បានដាក់ប្រកាសនៅ ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2011
Lundi Lay
ជាញឹកញាប់ក្រុមហ៊ុន Microsoft បានបញ្ចេញប្រព័ន្ធសុវត្តិភាព និងការបន្ទាន់សម័យកម្មវិធីសំខាន់ៗសម្រាប់ Windows ។ ការបន្ទាន់សម័យនេះគឺដើម្បីទប់ស្កាត់មេរោគដែលបានរកឃើញថ្មីៗ និងជួសជុលនូវការខូចខាត ហើយនិងបង្កើនប្រសិទ្ធិភាព ដើម្បីការការពារនៅក្នុង Windows ។ ប្រសិនបើអ្នកមិនមានការតភ្ជាប់អ៊ីនធ័រណិត ឬក៏អ៊ីនធ័រណិតមានល្បឿនយឺតដែលធ្វើឱ្យអ្នកមានការពិបាក មិនអាចទទួលបាននូវការបន្ទាន់សម័យដោយផ្ទាល់ពី Microsoft បានទេនោះ អ្នកអាចប្រើកម្មវិធីជំនួយបាន ដែលមានឈ្មោះថា Autopatcher ។
AutoPacher អាចឱ្យអ្នកទាញយកការបន្ទាន់សម័យសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ហើយរក្សាទុកវាសម្រាប់ការដំឡើងជាលក្ខណៈ Offline ដែលផ្តល់ឱ្យអ្នកនូវភាពងាយស្រួលដើម្បីបន្ទាន់សម័យកុំព្យូទ័រផ្សេងៗដោយពុំចាំបាច់មានការតភ្ជាប់អ៊ីនធ័រណិតឡើយ ។
- របៀបបន្ទាន់សម័យប្រព័ន្ធប្រតិបត្តិការដោយពុំចាំបាច់មានការតភ្ជាប់អ៊ីនធ័រណិត:
- យក Pen Drive របស់អ្នកទៅហាងអ៊ីនធ័រណិតកាហ្វេដែលនៅជិតផ្ទះ ហើយទាញយកកម្មវិធី Autopatcher (ចុចទីនេះដើម្បីទាញយក)
- បន្ទាប់ពីការទាញយកកម្មវិធីនេះហើយ សូមដំឡើង ហើយដំណើរការវា ។
- វានឹង prompt អ្នកដើម្បីជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការមួយ ដែលអ្នកចង់ទាញយកការបន្ទាន់សម័យ ហើយចុចប៊ូតុង Next ។
- បន្ទាប់មកទៀតជ្រើសរើសប្រព័ន្ធប្រតិបត្តិការរបស់អ្នក ទោះបីជាជាប្រភេទ 32-bit ឬក៏ 64-bit ។ ប្រសិនបើវាគឺ 32-bit សូមជ្រើសយក X86 បើផ្សេងទៀតសូមជ្រើសយក X64 ហើយចុចប៊ូតុង Next ។
- តារាងនៃការបន្ទាន់សម័យទាំងអស់មួយសម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់អ្នកនឹងត្រូវបង្ហាញឡើង ។
- សូមជ្រើសយកការបន្ទាន់សម័យទាំងអស់ ហើយចុចលើប៊ូតុង Download ។
- បន្ទាប់ពីការទាញយកររួចរាល់ហើយ ត្រឹមតែចម្លង/បិតភ្ជាប់ (Copy/Paste) នូវការបន្ទាន់សម័យដែលបានទាញយកទាំងអស់នោះទៅក្នុង Pen Drive របស់អ្នក ។
- បន្ទាប់មកពីនោះទៀតសូមបញ្ចូល Pend Drive នោះ ទៅកាន់ប្រព័ន្ធរបស់អ្នក ហើយសូមដំឡើងពួកវា សម្រាប់អ្វីដែលអ្នកបានទាញយកនូវការបន្ទាន់សម័យទាំងអស់នោះ។
ឃើញទេ!! នេះគឺជាវិធីដ៏ល្អមួយដើម្បីដំឡើងនូវការបន្ទាន់សម័យជាលក្ខណៈ Offline ហើយនិងធ្វើឱ្យកុំព្យូទ័របស់អ្នកមានសុវត្ថិភាព ។ វិធីនេះគឺដំណើរការសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់មានដូចជា Window 7/Vista/XP ។
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2011
Lundi Lay
BlueStacks គឺជាកម្មវិធីសម្រាប់ត្រាប់តាម Android ដែលឥឡូវនេះអាចប្រើប្រាស់បានជាផ្លូវការជាជំនាន់ Alpha ដែលអ្នកអាចទាញយកពីទីនេះបាន ។ Emulator មួយនេះអនុញ្ញាតឱ្យការដំណើរការកម្មវិធី Android និងលេងហ្គេមលើប្រព័ន្ធប្រតិបត្តិការ Windows របស់អ្នកដោយផ្ទាល់តែម្តង ។
ខាងក្រោមនេះគឺជាលក្ខណៈរបស់កម្មវិធីឥតបង់ថ្លៃមួយនេះ៖
- ដំណើរការកម្មវិធី និងលេងហ្គេមជាលក្ខណៈពេញអេក្រង់
- រុញកម្មវិធីពីឧបករណ៍ដែលដំណើរការដោយ Android ទៅក្នុងកុំព្យូទ័រតាមរយៈ BlueStacks Cloud Connect
- ផ្តល់នូវកម្មវិធី ១០ សម្រាប់សាកល្បងដោយឥតគិតថ្លៃ
- អ្នកអាចដំលើងរហូតដល់ទៅ ២៦ កម្មវិធី សម្រាប់ free version
- អាចប្រើប្រាស់បានជាមួយ Windows 7
សូមមើលផងដែរ៖ រៀនប្រើ Android នៅលើ Windows 7
ពេលដំលើងកម្មវិធីនេះនៅក្នុង Windows 7 រួចរាល់ហើយ ពេលនោះ gadget មួយសម្រាប់ BlueStacks និងបិតភ្ជាប់នៅផ្នែកជ្រុងលើខាងស្តាំនៃអេក្រង់របស់អ្នក ។ សូមចុចបើកដំណើរការ emulator៖

កម្មវិធី ១០ សម្រាប់ដំណើរការដោយឥតគិតថ្លៃ៖

ខាងក្រោមនេះគឺជាវិដេអូសម្រាប់ BlueStacks emulator៖
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 12 ខែតុលា ឆ្នាំ 2011
Lundi Lay
ប្រសិនបើអ្នកកំពុងតែប្រើប្រាស់កម្មវិធីរុករកបណ្តាញនៅលើកុំព្យូទ័រជាច្រើនដូចជា (Firefox, Opera, Google, Chrome និង IE) ហើយចង់កំណត់មួយក្នុងចំណោមកម្មវិធីទាំងអស់នោះជាលំនាំដើមនៃកម្មវិធីរុករក ការប្រើនូវកម្មវិធីជំនួយដ៏សាមញ្ញមួយសម្រាប់ធ្វើរបៀបនេះនិងមានលក្ខណៈប្រសើរសម្រាប់ជម្រើសរបស់អ្នក ។ ការប្រើកម្មវិធីនេះសម្រាប់ការប្តូរនូវកម្មវិធីរុករកបណ្តាញលំនាំដើម និងជួយឱ្យអ្នកជៀសវៀងការរំខាននៃការស្វែងរកហហើយ និងការកណត់រចនាសម្ព័ន្ធក្នុងកម្មវិធីរុករករបស់អ្នក ។
មានកម្មវិធីជាច្រើនសម្រាប់ការប្តូរលំនាំដើមនៃប្រព័ន្ធកម្មវិធីរុករកបណ្តាញ ប៉ុន្តែកម្មវិធីមួយដែលនិងឃើញក្នុងប្រកាសនេះគឺវាមានលក្ខណៈដ៏សាមញ្ញបំផុត និងយើងពុំចាំបាច់មានចំណេះដឹងផ្នែកកុំព្យូទ័រក៏អាចប្រើវាបានយ៉ាងងាយស្រួលផងដែរ គ្រាន់តែចុចពីរដងប៉ុណ្ណោះគឺជាការស្រេច ។ កម្មវិធីនេះមានឈ្មោះថា Change Default Browser ។ (ចុចទីនេះដើម្បីទាញយក Free)
ពេលកម្មវិធី Change Default Browser បានដំណើរការ លំនាំដើមនៃប្រព័ន្ធកម្មវិធីរុករកបណ្តាញនិងត្រូវបានជ្រើសរើសរួចជាស្រេច ។ សូមជ្រើសរើសនូវកម្មវិធីរុករកលើបណ្តាញណាមួយដែលអ្នកគិតថាលឿន និងងាយស្រួលប្រើដូចជា (IE, Firefox, Chrome, and Opera) បន្ទាប់មកចុច Set Default Browser:

ប្រសិនបើផ្លូវចូលទៅកម្មវិធីរុករកបណ្តាញមិនត្រឹមត្រូវនោះទេ សូមប្រើប៊ូតុង Browse ដើម្បីកំណត់ឱ្យវាបានត្រឹមត្រូវ ។ ប្រសិនបើអ្នកប្រើ Windows 7 ឬក៏ Vista អ្នកអាចដំណើរការកម្មវិធីនេះ ដោយការប្រើ administrator privileges ពីព្រោះកម្មវិធីនេះត្រូវការចូលដំណើរការ Windows registry ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2011
Lundi Lay
ក្នុងការបង្ហាញនេះ អ្នកនឹងបានដឹងអំពីរបៀបនៃការដំឡើង Androind ក្នុង Windows 7 ម្យ៉ាងវិញទៀតវាក៏អាចដំឡើងបាននៅលើ Vista និង XP បានផងដែរ ។ ដើម្បីអាចប្រើ Android លើកុំព្យូទ័របាន អ្នកត្រូវការយ៉ាងតិចណាស់គឺ RAM ទំហំ 1GB ឡើងទៅ ។
វាមានវិធីពីរយ៉ាងក្នុងការដំឡើង Android លើ Windows បាន ៖
១. ប្រើកម្មវិធី VirtualBox
២. ប្រើកម្មវិធី Android SDK
ប៉ុន្តែការបង្ហាញ គឺប្រើ Android SDK សូមមើលតាមការបង្ហាញខាងក្រោមនេះ៖
ការដំឡើង Android SDK
1. សូមធ្វើការទាញយកកម្មវិធី Android SDK សម្រាប់ដំឡើងលើ Windows ពីទីនេះ បន្ទាប់មកពន្លាវាដាក់ក្នុងថតឯកសារមួយ ហើយចុចពីរដងលើ SDK Manager.exe ដើម្បីដំណើរការកម្មវិធី ។

2. ពេលដែល SDK manager បានដំណើរការវានឹងសួរអ្នកឱ្យជ្រើសយកកញ្ចប់ច្រើនដើម្បីដំឡើង ។ អ្នកអាចចាក់ចេញពីជម្រើសលំនាំដើមនេះ ឬក៏ដើម្បីជាការងាយស្រួលសូមជ្រើសយក Accept All ហើយចុច Install ។ កញ្ចប់ច្រើនអាចចំណាយពេលប្រហែលបីបួននាទីដើម្បីទាញយក ដូច្នេះត្រូវតែអត់ធ្មត់

ប្រសិនបើវាសួររកដើម្បីដំឡើង JDK សូមចុចទីនេះ បន្ទាប់មកទៀតចុច Java Platform (JDK) 7 ដូចដែលបានបង្ហាញក្នុង screenshot ខាងក្រោមនេះ ហើយជ្រើសយកកញ្ចប់មួយដែលសមល្មមសម្រាប់ប្រព័ន្ធរបស់អ្នក៖ Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2011
Lundi Lay
យើងដឹងហើយថាកាលពីថ្ងៃទី ១៦ ខែ សីហានេះ Mozilla ទើបតែដាក់ឱ្យទាញយក Firefox 6.0 beta តែប៉ុណ្ណោះ ។ តែពេលនេះស្រាប់តែចេញ Firefox 7.0 beta មកទៀត ហើយអ្វីដែលប្លែកនោះគឺ Firefox 7.0 beta គឺអាចកាត់បន្ថយការប្រើប្រាស់មែម៉ូរីបានរហូតដល់ទៅ ៥០ភាគរយ ។
Firefox មានសម្រាប់ Windows, Mac និង Linux ពេលនេះអាចទាញយកបានហើយ ចំពោះអ្នកដែលបានកំពុងនឹងដំណើរការ Firefox beta និងត្រូវបានបន្ទាន់សម័យវាដោយស្វ័យប្រវត្តិ ។ Mozilla ក៏បានចេញផ្សាយនូវជំនាន់ beta សម្រាប់ប្រព័ន្ធទូរស័ព្ទ Android ផងដែរ ។ Firefox និងចេញផ្សាយជាផ្លូវការនូវ Firefox 7 beta នៅថ្ងៃទី 27 ខែ កញ្ញាខាងមុខនេះ ។
ការប្រើមែម៉ូរីត្រូវបាននៅខាងក្នុង firefox ដូចជំនាន់ beta ថ្មីនេះអាចជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ទាំងអស់ ។ beta ថ្មីគឺជាលើកដំបូងនៃការប្រើ Memshrink ។
“Firefox 7 ប្រើមែម៉ូរីតិចជាង Firefox 6 (និង 5, 4): ជាធម្មតាតិចជាងពី 20% ទៅ 30% , ហើយពេលខ្លះអាចតិចជាងរហូតដល់ទៅ 50%” ។
ខ្ញុំបានបន្ទាន់សម័យ Firefox របស់ខ្ញុំយប់មិញនេះ ហើយការប្រើប្រាស់ឃើញថាវាពិតជាមានល្បឿនលឿនជាងមុនឆ្ងាយណាស់ បើចាប់អារម្មណ៍អាចទាញយកនៅទីនេះបាន http://www.mozilla.com/firefox/channel/
សូមមើលផងដែរ៖
http://llundi.wordpress.com/category/គ.អ៊ីនធ័រណិត/firefox/

0.000000
0.000000
Like this:
2 bloggers like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា