បានដាក់ប្រកាសនៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012
Lundi Lay

VPN មកពីពាក្យពេញថា Virtual Private Network គឺជាបច្ចេកវិទ្យានៃការភ្ជាប់ក្នុងបណ្តាញសាធារណៈមួយដូចជាអ៊ីនធ័រណិតជាដើម ។ វាជួនកាលទាមទារ ឈ្មោះប្រើប្រាស់ (Username) ហើយនិងពាក្យសម្ងាត់ (Password) ដើម្បីភ្ចាប់ទៅ VPN មួយ ។ ទន្ន័យដែលបានផ្ទេរក្នុង VPN គឺបានអ៊ីនគ្រីបហើយនឹងបានភ្ជាប់កុំព្យូទ័រដែលមានដំណើរការប្រសិនបើកុំព្យូទ័រទាំងនោះមានទីតាំងបណ្តាញសុវត្ថិភាពដូចគ្នា ។
ឥឡូវនេះអ្នកអាចភ្ជាប់ទៅ VPN ដោយឥតគិតថ្លៃ ដោយអនុវត្តន៍តាមការបង្ហាញដូចខាងក្រោម ៖
1. សូមទាញយកកម្មវិធី proXPN Wizard (ឥតគិតថ្លៃ) ។ សូមចុចទីនេះដើម្បីទាញយក
2. ពេលការទាញយកបានពេញលេញ សូមបើកវាហើយចុចលើប៊ូតុង Next ។

3. Accept the License agreement ដើម្បីបន្តដំណើរការតំឡើងជាបន្តទៀត ។
4. ឥឡូវនេះការតំឡើងនឹងចាប់ផ្តើម ។ ត្រូវតែអត់ធ្មត់ពេលការតំឡើងកំពុងដើរ វាអាចប្រើពេលយូរបន្តិច ។

5. ពេលការតំឡើងបានពេញលេញហើយ សូមចុចប៊ូតុង Finish ។
6. ឥឡូវនេះផ្ទាំង Login របស់ proXPN បើក ក្នុងនោះសូមចុចលើ Don’t have an Account ។ Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011
Lundi Lay
ថ្ងៃនេះខ្ញុំទើបតែបានដឹងអំពីវិធីសាស្រ្តខ្លះៗ និងជាចំណេះដឹងតិចតួចក្នុងការភ្ជាប់អ៊ីនធ័រណិត ដោយប្រើប្រាស់ស៊ីមកាតគ្រប់ប្រព័ន្ធជាមួយម៉ូឌឹមគ្រប់ប្រភេទដោយពុំចាំបាច់យកម៉ូឌឹមនោះទៅដោះលេខកូដនោះឡើយ ។ វិធីនេះសាមញ្ញបំផុត ពុំចាំបាច់ព្យាយាមដោះលេខកូដនាំតែខាតបងថវិកា និងចំណាយពេលវេលានោះទេ សូមអនុវត្តន៍តាមវិធីសាស្រ្តដ៏ងាយស្រួលខាងក្រោមនេះ ។
1. បញ្ចូលស៊ីមកាតទៅក្នុងម៉ូឌឹម (ម៉ូឌឹមដែលពុំទាន់បានដោះលេខកូដ) គ្រប់ប្រភេទ ។

2. ពេលនោះម៉ូឌឹមនឹងបង្ហាញថា invalid SIM តែមិនអីទេសូមចុច ignore ហើយបិទកម្មវិធីរបស់ម៉ូឌឹមនោះ ។
3. ចាប់ផ្តើមដំណើរការកម្មវិធី NOKIA PC suite (បើមិនទាន់មានកម្មវិធី NOKIA PC Suite ទេ សូមចុចទីនេះ )
4. ចូលទៅកាន់ Nokia pc suite connect to internet option ។

5. បន្ទាប់មកចូលទៅកាន់ Configure ហើយជ្រើសរើស data card modem របស់អ្នក ហើយចាប់ផ្តើម Connect វាដូចជាពេលដែលយើងភ្ជាប់អ៊ីនធ័រក្នុងទូរស័ព្ទដោយប្រើប្រាស់ PC suite ដូច្នេះដែរ ។ Read more…
0.000000
0.000000
Like this:
13 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2011
Lundi Lay
ជាញឹកញាប់ក្រុមហ៊ុន Microsoft បានបញ្ចេញប្រព័ន្ធសុវត្តិភាព និងការបន្ទាន់សម័យកម្មវិធីសំខាន់ៗសម្រាប់ Windows ។ ការបន្ទាន់សម័យនេះគឺដើម្បីទប់ស្កាត់មេរោគដែលបានរកឃើញថ្មីៗ និងជួសជុលនូវការខូចខាត ហើយនិងបង្កើនប្រសិទ្ធិភាព ដើម្បីការការពារនៅក្នុង Windows ។ ប្រសិនបើអ្នកមិនមានការតភ្ជាប់អ៊ីនធ័រណិត ឬក៏អ៊ីនធ័រណិតមានល្បឿនយឺតដែលធ្វើឱ្យអ្នកមានការពិបាក មិនអាចទទួលបាននូវការបន្ទាន់សម័យដោយផ្ទាល់ពី Microsoft បានទេនោះ អ្នកអាចប្រើកម្មវិធីជំនួយបាន ដែលមានឈ្មោះថា Autopatcher ។
AutoPacher អាចឱ្យអ្នកទាញយកការបន្ទាន់សម័យសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ហើយរក្សាទុកវាសម្រាប់ការដំឡើងជាលក្ខណៈ Offline ដែលផ្តល់ឱ្យអ្នកនូវភាពងាយស្រួលដើម្បីបន្ទាន់សម័យកុំព្យូទ័រផ្សេងៗដោយពុំចាំបាច់មានការតភ្ជាប់អ៊ីនធ័រណិតឡើយ ។
- របៀបបន្ទាន់សម័យប្រព័ន្ធប្រតិបត្តិការដោយពុំចាំបាច់មានការតភ្ជាប់អ៊ីនធ័រណិត:
- យក Pen Drive របស់អ្នកទៅហាងអ៊ីនធ័រណិតកាហ្វេដែលនៅជិតផ្ទះ ហើយទាញយកកម្មវិធី Autopatcher (ចុចទីនេះដើម្បីទាញយក)
- បន្ទាប់ពីការទាញយកកម្មវិធីនេះហើយ សូមដំឡើង ហើយដំណើរការវា ។
- វានឹង prompt អ្នកដើម្បីជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការមួយ ដែលអ្នកចង់ទាញយកការបន្ទាន់សម័យ ហើយចុចប៊ូតុង Next ។
- បន្ទាប់មកទៀតជ្រើសរើសប្រព័ន្ធប្រតិបត្តិការរបស់អ្នក ទោះបីជាជាប្រភេទ 32-bit ឬក៏ 64-bit ។ ប្រសិនបើវាគឺ 32-bit សូមជ្រើសយក X86 បើផ្សេងទៀតសូមជ្រើសយក X64 ហើយចុចប៊ូតុង Next ។
- តារាងនៃការបន្ទាន់សម័យទាំងអស់មួយសម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់អ្នកនឹងត្រូវបង្ហាញឡើង ។
- សូមជ្រើសយកការបន្ទាន់សម័យទាំងអស់ ហើយចុចលើប៊ូតុង Download ។
- បន្ទាប់ពីការទាញយកររួចរាល់ហើយ ត្រឹមតែចម្លង/បិតភ្ជាប់ (Copy/Paste) នូវការបន្ទាន់សម័យដែលបានទាញយកទាំងអស់នោះទៅក្នុង Pen Drive របស់អ្នក ។
- បន្ទាប់មកពីនោះទៀតសូមបញ្ចូល Pend Drive នោះ ទៅកាន់ប្រព័ន្ធរបស់អ្នក ហើយសូមដំឡើងពួកវា សម្រាប់អ្វីដែលអ្នកបានទាញយកនូវការបន្ទាន់សម័យទាំងអស់នោះ។
ឃើញទេ!! នេះគឺជាវិធីដ៏ល្អមួយដើម្បីដំឡើងនូវការបន្ទាន់សម័យជាលក្ខណៈ Offline ហើយនិងធ្វើឱ្យកុំព្យូទ័របស់អ្នកមានសុវត្ថិភាព ។ វិធីនេះគឺដំណើរការសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់មានដូចជា Window 7/Vista/XP ។
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2011
Lundi Lay
តើធ្វើយ៉ាងម៉េចទើបអាច Unblock ទំព័រវែបសាយមួយបាន? ហេសហេ… ស្តាប់ទៅគឺជាសំនួរដ៏ពិបាកមួយ ។ អ្នកអាចប្រឈមនឹងស្ថានភាពនេះនៅពេលដែលអ្នកមិនអាចដំណើរការចូលទៅកាន់ទំព័រវែបសាយពិសេសណាមួយដែលនៅលើអ៊ីនធ័រណិត ពីព្រោះវាត្រូវបាន Block ចំពោះអ្នកប្រើប្រាស់អ៊ីនធ័រណិតគឺថាយើងមិនអាចបើកវាបានឡើយ ។ ជាច្រើនលើកនៅកន្លែងវិទ្យាស្ថានអប់រំ ឬនៅក្នុងការិយាល័យជំនួញមាន Tandency មួយចាំ Block នូវវែបសាយពិសេសៗជាច្រើនដូចជា៖ Facebook, Myspace, Twitter … ជាដើម ។ ការធ្វើដូច្នេះគឺដើម្បីឱ្យសិស្សនិស្សិត ឬក៏នយោជិក និងបុគ្គលិករបស់ពួកគេជៀសវាងពីកិច្ចការធ្វើឱ្យធ្វេសប្រហែសណាមួយ ។
- តើ Block វែបសាយដោយរបៀបណា?
មុននឹងប្លកយុវជនប្រាប់អ្នកអំពីរបៀបដែលអាច Unblock វែបសាយ ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាដឹងអំពីការ Block វែបសាយ ។ ការ Block គឺតែងតែធ្វើដោយការប្រើប្រាស់នូវកម្មវិធីពិសេសមួយដែលអាចផ្ទុកនៅក្នុងកុំព្យូទ័រទាំងនោះ ដែលដំណើរការជាមួយនឹង browser របស់អ្នកកំណត់ដើម្បី Block វែបសាយ ។
ប្រសិនបើអ្នកចង់ធ្វើការ Unblock វែបសាយមួយគឺមានដំណោះស្រាយដើម្បីធ្វើវាបាន ។ អ្នកអាចធ្វើការប្រើនូវអាសយដ្ឋាន IP នៃវែបសាយដែលតំណាងឱ្យ URL ឬប្រើ Google Cache ប៉ុន្តែវាអាចទាមទារនូវចំនេះដឹងផ្នែក IT ខ្លះៗ ។ ដូច្នេះកុំបារម្មណ៍ពីព្រោះអ្នកទាំងអស់គ្នាអាចមានភាពងាយស្រួលដើម្បី Unblock វែបសាយផ្សេងៗដោយវិធីដ៏សាមញ្ញបំផុតគឺប្រើកម្មវិធីមួយដែលមានឈ្មោះថា UltraSurf ។
សូមធ្វើតាមវិធីណែនាំខាងក្រោម ដែលបានពន្យល់ពីរបៀបចូលទៅវែបសាយផ្សេងៗដែលអ្នកចង់បើកពីគ្រប់ទីកន្លែង :
1. សូមទាញយកកម្មវិធី UltraSurf (ចុចទីនេះ) ។

