បណ្ណសារ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘គន្លឺះ​ផ្សេងៗ’

លេង​ Chat ហ្វេសប៊ុក​ដោយ​ប្រើ Opera Mini លើ​ទូរស័ព្ទ​ដៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 13 ខែ​ឧសភា ឆ្នាំ 2012 មតិ 3

Buddylist គឺ​ជា​លក្ខណៈ​ថ្មី​ចុង​ក្រោយ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្នក​ទាំង​អស់​គ្នា​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លេង​ Chat ជា​មួយ​មិត្តភក្តិដែល​កំពុង​តែ Online បើ​ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​កម្មវិធី​បើក​​វែបសាយ​ក្នុង​ទូរស័ព្ទដៃ​ក៏​ដោយ​ អ្នក​អាច​មើល​ឃើញ​មិត្តភក្តិ​ដែល​កំពុង​តែ​ online ហើយ​អាច​ chat ជា​មួយ​ពួក​គេនៅ​ក្នុង buddy list ។

កម្ម​វិធី Opera Mini គឺ​ជា​កម្មវិធី​បើក​វែបសាយ​ដ៏​កំពុង​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ទូរស័ព្ទ​ដៃ ។ ប៉ុន្តែ​ការ​ជជែក​កំសាន្ត​ជា​មួយ​មិត្តភ័ក្តិ​នៅ​លើ​ហ្វេសប៊ុក​ដោយ​ប្រើ​កម្ម​វិធី Opera Mini នេះ​គឺ​មិន​អាច​បាន​នោះ​ទេ​ តែ​ឥឡូវ​នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ chat បាន​ហើយគឺ​មាន​ន័យ​ថា​អ្នក​ទាំង​អស់​គ្នា​អាច​លេង​ Chat បាន​ភ្លាម​ៗ​ជាមួយ​មិត្តភ័ក្តិ​របស់​អ្នក​ពី​គ្រប់​ទូរស័ព្ទ​ទាំង​អស់​ដែល​ប្រើប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Symbain S40, Symbain S60, Android ហើយ​និង iOS

សូម​វាយ​ https://touch.facebook.com/buddylist.php ទៅ​ក្នុង​កម្មវិធី​បើក​វែបសាយ Opera Mini ដែល​ប្រើ​នៅ​ក្នុង​ទូរសព្ទ​របស់​អ្នក ។

ត្រឹម​តែ​ចូល​ទៅ​កាន់​តាមរយៈ​តំណ​ដូច​ខាង​លើ​ពី​កម្មវិធី Opera Mini អ្នក​នឹង​អាច​លេង​ Chat ជា​មួយ​មិត្ត​ភ័ក្តិ​របស់​អ្នក​បាន​ហើយ ។

សូមមើលផងដែរ៖

បង្កើ​ន​ល្បឿន​ទូរស័ព្ទ​ដែល​ប្រើប្រព័ន្ធស៊ីមបៀន S60 និង S40

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 19 ខែ​កុម្ភៈ ឆ្នាំ 2012 មតិ ១

សួស្តី​អ្នក​ទាំង​អស់​គ្នា!! ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​អំពី​វិ​ធី​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ស៊ីមបៀន S60 និង S40 ដំណើរ​ការ​បាន​យ៉ាង​លឿន​ជា​ទី​បំផុត ។ ដោយ​សារ​ក្នុង​ពេល​បច្ចុប្បន្ន​សម័យ​ទំនើប​នេះ ​អ្វី​គ្រប់​យ៉ាង​កំពុង​ដំណើរ​ការ​យ៉ាង​លឿន​រហ័ស ​គ្រប់​គ្នា​ចង់​បាន​ល្បឿន​លឿន​ក្នុង​ការ​រស់​នៅ​របស់​ពួក​គេ ប៉ុន្តែ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​កំពុង ប្រើ​ប្រាស់​រាល់​ថ្ងៃ​ដំណើរ​ការ​យឺត​វិញ​នោះ ​តើ​អ្នក​មាន​អារម្មណ៍​ធុញ​ធប់​ណាស់​មែន​ទេ? ប៉ុន្តែ​ខ្ញុំ​មាន​ដំណោះ​ស្រាយ​មួយ ដែល​ទើប​តែ​រក​ឃើញ​អំពី​វិធី​បង្កើន​ល្បឿន​ឱ្យ​លឿន​បាន ។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ជា​មួយ​វិធី​នេះ​ហើយ​ខ្ញុំ​គិត​ថា​ចង់​យក​មក​ចែក​រំលែក​នៅ​ក្នុង​ប្លក់​របស់​ខ្ញុំ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​គ្រាន់​បាន​ជា​ចំណេះ​ដឹង​ផ្នែក​ទូរស័ព្ទ​ខ្លះ​ៗ ។ វិធី​ខាង​ក្រោម​នេះ​គឺ​ខ្ញុំ​បាន​សាក​ល្បង​រួច​ហើយ​គឺ​ថា​វា​ដំណើរ​ការ ១០០ ភាគ​រយ​ជា​មួយ​ទូរស័ព្ទ Nokia N70 របស់ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​ដំណើរ​ការ​គ្រប់​ទូរស័ព្ទ​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ស៊ីម​បៀន S60 និង S40 ទៅចុះ ។

នៅ​ក្នុង​វិធី​នេះ​គឺ​យើង​ត្រូវ​បង្កើត “to-dos” ថ្មី​ចំនួន​ពីរ​ដូច​ខាង​ក្រោម៖

១) អ្នក​ត្រូវ​មាន​ទូរស័ព្ទ​ដៃ Nokia ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ S60 ឬក៏ S40 ។

២) ចូល​ទៅ​កាន់​កម្មវិធី “to-do”

3) ពេល​ចូល​ទៅ​កាន់​កម្មវិធី “to-do” ហើយ​សូម​បង្កើត​នូវ “to-do” note ថ្មី​មួយ ។

សូម​បំពេញ​ដូច​រូប​ខាង​ក្រោម​នេះ Read more…

ចំណាត់ក្រុម ៖គន្លឺះ​ផ្សេងៗ

ការ​ភ្ជាប់​ VPN ដោយ​ឥត​គិត​ថ្លៃ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012 មតិ 3

VPN មក​ពី​ពាក្យ​ពេញ​ថា Virtual Private Network គឺ​ជា​បច្ចេក​វិទ្យា​នៃ​ការ​ភ្ជាប់​ក្នុង​បណ្តាញ​សាធារណៈ​មួយ​ដូច​ជា​អ៊ីនធ័រ​ណិត​ជា​ដើម ។ វា​ជួន​កាល​ទាម​ទារ​ ឈ្មោះ​ប្រើ​ប្រាស់ (Username) ហើយ​និង​ពាក្យ​សម្ងាត់ (Password) ដើម្បី​ភ្ចាប់​ទៅ​ VPN មួយ ។ ទន្ន័យដែល​បាន​ផ្ទេរ​ក្នុង​ VPN គឺ​បាន​​អ៊ីន​គ្រីប​ហើយនឹង​​បាន​ភ្ជាប់​កុំព្យូទ័រ​ដែល​មាន​ដំណើរ​ការ​ប្រសិន​បើ​កុំព្យូទ័រ​ទាំង​នោះ​​​មាន​ទីតាំង​បណ្តាញ​សុវត្ថិភាព​ដូចគ្នា​ ។

​ឥឡូវ​នេះ​អ្នក​អាច​ភ្ជាប់​ទៅ​ VPN ដោយ​ឥត​គិត​ថ្លៃ​ ដោយ​អនុវត្តន៍​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម ៖

1. សូម​ទាញ​យក​កម្មវិធី proXPN Wizard (ឥត​គិតថ្លៃ) ។ សូម​ចុច​ទីនេះ​ដើម្បី​ទាញ​យក
2. ពេល​ការ​ទាញយក​បាន​ពេញ​លេញ សូម​បើក​វា​ហើយ​ចុច​លើ​ប៊ូតុង​ Next

3.  Accept the License agreement ដើម្បី​បន្ត​ដំណើរ​ការ​តំឡើងជា​បន្ត​ទៀត ។
4. ឥឡូវ​នេះ​ការ​តំឡើង​នឹង​ចាប់​ផ្តើម ។ ត្រូវ​តែ​អត់​ធ្មត់​ពេល​ការ​តំឡើង​កំពុង​ដើរ វា​អាច​ប្រើ​ពេល​យូរ​បន្តិច ។

5. ពេល​ការ​តំឡើង​បាន​ពេញ​លេញ​ហើយ​ សូម​ចុច​ប៊ូតុង Finish
6. ឥឡូវ​នេះ​ផ្ទាំង Login របស់​ proXPN បើក ក្នុង​នោះ​សូម​ចុច​លើ Don’t have an AccountRead more…

កន្លែង​ដែល​មិន​គួរ​រក្សាទុក​ Password ផ្សេងៗ​

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011 បញ្ចេញមតិ

មាន​វែប​សាយ​ជាច្រើន​នៅ​លើ​បណ្តាញ​​​​អ៊ីនធ័រណិត​ដែល​អ្នក​បាន​បង្កើត​គណនី​នៅ​លើ​វា ដូច​ជា​គណនី​អ៊ីមែល, គណនី​បណ្តាញ​​សង្គម​ផ្សេងៗ, គណនី​បណ្តាញ​​ប្លក់​ ជាដើម… ។ វា​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ចង​ចាំ​ពាក្យ​សម្ងាត់​នៃ​គណនី​ទាំង​អស់​នោះ​ណាស់ តើ​មែន​ទេ? ដូច្នេះ​ហើយ​យើង​តែង​តែ​ព្យាយាម​ដើម្បី​ចង​ចាំ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ ដោយ​ការ​សរសេរ​វា​នៅ​កន្លែង​ណា​ដែល​យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព គ្មាន​អ្នក​ណា​ដឹង… ប៉ុន្តែ​វា​មិន​ដូច្នោះ​ឡើយ ពេល​ខ្លះ​យើង​មានការ​ធ្វេសប្រហែស​ក្នុង​ការ​ធ្វើ​ឱ្យ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​ត្រូវ​បាន​អ្នក​ដទៃ​ដឹង ហើយ​វា​ក៏​ជា​ឱកាស​ដែល​គណនី​របស់​អ្នក​ត្រូវ​បាន​លួច​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​នេះ​ប្លកយុវជន​ ចង់​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី​របៀប​រក្សាទុក​ពាក្យ​សម្ងាត់​ប្រកប​ដោយ​សុវត្ថិ​ភាព និង​ពី​កន្លែង​ដែល​មិន​គួរ​សរសេរ​រក្សា​ទុក​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​ ពី​ព្រោះ​វា​ជា​ឱ្យ​កាស​ភាគ​ច្រើន​នៃ​ដំណើរ​បែកធ្លាយ​នៃ​ឯកជន​ភាព​របស់​អ្នក ។

  • មិន​ត្រូវ​ប្រើ​អ៊ីមែល​ដើម្បី​រក្សា​ទុក​ពាក្យ​សម្ងាត់​ឡើយ៖ ការ​ធ្វើ​ដូច្នេះ​គឹ​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ ពេល​ខ្លះ​យើង​រក្សា​ទុក​វា ដោយ​ផ្ញើ​ពាក្យ​សម្ងាត់​ពី​អ៊ីមែល​មួយ ទៅ​អ៊ីមែល​ដទៃ​ទៀត ។ បើ​តាម​ខ្ញុំ​គិត​នោះ​អ៊ីមែល​មិន​មែន​ជា​កន្លែង​ល្អ​សម្រាប់​រក្សាទុក​ពាក្យ​សម្ងាត់​នោះ​ឡើយ ព្រោះ​ពេល​ខ្លះ​គណនី​អ៊ីមែល​របស់​អ្នក​ត្រូវ​បាន​លួច​ ហើយ​ប្រសិន​បើ​អ្នក​លួច​នោះ​បើក​អ៊ីមែល​របស់​អ្នក​ដែល​បាន​រក្សាទុក​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ អ្នក​និង​មិន​ដឹង​ថា​អ្វី​នឹង​ត្រូវ​ធ្វើ​បន្ទាប់​នោះ​ទេ ព្រោះ​គ្រប់ពេល​គណនី​របស់​ទាំង​អស់​និង​ត្រូវ​បាន​លួច​ជា​បន្តបន្ទាប់​ទៀត ដោយ​សារ​អ្នក​លួច​ដឹង​ពី​ពាក្យ​សម្ងាត់​ទាំង​នោះ ។
  • មិន​ត្រូវ​ប្រើ​សៀវភៅ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ ដើម្បី​រក្សាទុក​ពាក្យ​សម្ងាត់​ទេ៖ មាន​មនុស្ស​ជា​ច្រើន​អ្នក​តែង​តែ​​មាន​ទម្លាប់​នៃ​ការ​សរសេរ​កំណត់​ត្រា​ប្រចាំ​ថ្ងៃ ។ ការ​ធ្វើ​របៀប​នេះ​​គឺ​គេ​អាច​ដឹង​អំពី​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​បាន ពេល​ដែល​អ្នក​ភ្លេច​សៀវភៅ​កំណត់​ត្រា ឬ​ក៏​គេ​អាច​លួច​មើល​ក៏​បាន ។
  • មិន​ត្រូវ​ប្រើ​មែម៉ូរីកាត​នៅ​លើ​ទូរស័ព្ទ​ ដើម្បី​រក្សា​ទុក​ពាក្យ​សម្ងាត់៖ វា​គឺ​ជា​ការ​គិត​ដ៏​អាក្រក់​បំផុត ពី​ព្រោះ​មាន​សមាជិក​គ្រួសារ និង​មិត្តភ័ក្តិ​របស់​អ្នក​ជា​ច្រើន​ដែល​អាច​យក​ទូរស័ព្ទ​​របស់​អ្នក​មក​ប្រើ ។ ដូច្នេះ​វា​មិនមែន​ជា​គំនិត​ល្អ​នោះ​ទេដែល​រក្សាទុក​ពាក្យ​សម្ងាត់​នៃ​គណនី​ផ្សេងៗ​របស់​អ្នក​នៅ​លើ​មេម៉ូរីកាត​របស់​ទូស័ព្ទ ។
  • មិន​ត្រូវ​ព្រីន​ ពាក្យសម្ងាត់​ទាំង​អស់​នោះ​ទេ៖ ត្រឹម​តែ​ស្រមៃ​ទុក​មុន​នូវ​អ្វី​ដែល​ត្រូវ​កើត​ឡើងនោះគឺ​ថា​ប្រសិន​បើ​ចៃដន​ អ្នក​បាន​បាត់​ក្រដាស​ដែល​អ្នក​ព្រីននូវ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​នៅ​កន្លែង​ណា​​មួយ​ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​រើស​បាន​នោះ​ដឹង​ពី​គណនី​របស់​អ្នក​ ។
  • មិនត្រូវ​រក្សាទុក​ពាក្យ​សម្ងាត់​ក្នុង Text File លើ​កុំព្យូទ័រ៖ អ្នក​ប្រហែល​មាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន ឬ​ក៏​ Laptop តែ​វា​មិន​មែន​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ក្នុងការ​រក្សាទុក​ពាក្យ​សម្ងាត់​នោះ​ឡើយ ពីព្រោះ​វា​ប្រហែល​អាច​មាន​អ្នក​ប្រើ​ជាច្រើន​ ដែល​ប្រើប្រាស់​កុំព្យូទ័រ​របស់​អ្នក​ ។

មាន​ការ​លួច​ និង​ការ​លេច​ធ្លាយ​នូវ​​ឯកជន​ភាព​ជា​ច្រើនដែល​កំពុង​តែ​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក​​ដោយ​ច្រើនតែ​ការ​ធ្វេសប្រហែល​របស់​បុគ្គល​ផ្ទាល់​ខ្លួន​តែ​ម្តង ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​នេះ ។ ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា មាន​តែ​ប្រើ​ខួរក្បាល​ដើម្បី​ចំណាំ​ និង​ចង់​ចាំ​ពាក្យ​សម្ងាត់​ទាំង​អស់​នោះ​ទេ ទើប​ជា​ការ​ប្រសើរ ពីព្រោះ​ពេល​ដែល​ខ្ញុំ​ចង់​ចាំ​ពាក្យ​សម្ងាត់​នៃ​គណនី​ទាំង​អស់​របស់​ខ្ញុំ​នៅ​លើ​បណ្តាញ​អ៊ីនធ័រណិត​ ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​នរណា​អាច​លួច​គណនី​របស់​ខ្ញុំ​បាន​ទេ ។ ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ខ្ញុំ​សង្ឃឹម​ថានិង​អាច​ជួយ​អ្នក​ក្នុង​ការ​ការ​ពារ​នូវ​គណនី​ផ្សេងៗ​របស់​ពី​ការ​លួច​បាន​ដោយ​សុវត្ថិភាព ៕ :)

ប្រើស៊ីមកាតគ្រប់ប្រព័ន្ធ​ជាមួយម៉ូឌឹមគ្រប់ប្រភេទដោយពុំចាំបាច់ដោះលេខកូដ

បាន​ដាក់​ប្រកាស​នៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011 មតិ 37

ថ្ងៃ​នេះ​ខ្ញុំ​ទើប​តែបាន​​ដឹង​អំពី​​វិធី​សាស្រ្ត​ខ្លះៗ​ និង​ជា​ចំណេះ​ដឹង​តិច​តួច​ក្នុង​​​​ការ​ភ្ជាប់​អ៊ីន​ធ័រណិត​ ដោយ​ប្រើ​ប្រាស់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ​ជា​មួយ​ម៉ូឌឹម​គ្រប់​ប្រភេទ​ដោយ​ពុំ​ចាំ​បាច់​យក​ម៉ូឌឹម​នោះ​ទៅ​ដោះ​លេខ​កូដ​នោះ​ឡើយ ។ វិធីនេះ​សាមញ្ញ​បំផុត​ ពុំ​ចាំ​បាច់​ព្យាយាម​ដោះ​លេខ​កូដ​នាំ​តែ​ខាត​បង​ថវិកា ​និង​ចំណាយ​​ពេល​វេលា​នោះ​ទេ សូម​អនុវត្ត​ន៍​តាម​វិធី​សាស្រ្ត​ដ៏​ងាយ​ស្រួល​ខាង​ក្រោម​នេះ ។

1. បញ្ចូល​ស៊ីម​កាត​ទៅ​ក្នុង​ម៉ូឌឹម (ម៉ូឌឹម​ដែល​ពុំ​ទាន់​បាន​ដោះ​លេខ​កូដ) គ្រប់​ប្រភេទ ។

2. ពេល​នោះ​ម៉ូឌឹម​នឹង​បង្ហាញ​ថា invalid SIM តែ​មិន​អី​ទេ​សូម​ចុច ignore ហើយ​បិទ​កម្ម​វិធី​របស់​​ម៉ូឌឹម​នោះ ។

3. ចាប់​ផ្តើម​ដំណើរ​ការ​កម្មវិធី NOKIA PC suite (បើ​មិន​ទាន់​មាន​កម្មវិធី​ NOKIA PC Suite ទេ សូម​ចុច​ទីនេះ )

4. ចូល​ទៅ​កាន់ Nokia pc suite connect to internet option ។

5. បន្ទាប់​មក​ចូល​ទៅកាន់ Configure ហើយ​ជ្រើសរើស data card modem របស់​អ្នក ហើយ​ចាប់​ផ្តើម​ Connect វា​ដូច​ជា​ពេល​ដែល​យើង​ភ្ជាប់​អ៊ីនធ័រ​ក្នុង​ទូរស័ព្ទ​ដោយ​ប្រើ​ប្រាស់ PC suite ដូច្នេះ​ដែរ ។ Read more…

តាមដាន

Get every new post delivered to your Inbox.

Join 123 other followers