអត្ថបទ, ពាក្យគន្លឹះ, ខ្សែអក្សរ ជាដើម ដោយការប្រើនូវពាក្យបញ្ជាខាងក្រោមនេះ អ្នកនិងចំណេញរយៈពេលជាច្រើន ហើយអ្នកនិងអាចជៀសពីការរកមើលមាតិការនៃឯកសារសរសេរដោយដៃ ។
ដូច្នេះ, សូមធ្វើការបើក Terminal (ស្ថានីយ៍) ហើយប្រើពាក្យបញ្ជាខាងក្រោមនេះ:
find ./ -name “*.ext” -print | xargs grep “keyword“
នៅក្នុងបញ្ជាដែលនៅខាងលើនេះ អ្នកបានផ្លាស់ប្តូរជាមួយនិងឯកសារដែលមានកន្ទុយ “.ext” ដែលអ្នកបាននឹងកំពុងស្វែងរកវា បន្ទាប់មកជំនួយ “keyword” ជាមួយនិងអត្ថបទដែលអ្នកចង់ស្វែងរក ។
ខាងក្រោមនេះគឺជាឧទាហរណ៍:
find ./ -name “*.php” -print | xargs grep “<!–? print 'php code’; ?>–>“
សម្រាប់បញ្ជានេះនិងស្វែងរកលើថតឯកសារបច្ចុប្បន្នគ្រប់ឯកសារ PHP ទាំងអស់របស់កូដនេះ: “” ។
សម្រាប់ឧទាហរណ៍ផ្សេងទៀត:
find ./ -name “*.txt” -print | xargs grep “How to unlock“
–> សម្រាប់ពបញ្ជានេះនិងស្វែងរកនូវឯកសារអត្ថបទទាំងអស់ដែលនៅលើថតឯកសារបច្ចុប្បន្នរបស់ពាក្យគន្លឹះនេះ: “How to unlock” ។
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា