បានដាក់ប្រកាសនៅ ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

នៅពេលដែលយើងធ្វើការរុករកនៅលើអ៊ីនធ័រណិត យើងឃើញមានផ្ទាំផ្សព្វផ្សាយ (Ads) ដែលនៅក្នុងវែបសាយជាច្រើន ។ Ads ទាំងនោះធ្វើឱ្យការភ្ជាប់អ៊ីនធ័រណិតរបស់យើងយឺត ហើយក៏ធ្វើឱ្យយើងក្តៅក្រហាយផងដែរ ប៉ុន្តែឥឡូវនេះគឺមានវិធីមួយដើម្បីរារាំងរាល់ Ads ទាំងអស់ដែលយើងពុំត្រូវការសម្រាប់គ្រប់កម្មវិធីរុករកទាំងអស់ (គ្រប់ browser) ។ គឺមានកម្មវិធីបន្ថែមមួយដែលគេហៅថា “Adblock Plus” ដែលអាចរារាំងរាល់ Ads ដែលមាននៅគ្រប់វែបសាយទាំងអស់ ។ វាគឺកម្មវិធីបន្ថែមពេញនិយមខ្លាំងណាស់ដែលអាចប្រើប្រាស់បានជាមួយ Chrome ហើយនឹង Firefox ។
រារាំង Ads ទាំងអស់:
- មុនដំបូងសូមចូលទៅកាន់វែបសាយ: Adblock Plus
- បន្ទាប់មកទៀតសូមទាញយកកម្មវិធីបន្ថែមសម្រាប់កម្មវិធីរុករករបស់អ្នកហើយតំឡើងវា ។ បន្ទាប់ពីការតំឡើងវាហើយរូបតំណាងមួយនឹងបង្ហាញក្នុងរបាអាសយដ្ឋានកម្មវិធីរុករករបស់អ្នកជាមិនខាន ។

- ឥឡូវនេះរួចរាល់ហើយ!! គ្មាន Ads ណាមួយដែលបង្ហាញក្នុងវែបសាយដែលអ្នកបើកនោះទៀតទេ ។
Adblock plus គឺជាកម្មវិធីបន្ថែមដែលមានប្រជាប្រិយភាពបំផុតសម្រាប់ការរារាំង Ads វាគឺបានឈ្នះពានរង្វាន់នៅ 2011 សម្រាប់ការរារាំង Ads ។ សូមសាកល្បងប្រើប្រាស់វានៅក្នុងកម្មវិធីរុករករបស់អ្នក ហើយរារាំងគ្រប់ Ads ទាំងអស់ដែលពុំត្រូវការដើម្បីបង្កើនល្បឿននៃការបើកវែបសាយរបស់អ្នក ៕
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 12 ខែមករា ឆ្នាំ 2012
Lundi Lay
កាលពីម្សិលមិញនេះខ្ញុំបានឃើញរូបមួយគួរឱ្យចាប់អារម្មណ៍ណាស់ (ជារូបតុក្តាដែលគូរប្រកបដោយប្រឌិតញាណខ្ពស់) នៅក្នុង Laptop របស់មិត្តខ្ញុំម្នាក់ ។ ខ្ញុំបានសួរគេថាតើបានរូបនេះមកពីណាដែរ? គេនិយាយថាមិនដឹងដែរ!! ដូច្នេះគេមិនអាចជួយខ្ញុំរកប្រភពដែលគេទាញយករូបនេះបានទេ ។ ម្យ៉ាងវិញទៀតដោយរូបនេះមិនមានចំណងជើង ឬក៏ Logo អ្វីដែលបង្ហាញពីឈ្មោះ ឬប្រភពដើមរបស់វាឱ្យច្បាស់លាស់នោះទេ ដូច្នេះហើយទើបខ្ញុំគិតថាមិនងាយក្នុងការស្វែងរកកន្លែងដែលជាប្រភពទាញយករូបនោះឡើយ ។ បន្ទាប់មកខ្ញុំបានដែររកតាមបណ្តាញវែបសាយនាៗដែលអាចប្រែការស្វែងរករូបភាព ហើយប្រាប់ខ្ញុំអំពីទីកន្លែងដែលយើងអាចទទួលបានរូបភាពនោះ ។
1. Tineye
មួយក្នុងចំណោមនៃ Reverse image search engine ដែលមានប្រជាប្រិយភាពជាងគេគឺ Tineye ។ ក្នុងវែបសាយមួយនេះអ្នកត្រូវបញ្ចូលរូបភាពមួយពី PC របស់អ្នកឬក៏បង្ហាញ URL ជាក់លាក់ណាមួយនៃរូបភាពដែល host ក្នុងវែបសាយមួយដំណើរការស្វែងរក ។ បន្ទាប់ពីការបញ្ចូលរូបភាពហើយវានឹងបង្ហាញលទ្ធផលនៃការស្វែងរកនោះយ៉ាងឆាប់រហ័សបំផុត ។

2. RevImg
វែបសាយនេះគឺជា Reverse image search engine ផ្សេងទៀតដែលផ្តល់នូវលក្ខណៈបន្ថែមមួយដើម្បីជ្រើសរើសចំណាត់ក្រុមនៃរូបភាព ។ វែបសាយនេះអាចបញ្ចូលរូបពី PC របស់អ្នកឬក៏ពី URL ក៏បានដែរ ។

3. Google Images
Reverse image search tool មួយទៀតដែលមានសារៈសំខាន់ខ្លាំងបំផុតនោះគឺ Google images ។ Google images ផ្តល់ផ្លូវមួយឱ្យយើងអាចដំណើរការ Reverse image search ដោយការបញ្ចូលរូបភាព ឬក៏ URL នៃរូបភាពមួយ ។

0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 3 ខែមករា ឆ្នាំ 2012
Lundi Lay
Gmail គឺជាសេវាកម្មអ៊ីម៉ែលដែលមានគេនិយមប្រើប្រាស់ច្រើនជាងគេក្នុងពេលសព្វថ្ងៃនេះ ដោយហេតុនេះហើយបានជា Gmail ខិតខំធ្វើឱ្យសេវាបម្រើរបស់ពួកគេកាន់តែប្រសើរឡើងថែមទៀតដោយគេផ្តល់នូវទំហំផ្ទុករហូតដល់ទៅ ៧,៦ Gigabyte ដែលនឹងបន្តកើនឡើងរៀងរាល់វិនាទី ។ ដូច្នេះយើងពុំចាំបាច់លុបសូម្បីតែអ៊ីម៉ែលមួយ នៅពេលដែលទំហំផ្ទុកអ៊ីម៉ែលរបស់យើងពេញនោះទេ ។ ឥឡូវនេះអ្នកអាចមានភាពងាយស្រួលមួយទៀតគឺការប្រើប្រាស់ Gmail នៅក្នុងទម្រង់ជាលក្ខណៈ Offline ដែលអាចផ្តល់នូវផលប្រយោជន៍ដល់អ្នកប្រើប្រាស់ ប្រសិនបើអ្នកមិនមានការតភ្ជាប់អ៊ីនធ័រណិត ប៉ុន្តែត្រូវការបើកមើលអ៊ីម៉ែលជាបន្ទាន់នៅក្នុង Mailbox របស់អ្នក ។ បើទោះបីជាក្នុងទម្រង់ជាលក្ខណៈ Offline នេះមិនអាចឱ្យអ្នកផ្ញើអ៊ីម៉ែលបានក៏ពិតមែន តែវាអាចឱ្យអ្នកអានអ៊ីម៉ែល និងរៀបចំអ៊ីម៉ែលរបស់អ្នក ។ វិធីនេះគឺអាចដំណើរការតែនៅលើកម្មវិធីរុករករបស់ Google Chrome តែមួយប៉ុណ្ណោះ ។
របៀបចូលទៅប្រើ Gmail ជាទម្រង់ Offline
1. បើកម្មវិធីរុករក Chrome ហើយទាញយក Offline Gmail Extension ។
2. តំឡើងផ្នែកបន្ថែមនេះដោយចុចនៅ Add to Chrome ហើយជ្រើសយក Offline Google Mail ។

3. បន្ទាប់ពីការជ្រើសរើស Allow offline Mail នេះ បន្ទាប់មកចុចប៊ូតុង Continue ។ (កុំប្រើវានៅលើកុំព្យូទ័រសាធារណៈ ឬក៏កុំព្យូទ័រក្នុងក្រុមហ៊ុនឱ្យសោះ ព្រោះវាអាចនឹងរក្សាទុកទិន្ន័យទាំងអស់របស់អ្នកនៅលើនោះ ។

គណនី Gmail របស់អ្នកនឹងទទួលបានការធ្វើសមកាលកម្មដោយស្វ័យប្រវត្តិ ទោះបីជាអ្នកដំណើរការកម្មវិធីរុករក Chrome នៅឯណាក៏ដោយ ៕
Related articles: ប្រើ Gmail ដើម្បីបង្កើតដ្រាយនិមិ្មតមួយនៅលើកុំព្យូទ័រ
សូមមើលផងដែរ៖ http://llundi.wordpress.com/category/គន្លឹះអ៊ីនធ័រណិត/google/
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2011
Lundi Lay
តើអ្វីដែលយើងមិនអាចស្វែងរកនៅលើ Google ? ថ្ងៃនេះប្លកយុវជនសូមណែនាំអ្នកទាំងអស់ឱ្យស្គាល់អំពីការគណនាក្រាហ្វនៃអនុគមន៍ក្នុងគណិតវិទ្យាជាមួយនឹង Graphing Calculator ។ គ្រាន់តែវាយអនុគមន៍ក្នុងប្រអប់ស្វែងរកពេលនោះ Google និងបង្ហាញនូវទំនាក់ទំនងអន្តរកម្មរបស់ក្រាហ្វ ដើម្បីផ្តល់ចម្លើយអនុគមន៍ អនុគមន៍ធម្មតាដូចជា sin និង cos ទៅជាកុំផ្លិចឡូការីត ។ ក្រាហ្វសន្មត់ជាទំនាក់ទំនងអន្តរកម្ម លក្ខណៈនេះបានបន្ថែមដើម្បីជួយសម្រួលដល់ការគណនា ។ ក្រាហ្វអាចពង្រីក និង ពង្រួម ហើយអាចរុញកាត់ផ្ទៃរាប ដើម្បីងាយស្រួលក្នុងការមើលរូបភាពឱ្យយល់ជាមួយនិងសេចក្តីលម្អិត ។ មិនតែប៉ុណ្ណោះទេគឺមានសំណួរពហុគុណដែលយើងអាចធ្វើការស្វែងរកបានផងដែរ ។
ឧទាហរណ៍៖ នៅពេលដែលអ្នកស្វែងរកអនុគមន៍ Sin(x) មួយ នៅលើ Google លទ្ធផលដំបូងដែលបង្ហាញគឺក្រាហ្វរបស់ Sine ។ ម្យ៉ាងទៀតអ្នកអាចដិតបន្ទាត់នៅលើបន្ទាត់ Sin ដើម្បីទទួលបាន X និង Y កែងគ្នានៃចំនុចប្រសព្វរបស់ក្រាហ្វ ។ Google ក៏បានបញ្ចូលនូវមុខងារយ៉ាងទូលំទូលាយនៃអនុគមន៍មានមួយអញ្ញាត្ត ដែលបន្ថែមនូវអនុគមន៍ដូចជា trigonometric, exponential, logarithmic ហើយនិងវិញ្ញាសារប្រឡងរបស់ពួកគេផងដែរ ។ Graphing Calculator និងប្រើបាននៅក្នុងកម្មវិធីរុករកលើបណ្តាញមួយចំនួនដូចជា Chrome និង Firefox ជាដើម ។

0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2011
Lundi Lay
អ្នកទាំងអស់គ្នាពិតជាស្គាល់ Google Chrome ហើយ ។ Chrome គឺជាកម្មវិធីរុករកនៅលើបណ្តាញអ៊ីនធ័រណិត ដែលត្រូវបានផ្សាយយ៉ាងទូលំទូលាយនាពេលសព្វថ្ងៃនេះ ។ ដូច្នេះហើយការវាយប្រហារដើម្បីប្រឆាំងចំពោះកម្មវិធីរុករកមួយនេះក៏បានកើនឡើងដែរ ។ មានកន្លែងមួយសម្រាប់ប្រមូលទុករបស់របរផ្សេងៗសម្រាប់ Google Chrome ក៏ដូចជាផ្តល់នូវកម្មវិធីបន្ថែម (Add-on) ហើយនឹងហ្គេមជាច្រើនសម្រាប់កម្មវិធីរុករក(Chrome) ហើយវាក៏ជាបណ្តុំនៃមេរោគ និងកម្មវិធីដែលផ្តល់ផលវិបាកដល់ Goole Chrome ផងដែរ ។ ដើម្បីការពារ Google Chrome របស់អ្នក សូមប្រើប្រាស់នូវកម្មវិធីបន្ថែមមួយដ៏សាមញ្ញដែលបានណែនាំខាងក្រោមនេះ៖
ចូលទៅកាន់ Application Center របស់ Chrome ហើយស្វែងរកកម្មវិធីបន្ថែម Simple Startup Password ។ ត្រឹមតែចូលទៅ Extensions Gallery នៃ Google Chrome ហើយដំឡើងកម្មវិធីបន្ថែម Simple Startup Password សម្រាប់កម្មវិធីរុករករបស់អ្នក ។
>>ចុចទីនេះដើម្បីទាញយកកម្មវិធីបន្ថែម<<<
បន្ទាប់ពីការដំឡើងនូវកម្មវិធីបន្ថែមហើយ សូមចូលទៅកាន់ Settings -> Tools -> Extensions រកមើល Simple Startup Password បន្ទាប់មកចុចនៅលើពាក្យ Options ។ សូមកំណត់ពាក្យសម្ងាត់សម្រាប់កម្មវិធីរុករករបស់អ្នក ជាការស្រេច!! ឥឡូវនេះគ្រប់ពេលដែលអ្នកដំណើរការឮ Google Chrome វានឹងសួររកពាក្យសម្ងាត់ ប្រសិនបើអ្នកវាយពាក្យសម្ងាត់ខុស Google Chrome នឹងបិទលែងដំណើរតែម្តង ។
អ្នកអាចទទួលបានកម្មវិធីបន្ថែមមួយនេះពី Google Chrome’s extensions gallery ។
Related articles:
- ប្រើ Gmail ដើម្បីបង្កើតដ្រាយនិមិ្មតមួយនៅលើកុំព្យូទ័រ
- ញាក់សាច់ជាមួយនឹង Google Search
- របៀបផ្ទុកវែបសាយមួយដោយគ្មានរូបភាពបង្ហាញ សម្រាប់ធ្វើឱ្យកម្មវិធីរុករកលឿន – Google Chrome
- របៀប Backup ឯកសារក្នុង Google Docs ជាមួយកម្មវិធី GDocBackup
- http://llundi.wordpress.com/category/គ-អ៊ីនធ័រណិត/google/
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
ការបញ្ចេញមតិរបស់អ្នកទស្សនា