បានដាក់ប្រកាសនៅ ថ្ងៃទី 14 ខែឧសភា ឆ្នាំ 2012
Lundi Lay

បច្ចុប្បន្ននេះយុវវ័យ ហើយនិងមនុស្សមួយចំនួនធំបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និង Twitter ដើម្បីសរសេរនូវកំណត់ហេតុទៀងទាត់របស់ពួកគេ ។ តែប្រសិនបើពួកគេនៅកន្លែងឆ្ងាយពីរបីថ្ងៃដែលគ្មានប្រព័ន្ធធអ៊ីនធ័រណិតប្រើប្រាស់គឺវាពិតជាមានការលំបាកណាស់សម្រាប់ស្ថានភាពនោះ ។ ប៉ុន្តែឥឡូវនេះមានវែបសាយមួយចំនួនដែលអាចឲ្យយើងកំណត់ពេលវេលានៅលើហ្វេសប៊ុក ឬក៏ Twitter សម្រាប់ការ Update status របស់យើងទាំងដោយយើងមិនមានអ៊ីនធ័រណិតក៏ដោយ ។ ពត៌មានលម្អិតខ្លះអំពីវែបសាយទាំងអស់នោះមាននៅក្នុងតំណខាងក្រោមនេះ ដែលអ្នកទាំងអស់គ្នាអាចប្រើសម្រាប់ធ្វើការ Update status ក្នុងពេលអនាគតបានយ៉ាងងាយស្រួល ។
របៀបកំណត់ពេលវេលាដើម្បី update status របស់អ្នក
1.សូមចូលទៅកាន់បណ្តាវែបសាយខាងក្រោមនេះ
2. សូម login ទៅក្នុងគណនី Twitter ឬក៏ ហ្វេសប៊ុកដែលមាននៅលើបណ្តាវែបសាយខាងលើនេះហើយអនុញ្ញាតវាដើម្បីដំណើរការចូលទៅក្នុង profile របស់អ្នក ។ Read more…
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 13 ខែឧសភា ឆ្នាំ 2012
Lundi Lay

Buddylist គឺជាលក្ខណៈថ្មីចុងក្រោយពីបណ្តាញសង្គមហ្វេសប៊ុក ។ ចាប់ពីពេលនេះតទៅអ្នកទាំងអស់គ្នាអាចមានភាពងាយស្រួលក្នុងការលេង Chat ជាមួយមិត្តភក្តិដែលកំពុងតែ Online បើទោះបីជាអ្នកប្រើប្រាស់កម្មវិធីបើកវែបសាយក្នុងទូរស័ព្ទដៃក៏ដោយ អ្នកអាចមើលឃើញមិត្តភក្តិដែលកំពុងតែ online ហើយអាច chat ជាមួយពួកគេនៅក្នុង buddy list ។
កម្មវិធី Opera Mini គឺជាកម្មវិធីបើកវែបសាយដ៏កំពុងមានប្រជាប្រិយភាពបំផុតសម្រាប់ទូរស័ព្ទដៃ ។ ប៉ុន្តែការជជែកកំសាន្តជាមួយមិត្តភ័ក្តិនៅលើហ្វេសប៊ុកដោយប្រើកម្មវិធី Opera Mini នេះគឺមិនអាចបាននោះទេ តែឥឡូវនេះអ្នកទាំងអស់គ្នាអាច chat បានហើយគឺមានន័យថាអ្នកទាំងអស់គ្នាអាចលេង Chat បានភ្លាមៗជាមួយមិត្តភ័ក្តិរបស់អ្នកពីគ្រប់ទូរស័ព្ទទាំងអស់ដែលប្រើប្រព័ន្ធប្រតិបត្តិការណ៍ Symbain S40, Symbain S60, Android ហើយនិង iOS ។
សូមវាយ https://touch.facebook.com/buddylist.php ទៅក្នុងកម្មវិធីបើកវែបសាយ Opera Mini ដែលប្រើនៅក្នុងទូរសព្ទរបស់អ្នក ។
ត្រឹមតែចូលទៅកាន់តាមរយៈតំណដូចខាងលើពីកម្មវិធី Opera Mini អ្នកនឹងអាចលេង Chat ជាមួយមិត្តភ័ក្តិរបស់អ្នកបានហើយ ។
សូមមើលផងដែរ៖
0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2012
Lundi Lay

តើឆ្ងល់ដែរទេ ថាតើធ្វើយ៉ាងម៉េចទើបអាចបញ្ចូលទឹកប្រាក់ទូរស័ព្ទដោយឥតគិតថ្លៃតាមរយៈហ្វេសប៊ុក?
ខាងក្រោមនេះគឺជាវិធីដែលអាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទតាមរយៈហ្វេសប៊ុក ដោយប្រើប្រាស់ EmbeePay ។
របៀបបញ្ចូលទឹកប្រាក់ដោយការប្រើប្រាស់ EmbeePay៖

- Login ចូលក្នុងគណនីហ្វេសប៊ុក
- បើក EmbeePay Facebook Application ដោយចុចទីនេះ
- ឥឡូវនេះសូម Confirm លេខទូរស័ព្ទ និងអ៊ីមែលរបស់អ្នក ភ្លាមៗនោះអ្នកនឹងទទួលបាន ៥០ ពិន្ទុ
- សូម Refer កម្មវិធីនេះទៅមិត្តភក្តិរបស់អ្នក ពេលនោះអ្នកនឹងទទួលបាន ៣០០ ពិន្ទុសម្រាប់ 5 Refreall ដំបូង ។
- ដើម្បីទទួលបានពិន្ទុច្រើនទៀត អ្នកអាចធ្វើការស្ទង់មើល ដែលអាចទទួលបានពី ១០ ទៅ ៣០ ពិន្ទុក្នុងការធ្វើម្តងៗ ។
ខាងក្រោមនេះគឺជាពិន្ទុដែលទទួល គិតជាទឹកប្រាក់
150 ពិន្ទុ = $1
300 ពិន្ទុ = $2
500 ពិន្ទុ = $4
800 ពិន្ទុ = $6
ដូច្នេះត្រឹមតែធ្វើការ Refer ទៅមិត្ត ៥នាក់ អ្នកអាចទទួលបាន ៣០០ ពិន្ទុ គឺស្មើ $2សម្រាប់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់អ្នកបានហើយ ៕
0.000000
0.000000
Like this:
3 bloggers like this អត្ថបទ.
បានដាក់ប្រកាសនៅ ថ្ងៃទី 11 ខែមករា ឆ្នាំ 2012
Lundi Lay
តើអ្នកទាំងអស់គ្នាធ្លាប់ Post Status នៅក្នុង Facebook Group ផ្សេងៗតាមរយៈអ៊ីមែលដែរឬទេ? តាមដែលខ្ញុំដឹងនោះ ចម្លើយគឺប្រហែលមិនដែលធ្លាប់ទេមើលទៅ ។ ថ្ងៃនេះខ្ញុំនឹងចែករំលែកនូវការដឹងបន្តិចបន្តួចរបស់ខ្ញុំក្នុងការ Post Status ទៅក្នុង Facebook Group ដោយការប្រើប្រាស់ Email ID ។ វាគឺជាវិធីមានប្រយោជន៍ដែលអាចប្រើក្នុងការបន្ទាន់សម័យ Status របស់អ្នកលើ Group ផ្សេងៗ ប្រសិនបើអ្នកខ្ជិលទៅក្នុង Group ទាំងអស់នោះសរសេរនូវ Status ម្តងមួយៗ ។
កាលពីលើកមុនៗ ខ្ញុំធ្លាប់ Post status ដដែលៗទៅ Facebook Group ជាច្រើន វាពិតជាធ្វើឱ្យខ្ញុំធុញទ្រាន់ណាស់ ។ ខ្ញុំគិតថាប្រសិនបើមានវិធី Post Status ទៅក្នុង Group ទាំងអស់នោះក្នុងពេលតែមួយ ពិតជាប្រសើរណាស់ ។ ថ្ងៃបន្ទាប់មកខ្ញុំបានដឹងអំពីបៀបនេះ វាគឺពិតជាងាយស្រួលហើយសាមញ្ញបំផុត ។
ដូច្នេះសូមចាប់ផ្តើមធ្វើវា ៖
មុនដំបូងបង្អស់ សូមបើកគណនី Facebook ហើយមើលឱ្យលម្អិតនៃ Group ដែលអ្នកចង់ Post Status ។ នៅលើកំពូលនៃ Group Page ខាងក្រោមនៃឈ្មោះ Group នោះ គឺអ្នកនឹងឃើញមានអាសយដ្ឋានអ៊ីមែលរបស់ Group នោះ បន្ទាប់មកគ្រាន់តែចម្លងវាទៅកន្លែងផ្សេងៗ (ដូចជា Notepad) ។ អាសយដ្ឋានអ៊ីមែល Facebook Group មានលក្ខណៈដូចនេះ៖ abc@groups.facebook.com

បន្ទាប់មក បើកនូវគណនីរបស់អ្នក គឺខ្ញុំមានន័យថាបើក គណនីអ៊ីមែលរបស់អ្នក បន្ទាប់ពីការបើក សូមសរសេរនូវសារថ្មីមួយ ។ ក្នុងអាសយដ្ឋាននៃអ្នកទទួលនោះសូមដាក់អាសយដ្ឋានអ៊ីមែល Facebook Group ដែលអ្នកបានចម្លងពី Facebook Group ( abc@groups.facebook.com) ជាការស្រេច ។ សូមមើលរូបខាងក្រោម

0.000000
0.000000
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
បានដាក់ប្រកាសនៅ ថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2011
Lundi Lay

យើងទាំងអស់គ្នាធ្លាប់ប្រើ Smiley នៅក្នុងការលេង Chat នៅលើហ្វេសប៊ុកដើម្បីបង្ហាញទឹកមុខ ទាំងអស់នេះគឺមើលទៅពិតជាល្អ ហើយនិងជួយបង្ហាញអំពីអារម្មណ៍របស់យើង ។ ឥឡូវនេះហ្វេសប៊ុកបានបង្ហាញចេញមកនូវលក្ខណៈប្លែកថ្មី ដែលជួយឱ្យអ្នកប្រើប្រាស់អាចដាក់រូប Profile នៃអ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងៗនៅលើ Chat ដូចដែលយើងដាក់ Smiley អ៊ីចឹងដែរ ។
ដើម្បីបង្ហាញរូប Profile ក្នុង Chat សូមធ្វើដូចជំហ៊ានខាងក្រោម៖
- វាយឈ្មោះ ឬក៏ ID របស់នណាម្នាក់ដែលអ្នកចង់ដាក់រូប Profile ដើម្បីបង្ហាញនៅក្នុង Chat ។ សម្រាប់ជាឧទាហរណ៍៖ ឈ្មោះរបស់ខ្ញុំក្នុងហ្វេសប៊ុក lundi.lay ។
- ឥឡូវនេះវាយនូវ ID ឬក៏ឈ្មោះក្នុង chat បន្ទាប់មកដាក់ [[ នៅខាងឆ្វេង និង ]] នៅខាងស្តាំក្នុង Chat ហើយចុច Enter ។ ឧទាហរណ៍ [[lundi.lay]] ឬក៏ [[100002197888192]] ពេលនោះអ្នកនិងមើលឃើញលក្ខណៈដូចរូបខាងលើនេះ ។
ខាងក្រោមនេះគឺជា Symbol ប្លែកៗក្នុងហ្វេសប៊ុក Chat
- Poker face [[129627277060203]]
- Forever Alone [[227644903931785]]
- OK guy [[100002752520227]]
- Me Gusta [[164413893600463]]
- Lol guy [[189637151067601]]
- Fuck Yeah [[105387672833401]]
- Problem? [[171108522930776]]
- [[218595638164996]]
- [[100002727365206]]
សូមមើលផងដែរ៖ គន្លឺះអ៊ីនធ័រណិត => ហ្វេសប៊ុក (Facebook)
0.000000
0.000000
Like this:
Be the first to like this អត្ថបទ.
ការបញ្ចេញមតិរបស់អ្នកទស្សនា