2. បន្ទាប់ពីដំឡើងកម្មវិធី UltraSurf រួចរាល់ហើយ សូមទៅកាន់ Proxy Setting ដោយចុច “Options” ។

3. ដូចដែលអ្នកបានធ្វើរៀបខាងលើ បន្ទាប់មកចុច OK ហើយដំណើរការ UltraSurf ឡើងវិញ ។
ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវតាមរបៀបខាងលើ អ្នកនឹងឃើញនូវរបាល្បឿន (Speed bar) ដំណើរការបង្ហាញនូវចំនួនភាគរយ (Percentage) នឹង ស្ថានភាព (status) ជា “Successfully connected to Server” ។ Read more…
0.000000
0.000000
Like this:
5 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2011
Lundi Lay
BlueStacks គឺជាកម្មវិធីសម្រាប់ត្រាប់តាម Android ដែលឥឡូវនេះអាចប្រើប្រាស់បានជាផ្លូវការជាជំនាន់ Alpha ដែលអ្នកអាចទាញយកពីទីនេះបាន ។ Emulator មួយនេះអនុញ្ញាតឱ្យការដំណើរការកម្មវិធី Android និងលេងហ្គេមលើប្រព័ន្ធប្រតិបត្តិការ Windows របស់អ្នកដោយផ្ទាល់តែម្តង ។
ខាងក្រោមនេះគឺជាលក្ខណៈរបស់កម្មវិធីឥតបង់ថ្លៃមួយនេះ៖
- ដំណើរការកម្មវិធី និងលេងហ្គេមជាលក្ខណៈពេញអេក្រង់
- រុញកម្មវិធីពីឧបករណ៍ដែលដំណើរការដោយ Android ទៅក្នុងកុំព្យូទ័រតាមរយៈ BlueStacks Cloud Connect
- ផ្តល់នូវកម្មវិធី ១០ សម្រាប់សាកល្បងដោយឥតគិតថ្លៃ
- អ្នកអាចដំលើងរហូតដល់ទៅ ២៦ កម្មវិធី សម្រាប់ free version
- អាចប្រើប្រាស់បានជាមួយ Windows 7
សូមមើលផងដែរ៖ រៀនប្រើ Android នៅលើ Windows 7
ពេលដំលើងកម្មវិធីនេះនៅក្នុង Windows 7 រួចរាល់ហើយ ពេលនោះ gadget មួយសម្រាប់ BlueStacks និងបិតភ្ជាប់នៅផ្នែកជ្រុងលើខាងស្តាំនៃអេក្រង់របស់អ្នក ។ សូមចុចបើកដំណើរការ emulator៖

កម្មវិធី ១០ សម្រាប់ដំណើរការដោយឥតគិតថ្លៃ៖

ខាងក្រោមនេះគឺជាវិដេអូសម្រាប់ BlueStacks emulator៖
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា