Mipony ភាសាខ្មែរជាអ្នកជំនួយការទាញឯកសារពី Free Host Site
តើអ្នកកំពុងជួបប្រទះបញ្ហាលំបាកក្នុងការទាញយកឯកសារពី Free Host Site ដូចជា Rapidshare, Hotfile ឬ Megaupload ដែរឬទេ?លោកអ្នកពិតជាអាចមានដំណោះស្រាយចំពោះបញ្ហាខាងលើនេះ ។ ជាមួយកម្មវិធី
Mipony Downloader 1.2.0 Database Version: 39 ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក្នុងការទាញយកឯកសារដែលអ្នក ចង់បានបើទោះបីជា Internet Connection របស់អ្នកមានការរអាក់រអួលយ៉ាងណាក៏ដោយ ក៏ Mipony Downloader នូវតែអាចជួយអ្នកបានដែរ ។
ខ្ញុំបានបកប្រែកម្មវិធីនេះជាភាសាខ្មែររួចរាល់ជាយូរមកហើយ ពេលនេះខ្ញុំទើបតែមានពេលបង្ហាញ បើមានពាក្យណាមិនសមរម្យ ឬឃ្លាណាដែលមិនត្រឹមត្រូវសូមមេត្តាអនុគ្រោះផង…។
លក្ខណៈពិសេសរបស់កម្មវិធី:
- ជាកម្មវិធីឥតគិតថ្លៃ សម្រាប់ជំនួយជួយបង្កើនល្បឿនការទាញយកឯកសារ ដែលជាពពួកឯកសារផ្ទុកនៅលើ Host Site ដែលមានបង្ហាញដូចរូបខាងក្រោម ៖

- មានលទ្ធភាពពិសេសអាចធ្វើការទាញយកបន្តនូវទិន្នន័យដែលកំពុងទាញយក មានបញ្ហាដោយសារការដាច់ចរន្តអគ្គិសនី ការដាច់អ៊ីនធឺណិត ឬដោយបុព្វហេតុផ្សេងៗ ។
- មានចំណុចប្រទាក់អ្នកប្រើសាមញ្ញ (User Interface) ជាមួយរូបតំណាងដែលចាំបាច់ក្នុងការប្រើប្រាស់ចំនួន ៦ ដែលជាកត្តាផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់និងគ្រប់គ្រង។
- ភ្ជាប់មកជាមួយរូបតំណាងកម្មវិធីដែលមានមុខងារសម្រាប់បញ្ចូលឯកសារ ចូលគ្នា (Join File) ដែលបានទាញយកមកដាច់ពីគ្នា ដូចជាឯកសារភាពយន្តប្រភេទ *.avi.001 , *.avi.002…បានយ៉ាងងាយស្រួល ។
- មានសមត្ថភាពចាប់យកអាសយដ្ឋានតំណ (Link Address) របស់ Host Files បានដោយស្វ័យប្រវត្តិ និងមិនរំខានដល់ដំណើរការរបស់ Mipony នៅពេលកំពុងជាប់ Download នោះទេ ។
- ភ្ជាប់មកជាមួយនូវកម្មវិធីដែលមានមុខងារដូចទៅនឹង Internet Explorer របស់ Windows ដែរ Read more…










ការបញ្ចេញមតិរបស់អ្នកទស្សនា