បានដាក់ប្រកាសនៅ ថ្ងៃទី 13 ខែឧសភា ឆ្នាំ 2012
Lundi Lay

Buddylist គឺជាលក្ខណៈថ្មីចុងក្រោយពីបណ្តាញសង្គមហ្វេសប៊ុក ។ ចាប់ពីពេលនេះតទៅអ្នកទាំងអស់គ្នាអាចមានភាពងាយស្រួលក្នុងការលេង Chat ជាមួយមិត្តភក្តិដែលកំពុងតែ Online បើទោះបីជាអ្នកប្រើប្រាស់កម្មវិធីបើកវែបសាយក្នុងទូរស័ព្ទដៃក៏ដោយ អ្នកអាចមើលឃើញមិត្តភក្តិដែលកំពុងតែ online ហើយអាច chat ជាមួយពួកគេនៅក្នុង buddy list ។
កម្មវិធី Opera Mini គឺជាកម្មវិធីបើកវែបសាយដ៏កំពុងមានប្រជាប្រិយភាពបំផុតសម្រាប់ទូរស័ព្ទដៃ ។ ប៉ុន្តែការជជែកកំសាន្តជាមួយមិត្តភ័ក្តិនៅលើហ្វេសប៊ុកដោយប្រើកម្មវិធី Opera Mini នេះគឺមិនអាចបាននោះទេ តែឥឡូវនេះអ្នកទាំងអស់គ្នាអាច chat បានហើយគឺមានន័យថាអ្នកទាំងអស់គ្នាអាចលេង Chat បានភ្លាមៗជាមួយមិត្តភ័ក្តិរបស់អ្នកពីគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រព័ន្ធប្រតិបត្តិការណ៍ Symbain S40, Symbain S60, Android ហើយនិង iOS ។
សូមវាយ https://touch.facebook.com/buddylist.php ទៅក្នុងកម្មវិធីបើកវែបសាយ Opera Mini ដែលប្រើនៅក្នុងទូរសព្ទរបស់អ្នក ។
ត្រឹមតែចូលទៅកាន់តាមរយៈតំណដូចខាងលើពីកម្មវិធី Opera Mini អ្នកនឹងអាចលេង Chat ជាមួយមិត្តភ័ក្តិរបស់អ្នកបានហើយ ។
សូមមើលផងដែរ៖
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

សួស្តីអ្នកទាំងអស់គ្នា!! ថ្ងៃនេះខ្ញុំសូមណែនាំអំពីវិធីធ្វើឱ្យទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការស៊ីមបៀន S60 និង S40 ដំណើរការបានយ៉ាងលឿនជាទីបំផុត ។ ដោយសារក្នុងពេលបច្ចុប្បន្នសម័យទំនើបនេះ អ្វីគ្រប់យ៉ាងកំពុងដំណើរការយ៉ាងលឿនរហ័ស គ្រប់គ្នាចង់បានល្បឿនលឿនក្នុងការរស់នៅរបស់ពួកគេ ប៉ុន្តែប្រសិនបើទូរស័ព្ទដែលអ្នកកំពុង ប្រើប្រាស់រាល់ថ្ងៃដំណើរការយឺតវិញនោះ តើអ្នកមានអារម្មណ៍ធុញធប់ណាស់មែនទេ? ប៉ុន្តែខ្ញុំមានដំណោះស្រាយមួយ ដែលទើបតែរកឃើញអំពីវិធីបង្កើនល្បឿនឱ្យលឿនបាន ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ជាមួយវិធីនេះហើយខ្ញុំគិតថាចង់យកមកចែករំលែកនៅក្នុងប្លក់របស់ខ្ញុំសម្រាប់អ្នកទាំងអស់គ្នាគ្រាន់បានជាចំណេះដឹងផ្នែកទូរស័ព្ទខ្លះៗ ។ វិធីខាងក្រោមនេះគឺខ្ញុំបានសាកល្បងរួចហើយគឺថាវាដំណើរការ ១០០ ភាគរយជាមួយទូរស័ព្ទ Nokia N70 របស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាវាដំណើរការគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធស៊ីមបៀន S60 និង S40 ទៅចុះ ។
នៅក្នុងវិធីនេះគឺយើងត្រូវបង្កើត “to-dos” ថ្មីចំនួនពីរដូចខាងក្រោម៖
១) អ្នកត្រូវមានទូរស័ព្ទដៃ Nokia ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ S60 ឬក៏ S40 ។
២) ចូលទៅកាន់កម្មវិធី “to-do”

3) ពេលចូលទៅកាន់កម្មវិធី “to-do” ហើយសូមបង្កើតនូវ “to-do” note ថ្មីមួយ ។
សូមបំពេញដូចរូបខាងក្រោមនេះ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012
Lundi Lay

VPN មកពីពាក្យពេញថា Virtual Private Network គឺជាបច្ចេកវិទ្យានៃការភ្ជាប់ក្នុងបណ្តាញសាធារណៈមួយដូចជាអ៊ីនធ័រណិតជាដើម ។ វាជួនកាលទាមទារ ឈ្មោះប្រើប្រាស់ (Username) ហើយនិងពាក្យសម្ងាត់ (Password) ដើម្បីភ្ចាប់ទៅ VPN មួយ ។ ទន្ន័យដែលបានផ្ទេរក្នុង VPN គឺបានអ៊ីនគ្រីបហើយនឹងបានភ្ជាប់កុំព្យូទ័រដែលមានដំណើរការប្រសិនបើកុំព្យូទ័រទាំងនោះមានទីតាំងបណ្តាញសុវត្ថិភាពដូចគ្នា ។
ឥឡូវនេះអ្នកអាចភ្ជាប់ទៅ VPN ដោយឥតគិតថ្លៃ ដោយអនុវត្តន៍តាមការបង្ហាញដូចខាងក្រោម ៖
1. សូមទាញយកកម្មវិធី proXPN Wizard (ឥតគិតថ្លៃ) ។ សូមចុចទីនេះដើម្បីទាញយក
2. ពេលការទាញយកបានពេញលេញ សូមបើកវាហើយចុចលើប៊ូតុង Next ។

3. Accept the License agreement ដើម្បីបន្តដំណើរការតំឡើងជាបន្តទៀត ។
4. ឥឡូវនេះការតំឡើងនឹងចាប់ផ្តើម ។ ត្រូវតែអត់ធ្មត់ពេលការតំឡើងកំពុងដើរ វាអាចប្រើពេលយូរបន្តិច ។

5. ពេលការតំឡើងបានពេញលេញហើយ សូមចុចប៊ូតុង Finish ។
6. ឥឡូវនេះផ្ទាំង Login របស់ proXPN បើក ក្នុងនោះសូមចុចលើ Don’t have an Account ។ Read more…
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2011
Lundi Lay
មានវែបសាយជាច្រើននៅលើបណ្តាញអ៊ីនធ័រណិតដែលអ្នកបានបង្កើតគណនីនៅលើវា ដូចជាគណនីអ៊ីមែល, គណនីបណ្តាញសង្គមផ្សេងៗ, គណនីបណ្តាញប្លក់ ជាដើម… ។ វាគឺពិតជាពិបាកក្នុងការចងចាំពាក្យសម្ងាត់នៃគណនីទាំងអស់នោះណាស់ តើមែនទេ? ដូច្នេះហើយយើងតែងតែព្យាយាមដើម្បីចងចាំពាក្យសម្ងាត់ទាំងអស់នោះ ដោយការសរសេរវានៅកន្លែងណាដែលយើងមានអារម្មណ៍ថាមានសុវត្ថិភាព គ្មានអ្នកណាដឹង… ប៉ុន្តែវាមិនដូច្នោះឡើយ ពេលខ្លះយើងមានការធ្វេសប្រហែសក្នុងការធ្វើឱ្យពាក្យសម្ងាត់ទាំងអស់នោះត្រូវបានអ្នកដទៃដឹង ហើយវាក៏ជាឱកាសដែលគណនីរបស់អ្នកត្រូវបានលួចផងដែរ ។ ដូច្នេះហើយទើបថ្ងៃនេះប្លកយុវជន ចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបរក្សាទុកពាក្យសម្ងាត់ប្រកបដោយសុវត្ថិភាព និងពីកន្លែងដែលមិនគួរសរសេររក្សាទុកពាក្យសម្ងាត់ទាំងអស់នោះ ពីព្រោះវាជាឱ្យកាសភាគច្រើននៃដំណើរបែកធ្លាយនៃឯកជនភាពរបស់អ្នក ។
- មិនត្រូវប្រើអ៊ីមែលដើម្បីរក្សាទុកពាក្យសម្ងាត់ឡើយ៖ ការធ្វើដូច្នេះគឹមិនមែនជាគំនិតល្អនោះទេ ពេលខ្លះយើងរក្សាទុកវា ដោយផ្ញើពាក្យសម្ងាត់ពីអ៊ីមែលមួយ ទៅអ៊ីមែលដទៃទៀត ។ បើតាមខ្ញុំគិតនោះអ៊ីមែលមិនមែនជាកន្លែងល្អសម្រាប់រក្សាទុកពាក្យសម្ងាត់នោះឡើយ ព្រោះពេលខ្លះគណនីអ៊ីមែលរបស់អ្នកត្រូវបានលួច ហើយប្រសិនបើអ្នកលួចនោះបើកអ៊ីមែលរបស់អ្នកដែលបានរក្សាទុកពាក្យសម្ងាត់ទាំងអស់នោះ អ្នកនិងមិនដឹងថាអ្វីនឹងត្រូវធ្វើបន្ទាប់នោះទេ ព្រោះគ្រប់ពេលគណនីរបស់ទាំងអស់និងត្រូវបានលួចជាបន្តបន្ទាប់ទៀត ដោយសារអ្នកលួចដឹងពីពាក្យសម្ងាត់ទាំងនោះ ។
- មិនត្រូវប្រើសៀវភៅកំណត់ត្រាប្រចាំថ្ងៃ ដើម្បីរក្សាទុកពាក្យសម្ងាត់ទេ៖ មានមនុស្សជាច្រើនអ្នកតែងតែមានទម្លាប់នៃការសរសេរកំណត់ត្រាប្រចាំថ្ងៃ ។ ការធ្វើរបៀបនេះគឺគេអាចដឹងអំពីពាក្យសម្ងាត់ទាំងអស់នោះបាន ពេលដែលអ្នកភ្លេចសៀវភៅកំណត់ត្រា ឬក៏គេអាចលួចមើលក៏បាន ។
- មិនត្រូវប្រើមែម៉ូរីកាតនៅលើទូរស័ព្ទ ដើម្បីរក្សាទុកពាក្យសម្ងាត់៖ វាគឺជាការគិតដ៏អាក្រក់បំផុត ពីព្រោះមានសមាជិកគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកជាច្រើនដែលអាចយកទូរស័ព្ទរបស់អ្នកមកប្រើ ។ ដូច្នេះវាមិនមែនជាគំនិតល្អនោះទេដែលរក្សាទុកពាក្យសម្ងាត់នៃគណនីផ្សេងៗរបស់អ្នកនៅលើមេម៉ូរីកាតរបស់ទូស័ព្ទ ។
- មិនត្រូវព្រីន ពាក្យសម្ងាត់ទាំងអស់នោះទេ៖ ត្រឹមតែស្រមៃទុកមុននូវអ្វីដែលត្រូវកើតឡើងនោះគឺថាប្រសិនបើចៃដន អ្នកបានបាត់ក្រដាសដែលអ្នកព្រីននូវពាក្យសម្ងាត់ទាំងអស់នោះនៅកន្លែងណាមួយ អាចធ្វើឱ្យអ្នកដែលរើសបាននោះដឹងពីគណនីរបស់អ្នក ។
- មិនត្រូវរក្សាទុកពាក្យសម្ងាត់ក្នុង Text File លើកុំព្យូទ័រ៖ អ្នកប្រហែលមានកុំព្យូទ័រផ្ទាល់ខ្លួន ឬក៏ Laptop តែវាមិនមែនជាកន្លែងដែលមានសុវត្ថិភាពក្នុងការរក្សាទុកពាក្យសម្ងាត់នោះឡើយ ពីព្រោះវាប្រហែលអាចមានអ្នកប្រើជាច្រើន ដែលប្រើប្រាស់កុំព្យូទ័ររបស់អ្នក ។
មានការលួច និងការលេចធ្លាយនូវឯកជនភាពជាច្រើនដែលកំពុងតែកើតឡើងនៅជុំវិញពិភពលោកដោយច្រើនតែការធ្វេសប្រហែលរបស់បុគ្គលផ្ទាល់ខ្លួនតែម្តង ដូចដែលបានបង្ហាញខាងលើនេះ ។ ដូច្នេះខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា មានតែប្រើខួរក្បាលដើម្បីចំណាំ និងចង់ចាំពាក្យសម្ងាត់ទាំងអស់នោះទេ ទើបជាការប្រសើរ ពីព្រោះពេលដែលខ្ញុំចង់ចាំពាក្យសម្ងាត់នៃគណនីទាំងអស់របស់ខ្ញុំនៅលើបណ្តាញអ៊ីនធ័រណិត ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្មាននរណាអាចលួចគណនីរបស់ខ្ញុំបានទេ ។ ចំណុចទាំងប៉ុន្មានខាងលើនេះខ្ញុំសង្ឃឹមថានិងអាចជួយអ្នកក្នុងការការពារនូវគណនីផ្សេងៗរបស់ពីការលួចបានដោយសុវត្ថិភាព ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2011
Lundi Lay
ថ្ងៃនេះខ្ញុំទើបតែបានដឹងអំពីវិធីសាស្រ្តខ្លះៗ និងជាចំណេះដឹងតិចតួចក្នុងការភ្ជាប់អ៊ីនធ័រណិត ដោយប្រើប្រាស់ស៊ីមកាតគ្រប់ប្រព័ន្ធជាមួយម៉ូឌឹមគ្រប់ប្រភេទដោយពុំចាំបាច់យកម៉ូឌឹមនោះទៅដោះលេខកូដនោះឡើយ ។ វិធីនេះសាមញ្ញបំផុត ពុំចាំបាច់ព្យាយាមដោះលេខកូដនាំតែខាតបងថវិកា និងចំណាយពេលវេលានោះទេ សូមអនុវត្តន៍តាមវិធីសាស្រ្តដ៏ងាយស្រួលខាងក្រោមនេះ ។
1. បញ្ចូលស៊ីមកាតទៅក្នុងម៉ូឌឹម (ម៉ូឌឹមដែលពុំទាន់បានដោះលេខកូដ) គ្រប់ប្រភេទ ។

2. ពេលនោះម៉ូឌឹមនឹងបង្ហាញថា invalid SIM តែមិនអីទេសូមចុច ignore ហើយបិទកម្មវិធីរបស់ម៉ូឌឹមនោះ ។
3. ចាប់ផ្តើមដំណើរការកម្មវិធី NOKIA PC suite (បើមិនទាន់មានកម្មវិធី NOKIA PC Suite ទេ សូមចុចទីនេះ )
4. ចូលទៅកាន់ Nokia pc suite connect to internet option ។

5. បន្ទាប់មកចូលទៅកាន់ Configure ហើយជ្រើសរើស data card modem របស់អ្នក ហើយចាប់ផ្តើម Connect វាដូចជាពេលដែលយើងភ្ជាប់អ៊ីនធ័រក្នុងទូរស័ព្ទដោយប្រើប្រាស់ PC suite ដូច្នេះដែរ ។ Read more…
0.000000
0.000000
Like this:
13 bloggers like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា